ភាគទី៤៦

384 10 1
                                        

ពេលល្ងាចម៉ោង៦...
ថេយ៉ុងទើបតែមកដល់មន្ទីរពេទ្យ ព្រោះនៅបង្ហើយការងារខ្លះទម្រាំតែរួច ហើយក៏ឈៀងទៅផ្ទះមួយភ្លេត ដើម្បីផ្លាស់ប្ដូរសម្លៀកបំពាក់ធ្វើការចេញ ។ មកមន្ទីរពេទ្យក៏មិនមែនមកតែខ្លួនទទេរ ប៉ុន្តែមានរបស់ញ៉ាំខ្លះមកជាប់ក្នុងដៃដែរ តែកុំច្រឡំថាគេចេះគិត មានចិត្តចង់យកមកដោយខ្លួនឯង ការពិតទៅ ដោយសារតែបានលោកស្រីយ៉ុងហ៊ីជាអ្នកតឿនទេ ព្រោះគាត់បានផ្ដាំឱ្យម៉ែដោះធ្វើទុកជាមុនរួចហើយ គ្រាន់តែចាំឱ្យថេយ៉ុងយកមកមន្ទីរពេទ្យប៉ុណ្ណោះ ។

ក្រាក!...
“ជំរាបសួរម៉ាក់!...”ថេយ៉ុងអោនមុខដាក់លោកស្រីផារីនបន្ដិច មុននឹងយករបស់ដែលទិញមកនោះ ទៅទុកនៅតុឯជ្រុងម្ខាង ។ នាយសង្ហាវាសក្រសែភ្នែកប៉ះចំមុខអ្នកជាភរិយា ទើបពេលនោះ ធ្វើឱ្យនាងងាកមុខគេចក្រសែភ្នែកចេញមើលអ្វីផ្សេង ។

“បើបានកូនមកដល់ហើយ អ៊ីចឹងម៉ាក់ក៏គួរត្រឡប់ទៅផ្ទះវិញដែរហើយ”
“ម៉ាក់នៅកំដរខ្ញុំមិនបានទេហ៎?” ឃើញអ្នកម៉ាក់ក្រោកឈរ អេរ៉ានក៏ប្រញាប់សួរ ក្នុងគោលបំណងគឺចង់សុំឱ្យគាត់នៅកំដរ ត្បិតនាងត្រូវគេងសម្រាកនៅមន្ទីរពេទ្យតាមវេជ្ជបញ្ជារបស់ដានីល ។ នាងចង់ឱ្យគាត់ជាអ្នកនៅជាមួយជាជាងថេយ៉ុង ។
“មានកូនថេយ៍នៅហើយ ម៉ាក់ប្រហែលមិនចាំបាច់នៅទៀតនោះទេ”
“ប៉ុន្តែខ្ញុំចង់ឱ្យម៉ាក់នៅកំដរខ្ញុំ”អេរ៉ាននិយាយឡើងទាំងទឹកមុខក្រៀមក្រំ ។ លោកស្រីផារីនយល់ពីបំណងកូនស្រី ប៉ុន្តែបើភរិយាឈឺគួរណាស់តែជាស្វាមីដែលនៅកំដរ មិនអ៊ីចឹង?។ ជួនកាលការចំណាយពេលវេលាមើលថែគ្នាក្នុងគ្រាឈឺស្កាត់បែបនេះ អាចនឹងជួយឱ្យចំណងរវាងពួកគេកាន់តែស្និទ្ធស្នាលជាងមុនក៏ថាបាន ។

“កូនចម្កួត! ឬភ្លេចទៅហើយថាឥឡូវនេះកូនមានស្វាមីហើយ? ដូច្នេះតួនាទីនេះគឺជាតួនាទីរបស់ស្វាមីជាអ្នកមើលថែ មិនមែនម៉ាក់ទេ ។ កុំធ្វើមុខបែបនេះអី! ថ្ងៃស្អែកម៉ាក់នឹងមកមើលកូនទៀតណា”លោកស្រីលើកដៃអង្អែលក្បាលនាងថ្នមៗ និងញញឹមយ៉ាងស្រទន់ ព្យាយាមប្រាប់ឱ្យនាងយល់ពីអ្វីដែលគាត់ធ្វើ ។ អេរ៉ានដកដង្ហើមធំ ឥតស្រដី តែក៏ងាកភ្នែកទៅមើលអ្នកខាងនោះ ទើបឃើញគេឈរស្ងៀមមើលមកកាន់នាងទាំងមុខស្មើរ ។

ចាញ់ស្នេហ៍ភរិយាសម្អប់Hikayelerin yaşadığı yer. Şimdi keşfedin