@៣ខែក្រោយ...
ពេលវេលាចេះតែរំកិលទៅមុខជារឿយៗ ផ្ទៃមេឃដែលភ្លឺប្រែទៅជាងងឹត ផ្ទៃមេឃដែលងងឹតក៏ប្រែជាភ្លឺវិញ វិលចុះវិលៗតាមកាលតាមវេលាជារឿយៗ រហូតរយៈពេល៣ខែក៏កន្លងផុតទៅត្រឹមមួយពព្រិចភ្នែក ។
អេរ៉ានបានប្រើប្រាស់ពេល៣ខែយ៉ាងមានសេចក្ដីសុខបំផុត ជាមួយកូនក្នុងផ្ទៃដែលកំពុងតែលូតលាស់ធំខែឡើងៗ ។ រយៈពេលប៉ុន្មានខែមកនេះ នាងរស់នៅសុខសប្បាយ ហាក់បីដូចជាលែងសូវនឹកនាដល់គេដូចកាលពីមុន ក៏លែងចង់ដឹងចង់ឮពីជីវិតរបស់គេទៀត ព្រោះថា...អ្វីដែលមានក្នុងចិត្តគំនិតនាងនៅពេលនេះគឺមានតែកូនប៉ុណ្ណោះ ។ ឱ្យតែដឹងថាខ្លួននាងនិងកូនមានសុខភាពល្អ គឺវាគ្រប់គ្រាន់ណាស់ទៅហើយសម្រាប់នាង ។ អ្វីផ្សេងទៀត នាងមិនចង់ដឹងទេ ។
មកទល់នឹងពេលនេះ សភាពរាងកាយរបស់អេរ៉ាន ក៏មានភាពខុសប្លែកជាងមុនដែរ ព្រោះពោះដែលមើលមិនសូវឃើញខ្ទាតកាលពីមុននោះ ឥឡូវក៏ប្រែជាខ្ទាតធំឡើងជាងមុនទ្វេរដង ទៅតាមការលូតលាស់ខែរបស់កូន ដែលស្ថិតក្នុងអាយុ៦ខែនេះ ។
ឈានចូលដល់ដំណាក់កាលនេះ គឺកាន់តែប្រយ័ត្នប្រយែងជាងមុន សូម្បីតែដើរចុះឡើងៗនៅផ្ទះ ក៏តែងតែមានឡានីចាំជួយគ្រាហ៍ ជួយទប់ៗរហូតដែរ ។ ពេលខ្លះ យល់ថាពិបាក ទើសទាល់ខ្លាំង ប៉ុន្តែដោយសារតែវាជាបញ្ជាអ្នកលោកប៉ាអ្នកម៉ាក់ ចេះតែខលមកផ្តែផ្តាំឡានី ធ្វើយ៉ាងណាគឺតែត្រូវយកចិត្តទុកដាក់លើនាងឱ្យបានម៉ត់ចត់ មិនអាចបណ្ដែតបណ្ដោយ ធ្វេសប្រហែសបានជាដាច់ខាត ទើបឡានីម៉ត់ចត់គ្រប់យ៉ាង មិនថាដេក ដើរ ឈរ អង្គុយ គឺយកចិត្តទុកដាក់លើនាងមិនឱ្យខុសនឹងបញ្ជា បន្ដិចទេ ។
“ទឹកក្រូចស្រស់ៗណាអ្នកនាង”ឮតែសំឡេងក៏ស្មានដឹងទៅហើយថាជានរណា ។
វត្តមានឡានីកំពុងតែកាន់ទឹកក្រូចច្របាច់មួយកែវចេញពីក្នុងផ្ទះ ដើម្បីយកមកឱ្យអ្នកដែលកំពុងអង្គុយចាក់មួក ចាក់ស្រោមដៃស្រោមជើងសម្រាប់ទារកនៅឯខាងក្រៅក្រោមម្លប់ដើមឈើម្នាក់ឯង ។
ស្រីតូចយកកែវទឹកក្រូចដាក់នៅលើតុឱ្យអ្នកនាងរួច ទើបដាក់ខ្លួនបង្គុយចុះក្បែរនោះ ព្រមទាំងលូកដៃទៅយកស្រោមដៃដែលអ្នកនាងចាក់រួចមកកាន់មើល ទាំងមានស្នាមញញិមជាប់បបូរមាត់ ។
VOCÊ ESTÁ LENDO
ចាញ់ស្នេហ៍ភរិយាសម្អប់
Romanceព្រោះតែការជ្រុលជ្រួសមួយពេល ទើបបណ្ដាលឲ្យពួកគេដើរមកដល់ទីទាល់ច្រក ចង់ថយក្រោយក៏លែងបាន មានតែដំណោះស្រាយតែមួយផ្លូវប៉ុណ្ណោះនោះគឺ៖ "ខ្ញុំសុខចិត្តទទួលខុសត្រូវលើនាងដោយការរៀបការ ប៉ុន្តែនាងកុំសង្ឃឹមថា ទទួលបានការស្រលាញ់ពីខ្ញុំនោះ" "ខ្ញុំដឹងរួចហើយ ថាលោកគ្មានថ្ងៃស្...
