ទ្វាររបើកនាំអារម្មណ៍នាងតូច កំលោះសង្ហារដែលកំពុងអង្គុយនៅឯសាឡុងឲ្យចោលក្រសែភ្នែកមកព្រមគ្នា ។ អេរ៉ានដែលមុននេះ មានទឹកមុខរីករាយរៀងទម្លាក់ស្នាមញញិមចុះបន្ដិច ត្បិតមនុស្សដែលដើរចូលមក ជាមនុស្សដែលនាងមិនចង់ឃើញមុខ ។
“ទៅហើយ! មកវិញធ្វើអី?”អេរ៉ានបោះប្រយោគសំណួរដ៏មុតស្រួចមួយ ស្របនឹងភ្នែកទាំងគូរមិនបានសម្លឹងចំមុខរបស់គេ ។ មនុស្សកំពុងគុំគួនរឿងដែលគេចាកចេញទៅមិនប្រាប់ស្រាប់ផង គ្រាន់តែឃើញមុខ កម្ដៅក្នុងចិត្តកើនឡើងតែម្ដង ។
“ដោយសារប្រពន្ធខ្ញុំនៅទីនេះ ដូច្នេះខ្ញុំត្រូវតែមកវិញអ៊ីចឹងហើយ”មាត់របស់គេតបនឹងអេរ៉ានក៏ពិតមែន ប៉ុន្តែក្រសែភ្នែកសម្លក់សម្លឹងកំលោះសង្ហារម្នាក់ទៀតមិនដាក់ ។ គេប្រើសព្វនាមប្រពន្ធជាមួយនាងឥតអៀនមាត់ក៏ព្រោះតែចង់ឲ្យអ្នកខាងនោះបានលឺ ក៏ដូចជាចង់បញ្ជាក់ពីសម្ព័ន្ធភាពគេនិងនាងឲ្យនាយម្នាក់នោះបានដឹងដូចគ្នា ។ គេជាប្ដី គេនៅត្រង់នេះជ្រងរៗ ដូច្នេះប្រុសផ្សេង គួរតែដកខ្លួនចេញ ។
“ខ្ញុំថា...ខ្ញុំដល់ម៉ោងត្រូវទៅហើយណា ព្រោះខ្លាចខកជើងយន្តហោះ”ជីមីនឃើញសភាពការដូចជាមិនស្រួល ទើបប្រញាប់ដកខ្លួន ជៀសវាងធ្វើឲ្យពួកគេមានបញ្ហា ។ ម្យ៉ាង ដំបូងឡើយ គេមិនចង់មករកនាងប៉ុន្មានដែរ ប៉ុន្តែបើត្រឡប់ទៅកូរ៉េដោយមិនបានលានាងដូចមិនកើត ចុងក្រោយក៏សម្រេចចិត្តមកទីនេះ ពេលនេះគេគួរតែចាកចេញ ។
“ចាំខ្ញុំជូនដំណើរណា!...”
“មិនចាំបាច់ទេ! អេរ៉ានអាចនឹងពិបាក ខ្ញុំអាចទៅដោយខ្លួនឯងបាន”ជីមីនលើកដៃហាម ត្បិតនាងមានពោះមានពង់អ៊ីចឹង ប្រាកដជាពិបាកក្នុងការងើបចុះងើបឡើងណាស់ ។“បើអ៊ីចឹង ឲ្យឡានីជូនលោកទៅចុះ”
“អ្ហឹម! ក៏បាន”
“សូមឲ្យធ្វើដំណើរដោយសុវត្ថិភាពណា”
“បាទ! អរគុណ...ខ្ញុំទៅសិនហើយ”
“ចាស” អេរ៉ានញញិមលាជីមីន ដែលស្នាមញញិមនោះជាស្នាមញញិមដែលគ្រាន់តែឃើញហើយ ក៏ឲ្យថេយ៉ុងកើតការមិនស្រណុកចិត្តឡើងមកភ្លាម ។ ហេតុអីនាងញញិមដាក់អាម្នាក់នោះស្រស់ម្ល៉េះ? ចំពោះគេ នាងតែងតែពាក់មុខយក្សដាក់រហូត ឬនាងភ្លេចទៅហើយថាគេជាប្ដី?
YOU ARE READING
ចាញ់ស្នេហ៍ភរិយាសម្អប់
Romanceព្រោះតែការជ្រុលជ្រួសមួយពេល ទើបបណ្ដាលឲ្យពួកគេដើរមកដល់ទីទាល់ច្រក ចង់ថយក្រោយក៏លែងបាន មានតែដំណោះស្រាយតែមួយផ្លូវប៉ុណ្ណោះនោះគឺ៖ "ខ្ញុំសុខចិត្តទទួលខុសត្រូវលើនាងដោយការរៀបការ ប៉ុន្តែនាងកុំសង្ឃឹមថា ទទួលបានការស្រលាញ់ពីខ្ញុំនោះ" "ខ្ញុំដឹងរួចហើយ ថាលោកគ្មានថ្ងៃស្...