“ប៉ុណ្ណឹងបានហើយថេយ៍” ថើបប្រហែលជា៥នាទី វីននីក៏លើកដៃរុញទ្រូងនាយកំលោះ ដើម្បីបញ្ឈប់ការថើបមួយនោះ ព្រោះមិនដូច្នោះទេ អាចនឹងឈានដល់ធ្វើរឿងផ្សេងទៀតក៏ថាបាន ។
“អូនចូលផ្ទះហើយ រាត្រីសួស្ដីណា! បើកបរប្រយ័ត្នប្រយែង”វីននីញញឹមទាំងមុខឡើងក្រហមងាំង នាងបើកទ្វារចុះពីឡាន ដោយមានថេយ៉ុងតាមមើលទាំងញញឹមក្បួចមាត់ ។
“បងទៅសិនហើយ! byeអូនសម្លាញ់..”និយាយចប់ ឡានក៏បញ្ឆេះម៉ាស៊ីន រួចក៏បរចេញទៅ ។ វីននីឈរមើលគូទឡានរហូតដល់ផុតកន្ទុយភ្នែក ទើបបង្វែរខ្លួនចូលទៅក្នុងផ្ទះ ។ ទ្វារបើកឡើង ស្របនឹងកាយមាំកំពុងចុះពីខាងលើមក គេបម្រុងនឹងដើរគេចមុខនាងទៅផ្ទះបាយ តែវីននីក៏និយាយសួរនាំគេមុន ៖
“លោកនៅមិនទាន់គេងទេ?”
“នៅទេ” គេឆ្លើយតបនាងតែពីរម៉ាត់គត់ ។ វីននីឈរមើលគេដើរទៅផ្ទះបាយ រួចក៏ឃើញគេបើកទូរទឹកកក ទាញប៊ៀ ៣-៤ កំប៉ុងចេញមក ។
“នេះលោកចង់ផឹកស្រាហ្ហេស?”
“យ៉ាងម៉េច? ឬបងផឹកមិនបាន? ក្រែងស្រានេះបងជាអ្នកទិញមកមិនអ៊ីចឹង?”រាល់លើកគេតែងតែនិយាយស្រទន់ តែលើកនេះ គេបែរជាតបនឹងនាងដោយភាសាគំរោះគំរើយ កាយវិការយ៉ាងសោះអង្គើយ មិនទាំងមើលមុខចំទៀត ។
“ប៉ុន្តែពេលនេះយប់ជ្រៅហើយ”
“តែចង់ផឹក ទោះយប់ប៉ុណ្ណាក៏ផឹកកើត” ហូស៊ុកបោះមួយប្រយោគដាក់នាងរួច ក៏កាន់កំប៉ុងស្រាចូលទៅបន្ទប់សម្រាកផ្ទាល់ខ្លួនរបស់គេ ។ វីននីតាមមើលគេទាំងអារម្មណ៍ហេងហាង ល្ហល្ហេវ ។ ពេលគេព្រងើយកន្តើយបែបនេះ នាងបែរជាមានអារម្មណ៍ជ្រួលច្របល់ នៅមិនស្រណុកក្នុងចិត្ត នាងចង់ទៅតាមនិយាយជាមួយគេឲ្យច្បាស់ៗ តែបែរជាស្ទាត់ស្ទើរ មិនហ៊ានឈានជើងទៅ ។ បានគេមិនខ្វល់ មិនរវីរវល់ មិនសួរនាំ នាងគួរតែសប្បាយចិត្តមិនអ៊ីចឹង?
បន្ទាប់ពីឈរស្ងៀមទ្រឹងមួយសន្ទុះ វីននីក៏សម្រេចចិត្តមិនតាមទៅសួរនាំ តែប្ដូរឡើងទៅបន្ទប់សម្រាករបស់នាងនៅឯជាន់ខាងលើវិញ ។ បើជ្រុលជាគេឈប់ខ្វល់ពីនាងទៅហើយ នាងក៏គ្មានហេតុផលអីត្រូវខ្វល់ពីគេដូចគ្នា យ៉ាងណា នៅរៀងៗខ្លួនបែបនេះ គឺល្អបំផុតហើយ ។
VOCÊ ESTÁ LENDO
ចាញ់ស្នេហ៍ភរិយាសម្អប់
Romanceព្រោះតែការជ្រុលជ្រួសមួយពេល ទើបបណ្ដាលឲ្យពួកគេដើរមកដល់ទីទាល់ច្រក ចង់ថយក្រោយក៏លែងបាន មានតែដំណោះស្រាយតែមួយផ្លូវប៉ុណ្ណោះនោះគឺ៖ "ខ្ញុំសុខចិត្តទទួលខុសត្រូវលើនាងដោយការរៀបការ ប៉ុន្តែនាងកុំសង្ឃឹមថា ទទួលបានការស្រលាញ់ពីខ្ញុំនោះ" "ខ្ញុំដឹងរួចហើយ ថាលោកគ្មានថ្ងៃស្...
