“អ្នកនាង...”
“ជាលោក?” អេរ៉ានភ្ញាក់ផ្អើលមិនស្ទើរ កាលបើឃើញគេជាលើកទី២ទៀត នៅផ្សារទំនើបដដែល ។ ដោយសាររបស់ញ៉ាំដែលទិញទៅកាលលើកមុន វាអស់ ទើបនាងនិងឡានីមកផ្សារទិញដាក់ផ្ទះទៀត គាប់ជួនណាស់ ដែលបានមកជួបគេម្ដងទៀតបែបនេះ ។
“ខ្ញុំសប្បាយចិត្តពិតមែនដែលថ្ងៃនេះបានជួបអ្នកនាង” គេនិយាយទាំងសើចលឹបភ្នែក ជាការសបញ្ជាក់ឱ្យនាងឃើញថា គេពិតជារីករាយដូចទៅនឹងសម្ដីរបស់គេពិតមែន ។ តែថាហេតុអ្វីត្រូវសប្បាយចិត្ត? អាការៈរបស់គេ ធ្វើឱ្យស្រីតូចចងចិញ្ចើម លោតសញ្ញាសួរពេញក្នុងខួរក្បាល ។
“ចៃដន្យពិតមែនណ៎” អេរ៉ានសើចញិមៗ គិតថាវាជាការចៃដន្យដែលបានមកជួបគ្នាម្ដងទៀត ដោយនាងពុំបានដឹងឡើយថា នៅពីក្រោយការចៃដន្យមួយនេះ គេខំពុះពារ តស៊ូប៉ុណ្ណាក្នុងការបានជួបនាង ។
“នេះអ្នកនាងទើបតែមកដល់មែនទេ?”
“ចាស៎! ទើបតែមកដល់...លោកគិតចង់ត្រឡប់ទៅវិញហើយមែន?”
“អ៎បាទ! អត់ទេ...ខ្ញុំក៏ទើបតែមកដល់ដែរហ្នឹង” អាងតែនាងមិនដឹង ទើបឆ្លើយកុហក ទាំងដែលការពិតគេមកដល់ឡើងយូរហើយ ហើយក៏ប្រុងទៅវិញទៀត តែបែរប្រាប់នាងថាទើបនឹងមក ក្បាលខូចពិតមែនណា ។
“អ្នកនាងមកទិញអ្វីមែន? ខ្ញុំសុំរួមដំណើរផងបានទេ?”
ឮសំណើររបស់គេ អេរ៉ានហាក់រារែកចិត្តបន្ដិច ត្បិតមិនសូវជាទុកចិត្តគេ ។ នាងងាកទៅឡានី ក្នុងគោលបំណងសួរយោបល់ថាគួរឬមិនគួរ។ខណៈនោះ ឡានីមើលទៅជីមីនចុះឡើងៗ ក៏ងក់ក្បាលតិចៗជាការយល់ស្រប ត្បិតមើលតាមការស្លៀកពាក់ និងការនិយាយស្ដី ប្រៀបដូចជាអ្នករស់ក្នុងត្រកូលអ្នកមាន ថ្លៃថ្នូរ ហាយសូ មិនសមជាមនុស្សបោកប្រាស់ ។ អ្វីដែលសំខាន់ គឺគេជាប្រុសស្អាត ។
“ហ្អឹម! បានតើ” អេរ៉ានងាកមកងក់ក្បាលអនុញ្ញាតឱ្យគេរួមដំណើរជាមួយ ។ ជីមីនឯណោះ គ្រាន់តែទទួលបានការយល់ព្រម គេរំភើបស្ទើរតែលោតគូទ តែក៏ខំទប់អាការៈខ្លួនឯង កុំឱ្យបង្ហាញចេញមកខ្លាំងពេក ត្រឹមសើចយ៉ាងស្រស់ដាក់នាងប៉ុណ្ណោះឯង ។
ស្រុះស្រួលគ្នារួច ទាំងបីនាក់ក៏បណ្ដើរគ្នាទៅរកទិញរបស់ដែលចង់ទិញ ។ តែថាឃើញមានតែអេរ៉ានប៉ុណ្ណោះដែលមានអ្វីត្រូវទិញ ចំណែកជីមីនមិនបានទិញអ្វីឡើយ គេដើរតាមនាងជារឿយៗ ពេលខ្លះក៏ជួយកាន់អីវ៉ាន់ឱ្យទៀត ។
......
YOU ARE READING
ចាញ់ស្នេហ៍ភរិយាសម្អប់
Romanceព្រោះតែការជ្រុលជ្រួសមួយពេល ទើបបណ្ដាលឲ្យពួកគេដើរមកដល់ទីទាល់ច្រក ចង់ថយក្រោយក៏លែងបាន មានតែដំណោះស្រាយតែមួយផ្លូវប៉ុណ្ណោះនោះគឺ៖ "ខ្ញុំសុខចិត្តទទួលខុសត្រូវលើនាងដោយការរៀបការ ប៉ុន្តែនាងកុំសង្ឃឹមថា ទទួលបានការស្រលាញ់ពីខ្ញុំនោះ" "ខ្ញុំដឹងរួចហើយ ថាលោកគ្មានថ្ងៃស្...
