ភាគទី៤៥

211 8 0
                                    

វីលដាក់ទូរស័ព្ទ ដកក្រសែភ្នែកចេញ មើលមកកាន់អេរ៉ានដែលផ្អែកខ្នងនឹងកៅអីឡានទាំងសន្លប់មិនដឹងខ្យល់អី មុននឹងឈោងដៃទៅវៀសកូនសក់ដែលធ្លាក់បាំងមុខនាងទៅម្ខាង សម្លឹងមុខនាងដោយស្នាមញញឹមសមចិត្ត ។

“បើពេលនោះវាមិនមកដណ្ដើមនាងចេញីខ្ញុំទៅ ជាខ្ញុំទៅវិញទេដែលនឹងក្លាយទៅជាមនុស្សប្រុសដែលបានរៀបការជាមួយនាង ។ ខ្ញុំនៅតែស្រឡាញ់នាងអេរ៉ាន...ខ្ញុំគ្មានចេតនាអាក្រក់ដាក់នាងទេ តែគ្រប់យ៉ាងដែលខ្ញុំធ្វើ ព្រោះចង់ឱ្យវាទទួលអារម្មណ៍ឈឺចិត្តដូចជាខ្ញុំ នាងកុំបន្ទោសខ្ញុំអី” ដៃមាំពោពេញទៅដោយសរសៃរវៀម អង្អែលលើផ្ទៃមុខនាងស្រាលៗ ។ អារម្មណ៍ល្អៗដែលគេមានចំពោះនាង គឺនៅតែមាន គ្រាន់តែថាពេលនេះ គេចង់រំសាយគំហឹងក្នុងចិត្តមួយក្ដារពីក្ដារលេង ។ គេចង់ដឹងណាស់ តើអាម្សៀនោះ នឹងមានប្រតិកម្មបែបណា បើបានឃើញរូបប្រពន្ធខ្លួននៅជាមនុស្សប្រុសដែលជាសត្រូវ? ហាសហា!...ពិតជាសប្បាយលេងណាស់ ។ (សប្បាយតែពូឯង តែកូនខ្ញុំវេទនា)

បន្ទាប់ពីអង្គុយសម្លឹងនាងបានប្រហែលមួយសន្ទុះ ទើបគេសម្រេចចិត្តបញ្ឆេះឡាន រួចក៏បើកចេញទៅ សម្ដៅទៅកាន់មន្ទីរពេទ្យតែម្ដង ។

ក្រឡេកមកមើលអ្នកនៅក្រុមហ៊ុនឯណេះ ឥឡូវនេះ ក្នុងបន្ទប់ធ្វើការរបស់គេក៏ប្រែទៅស្ងប់ស្ងាត់ដូចដើមវិញ បន្ទាប់ពីមនុស្សស្រីទាំងពីរបានចាកចេញរួច ។ ថេយ៉ុងដើរមកដាក់គូទអង្គុយនៅកៅអីធ្វើការ ផ្តេកខ្នង ងើយក្បាលឡើងលើ និងបិទភ្នែកសម្រួលអារម្មណ៍ខ្លួនឯង រំសាយភាពតប់ប្រមល់ទាំងអស់ចេញ ។ ខណៈនោះ ដៃរបស់គេម្ខាង ក៏លូកចូលទៅក្នុងហោប៉ៅខោ ទាញយកទូរស័ព្ទដៃចេញមក មុននឹងចុចចូលទៅ gallery ដើម្បីមើលរូបភាពក្នុងទូរស័ព្ទ ។

“បើសិនពេលនេះ មនុស្សស្រីដែលបងរៀបការជាមួយគឺជាអូន បងប្រហែលជាមានសេចក្ដីសុខបំផុត” គេនិយាយបណ្ដើរ សម្លឹងមើលអេក្រង់ទូរស័ព្ទដៃខ្លួនបណ្ដើរ ដែលក្នុងនោះជារូបភាពរបស់គេនិងវីននីដែលបានថតជាមួយគ្នា ។ រូបភាពទាំងប៉ុន្មានរបស់ពួកគេ គេនៅតែរក្សាវាទុកទាំងអស់ មិនសូម្បីតែលុបរូបណាចេញមួយសន្លឹកឡើយ ។

ចាញ់ស្នេហ៍ភរិយាសម្អប់Where stories live. Discover now