ភាគទី៦១

327 9 0
                                        

@ផ្សារទំនើប

ដោយសារតែនៅផ្ទះមិនទាន់មានអ្វីសម្រាប់ញ៉ាំ ទើបអេរ៉ាននិងឡានីនាំគ្នាមកផ្សារទំនើប ដើម្បីទិញម្ហូបអាហារ បន្លែបន្លុក គ្រឿងទេសផ្សេងៗទៀតសម្រាប់ដាក់ផ្ទះបាយ ។

តូចច្រឡឹងដើរមើលរបស់ដែលត្រូវទិញក្នុងហាងមួយកន្លែងក្នុងផ្សារទំនើបដោយមានឡានីចាំអូសរទេះដើរតាមពីក្រោយចៅហ្វាយនាយ ។ ពួកគេចេញពីមួយជ្រកចូលមួយជ្រក ចេះតែទិញយកៗរបស់ញ៉ាំណាដែលល្អចំពោះសុខភាពសម្រាប់ស្រ្ដីមានផ្ទៃពោះ ។

ផឹប!
“អូ៎! សូមទោស...”សំឡេងគ្រលបន្លឺពាក្យសូមទោសភ្លាមៗ កាលបើរវល់តែងើយរកមើលអីវ៉ាន់ដែលខ្លួនចង់បានសុខៗ ស្រាប់តែងាកមកប៉ះជាមួយនឹងអេរ៉ាន ជាសំណាងល្អដែលពុំមានការដួល ត្បិតពួកគេគ្រាន់តែប៉ះគ្នាបន្ដិចប៉ុណ្ណោះ ។

“ចាស៎!មិនអីទេ”សំឡេងតូចស្រទន់ផ្អែមដែលស្ដាប់ឮហើយគួរឱ្យចាប់អារម្មណ៍ បានទាញការចាប់អារម្មណ៍ឱ្យអ្នកម្ខាងទៀតងាកមករកដោយស្វ័យប្រវត្តិ ។

នាយកំលោះ គ្រាន់តែបានឃើញមុខមនុស្សស្រីដែលខ្លួនដើរប៉ះអម្បាញ់មិញភ្លាម គេក៏ញោចស្នាមញញិមចេញមកទាំងមិនដឹងខ្លួន ។ មនុស្សស្រីអីក៏គួរឱ្យស្រឡាញ់ថ្នាក់នេះ មុខមាត់ស្រស់ស្អាត រោមចិញ្ចើមនិងកែវភ្នែកក្រឡង់ក៏សាកសមជាមួយនឹងទម្រង់មុខ ចុងច្រមុះស្រួចស្លែម បូករួមបបូរមាត់ក្រហមព្រឿងគួរឱ្យទាក់ទាញ នៅមានសំឡេងដ៏ស្រទន់ សុភាពរាបសារទៀត ។

“លោកមានកើតអ្វីឬអត់?”អេរ៉ាន កាលបើឃើញអ្នកម្ខាងទៀត ភ្លឹកសម្លឹងមកនាងមិនដាក់ភ្នែក ធ្វើឱ្យនាងមានអារម្មណ៍ថាមិនស្រួល តែក៏ខំសម្រួមទឹកមុខធ្វើដូចធម្មតា ហើយក៏សួរនាំដាស់ស្មារតីគេមកវិញ ។

“ប-បាទ! អត់មានកើតអីទេ”នាយកំលោះសើចញឹមៗទាំងមានអារម្មណ៍ថាអាម៉ាសដែលមុននេះរវល់តែគយគន់សម្រស់នាងឡើងភ្លេចខ្លួន ។
“បើអត់មានអីទេ សុំជៀសផ្លូវបន្ដិចណា”
“អ៎ា!!! សូមទោស” បើនាងមិននិយាយ គេមិនចាប់អារម្មណ៍សោះថាកំពុងឈរបាំងផ្លូវដើររបស់នាង ទើបខណៈនោះគេក៏ឈានជើងទៅម្ខាង ជៀសផ្លូវឱ្យនាងដើរ ។ អេរ៉ានងាកមកញញិមដាក់គេបន្ដិចជាការគួរសម មុននឹងបន្តដើរទៅជ្រកផ្សេង ។

ចាញ់ស្នេហ៍ភរិយាសម្អប់Место, где живут истории. Откройте их для себя