@ភូមិគ្រឹះគីម
នៅក្នុងបន្ទប់ ថេយ៉ុងកំពុងរៀបចំសម្លៀកបំពាក់និងរបស់របរប្រើប្រាស់ខ្លះៗដាក់ចូលក្នុងកូនវ៉ាលីតូចល្មម ត្រៀមនឹងហោះហើរទៅទីក្រុងវើនីថ្ងៃនេះ ។ រៀបចំគ្រប់យ៉ាងដាក់វ៉ាលិសរួចស្រេចបាច់ ក៏នឹកថាចង់យករបស់ម្យ៉ាងទៅជាមួយដែរ ទើបគ្រាហ៍នោះ គេដើរទៅបើកថតតុធ្វើការ ទាញយករបស់នោះចេញមកកាន់ជាប់ដៃ ។
“ប៉ានឹងតាមរកម៉ាក់និងកូនឱ្យទាល់តែឃើញ! រង់ចាំប៉ាបន្ដិចសិនណា...”បបូរមាត់ក្រាស់ញោចញញិមបន្ដិច ខណៈភ្នែកមើលទៅរូបថតឆ្លុះរបស់កូន ។
អស់ពីមើលនិងនិយាយដាក់រូបមួយសន្លឹកនោះ កាយមាំក៏ប្ដូរទៅទាញលិខិតលែងលះចេញពីថតតុមក វិនាទីបន្ទាប់...
ខ្វោក!
លិខិតលែងលះដែលស៊ីញ៉េរួចស្រេចដោយសាមីខ្លួនខាងស្រី ត្រូវបានរហែកដាច់គ្នាជាពីរបំណែកដោយសារដៃថេយ៉ុង ។ គេហែកវាដោយគ្មានការស្ទាក់ស្ទើរឬស្ដាយក្រោយ ដែលមិនស៊ីញ៉េលែងលះ តែផ្ទុយមកវិញ គឺជាតាំងចិត្តរបស់គេតែម្ដង ។ ពេលនេះ គេស្រឡាញ់នាង ត្រូវការនាង ដូច្នេះគេនឹងមិនព្រមលែងលះដាច់ខាត មិនព្រមបាត់បង់នាងពីជីវិតឡើយ មិនថានាងទៅនៅជ្រុងណានៃប្រទេស ក៏គេនឹងទៅតាមរកនាងនិងកូនឱ្យទាល់តែឃើញដែរ ។
“ហើយពួកយើងនឹងបានជួបគ្នាវិញប្រាកដណាស់...”ហែកក្រដាសរួច គេក៏និយាយឡើងទាំងញញិមជាប់បបូរមាត់ ខណៈកែវភ្នែកទាំងគូរអោនសម្លឹងទៅរូបថតរៀបការរបស់គេនិងនាងដែលនៅលើតុធ្វើការ ស្របពេលក្នុងដៃក៏កាន់ជាប់នូវរូបថតឆ្លុះអេកូកូនដែលនាងទុកឱ្យគេមុននឹងចាកចេញ ។
នាយក្រាស់យកទាំងរូបថតរៀបការ យកទាំងរូបអេកូទៅដាក់ក្នុងវ៉ាលិស រូតបិទបញ្ជិត ទើបទម្លាក់ចុះលើឥដ្ឋ មុននឹងកញ្ឆក់យក passport និងសំបុត្រយន្តហោះ កាន់អូសវ៉ាលិសចាកចេញពីបន្ទប់តែម្ដង ។
@រីសត
ហ្វូ!...
ខ្យល់ជំនោរបក់មករំភើយ ផាត់ប៉ះទង្គិចនឹងកាយមាំសង្ហាដែលអង្គុយគងទាក់ខ្លា សញ្ជឹង បណ្ដែតអារម្មណ៍នៅកៅអីម្នាក់ឯង ភ្នែកសម្លឹងឆ្ងាយទៅផ្ទៃសមុទ្រ រហូតមិនអាចស្មានដឹងថា ក្នុងគ្រាហ៍នេះ គេកំពុងតែមានគំនិតអ្វីក្នុងខួរក្បាល ។ មុខរបស់គេក្រៀមក្រំខុសប្លែកពីរាល់ដង ធ្វើឱ្យកំលោះសង្ហាម្នាក់ទៀតដែលទើបនឹងមកដល់ ជ្រួញចិញ្ចើមងឿងឆ្ងល់ ។
ESTÁS LEYENDO
ចាញ់ស្នេហ៍ភរិយាសម្អប់
Romanceព្រោះតែការជ្រុលជ្រួសមួយពេល ទើបបណ្ដាលឲ្យពួកគេដើរមកដល់ទីទាល់ច្រក ចង់ថយក្រោយក៏លែងបាន មានតែដំណោះស្រាយតែមួយផ្លូវប៉ុណ្ណោះនោះគឺ៖ "ខ្ញុំសុខចិត្តទទួលខុសត្រូវលើនាងដោយការរៀបការ ប៉ុន្តែនាងកុំសង្ឃឹមថា ទទួលបានការស្រលាញ់ពីខ្ញុំនោះ" "ខ្ញុំដឹងរួចហើយ ថាលោកគ្មានថ្ងៃស្...
