ភាគទី៦៧

178 5 0
                                    

“ខ្ញុំគួរណាស់តែមើលដឹង មិនអ៊ីចឹង...”ជីមីនអាក់សម្ដីបន្តិច ព្រោះពិតជាគាំងចិត្តដល់ថ្នាក់និយាយមិនចង់ចេញមែន ។

“សូមទោសដែលមិនបានប្រាប់លោកតាំងពីដំបូង”
“មិនមែនកំហុសអេរ៉ានទេ! កុំសូមទោសខ្ញុំអី”

នាងមិនបានធ្វើខុសអ្វីផង ហេតុអីនាងត្រូវសូមទោសគេនោះ? ទោះបីជានាងមិនបានប្រាប់គេរឿងកូននេះ ក៏គេគ្មានសិទ្ធិខឹងនឹងនាងដែរ ត្បិតរឿងបែបនេះ មិនមែននៅសុខៗទៅប្រាប់បង្ហាញឱ្យអ្នកដទៃដឹងទេ ម្យ៉ាងទៀត កាលនោះ ពួកគេក៏ទើបតែស្គាល់គ្នា នាងប្រាកដជាគ្មានហេតុផលដែលប្រាប់រឿងផ្ទាល់ខ្លួនឱ្យគេដឹងដែរ ។ គេយល់ត្រង់ចំណុចនេះច្បាស់ ។

“បើអេរ៉ានមានផ្ទៃពោះបែបនេះ ហើយចុះ...ប៉ារបស់ក្មេង? គេទៅណា? ទើបបានជាបណ្ដោយឱ្យអេរ៉ានមករស់នៅទីនេះម្នាក់ឯងទៅវិញ?” សំណួររបស់ជីមីន នាំឱ្យអេរ៉ានដែលនៅអង្គុយកៅអីទល់មុខនោះ អោនមុខចុះ ប្រែប្រួលទឹកមុខទៅជាស្រពោនភ្លាមៗ ដែលអាចឱ្យជីមីនសម្គាល់បានថា នាងច្បាស់ជាមានអ្វីមិនស្រួលពេលដែលគេរំលឹកដល់ស្វាមីនាង ។

“ដោយសារពួកគាត់លែងលះគ្នា ទើបអ្នកនាងគេចមករស់នៅទីនេះ” ឃើញអ្នកនាងដូចជាពិបាកឆ្លើយ ឡានីដែលមកពីយកទឹកក្រូចនោះក៏ឆ្លើយជំនួសនាង ជាហេតុធ្វើឱ្យអេរ៉ាន ត្រូវងើបមុខ មកខាំមាត់ ជ្រួញចិញ្ចើមដាក់ឡានី ក្នុងគោលបំណងហាមឃាត់កុំឱ្យឡានីនិយាយអ្វីច្រើនទៀត ។

“លែងលះគ្នា? ម្ដេចក៏លែង...”
“ជារឿងដែលកន្លងហួសហើយ ខ្ញុំមិនចង់រំលឹកទៀតទេ” ខណៈនោះអេរ៉ានក៏ហាមាត់កាត់សម្ដីដែលជីមីនហៀបនឹងនិយាយនោះភ្លាម ។ ជីមីនមើលមុខនាងចុះឡើងៗ ក៏យល់ថានាងប្រហែលជាមិនចង់រំលឹកពីស្វាមីពិតមែន ទើបគេយល់ព្រមបញ្ឈប់ការនិយាយ ស្របតាមការសម្រេចចិត្តរបស់នាង ។
.......

ស្របពេលដែលនាងមិនចង់រំលឹករឿងដែលទាក់ទងជាមួយគេ ថេយ៉ុងឯណោះក៏បែរជាអ្នកដែលខ្នះខ្នែងតាមរកដំណឹងនាងជារឿយៗ ៣ខែមកនេះ គេមិនដែលបោះបង់ការស្វែងរកនាងម្ដងណាឡើយ ។ គេធ្វើការផង តាមស៊ើបរកដំណឹងនាងផង ថ្ងៃខ្លះរវល់យ៉ាងណាក៏មិនបានភ្លេចគិតដល់នាង គិតដល់កូន ចេះតែចង់ដឹងសុខទុក្ខ ចង់ដឹងថានាងនិងកូនសុខសប្បាយដែរទេ? មានការលំបាកដែរទេ? ក្នុងខួរក្បាលគេ ក្រៅពីរឿងការងារ គឺតែងលួចគិតបារម្ភដល់នាងរហូត ។ ដឹងទេថា ប៉ុន្មានខែមកនេះ គេស្ទើរតែកើតឆ្កួតម្ដងៗទៅហើយដោយសារការបាត់ដំណឹងសូន្យរបស់នាង ។

ចាញ់ស្នេហ៍ភរិយាសម្អប់Dove le storie prendono vita. Scoprilo ora