ភាគទី១៣

339 6 0
                                        

លោកស្រីហ៊ីរ៉ាបាននាំកូនៗចូលមកខាងក្នុងបន្ទប់ រីសតផ្ទាល់ខ្លួន ដែលមានសម្រាប់តែម្ចាស់រីសតប៉ុណ្ណោះ ។ ចូលមកក៏ឃើញលោកសាហិកំពុងអង្គុយនៅឯតុធ្វើការ កំពុងត្រួតពិនិត្យបញ្ជី និងទិន្នន័យផ្សេងៗទៀត ។ លោកសាហិ កាលបើឃើញគ្រប់គ្នាមកដល់ គាត់ក៏ដាក់ឯកសារទុកមួយឡែក ហើយងើបដើរទៅរកពួកគេទាំងទឹកមុខរីកដូចគ្រាប់ជី ត្បិតថ្ងៃនេះ បានអនាគតកូនប្រសាមកលេង មិនឲ្យគាត់សប្បាយចិត្តយ៉ាងម៉េចបាន ។

“សួស្ដីលោកពូ!...”ហូស៊ុកចូលទៅអោបលោកសាហិជាការរាក់ទាក់គាត់បន្ដិច ទើបដកខ្លួនចេញមកវិញ ឈរញញឹមដាក់គាត់ដូចសព្វដងដែលបានជួបគ្នា ។

“ប្រុសស៊ុកជាអ្នកជូនកូននីមកទីនេះឬ?”
“បាទលោកពូ! ជ្រុលជាមានការឈៀងមករកលោកពូស្រាប់ ទើបខ្ញុំចូលយកអូននីមកទីនេះតែម្ដងទៅ”
“ប្រុសស៊ុកមានការអ្វីជាមួយពូហ្ហេស?”លោកសាហិជ្រឹមចិញ្ចើម នឹកឆ្ងល់ក្នុងចិត្តបន្ដិចដែរ ព្រោះរឿងបណ្ដាក់ទុន លោកដូចជាមិនមានបញ្ហាអ្វីជាមួយប៉ារបស់គេទៀតទេ តើនៅមានអ្វីត្រូវពិភាក្សាគ្នាទៀតឬ?

“បើអ៊ីចឹងលោកបងនិងប្រុសស៊ុកនៅនិយាយគ្នាចុះណា! អូនមិនរំខានទេ...តោះវីននី!...”ឮបែបនោះ លោកស្រីហ៊ីរ៉ាក៏ងាកមកនាំកូនស្រីចេញទៅខាងក្រៅវិញ ព្រោះមិនចង់រំខានពេលវេលាស្វាមីពិភាក្សាគ្នា ។ ចំណែកឯវីននី ក៏យល់ព្រមចាកចេញទៅជាមួយម្ដាយទាំងក្នុងចិត្តមានភ័យព្រួយ នាងចេះតែងាកក្រោយមើលទៅហូស៊ុកនិងលោកប៉ា ត្បិតមិនដឹងថាហូស៊ុកអាចសុំអនុញ្ញាតពីលោកប៉ានាងបានឬក៏អត់ទេ នាងមិនស្ងប់ក្នុងចិត្តទាល់តែសោះ ។

“មោះ! អង្គុយចុះសិនទៅ”ក្រោយភរិយានិងកូនស្រីចាកចេញទៅបាត់ លោកសាហិក៏ងាកមករកហូស៊ុក និងបបួលនាយកំលោះឲ្យទៅអង្គុយនៅសាឡុងជាមួយគ្នា ។ ហូស៊ុកក៏ព្រមអង្គុយចុះតាមការអញ្ជើញរបស់លោកសាហិ ។

“ប្រុសស៊ុកមានអ្វីនិយាយក៏និយាយមកណា”លោកសាហិនិយាយដោយនៅរក្សាស្នាមញញឹមទៅកាន់អនាគតកូនប្រសាដូចដើម ។ ហូស៊ុកមើលមុខគាត់ភ្លឹសៗ លួចដកដង្ហើមធំមួយខ្យល់អស់ពីពោះ ទើបចាប់ផ្តើមនិយាយចូលសាច់ការតែម្ដង ៖

ចាញ់ស្នេហ៍ភរិយាសម្អប់Onde histórias criam vida. Descubra agora