ភាគទី១៦

299 9 0
                                        

@កន្លះម៉ោងក្រោយ

ឡានពណ៌ខ្មៅរលើបបានបើកមកសំចតពីមុខផ្ទះរបស់វីននី ខណៈនោះម្ចាស់កាយមាំក៏បើកទ្វារឈានជើងចុះពីឡាន មុននឹងបោះជំហានដើរទៅបើកទ្វារទាំងប្រញាប់ប្រញាល់ ពេលនេះគេភ័យអររកប្រាប់មិនត្រូវ ត្បិតរំភើបចិត្តដែលបន្ដិចទៀត គេនឹងបានជួបមុខម្ចាស់ស្នេហ៍ដែលខកខានបានជួបមុខគ្នាជាច្រើនខែមកហើយនោះ ។ ថេយ៉ុងរុញទ្វាររបងចូលទៅទីធ្លាខាងក្នុង រួចក៏ដើរបោះជើងវែងៗ ធ្វើយ៉ាងណាឲ្យតែបានដល់ឆាប់ៗ ។

“ទឹង!ទឹង!...”មកដល់គេក៏ចុចកណ្ដឹងទ្វារយកតែម្ដង គេឈររង់ចាំឲ្យអ្នកខាងនោះបើកទ្វារ ខណៈបេះដូងលោតបុកភឹបៗស្ទើរទំលុះមកខាងក្រៅមួយពេលៗទៅហើយ ។

“ក្រាក!” ទ្វារផ្ទះបើកឡើងសន្សឹមៗរហូតដល់អាចបង្ហាញរាងកាយវីននី ដែលកំពុងប្រឈមមុខនឹងនាយកំលោះ ។ ថេយ៉ុងញោចស្នាមញញឹមលើបបូរមាត់ មុននឹងស្រវ៉ាចាប់អោបវីននីយ៉ាងណែន ស្របពេលនឹងវីននីក៏លើកដៃអោបតបទៅគេវិញ ជាមួយកែវភ្នែករលីងរលោងរកយំ ។

“ជាវីននីរបស់បងពិតមែន! អូនត្រឡប់មករកបងវិញហើយ”
“អូននឹកបង”នាងពោលនឹកគេទាំងអួលដើមក ទឹកភ្នែកក៏ចាប់ផ្តើមរមៀលចុះមកបន្ដិចម្ដងៗជាប់ផែនទ្រូងរបស់គេ ។ ថេយ៉ុងឯណោះ កាន់តែរំជួលចិត្ត គេអោបផង ថើបសក់នាងផង ជាការបញ្ជាក់ថាគេក៏នឹកនាង នឹកនាងខ្លាំងជាងនាងនឹកគេទៅទៀត ។

“បងក៏នឹកអូនដូចគ្នា! នឹកខ្លាំងណាស់...”ពួកគេចំណាយពេលឈរអោបគ្នាទៅវិញទៅមកបង្ហាញសេចក្ដីនឹករលឹកដែលមានចំពោះគ្នាចេញមករៀងខ្លួន ។

ខណៈនោះ ថេយ៉ុងក៏ទាញនាងចេញបន្ដិច យកដៃទាំងសងខាងមកក្ដោបលើថ្ពាល់នាងសងខាង គេសម្លឹងមុខនាងដោយក្រសែភ្នែកយ៉ាងស្រទន់បង្កប់ដោយភាពផ្អែមល្ហែមនិងក្ដីនឹករលឹក មុននឹងអោនទម្លាក់បបូរមាត់លើមាត់នាងថ្នមៗ ។ វីននីបិទភ្នែកព្រមទទួលយកការថើបមួយនោះដោយការពេញចិត្តអស់ពីពោះ ខណៈទឹកភ្នែករបស់នាងក៏នៅតែបន្តហូរតាមចុងកន្ទុយភ្នែកស្រក់តក់ៗលើដៃរបស់គេ ។ប្រហែលជា៣នាទី ទើបពួកគេព្រមដកមាត់ចេញពីគ្នារៀងខ្លួន ។

ចាញ់ស្នេហ៍ភរិយាសម្អប់Donde viven las historias. Descúbrelo ahora