ភាគទី៤០

214 5 0
                                    

ទៅក្រុមហ៊ុនធ្វើការមិនបាន ក៏មិនចង់នៅអង្គុយទំនេរឥតប្រយោជន៍ ទើបពេលនេះ ថេយ៉ុងមកសម្ងំពិនិត្យឯកសារការងារនៅក្នុងបន្ទប់ធ្វើការតែម្នាក់ឯង ព្រោះមុននេះគេបានទាក់ទងឱ្យលេខាផ្ញើរតាមអ៊ីម៉ែលមកឱ្យគេ ។ នាយសង្ហាអង្គុយធ្វើការពីមួយម៉ោងទៅមួយម៉ោង ពិនិត្យទិន្នន័យក្នុងបញ្ជីយ៉ាងយកចិត្តទុកដាក់បំផុត រហូតមិនបានចាប់ភ្លឹកថាខ្លួនបានចំណាយពេលនៅក្នុងបន្ទប់ធ្វើមិនដឹងជាប៉ុន្មានម៉ោងទៅហើយទេ ។

“អ្ហឹម...”ដំណកដង្ហើមធ្ងន់ៗបង្ហើរចេញមក ខណៈម្ចាស់សម្លេង កំពុងពត់ពែនខ្លួនប្រាណចុះឡើងនៅលើកៅអីដែលកំពុងអង្គុយ ។ គេអង្គុយធ្វើវាទាល់តែរួចរាល់ ទើបធ្វើឱ្យឆ្អឹងឆ្អែងហាក់ចុករោយស្រពន់ពេញខ្លួន ទាំងស្មា ខ្នង ចង្កេះទៀតផង ។ ថេយ៉ុងទម្លាក់ខ្នងផ្អែកទៅនឹងកៅអី លើកដៃឈ្លីតិចៗពីលើស្មាសងខាង មុននឹងកែវភ្នែកគ្រលៀសទៅរកទូរសព្ទដែលនៅលើតុដែលកំពុងរោទ៍សម្លេងនៃការហៅចូលមក ។

ថេយ៉ុងទាញទូរស័ព្ទយកមកមើល ទើបឃើញថាជាលេខបងប្រុសខ្លួន មិនបង្អង់យូរ ក៏ចុចទទួលតែម្ដង ៖

«ហាឡូបងប្រុស!...»គេនិយាយបណ្ដើរផ្អែកខ្នងនឹងកៅអីបណ្ដើរ ។
(ឯងនៅផ្ទះមែនទេ?)
«បាទ! បងមានអ្វីហ្ហេស?»
(គឺបងថ្លៃឯងហ្នឹងណា នាងចង់សួរថាប្រពន្ធឯងមានចង់ញ៉ាំអីឬអត់? ស្រួលពួកយើងទិញយកទៅផ្ញើរ ព្រោះបន្ដិចទៀតពួកបងនឹងទៅផ្ទះរបស់ឯង)
«ខ្ញុំមិនដឹងទេ! ម្ដេចបងមិនខលទៅសួរនាងខ្លួនឯង?»
(ឱ្យបងខលសួរតាមណាបើបងគ្មានលេខអេរ៉ានផង?) បើមានលេខ គេខលសួរផ្ទាល់ៗបាត់ហើយ មិនចាំបាច់ត្រូវខលមកប្អូនប្រុសហើយឱ្យទៅសួរបន្តទេ ។
«ចាំខ្ញុំផ្ញើរលេខឱ្យ»
(អា៎វវវវ! គ្រាន់តែទៅសួរឱ្យបន្ដិចក៏មិនបានដែរ យ៉ាប់មែន!...)
«ប៉ុណ្ណឹងសិនចុះ! ខ្ញុំកំពុងធ្វើការ» មិនចាំឱ្យបងប្រុសឃាត់ទាន់ នាយសង្ហាក៏ចុចផ្ដាច់មុនបាត់ ។ បន្ទាប់មក គេក៏ផ្ញើរលេខរបស់អេរ៉ានទៅឱ្យបងប្រុសខ្លួនតាមរយៈសារជំនួសវិញ មុននឹងទម្លាក់ទូរស័ព្ទលើតុ រួចបន្តដាក់ក្បាលផ្អែកនឹងលើកៅអី បិទភ្នែកសម្រួមអារម្មណ៍ខ្លួនឯង មនុស្សកំពុងធុញថប់នឹងការងារស្រាប់ផង មានអារម្មណ៍ណាទៅសួរនាំរឿងអស់ហ្នឹងនោះ បើចង់ដឹងក៏ខលសួរខ្លួនឯងទៅ ប្រាប់លេខឱ្យហើយៗ ។

ចាញ់ស្នេហ៍ភរិយាសម្អប់Tahanan ng mga kuwento. Tumuklas ngayon