ភាគទី២៦

301 4 0
                                        

@ផ្ទះវីននី

ឡានមកដល់មុខផ្ទះ វីននីក៏បើកទ្វារចុះ រួចក៏ចូលទៅខាងក្នុងទាំងមិនមាត់មិនក ។ ហូស៊ុកចុះពីឡានដើរតាមពីក្រោយនាងកិតៗ ដើមទ្រូងគេថប់ដង្ហើមស្ទើរដកមិនរួច បើនាងមានទុកលំបាក ហេតុអ្វីមិនបញ្ចេញវាមកខាងក្រៅ? មានគេម្នាក់ដែលចាំស្ដាប់នាង នៅក្បែរ និងលួងលោមនាងដែរតើ គេស្ម័គ្រចិត្តស្ដាប់រឿងរ៉ាវរបស់នាងជានិច្ច ព្រោះនាងជាមនុស្សសំខាន់សម្រាប់គេ ។

“វីននី!...” ហូស៊ុកលូកចាប់ដៃនាងជាប់ បន្ទាប់ពីបានចូលមកដល់ខាងក្នុង ។ គេបង្វែរខ្លួននាងឱ្យបែរមកប្រឈមមុខជាមួយគេ ស្របនឹងដៃរបស់គេនៅកាន់ដៃនាងនៅឡើយ ។

“ប្រាប់បងបានទេ? អូនមានរឿងអី?”ហូស៊ុកនៅតែតាមសួរ ព្រោះតាំងពីឡើងឡានត្រឡប់មកវិញ នាងស្ងប់ស្ងាត់មិនហាស្ដីអ្វីទាល់តែសោះ ។ នាងធ្វើខ្លួនធ្មឹងៗដូចមនុស្សរសាត់បាត់វិញ្ញាណចេញពីរាងកាយ រីឯទឹកមុខក៏ស្រពាប់ស្រពោន ក្រៀមក្រំ កែវភ្នែករលីងរលោង ក្រហមរងៀល និងបង្កប់ទៅដោយភាពឈឺចាប់ក្នុងនោះដែលគេអាចសង្កេតឃើញយ៉ាងច្បាស់ ។

“លោកទៅវិញចុះ! ខ្ញុំចង់នៅម្នាក់ឯង”មាត់នាងនិយាយ ប៉ុន្តែភ្នែកក៏បែរចេញ គេចពីក្រសែភ្នែករបស់គេ ។ នាងមិនអាចសម្លឹងមុខគេចំបានទេ ព្រោះបើមិនដូច្នោះ ទឹកភ្នែកនាងនឹងហូរចុះនៅចំពោះមុខគេមិនខាន នាងមិនចង់បកស្រាយអ្វីនៅពេលនេះទេ ។ ចំណែកឯហូស៊ុក ពេលឃើញនាងបែបនេះ គេម្ដេចនឹងដាច់ចិត្តទុកនាងឱ្យនៅតែឯងបានទៅ?

“មិនអីទេ! អូនអាចនៅបានដោយភាពស្ងៀមស្ងាត់ បងនឹងមិនរំខានអូនទេ ប៉ុន្តែសូមឱ្យបងបាននៅទីនេះកំដរអូនផងណា” គេគ្រាន់តែចង់នៅជិតៗ នៅជាគ្នានឹងនាង ក៏គ្រប់គ្រាន់ហើយ គេមិនសុំអ្វីច្រើនលើសពីនេះទៀតទេ ។

“......” វីននីស្ងាត់មាត់ នាងដើរចេញពីត្រង់នោះឡើងទៅបន្ទប់របស់ខ្លួន តាមការសម្លឹងមើលពីហូស៊ុកជាប់ ។ គេតាមមើលនាង រហូតដល់នាងឡើងលើទៅផុត ទើបដាក់ខ្លួនអង្គុយលើសាឡុង ។ ខួរក្បាលក៏ចាប់ផ្ដើមគិតដល់រឿងរបស់នាង តើវាមានរឿងហេតុអីទៅ? ថេយ៉ុងបានធ្វើស្អីដាក់នាង? តែថា...បើគេធ្វើស្អីឱ្យនាងខូចចិត្តពិតមែន គេនឹងមិនទុកឱ្យនាយរួចខ្លួនទេ ។

ចាញ់ស្នេហ៍ភរិយាសម្អប់Onde histórias criam vida. Descubra agora