ភាគទី២២

241 11 0
                                    

@ភូមិគ្រឹះគីម

នាំអេរ៉ានមកដល់តាមបញ្ជា ថេយ៉ុងក៏ឡើងទៅបន្ទប់របស់ខាងលើបាត់ ទុកឱ្យអេរ៉ាននៅជាមួយអ្នកម៉ាក់របស់គេ ដើម្បីឱ្យជាងវាស់ខ្លួនកាត់ឈុតរៀបការឱ្យនាងមុន ។

ឡើងមកដល់បន្ទប់ នាយកំលោះប្រញាប់ទាក់ទងទៅបងប្រុសភ្លាម ហើយពេលនេះពួកគេក៏កំពុងនិយាយទូរស័ព្ទជាមួយគ្នា ៖

(ឥឡូវប្រាប់បងឱ្យលម្អិត កុំឱ្យបាត់មួយចំណុចណា បងថ្លៃឯងក៏នៅក្បែរនេះរង់ចាំស្ដាប់ដែរ) ជាធម្មតាម៉ោងស្មើរនេះ ជាង11ថ្ងៃត្រង់នៅអ៊ីតាលី ដូច្នេះនៅកូរ៉េគឺជាពេលល្ងាច ជាពេលដែលស៊ុកជីនចេញពីធ្វើការមកដល់ផ្ទះល្មម ទើបយ៉េរ៉ាអាចមកអង្គុយស្ដាប់ការសន្ទនារវាងពួកគេតាមរយៈទូរស័ព្ទបាន ។

«ពេលនេះអេរ៉ានមានផ្ទៃពោះជាមួយខ្ញុំ ដូច្នេះដែលខ្ញុំរៀបការ គឺដើម្បីទទួលខុសត្រូវលើនាង»
(ថាម៉េច? ឯងធ្វើឱ្យអេរ៉ានមានផ្ទៃពោះ?)សម្លេងភ្លាត់មាត់ស្រែកចេញពីខ្សែទូរស័ព្ទម្ខាងទៀត ធ្វើឱ្យថេយ៉ុងត្រូវដកទូរស័ព្ទចេញឆ្ងាយពីត្រចៀក ព្រោះបងប្រុសស្រែកឡើងលាន់ខ្ទរស្ទើរបែកក្រដាសត្រចៀកគេហើយ ។

(បើឯងមិនស្រឡាញ់នាង ហេតុអីធ្វើរឿងនោះជាមួយនាង? ឯងធ្វើអ៊ីចឹង វាមិនសមជាទង្វើកូនប្រុសទេ) ទៀតហើយ! ពេលនេះគេទទួលបានពាក្យស្ដីបន្ទោសពីបងប្រុសម្នាក់ទៀតហើយ ។ ហេតុអីគ្រប់គ្នាគិតថាវាជាកំហុសរបស់គេ ទាំងដែលគេក៏ជាអ្នកត្រូវមកទទួលរងបន្ទុកដែលកើតចេញពីបំណងល្អរបស់គេ?

«បងគិតថាខ្ញុំចង់ធ្វើអ៊ីចឹងណាស់ហ្ហេស? បើវាមិនទាល់ជ្រក ខ្ញុំក៏មិនធ្វើដែរ ក្រែងបងដឹងចរិតខ្ញុំហើយតើ ថាខ្ញុំនឹងមិនខ្វល់ជាមួយស្រីណា បើសិនខ្ញុំមិនស្រឡាញ់»

(ចុះរឿងហ្នឹងអាចកើតឡើងបានដែរ បើឯងមិនចង់ធ្វើ?)

«ព្រោះថ្ងៃនោះនាងត្រូវគេដាក់ថ្នាំ ខ្ញុំស្មានថាអាម្សៀរនោះដាក់ថ្នាំសន្លប់ទើបចង់ជួយនាង នរណាទៅដឹងថាថ្នាំដែលវាដាក់ជាថ្នាំសម្រើបនោះ?» មួយប្រយោគនេះ ធ្វើឱ្យស៊ុកជីនរៀងស្ងាត់មាត់បន្ដិច ។

«ខ្ញុំមិនបានចង់គេងចំណេញលើនាង ខ្ញុំមិនដែលគិតចង់បំផ្លាញអនាគតនាង ប៉ុន្តែបើមនុស្សដែលស្ថិតនៅក្នុងស្ថានការណ៍នោះជាបងវិញ តើបងគួរធ្វើយ៉ាងម៉េច? ខណៈពេលដែលបងកំពុងទទួលបានការសុំអង្វរពីនាងនោះ? » ថេយ៉ុងនៅតែបន្តនិយាយដើម្បីឱ្យអ្នកជាបងយល់ពីគេខ្លះ ព្រោះក្រៅពីនាយ គេមើលមិនឃើញផ្លូវថានៅមាននរណាម្នាក់យល់ពីគេឡើយ ។ ម្នាក់ៗមើលមកគេជាមនុស្សអាក្រក់តែទាំងអស់ហ្នឹង ។

ចាញ់ស្នេហ៍ភរិយាសម្អប់Onde histórias criam vida. Descubra agora