ភាគទី៤១

324 7 3
                                        

នាទីប្រែទៅជាម៉ោង ម៉ោងប្រែទៅជាថ្ងៃ ថ្ងៃប្រែទៅជាខែ ធ្មេចបើកៗ ពេលវេលាក៏រំលងទៅបាន១ខែទៅហើយ ។ ជីវិតគូររបស់ពួកគេហាក់មិនបានប្រែប្រួលទៅណា ពោល ពីមុន ថេយ៉ុងហីៗ ប្រងើយកន្តើយ សោះអង្គើយដាក់អេរ៉ានយ៉ាងម៉េច ឥឡូវក៏នៅតែដដែល រស់នៅជាមួយគ្នាពីមួយថ្ងៃទៅមួយថ្ងៃ មិនខុសពីអ្នកដទៃឡើយ ។ តែក៏សរសើរចិត្តនៃការអត់ធ្មត់របស់អេរ៉ានពិតមែន ទោះបីជាស្វាមីធ្វើហីៗដាក់យ៉ាងម៉េចក៏នៅតែទ្រាំ ទ្រាំមិនព្រមចុះចាញ់ នៅតែចង់ជម្នះ ទាំងដែលកន្លងមក នាងជាមនុស្សម្នាក់ដែលមិនពូកែស៊ូទ្រាំ ខាំមាត់ សង្កត់ចិត្តអីបែបហ្នឹងទេ និយាយឱ្យស្រួលស្ដាប់គឺនាងងាយនឹងទន់ជ្រាយ និងឆាប់ធ្លាក់ទឹកចិត្តណាស់ ។ ប៉ុន្តែឥឡូវនាងផ្លាស់ប្ដូរច្រើនណាស់ ហើយអ្វីដែលធ្វើឱ្យនាងក្លាយទៅជាមនុស្សចិត្តធ្ងន់ខុសដាច់ពីមុននោះគឺកូននោះឯង ។ កូនជាកម្លាំងចិត្តដែលជំរុញទឹកចិត្តនាងឱ្យស៊ូទ្រាំបន្ត ផ្ដល់ក្ដីសង្ឃឹមដល់នាង ទោះពេលនេះ ពុំទាន់ទទួលសេចក្តីសុខ តែនាងនៅតែជឿជាក់ថា ថ្ងៃណាមួយទង្វើដែលនាងព្យាយាមធ្វើសម្រាប់គេទាំងអម្បាលម៉ាន នឹងអាចឱ្យគេមើលឃើញពីតម្លៃស្នេហារបស់នាងដែលមានចំពោះគេផងចុះ ។

បើនិយាយដល់កូន ឥឡូវនេះ ក៏ចូលដល់ខែទី៣ហើយ អាការៈអេរ៉ានកាន់តែយ៉ាប់ទៅៗ ត្បិតកូនក្នុងផ្ទៃធ្វើទុក្ខនាងខ្លាំងជាងខែទី២ទៅទៀត ។ មួយថ្ងៃៗ ក្នុងផ្ទះឮតែសម្លេងក្អួតរបស់អេរ៉ាន ត្បិតចាញ់ខ្លាំង ធំក្លិនអ្វីក៏ធ្វើឱ្យក្អួតដែរ ។ មិនត្រឹមតែធ្វើឱ្យក្អួត សូម្បីតែកម្លាំងគំហែងក្នុងខ្លួន ក៏មិនសូវមានដែរ វិលមុខម្ដងៗចង់ដួលសន្លប់នៅនឹងកន្លែង ។ តែសំណាងដែរ ដែលមានម៉ែដោះ ជាមនុស្សចាស់ ធ្លាប់មានបទពិសោធន៍ច្រើនលើរឿងទាំងនេះ គាត់តែងនៅចាំមើលបម្រើ យកចិត្តទុកដាក់លើអេរ៉ានជាប់រហូត ហើយបើចាំតែស្វាមី មិនដឹងពេលនេះ អេរ៉ានទៅជាយ៉ាងណាទេ បើស្វាមីព្រឹកចេញល្ងាចចូល ពេលវេលាដែលបានឃើញមុខគ្នាច្រើន គឺមានតែពេលយប់ប៉ុណ្ណោះ ។

“អ៊ួក! អ៊ួក! ខឹកៗ...”មិនខុសពីរាល់ដងទេ ព្រឹកឡើងមិនទាន់ ក្នុងបន្ទប់ទឹកលាន់សូរសម្លេងស្រីតូចក្អួតឥតដាច់សម្លេង មិនដឹងជាភ្ញាក់ពីគេងហើយមកសម្ងំក្អួតក្នុងបន្ទប់ទឹកតាំងពីពេលណានោះទេ ។ សម្លេងរបស់នាង ធ្វើឱ្យអ្នកជាស្វាមីឯណោះ ត្រូវបង្ខំចិត្តភ្ញាក់ឡើង ទាំងមិនទាន់អស់ងងុយ ។ ទោះចង់ដេកទៀតក៏ដេកមិនកើតដែរ បើមានសម្លេងរំខានថ្នាក់ហ្នឹងទៅហើយនោះ ។

ចាញ់ស្នេហ៍ភរិយាសម្អប់Donde viven las historias. Descúbrelo ahora