ឈានចូលដល់ថ្ងៃថ្មី...
ម៉ោង១០ព្រឹក...
វីននីអង្គុយនៅសាឡុងទាំងដៃកំពុងតែកាន់ទូរស័ព្ទជាប់ ខណៈលើអេក្រង់ទូរស័ព្ទបង្ហាញថានាងកំពុងតែមានបំណងទាក់ទងទៅនរណាម្នាក់ ប៉ុន្តែបែរជាស្ទាក់ស្ទើ ហាក់ដូចជាចង់ចុចខលបន្ដិច អត់បន្ដិច ។ នាងប្រើពេលអង្គុយសម្លឹងទូរស័ព្ទយូរគួរសមដែរ ទើបទីបំផុត នាងក៏ដាច់ចិត្តចុចខល ៖
(ហាឡូ!...)ក្រោយសម្លេងនៃខ្សែម្ខាងទៀតបន្លឺឡើង វីននីក៏កាន់តែមានអារម្មណ៍តានតឹង មិនដឹងគួរចាប់ផ្ដើមនិយាយជាមួយគេពីណាទៅណាមុន ។
(អូនខលមកបងមានការអ្វីហ្ហេស?) គេសួរនាងជាមួយសម្លេងធម្មតា សម្លេង បូករួមនឹងសព្វនាមដែលគេហៅនាងក៏បញ្ជាក់យ៉ាងច្បាស់ថា មនុស្សម្នាក់នោះគឺជាហូស៊ុក ។
«គឺខ្ញុំ...មានរឿងចង់ពឹងពាក់លោកបន្ដិច តើបានទេ?» នាងនិយាយទៅកាន់គេទាំងខ្លួនឯងកំពុងតែមានអារម្មណ៍រអៀសខ្លួន ។ កន្លងមក នាងជាអ្នកប្រាប់គេ ឱ្យព្យាយាមនៅឆ្ងាយពីនាង កុំធ្វើខ្លួនដូចជាម្ចាស់ជីវិតនាង ប៉ុន្តែនៅពេលនេះ នាងបែរជាត្រូវការជំនួយពីគេទៅវិញ ព្រោះក្រៅពីគេ នាងគ្មានអ្នកណាដែលត្រូវពឹងពាក់ឡើយ ។
(អូននិយាយមក) ឱ្យតែនាងហាមាត់សុំជំនួយ គេមិនដែលចេះបដិសេធនាងទាល់តែសោះ ប៉ុណ្ណឹងហើយនាងនៅមើលមិនឃើញការលះបង់គេទៀត ។ ណ្ហើយ! ជីវិតស្រឡាញ់គេម្នាក់ឯង មានតែប៉ុណ្ណឹង ។
វីននីមិនប្រាប់អ្វីច្រើន គ្រាន់តែពឹងគេឱ្យជូនទៅកន្លែងមួយ ហូស៊ុកក៏មិនចង់សួរបញ្ជាក់អីច្រើនទៀត គេឆ្លើយយល់ព្រមនឹងនាងដោយគ្មានការរារែក ។
ម៉ោង១១ថ្ងៃត្រង់...
ឡានរបស់ហូស៊ុកបានមកដល់ទីតាំងដែលនាងបានប្រាប់ ។ ហូស៊ុកចតឡាននៅជ្រុងម្ខាង មុននឹងងាកទៅសម្លឹងមុខនាង ៖
“អូនឱ្យបងជូនមកទីនេះធ្វើអី?”ហូស៊ុកសួរទៅវីននីទាំងមានមន្ទិលសង្ស័យ ក្រោយដឹងថាកន្លែងដែលនាងឱ្យគេជូនមកគឺជាក្រុមហ៊ុនទឹកអប់ខាល់ហ្វី ដែលជាប្រេនទឹកអប់ម៉ាកល្បីលំដាប់អន្តរជាតិ មានមនុស្សច្រើនណាស់ដែលពេញនិយមប្រើប្រាស់ រួមទាំងម៉ាក់របស់គេក៏ចូលចិត្តប្រើប្រេននេះដូចគ្នាដែរ ។
VOCÊ ESTÁ LENDO
ចាញ់ស្នេហ៍ភរិយាសម្អប់
Romanceព្រោះតែការជ្រុលជ្រួសមួយពេល ទើបបណ្ដាលឲ្យពួកគេដើរមកដល់ទីទាល់ច្រក ចង់ថយក្រោយក៏លែងបាន មានតែដំណោះស្រាយតែមួយផ្លូវប៉ុណ្ណោះនោះគឺ៖ "ខ្ញុំសុខចិត្តទទួលខុសត្រូវលើនាងដោយការរៀបការ ប៉ុន្តែនាងកុំសង្ឃឹមថា ទទួលបានការស្រលាញ់ពីខ្ញុំនោះ" "ខ្ញុំដឹងរួចហើយ ថាលោកគ្មានថ្ងៃស្...
