@វីឡា រីហ្រ្វេស៍
ភឹប!...
សម្លេងលាន់សូរឡើងភឹបខណៈស្រីក្រមុំដាក់ខ្លួនអង្គុយចុះនៅលើសាឡុងក្បែរលោកប៉ាទាំងមុខក្រញូវជាប់ កាបូបដែលកាន់ក៏បោះចោលទៅលើតុព្រូស ជាហេតុធ្វើឱ្យមនុស្សចំណាស់ដកការចាប់អារម្មណ៍ពីទូរស័ព្ទ ងាកមកផ្ដោតលើអ្នកជាកូនវិញ ។
“ខ្ញុំមិនសុខចិត្តទេប៉ា ខ្ញុំខំតាមយកចិត្តគេរាប់ខែ តែពេលនេះ គេបែរជាទៅរៀបការជាមួយស្រីផ្សេងទៅវិញ”ក្រមុំតូច តែសម្លេងញ៉េញ ឆ្នាសឆ្នើម និយាយដោយការកើតទុក្ខមិនសុខចិត្ត ត្បិតពេលនេះ នាងកំពុងតែនឹងបាត់បង់មនុស្សប្រុសដែលនាងតាមត្រឹកៗមករាប់ខែនោះទៅឱ្យអ្នកផ្សេង ។
“កន្លងមក ឯងខំតាមគេត្រុកៗដូចឆ្កែ គេនៅមិនចាប់អារម្មណ៍ ហើយឯងទៅមួម៉ៅរកស្អីនឹងរឿងដែលគេរៀបការ?”ដំបូងឡើយ គាត់ក៏មានបំណងចង់បានថេយ៉ុងមកធ្វើជាកូនប្រសាដែរ ប៉ុន្តែកន្លងមក ទាំងឫកពា និង ក្រសែភ្នែករបស់ថេយ៉ុង មិនទាំងបានចាប់អារម្មណ៍លើកូនស្រីគាត់ផង សូម្បីតែគ្រលៀសភ្នែកមើល ក៏គេមិនចង់គ្រលៀស តើទៅសង្ឃឹមអី? កាលដែលកូនស្រីទៅតាមគេត្រុកៗនេះ គាត់ខ្មាសមនុស្សម្នាសឹងស្លាប់ទៅហើយ មិនទាំងដឹងថាគួរយកមុខទៅទុកនៅឯណាទៀតនោះ ។
“តែខ្ញុំចង់បានគេណាប៉ា! ខ្ញុំស្រឡាញ់គេ”
“ហើយគេស្រឡាញ់ឯងវិញទេ? ល្មមឈប់ប៉ុណ្ណឹងបានហើយងអ៊ែលលីន ប៉ាបាក់មុខដោយសារឯងមកមិនតិចទេឯងមានដឹងទេ?”
“ប៉ា!...នេះខ្ញុំកំពុងខូចចិត្ត ហេតុអីប៉ាមកនិយាយបែបនេះដាក់ខ្ញុំទៀត?”អ៊ែលលីនស្ទុះងើបចេញ រួចស្រែកដាក់លោកប៉ាយ៉ាងតឹងសរសៃក ត្បិតលោកប៉ាមិនត្រឹមតែមិនលើកទឹកចិត្តនាង ថែមទាំងស្ដីថាឱ្យនាងបន្ថែមទៀត ចំជាគួរឱ្យខឹងមែន ។
“ព្រោះចង់ឱ្យឯងមានសតិមកវិញ ឈប់មានគំនិតចង់បានតែប្រុសទៀត ខាងប្រុសគេប្រងើយកន្តើយថ្នាក់នេះហើយ ឯងនៅមុខក្រាស់ដល់ពេលណាទៀត? ល្មមបញ្ឈប់គំនិតអស់ហ្នឹង ហើយមកជួយការងារប៉ាវិញទៅ វាប្រសើរជាជាង”
“ហ៊ឹក!...”
“ឯងចង់ទៅណាទៀតហើយ?”ដោយសារត្រូវលោកប៉ានិយាយផាំងដាក់ឡើងស្ពឹកមុខ ទើបអ៊ែលលីនទាញកាបូប បម្រុងនឹងចាកចេញទៅខាងក្រៅទាំងល្ងាច ទើបលោកហ៊ីតស្រែកសួរ ប៉ុន្តែអ៊ែលលីន មិនបានងាកមកតបនឹងលោកប៉ា ក៏ដើរចេញទៅប្រុច នាំឱ្យអ្នកជាប៉ាឯណេះ អង្គុយគ្រវីក្បាល ដកដង្ហើមធំតិចៗ ។ កូនម្នាក់នេះពិតជាពិបាកនិយាយគ្នាមែន ។
ВЫ ЧИТАЕТЕ
ចាញ់ស្នេហ៍ភរិយាសម្អប់
Любовные романыព្រោះតែការជ្រុលជ្រួសមួយពេល ទើបបណ្ដាលឲ្យពួកគេដើរមកដល់ទីទាល់ច្រក ចង់ថយក្រោយក៏លែងបាន មានតែដំណោះស្រាយតែមួយផ្លូវប៉ុណ្ណោះនោះគឺ៖ "ខ្ញុំសុខចិត្តទទួលខុសត្រូវលើនាងដោយការរៀបការ ប៉ុន្តែនាងកុំសង្ឃឹមថា ទទួលបានការស្រលាញ់ពីខ្ញុំនោះ" "ខ្ញុំដឹងរួចហើយ ថាលោកគ្មានថ្ងៃស្...
