ម៉ោង៨ព្រឹក...
កាយក្រាស់ក្នុងឈុតអាវស៊ឺមីពណ៌ពងមាន់សាឡុសជាមួយនឹងខោសាច់ក្រណាត់ពណ៌ត្នោតចាស់ កំពុងឈរផ្អែកខ្នងនៅឡាន បង្អួតភាពស្រស់សង្ហារបស់ខ្លួន ខណៈដៃអោបដាក់លើទ្រូង លួចក្រឡេកភ្នែកមើលទៅផ្ទះជារឿយៗ ក្រែងលោឃើញវត្តមានរបស់នាង ។ គេខំងើបរៀបចំខ្លួន រង់ចាំនាងតាំងពីម៉ោង៧ព្រឹក ប៉ុន្តែមកទល់នឹងជិតមួយម៉ោងហើយ នៅមិនទាន់ឃើញនាងចេញមកទៀត ឬមួយនាងប្ដូរចិត្តមិនទៅ?
ដោយសារតែមិនអស់ចិត្ត ថេយ៉ុងក៏សម្រេចចិត្តដើរទៅរុញទ្វាររបងចូល បំណងទៅមើលនាងនៅក្នុងផ្ទះ ប៉ុន្តែទើបនឹងដើរផុតរបងបានប៉ុន្មានជំហាន ក៏ប្រទះភ្នែកនឹងវត្តមានអេរ៉ានជាមួយឡានីចេញមកជាមួយគ្នា ។
គេនៅឈរស្ងៀមមួយកន្លែងរង់ចាំរហូតដល់ពួកនាងដើរមកដល់ ទើបស្រដីឡើង ៖
“ខ្ញុំថាមិនចាំបាច់ឲ្យឡានីទៅជាមួយក៏បាន មានខ្ញុំទៅតែម្នាក់គឺបានហើយ”
“នរណានិយាយថាឲ្យលោកទៅ?” អេរ៉ានជ្រឹមចិញ្ចើមសួរ ព្រោះនាងដូចជាមិនបាននិយាយថាឲ្យគេទៅជាមួយទេ ថីបានចូលចិត្តគិតអីតែឯងៗម៉េះ?
“គ្មាននរណាថាទេ ខ្ញុំចង់ទៅខ្លួនឯង”
“មុខក្រាស់” នាងខំាមាត់បើកភ្នែកក្រឡោតៗសម្លក់គេ តែគេបែរជាញញិមស្ញេញឡើងស្រស់ដាក់នាង មិនខ្ចីឈឺចាប់នឹងពាក្យមុខក្រាស់ដែលនាងដាក់ឲ្យ ។ ឡានីឯណោះ ត្បិតស្ងៀមស្ងាត់ តែក៏ព្យាយាមទប់សំណើច ព្រោះសង្កេតដឹងថាថេយ៉ុងដូចកំពុងផ្ចាញ់ផ្ចាលនឹងអ្នកនាងខ្លួន ។
“ល្មមយាងទៅបានឬនៅព្រះនាង? ឡានត្រៀមរួចស្រេចហើយ រង់ចាំតែព្រះនាងយាងទេ”
“សតិអារម្មណ៍”អេរ៉ានរិតតែខឹងសឹងច្រាលឈាមពេលគេប្រើពាក្យរាជស័ព្ទជាមួយខ្លួន តែនាងក៏ធ្វើអីគេមិនកើត ជេរក៏ជេរលែងឈឺទៅហើយ ទើបបានត្រឹមដើរជៀសគេទាំងក្ដៅក្រហាយខ្លួនឯង ខណៈថេយ៉ុងច្រត់ចង្កេះតាមមើលនាងដើរចេញទៅទាំងញញិមក្បួចមាត់ ។
“បើមិនឆាប់ទៅតាម ប្រយ័ត្នអ្នកនាងកាន់តែឆេះដុំជាងនេះណាអ្នកប្រុស” ដោយសារឃើញគេគិតតែឈរស្ញេញមិនព្រមទៅតាម ទើបឡានីប្រញាប់តឿនគេពីក្រោយ ។ ថេយ៉ុងកាលបើលឺឡានីនិយាយដូច្នោះ ក៏ស្ទុះស្ទារចេញទៅ មុននេះរវល់តែសប្បាយចិត្តវីសភ្លេចខ្លួន ។
ВЫ ЧИТАЕТЕ
ចាញ់ស្នេហ៍ភរិយាសម្អប់
Любовные романыព្រោះតែការជ្រុលជ្រួសមួយពេល ទើបបណ្ដាលឲ្យពួកគេដើរមកដល់ទីទាល់ច្រក ចង់ថយក្រោយក៏លែងបាន មានតែដំណោះស្រាយតែមួយផ្លូវប៉ុណ្ណោះនោះគឺ៖ "ខ្ញុំសុខចិត្តទទួលខុសត្រូវលើនាងដោយការរៀបការ ប៉ុន្តែនាងកុំសង្ឃឹមថា ទទួលបានការស្រលាញ់ពីខ្ញុំនោះ" "ខ្ញុំដឹងរួចហើយ ថាលោកគ្មានថ្ងៃស្...
