ភាគទី៧៧

194 7 2
                                        

ម៉ោង៧:៣៥នាទីយប់...

ថេយ៉ុងចំណាយពេលមួយថ្ងៃពេញនៅទីនោះ មិនព្រមត្រឡប់ទៅវិញ ទោះត្រូវម្ចាស់ផ្ទះមិនខ្វាយខ្វល់ជាមួយនិងព្រងើយកន្តើយដាក់ ដោយការមិនយល់ព្រមចេញមកខាងក្រៅឱ្យខ្លួនបានឃើញមុខ ឬមានឱកាសសន្ទនាជាមួយ ក៏គេនៅតែរង់ចាំមិនចាកចេញ ។ ឃើញពីភាពមានៈរបស់គេហើយ កាន់តែសាងភាពមួម៉ៅដល់អេរ៉ានខ្លាំងឡើង ។ នាងសង្ក្រឺតជើងធ្មេញ ខឹងស្អប់គេទាំងដែលគេនៅស្ងៀមៗសោះ តែក៏ព្រោះវត្តមានរបស់គេហ្នឹងហើយ ដែលបានរំខានសរសៃប្រសាទនាងឡើងមួយថ្ងៃ ស្ទើរតែគ្មានស្មារតីនៅនឹងខ្លួន ។

“នេះគេប្រុងមិនត្រឡប់ទៅវិញមែនឬ?”អេរ៉ានយកដៃច្រត់ចង្កេះ ហួសចិត្តនឹងអ្នកម្ខាងទៀត ដែលចតឡានមុខផ្ទះនាងតាំងពីព្រឹកដល់ល្ងាច ឈានដល់យប់ ហើយបើទោះបីជាត្រូវដេកក្នុងឡាន ក៏មិនត្រឡប់ទៅវិញ ។
“ក្រៅពីអ្នកនាងហើយ គឺនៅមានអ្នកប្រុសថេយ៍ម្នាក់ទៀតដែលរឹងចចេស”
“នេះឯងចង់ថាខ្ញុំរឹងចចេស?”អេរ៉ានចាប់ផ្ដើមឆេះដុំ ខឹងច្រឡោតភ្លាម មុខឡើងក្រហមងាំង សម្លក់សម្លឹងឡានីដូចចង់ស៊ីសាច់ ។ ន័យរបស់ឡានីចង់ដៀមដាមឱ្យនាងច្បាស់ណាស់ ។
“ហិហិ!...ខ្ញុំគ្មានចេតនាទេ”ឡានីឡើងស្លន់ ធ្វើខ្លួនលែងត្រូវ ប្រញាប់អោនមុខចុះគេចក្រសែភ្នែកអ្នកនាងឡើងលឿន ។ មុននេះនាងគ្រាន់តែនិយាយជ្រុលមាត់បន្ដិច ទើបភ្លេចគិតទៅថាថ្ងៃនេះផ្លូវចិត្តអ្នកនាងមិនសូវជាល្អប៉ុន្មាន បន្ដិចក៏ខឹងមួម៉ៅ បន្ដិចក៏រករឿង នាងមិនគួរនិយាយប៉ះពាល់ចិត្តគាត់សោះ ។
“ទៅដេកក្រៅផ្ទះម្នាក់ទៀតល្អទេឯង?”
“មិនល្អទេអ្នកនាង...ខ្ញុំសុំទៅគេងសិនហើយ”និយាយមិនទាន់ចប់ស្រួលបួលផង ឡានីក៏ស្ទុះវឹងទៅបន្ទប់ដេករបស់ខ្លួនយ៉ាងលឿន នៅយូរទៀតមិនកើតទេ មិនស្រួលៗបានដេកក្រៅផ្ទះ ហាលខ្យល់ ហាលទឹកសន្សើម អត់អំពើ ។

ហ៊ឹស!...
អេរ៉ានធ្វើមុខជូរហួញ ម្រាមដៃក្ដាប់ឡើងណែន ងាកមើលទៅខាងក្រៅទាំងខាំមាត់ខ្លួនឯងស្ទើរតែបែកឈាម មនុស្សកំពុងខឹងស្រាប់ផង ឥឡូវត្រូវមនុស្សក្បែរខ្លួននិយាយផ្លែផ្កា ដៀមដាមដាក់ទៀត ។

រ៉ឹង!
ជួនជាពេលនោះ កណ្ដឹងរបងផ្ទះស្រាប់តែបន្លឺសំឡេងឡើង ទើបអេរ៉ានរេភ្នែកទៅមើល ឃើញថាមនុស្សដែលចុចកណ្ដឹង ជាមនុស្សដែលនាងកំពុងខឹង ។

ចាញ់ស្នេហ៍ភរិយាសម្អប់Место, где живут истории. Откройте их для себя