ងឺត!!!!
ហ្វ្រាំងឡានត្រូវបានជាន់មួយកប់ៗស្ទើរតែហើបគូទផ្នែកខាងក្រោយ ខណៈម្ចាស់ឡាន ក៏រុញបើកទ្វារចុះចេញពីឡាន ហើយចូលទៅក្នុងផ្ទះយ៉ាងអន្ទះសា ។
“ម៉ាក់!...”ការហៅរបស់ថេយ៉ុង ធ្វើឱ្យលោកស្រីផារីនដែលទើបនឹងដាក់ទូរស័ព្ទស្វាមីចុះនោះ ត្រូវងាកមករកគេដោយការភ្ញាក់ផ្អើល ។ សំណាងដែលគាត់ដាក់ទូរស័ព្ទចុះទាន់ មុននឹងថេយ៉ុងមកដល់ មិនអ៊ីចឹងច្បាស់ជាយ៉ាប់ ។
“អេរ៉ាននៅឯណាម៉ាក់?”ដូចអ្វីដែលគិតមិនខុស គេមកដើម្បីរកអេរ៉ានពិតមែន តែសោកស្តាយផង គេមកខកជើង។
“រកនាងធ្វើអី?”គាត់សួរដោយសំឡេងរឹងកំព្រឹស សម្លឹងគេមិនដាក់ភ្នែក ដែលបញ្ជាក់ឱ្យថេយ៉ុងដឹងតែម្ដងថាគាត់មិនពេញចិត្តពេលដែលបានឃើញមុខរបស់គេ ។
“ខ្ញុំមានរឿងចង់និយាយជាមួយនាង ខ្ញុំសុំជួបនាងបានទេម៉ាក់?”បើទោះបីជាគាត់មើលមកដូចជាខឹង តែគេក៏មិនបានបោះចោលគំនិតដែលចង់ជួបអេរ៉ាន ទើបសួររកនាងពីគាត់ជាមួយការដកដង្ហើមដកញាប់ៗ។
“ពេលនេះនាងមិនបាននៅទីនេះទេ”មកដល់ពេលនេះហើយ គាត់មិនចាំបាច់ត្រូវលាក់ទៀតទេ ព្រោះទោះបីជាពេលនេះគេដឹងហើយថានាងមិន ក៏ធ្វើអ្វីមិនបានដែរ ។
ក្រោយប្រាប់ការពិតដល់គេរួច លោកស្រីផារីនក៏ឈានជើងបម្រុងនឹងដើរចេញពីគេ តែខណៈនោះថេយ៉ុងក៏ដើរមកប៉ាំងពីមុខមិនឱ្យគាត់ដើរចេញបាន ។
“ចុះពេលនេះនាងនៅឯណាទៅម៉ាក់? ខ្ញុំពិតជាចង់ជួបនិងនិយាយជាមួយពិតមែន”
“វានៅសំខាន់ដែរ? ទោះបាននិយាយឬមិនបាននិយាយ យ៉ាងណាពេលនេះអេរ៉ានក៏ស៊ីញ៉េលែងលះឱ្យឯងរួចហើយ ដូច្នេះគួរឈប់ពាក់ព័ន្ធនឹងគ្នាត្រឹមហ្នឹងចុះ ។ រយៈពេលកន្លងមកដែលកូនខ្ញុំទៅរស់នៅជាមួយឯង នាងលំបាកចិត្តមកគ្រប់គ្រាន់ហើយ” មុននេះ គាត់ខំអត់ទ្រាំណាស់ ទ្រាំមិនចង់បញ្ចេញកំហឹងដាក់គេ ប៉ុន្តែគេបែរជាចង់ឱ្យគាត់បញ្ចេញវាមក ។ ឥឡូវយ៉ាងម៉េចដែរ? សម្ដីរបស់គាត់ប៉ុណ្ណឹង សមល្មមដាស់សតិគេបានខ្លះទេ ថាកន្លងមកគេបានធ្វើស្អីខ្លះ?
“......” ឮហើយគេបានត្រឹមតែស្ងាត់ ឈរស្ងៀមទ្រឹង និងអោនមុខចុះ លែងហ៊ានសូម្បីតែងើបមុខប្រឈមជាមួយគាត់ ។ មែនហើយ! តើមកនិយាយពេលនេះបានប្រយោជន៍អីទៅ? បើកន្លងមក គេមិនដែលផ្ដល់ក្ដីសុខឱ្យនាងសូម្បីតែម្ដង មានតែផ្ដល់ការឈឺចាប់ឱ្យទៅនាងពីមួយថ្ងៃទៅមួយថ្ងៃ វាសាកសមហើយដែលនាងជ្រើសយកការចាកចេញមួយនេះ ។
YOU ARE READING
ចាញ់ស្នេហ៍ភរិយាសម្អប់
Romanceព្រោះតែការជ្រុលជ្រួសមួយពេល ទើបបណ្ដាលឲ្យពួកគេដើរមកដល់ទីទាល់ច្រក ចង់ថយក្រោយក៏លែងបាន មានតែដំណោះស្រាយតែមួយផ្លូវប៉ុណ្ណោះនោះគឺ៖ "ខ្ញុំសុខចិត្តទទួលខុសត្រូវលើនាងដោយការរៀបការ ប៉ុន្តែនាងកុំសង្ឃឹមថា ទទួលបានការស្រលាញ់ពីខ្ញុំនោះ" "ខ្ញុំដឹងរួចហើយ ថាលោកគ្មានថ្ងៃស្...
