@រីសត
ស្ថិតក្នុងបន្ទប់ទទួលភ្ញៀវ ក្រឡេកឃើញហូស៊ុកកំពុងអង្គុយគងអន្ទាក់ខ្លានៅសាឡុង ដែលនៅសាឡុងផ្សេងទៀតឈៀងម្ខាង ក៏មានមនុស្សប្រុសពីរនាក់ទៀតអង្គុយទន្ទឹមគ្នា ដោយម្នាក់ក្នុងចំណោមពួកគេ កំពុងទាញមើលរូបភាពដែលហូស៊ុកផ្ដល់ឱ្យនោះ មួយសន្លឹកហើយមួយសន្លឹកទៀត មានប្រហែល៣-៤សន្លឹក ។ រូបភាពទាំងនោះសុទ្ធសឹងតែជារូបរបស់អេរ៉ានទាំងអស់ ។
“អ្នកប្រុសចង់ឱ្យពួកយើងស្វែងរកនារីម្នាក់នេះ?”បុរសម្នាក់ដែលកាន់មើលរូបនោះ ស្រដីឡើងទាំងងើបមុខបែរមករកហូស៊ុក ។
“ពិតមែនហើយ...”ហូស៊ុកងក់ក្បាលតប ។
“កាលពីព្រឹក ខ្ញុំបានឃើញនាងឡើងតាក់ស៊ីជិះទៅទិសខាងត្បូង ខ្ញុំគិតថានាងប្រហែលជាអាចនៅទីកន្លែងណាមួយក្បែរៗមាត់សមុទ្រនេះ”ហូស៊ុកប្រាប់ពីទិសដៅដែលខ្លួនបានឃើញជាតម្រុយទៅកាន់ពួកគេបន្ថែម ដើម្បីឱ្យពួកគេងាយស្រួលក្នុងការតាមរកនាងឱ្យកាន់តែឆាប់រហ័ស ។
“បាទអ្នកប្រុស! ពួកយើងនឹងទៅតាមរកនៅទិសដៅដែលអ្នកប្រុសបានប្រាប់”
“បានដំណឹងអីត្រូវប្រញាប់ទាក់ទងមកខ្ញុំ”
“បាទ!...”
“ទៅចុះ” បុរសពីរនាក់នោះក្រោកឈរ ធ្វើការអោនលាហូស៊ុករួចក៏នាំគ្នាចាកចេញ ។
តុ!តុ!...
“យើងសុំចូលបានទេ?” ឮសំឡេងស្គាល់ដល់ម្ចាស់ ។ ជីមីនដែលឈរគោះទ្វារនៅខាងក្រៅមុននោះ ក៏ដើរចូលមកទាំងមិនទាន់ទទួលបានការអនុញ្ញាតនៅឡើយ ។ តែគេមិនទៅខ្វល់ទេ ព្រោះដឹងថាហូស៊ុកអស់កិច្ចការទៅហើយ ទោះចូលទៅដោយមិនទទួលបានការយល់ព្រមក៏នាយមិនថាអ្វីដែរ ។
“ថ្ងៃស្អែកនេះ យើងគិតចង់ត្រឡប់ទៅកូរ៉េវិញហើយ”ជីមីននិយាយទាំងដាក់គូទអង្គុយចុះលើសាឡុងទល់មុខហូស៊ុក ។ កាលដែលគេមករកនាយដល់ទីនេះ គ្រាន់តែឈៀងមកប្រាប់មិត្តជាមុនឱ្យហើយប៉ុណ្ណោះ ។
“ហេតុអីឆាប់ត្រឡប់ទៅវិញម្ល៉េះ? ឯងទើបនឹងមកដល់បាន៣ថ្ងៃមិនអ៊ីចឹង?” ហូស៊ុករៀងចម្លែកក្នុងចិត្តខ្លះដែរ ពេលឮជីមីនមកប្រាប់បែបនោះ ។ តាមចាំគេថានឹងមកលេងដល់ទៅមួយសប្ដាហ៍ ប៉ុន្តែឥឡូវទើបតែបាន៣ថ្ងៃក៏ត្រឡប់ទៅវិញបាត់ ឬមួយគេមានការងារសំខាន់នៅកូរ៉េ?
BINABASA MO ANG
ចាញ់ស្នេហ៍ភរិយាសម្អប់
Romanceព្រោះតែការជ្រុលជ្រួសមួយពេល ទើបបណ្ដាលឲ្យពួកគេដើរមកដល់ទីទាល់ច្រក ចង់ថយក្រោយក៏លែងបាន មានតែដំណោះស្រាយតែមួយផ្លូវប៉ុណ្ណោះនោះគឺ៖ "ខ្ញុំសុខចិត្តទទួលខុសត្រូវលើនាងដោយការរៀបការ ប៉ុន្តែនាងកុំសង្ឃឹមថា ទទួលបានការស្រលាញ់ពីខ្ញុំនោះ" "ខ្ញុំដឹងរួចហើយ ថាលោកគ្មានថ្ងៃស្...
