បន្ទាប់ពីបាននិយាយនូវអ្វីដែលចង់និយាយរួច លោកឆូក៏ចុះពីលើឆាកទៅកន្លែងដែលភរិយាខ្លួនអង្គុយ ដោយទុកតួនាទីបន្តជូនទៅដល់លោកឪ ។ ថេយ៉ុងនិងអេរ៉ានបានបង្វែរទៅរកលោកឪព្រមគ្នា ដើម្បីធ្វើការសច្ចាពីមុខព្រះជាម្ចាស់ ដោយមានភ្ញៀវកិត្តិយសក្នុងពិធីធ្វើជាសាក្សី ។
“ក្នុងថ្ងៃដ៏វិសេសវិសាលមួយនេះ ក្នុងនាមខ្ញុំជាតំណាងឱ្យព្រះជាម្ចាស់ដែលជាទីគោរពរបស់ពួកយើង ខ្ញុំសូមសួរទៅកាន់កូនកំលោះ គីម ថេយ៉ុង តើលោកយល់ព្រមទទួល កញ្ញា ឆូ អេរ៉ានមកធ្វើជាភរិយា រួមជីវិតជាមួយគ្នា មិនថាសុខ មិនថាទុក្ខ ឬក៏ជួបឧបសគ្គជីវិតច្រើនប៉ុណ្ណាក្ដី ក៏នឹងកាន់ដៃ ស្រឡាញ់ មើលថែ ថ្នាក់ថ្នមគ្នា ហើយនឹងរស់នៅជាមួយគ្នារហូតដល់ចាស់ស្លាប់រៀងខ្លួនដែរឬទេ?" ក្រោយលោកឪបញ្ចប់សំណួរ ថេយ៉ុងនៅមិនទាន់តបភ្លាមៗឡើយ គេនៅស្ងៀមស្ងាត់សម្លឹងមើលមុខលោកឪមួយខណៈពេល បន្ទាប់មកក៏ងាកមុខមករកអេរ៉ាន មុននឹងហើបមាត់ឆ្លើយតប ៖
“បាទ! ខ្ញុំយល់ព្រម” គេគ្មានជម្រើសនឹងឆ្លើយបដិសេធបាន ព្រោះបើសិនគេធ្វើបែបនោះ ហាក់ដូចជាបំបាក់មុខគ្រួសារខ្លួនឯងយ៉ាងអ៊ីចឹង ។
“សំណួរបន្តទៅកាន់កូនក្រមុំ ឆូ អេរ៉ាន តើកញ្ញាយល់ព្រមទទួល លោក គីម ថេយ៉ុង មកធ្វើជាស្វាមី រួមជីវិតជាមួយគ្នា មិនថាសុខ មិនថាទុក្ខ ឬក៏ជួបឧបសគ្គជីវិតច្រើនយ៉ាងណាក្ដី ក៏នឹងកាន់ដៃ ស្រឡាញ់ មើលថែ ថ្នាក់ថ្នមគ្នា ហើយនឹងរស់នៅជាមួយគ្នារហូតដល់ចាស់ស្លាប់រៀងខ្លួនដែរឬទេ?"
“ចាស! ខ្ញុំយល់ព្រម” ទម្រាំតែបានឆ្លើយ អេរ៉ានត្រូវដកដង្ហើមធំបន្ធូរអារម្មណ៍ជាច្រើនដង ។ នាងឆ្លើយយល់ព្រមទាំងដែលនាងគ្មានជំនឿចិត្តសូម្បីតែបន្ដិច ថាចំណងអាពាហ៍ពិពាហ៍របស់នាងនឹងអាចដូចទៅនឹងការសច្ចាទាំងនោះ ។
“ស្របពេលដែលកូនកំលោះនិងកូនក្រមុំ យល់ព្រមទទួលយកចំណងជីវិតគូរមួយនេះទៅហើយ ក្នុងនាមខ្ញុំជាតំណាងរបស់ព្រះជាម្ចាស់ ខ្ញុំក៏សូមជូនពរដល់គូរស្វាមីភរិយាទាំងពីរ ឱ្យរស់នៅប្រើប្រាស់ជីវិតជាមួយគ្នាប្រកបដោយសេចក្ដីសុខសុភមង្គល ត្រូវចេះស្រឡាញ់ និងមើលថែគ្នាទៅវិញទៅមក មិនថាជួបប្រទះនឹងបញ្ហាអ្វី ក៏សូមឱ្យពុះពារ កាន់ដៃតស៊ូទៅជាមួយគ្នាដល់ចាស់កោងខ្នងផងចុះណា”
ESTÁS LEYENDO
ចាញ់ស្នេហ៍ភរិយាសម្អប់
Romanceព្រោះតែការជ្រុលជ្រួសមួយពេល ទើបបណ្ដាលឲ្យពួកគេដើរមកដល់ទីទាល់ច្រក ចង់ថយក្រោយក៏លែងបាន មានតែដំណោះស្រាយតែមួយផ្លូវប៉ុណ្ណោះនោះគឺ៖ "ខ្ញុំសុខចិត្តទទួលខុសត្រូវលើនាងដោយការរៀបការ ប៉ុន្តែនាងកុំសង្ឃឹមថា ទទួលបានការស្រលាញ់ពីខ្ញុំនោះ" "ខ្ញុំដឹងរួចហើយ ថាលោកគ្មានថ្ងៃស្...