បន្ទាប់ពីថតរូបរួចសព្វគ្រប់ ទាំង៣នាក់ក៏បន្តដំណើរទៅផ្សារទំនើប ត្បិតលោកស្រីត្រូវទៅជួបនិយាយការងារជាមួយ client របស់គាត់ ។ លោកស្រីដើរបណ្ដើរគ្នាជាមួយនឹងអេរ៉ានដោយមានថេយ៉ុងដើរជ្រែងហោប៉ាវខោម្ខាងតាមពីក្រោយ ។ អ្នកទាំងបីដើរមកដល់ភោជនីយដ្ឋានមួយកន្លែងដែលលោកស្រីនិងភ្ញៀវម្នាក់នោះបានណាត់ទុក ខណៈនោះគាត់ក៏ប្រទះភ្នែកឃើញអ្នកម្ខាងទៀតល្មម ៖
“សួស្ដីអ្នកនាងព្រីយ៉ា!...”
“អូ៎...លោកស្រីយ៉ុងហ៊ី...”ទាំងពីរនាក់ក៏ធ្វើការអោបរាក់ទាក់គ្នាទាំងស្នាមញញឹម ។ អ្នកនាងព្រីយ៉ា ចន មិនមែនគ្រាន់តែជាភ្ញៀវធម្មតា តែក៏ជាដៃគូរជំនួញជាមួយលោកស្រីយ៉ុងហ៊ីដែរ ។ គាត់ក៏ជាម្នាក់ដែលបាននាំចូលផ្ដាច់មុខនៃទឹកអប់ម៉ាកប្រេន ខាល់ហ្វី យកលក់បន្តនៅឯប្រទេសកូរ៉េផងដែរ ។“អ្នកនាងសុខសប្បាយជាទេ?”ក្រោយប្រលែងការអោប លោកស្រីព្រីយ៉ាក៏សួរឡើង មុននឹងគ្រលៀសភ្នែកទៅមើលកំលោះក្រមុំមួយគូរដែលមកជាមួយលោកស្រីយ៉ុងហ៊ី ។
“សុខទុក្ខធម្មតាទេ ចុះលោកស្រីវិញនោះ?”
“ចាស៎ដូចគ្នាទេ” លោកស្រីតបទាំងញញឹមជាប់បបូរមាត់ តែមើលៗតាមវ័យរបស់ព្រីយ៉ាគឺអាយុស្របាលៗគ្នាទៅហ្នឹងស៊ុកជីនដែរ ប៉ុន្តែមានសមត្ថភាពខ្លាំងអាចធ្វើជំនួញបាន ។
“ហើយចុះនេះនរណាគេដែរ? ច្បាស់ជាកូនប្រុសលោកស្រីហើយត្រូវទេ?”
“ចាស៎! គេជាកូនប្រុសពៅរបស់ខ្ញុំ ហើយម្នាក់ខាងនេះគឺជាអនាគតកូនប្រសាខ្ញុំ”រាល់ដងគឺបែបនេះ ឱ្យតែមាននរណាសួរ លោកស្រីតែងតែណែនាំ បង្ហាញមុខអនាគតប្រសាឱ្យគេគ្រប់គ្នាស្គាល់ពេញៗមុខតែម្ដង ។“អូ៎! សួស្ដី...”
“បាទ/ចាស! សួស្ដី..”សូម្បីតែឆ្លើយក៏ឆ្លើយព្រមគ្នាដែរ ដែលធ្វើឱ្យមនុស្សចាស់ឯណោះកាន់តែរីកមុខខ្លាំងឡើង ។
“នេះដូចជាឈរនិយាយគ្នាយូរហើយណ៎ នាំគ្នាអង្គុយចុះសិនទៅណា”គ្រប់គ្នាព្រមអង្គុយចុះតាមការអញ្ជើញរបស់អ្នកម្ខាងទៀត លោកស្រីអង្គុយក្បែរព្រីយ៉ា ដោយឱ្យថេយ៉ុងនិងអេរ៉ានអង្គុយក្បែរគ្នា ។ពួកគេអង្គុយបានបន្ដិច បុគ្គលិកក្នុងហាងក៏លើកអាហារដែលព្រីយ៉ាកម្មង់ជាមុននោះមក ។ ខណៈដែលបុគ្គលិកកំពុងរៀបម្ហូបដាក់តុ ចំហាយក្លិននៃម្ហូប បានភាយចូលមកប៉ះច្រមុះរបស់អេរ៉ាន ទើបធ្វើឱ្យនាងចាប់ផ្តើមរកកលចង់ក្អួតភ្លាម ។
![](https://img.wattpad.com/cover/350038892-288-k217603.jpg)
YOU ARE READING
ចាញ់ស្នេហ៍ភរិយាសម្អប់
Romanceព្រោះតែការជ្រុលជ្រួសមួយពេល ទើបបណ្ដាលឲ្យពួកគេដើរមកដល់ទីទាល់ច្រក ចង់ថយក្រោយក៏លែងបាន មានតែដំណោះស្រាយតែមួយផ្លូវប៉ុណ្ណោះនោះគឺ៖ "ខ្ញុំសុខចិត្តទទួលខុសត្រូវលើនាងដោយការរៀបការ ប៉ុន្តែនាងកុំសង្ឃឹមថា ទទួលបានការស្រលាញ់ពីខ្ញុំនោះ" "ខ្ញុំដឹងរួចហើយ ថាលោកគ្មានថ្ងៃស្...