ភាគទី៦

419 8 0
                                        

ក្រឡេកមើលដានីលឯណេះវិញ បន្ទាប់ដើរចេញពីហាងកាហ្វេ នាយសង្ហាក៏ទាញឡានបើកចាកចេញពីទីនោះសម្ដៅទៅក្រុមហ៊ុនរបស់ថេយ៉ុងតែម្ដង ថ្វីបើនាយមិនសូវស្គាល់ស្និតនឹងត្រកូលគីម ប៉ុន្តែនាយក៏ល្មមអាចស្គាល់លោកគីមមកពីមុន គ្រាន់តែនឹកស្មានមិនដល់ថា មនុស្សប្រុសដែលហ៊ានធ្វើរឿងស្មោគគ្រោកលើប្អូនស្រីរបស់គេគឺកូនប្រុសរបស់គាត់ ។

ភ្នែកផ្ដោតលើការបើកបរ ខណៈម្រាមដៃក្ដាប់កាន់ក្បាលចង្កូតឡានឡើងណែន ជើងក៏ជាន់ហ្គែយកម៉ាលឿនកប់ មិនខ្វល់ពីអ្វីទាំងអស់ អ្វីដែលស្ថិតក្នុងគំនិតរបស់គេនៅពេលនេះ គឺត្រូវតែទៅដល់ទីនោះឲ្យកាន់តែលឿនគឺកាន់តែល្អ ។

“រ៉ឹងៗ!...រ៉ឹងៗ...”ការតាំងចិត្តទាំងអម្បាលម៉ានត្រូវបានកាត់ផ្ដាច់ក្រោយត្រចៀករបស់នាយស្ដាប់ឮសម្លេងរោទ៍ឡើងនូវទូរស័ព្ទ ភ្លាមនោះនាយលូកយកកាសមកពាក់ក្នុងត្រចៀក មុននឹងចុចប៊ូតុងទទួល ៖

“ហាឡូ!...”
(ហ៊ឹកហ៊ឺ!...ពេលនេះលោកគ្រូពេទ្យនៅឯណា?)សម្លេងយំខ្សឹកខ្សួលពីខ្សែម្ខាងទៀត ធ្វើឲ្យដានីលកើតការមិនស្រួលក្នុងចិត្ត ត្បិតសម្លេងនោះជាសម្លេងរបស់ឡានី នាយស្គាល់ច្បាស់ណាស់ ។
“ខ្ញុំនៅខាងក្រៅ នេះមានរឿងអី?”
(គឺអ្នកនាង...ហ៊ឹកហ៊ឺ...អ្នកនាងគាត់...)
“អេរ៉ានកើតអី?”ដានីលភ័យបុកពោះលើសដើម ក្រោយដឹងមូលហេតុនៃការយំរបស់ឡានីគឺជាអេរ៉ាន ។
(អ្នកនាងអា-ដៃសម្លាប់ខ្លួនក្នុងបន្ទប់ទឹក) បេះដូងថ្លើមប្រមាត់របស់គេធ្លាក់ចុះខ្ពៀកដល់បាតជើង ពេលបានស្ដាប់នូវដំណឹងដ៏អាក្រក់មួយនោះ តែសំណាងល្អដែលគេមានផ្លូវចិត្តរឹងមាំ មិនតក់ស្លុត ទើបចាប់ផ្ដើមបន្ថែមល្បឿនរថយន្តឲ្យកាន់តែលឿនជាងមុន ប្ដូរគោលដៅពីក្រុមហ៊ុនទៅជាភូមិគ្រឹះឆូវិញ ។

@ភូមិគ្រឹះ ឆូ

សម្លេងហ្វ្រាំងឡានជាន់ឮសូរយ៉ាងរំពង ខណៈកាយមាំម្នីម្នារត់ចូលទៅក្នុងផ្ទះគ្មានបង្អង់ល្បឿន នាយរត់បំណងឡើងទៅជាន់ខាងលើ តែក៏ឃើញលោកស្រីកំពុងឲ្យអ្នកបម្រើបីអេរ៉ានចុះមកខាងក្រោម ក្នុងសភាពសើមជោគ រាងកាយ មុខមាត់ស្លេកស្លាំង អ្វីដែលគួរឲ្យខ្លោចផ្សារជាងនេះ គឺនៅលើក-ដៃរបស់នាង មានស្នាមឆូតនៃអំបែងកែវជាច្រើនខ្សែ ដែលបណ្ដាលឲ្យមានឈាមហូរចុះមកតក់ៗឥតដាច់ ។

ចាញ់ស្នេហ៍ភរិយាសម្អប់Onde histórias criam vida. Descubra agora