ភាគទី១៩

196 9 0
                                    

ភ្លាមនោះស៊ុកជីនក៏បានទាក់ទងទៅឃីនដើម្បីឲ្យនាយទៅទិញ strawberry យកមកឲ្យយ៉េរ៉ា ។ ប្រហែលជា១០នាទីក្រោយ ឃីនក៏ត្រឡប់មកវិញ រួចយកស្រ្ដបឺរីនោះមកជាន់ខាងលើភ្លាម ត្បិតមិនចង់ឲ្យចៅហ្វាយនាយចាំយូរ ។

“ចៅហ្វាយ! នេះជាស្រ្ដបឺរីដែលចៅហ្វាយឲ្យខ្ញុំទៅទិញ” នាយសង្ហានិយាយទាំងញញឹម និងដាក់ថង់ដែលកាន់មកនោះ នៅលើតុក្បែរសាឡុងចៅហ្វាយនាយអង្គុយ ។

“អរគុណឯងហើយ! ទៅវិញចុះ”
“បាទ”ឃីនអោនមុខចុះបន្ដិច ទើបចាកចេញទៅវិញ ចំណែកឯអ្នកដែលរង់ចាំឯណោះ គ្រាន់តែបានរបស់ដែលត្រូវ នាងក៏ប្រញាប់បើកថង់យកប្រអប់ស្រ្ដបឺរីចេញមក ។ ស្រ្ដបឺរីស្រស់ៗ ធំៗ ឃើញហើយហៀរទឹកមាត់តែម្ដង ។

ជ្រឹប!..
“ហ៊ឹម! ផ្អែមខ្លាំងណាស់”គ្រាន់បានញ៉ាំ ក៏ធ្វើឲ្យនាងអារម្មណ៍ល្អបានដែរ បូករួមនឹងស្រ្ដបឺរីផ្អែម ឆ្ងុយទៀត នាងញ៉ាំយកៗ មិនដកមាត់នោះទេ ចាំមើលចុះ ។ ស៊ុកជីនឯណោះ កាលបើឃើញនាងកំពុងតែរីករាយនឹងការញ៉ាំ គេក៏បានតែញញឹមមើលនាងបណ្ដើរញ៉ាំបាយរបស់គេបណ្ដើរ គិតទៅក៏ក្ដីសុខម្យ៉ាងដែរតើ ។

“ងឺត! ងឺត!...”
ការញ៉ាំត្រូវបានកាត់ផ្ដាច់ បន្ទាប់ពីទូរស័ព្ទរបស់នាយរោទ៍ឡើង ស៊ុកជីនទម្លាក់ស្លាបព្រាចុះ រួចងើបទៅយកទូរស័ព្ទដែលនាយទុកនៅលើតុធ្វើការ បន្ទាប់ពីឃើញថាជាលេខរបស់អ្នកម៉ាក់ នាយក៏ចុចទទួលភ្លាមដោយគ្មានការរារែក ៖

«ហាឡូម៉ាក់!...» ស៊ុកជីននិយាយទូរស័ព្ទបណ្ដើរ ដើរមកសាឡុងដាក់បង្គុយក្បែរភរិយាដូចដើម ។
(ឥឡូវនេះប្រុសធំទំនេរមែនទេ?)
«បាទម៉ាក់! ម៉ាក់មានអ្វីឬ?»
(គឺម៉ាក់មានរឿងចង់ប្រាប់! គឺថាឯងកុំភ្លេចមកពិធីមង្គលការរបស់ប្រុសថេយ៍ផងណា)
«ម៉ាក់ថាយ៉ាងម៉េច? ប្រុសថេយ៍នឹងរៀបការ?»ការលាន់មាត់ព្រមដោយភាពភ្ញាក់ផ្អើលរបស់ស៊ុកជីន ធ្វើឲ្យយ៉េរ៉ាដែលអង្គុយញ៉ាំស្រ្ដបឺរីរង់ចាំស្ដាប់ការសន្ទនារបស់មកជាយូរឯណោះ ក៏ងាកមុខមករកស្វាមីយ៉ាងរហ័ស នាងក៏មានការភ្ញាក់ផ្អើលមិនខុសពីស្វាមីដូចគ្នា ។

«តើរៀបការជាមួយនរណាម៉ាក់?»នោះក៏ជាអ្វីដែលយ៉េរ៉ាចង់ដឹងដូចគ្នា ។ គិតៗមើលទៅ ពួកគេទើបតែមកកូរ៉េបានប្រហែល១ខែសោះ ឥឡូវក៏ទទួលដំណឹងនេះមក វាអត់នឹងធ្វើឲ្យពួកគេទាំងពីរមានការភ្ញាក់ផ្អើលចិត្តមិនបានពិត មែន ។

ចាញ់ស្នេហ៍ភរិយាសម្អប់Where stories live. Discover now