ងឹក!
តាក់ស៊ីដែលដឹកអេរ៉ាននិងឡានី ចេញទៅផុតបានបន្ដិច ឡានខ្មៅទំនើបមួយគ្រឿងទៀតក៏មកឈប់ចតនៅត្រង់នោះល្មម ស្របនឹងកាយមាំរបស់ថេយ៉ុងក៏ឈានជើងចុះពីឡាន ភ្នែកទាំងគូរសម្លឹងរំពៃមើលទៅជុំវិញខ្លួន ខណៈក្នុងដៃមានកាន់រូបថតមួយសន្លឹកមកជាមួយដែរ ។
“អត់ទោសអ្នកនាង! ខ្ញុំសូមសួរបន្ដិច...អ្នកនាងមានដែលធ្លាប់ឃើញនារីនៅក្នុងរូបថតនេះពីមុនដែរទេ?” ឈរមើលបានបន្ដិច ថេយ៉ុងងាកទៅឃើញស្ដ្រីម្នាក់ដែលកំពុងរុញរទេះកូន ក៏ប្រញាប់ដើរទៅសួរនាំដោយលើកបង្ហាញរូបថតរបស់អេរ៉ានឱ្យនាងមើល ។ ស្រ្ដីម្នាក់នោះមើលផ្អៀងផ្អងកចុះឡើងប្រហែល២នាទី ក៏គ្រវីក្បាលតិចៗ មុននឹងឆ្លើយតប៖
“មិនធ្លាប់ឃើញទេ”
“អ៊ីចឹងមិនអីទេ! អរគុណ...” សួរម្នាក់ស្រីនោះមិនដឹង ថេយ៉ុងក៏បែរទៅសួរអ្នកផ្សេងទៀតដែលកាត់នោះ ។ អ្វីដែលទទួលបាន អ្នកទាំងអស់នោះ សុទ្ធតែគ្រវីក្បាលបញ្ជាក់បានថាមិនធ្លាប់ឃើញពីមុន ។
ខណៈដែលថេយ៉ុងកំពុងមមាញឹកសួរមនុស្សដែលដើរតាមផ្លូវ ហូស៊ុកដែលឈរនៅម្ខាងផ្លូវជាមួយវីននីឯណោះ ក៏ស្រាប់តែគ្រលៀសភ្នែកឃើញថេយ៉ុងដោយចៃដន្យ ។
គ្រាហ៍នោះ ហូស៊ុកក៏ឈរស្ងៀម ដោយមើលទៅខាងថេយ៉ុងមិនព្រមនិយាយស្ដី ជាហេតុធ្វើឱ្យវីននីដែលចាប់អារម្មណ៍ឃើញស្វាមីមើលទៅម្ខាងផ្លូវមិនកម្រើកខ្លួននោះ នាងក៏ងាកទៅមើលតាម ត្បិតតែចង់ដឹងថាហូស៊ុកកំពុងតែមើលអ្វី ទើបបានជាភ្លឹកស្ងៀមទ្រឹងបែបនេះ ហើយទីបំផុតអ្វីដែលនាងបានឃើញគឺឃើញមនុស្សប្រុសម្នាក់ដែលនាងមិនរំពឹងថានឹងបានជួបគ្នាម្ដងទៀតនៅទីនេះ ។
“នោះជាថេយ៉ុងត្រូវទេ?”
“មែនហើយ!...” តបនឹងភរិយាយរួច ពេលងាកមកវិញ នាយក៏ឃើញវីននីចោលភ្នែកសម្លឹងទៅអ្នកខាងនោះមិនព្រមដកភ្នែក ទើបភ្លាមនោះហូស៊ុកក៏ដាច់ចិត្តសួរឡើង ៖
“អូនចង់ទៅជួបគេមែន?”
“គឺអូន...”នាងឆ្លើយទាំងស្ទាក់ស្ទើរ ។ បានឃើញមុខគេ គឺគ្រាន់តែអាចនឹកដល់រឿងរ៉ាវចាស់ៗ ប៉ុន្តែតាមស្ថានភាពជាក់ស្ដែងរបស់ពួកគេទាំងពីរនៅពេលនេះ រវាងពួកគេគឺមិនអាចត្រឡប់ទៅដូចដើមបានទៀតនោះទេ ។
ВЫ ЧИТАЕТЕ
ចាញ់ស្នេហ៍ភរិយាសម្អប់
Любовные романыព្រោះតែការជ្រុលជ្រួសមួយពេល ទើបបណ្ដាលឲ្យពួកគេដើរមកដល់ទីទាល់ច្រក ចង់ថយក្រោយក៏លែងបាន មានតែដំណោះស្រាយតែមួយផ្លូវប៉ុណ្ណោះនោះគឺ៖ "ខ្ញុំសុខចិត្តទទួលខុសត្រូវលើនាងដោយការរៀបការ ប៉ុន្តែនាងកុំសង្ឃឹមថា ទទួលបានការស្រលាញ់ពីខ្ញុំនោះ" "ខ្ញុំដឹងរួចហើយ ថាលោកគ្មានថ្ងៃស្...
