ភាគទី06៖ រាត្រីដែលចងចាំ (តចប់)

204 5 0
                                    

រីករាយអានជាមួយភាគពិសេស

រឿង៖ ចំណងបេះដូងមួយរាត្រី
ភាគទី06៖ រាត្រីដែលចងចាំ (តចប់)

"អ្ហឹម..អឹស" អឺឈីងគ្រហឹមនៅនឹងដើមករ ខណៈដៃម្ខាងចាប់ជ្រមុជមុខខេនទៅថើបកញ្ចឹងករខ្លួនយ៉ាងគ្មានបទពិសោធន៍ នាងងើបភ្នែកឡើងសម្រក់ទឹកភ្នែកមួយតក់ តែមិនមែនជាទឹកភ្នែកឈឺចាប់ តែជាទឹកភ្នែកសមស្រប ទឹកភ្នែកបង្ហាញពីភាពអស់ចិត្ត។

(បើសិនជាខ្ញុំត្រូវលះបង់ខ្លួនឲ្យមនុស្សល្អដូចជាលោក ខ្ញុំមិនសោកស្ដាយនោះទេខេន សូមឲ្យរាត្រីនេះស្ថិតក្នុងការចងចាំពួកយើងជាដរាបណា៎)

ពេលនេះមិនត្រឹមតែខេនម្នាក់ទេដែលពុះកញ្ជ្រោលរោលរាលជាមួយនិងតណ្ហាមួយនោះ សូម្បីតែអឺឈីង អ្នកដុតកម្លោចភ្លើងស្នេហ៍មួយនោះក៏ពុះកញ្ជ្រោលរោលរាលដល់គិតអ្វីលែងឃើញដែរ។

ដៃតូចស្រឡូនសងខាងលើកឡើងអោបស្រាក់កញ្ចឹងករអ្នកម្ខាងទៀត ពើតពើងរាងកាយខ្លួន ពិសេសដើមទ្រូងក្រពុំដែលលាក់ពួនក្រោមសាច់ក្រណាត់រ៉ូបស្ដើងដែលនាងគ្រង។ ស្រីស្រស់ក្លាហានបញ្ចុកបន្ស៊ីចំណីដល់មាត់កម្លោះខេន បូករួមជាមួយនិងទឹកមុខហត រហូតដល់គេទ្រាំលែងបានក៏ចាប់ដៃនាងដោយដៃម្ខាង មុននិងរុញប្រាណតូចទៅផ្ទប់និងសាឡុងពូកលាន់ផឹប។

"អឺឈីង!"
"នាង..នាងធ្វើឲ្យយើងឆ្កួតហើយ" ខេនសង្កត់ដៃនាងជាប់និងពូក ព្យាយាមនិយាយបង្ហាញអារម្មណ៍ឆ្កួតលីលាដែលគេមិនដឹងថាខ្លួនគេយល់ព្រមប្រព្រឹត្តិបានដោយរបៀបម៉េច។

"ហ៊ឹម!"
"អ៊ីចឹងខ្ញុំខុសមែនអត់? អ្នកប្រុសថាទៅមើល..." ខ្លួនតូចដែលត្រូវគេសង្កត់ដៃជាប់ នៅតែក្លាហានបោះសម្ដីសួរទៅអ្នកម្ខាងទៀត។ អឺឈីងងើបខ្លួនដោយយកការច្រត់ចាប់របស់ខេនធ្វើជាលំនឹង បបូរមាត់ក្រពុំក៏រំកិលចូលទៅកាន់តែជិតៗនិងមាត់របស់អ្នកកម្លោះយកតែមែនទែន ជិតដល់ថ្នាក់ពួកគេអាចដឹងពីចំហាយក្ដៅងំចេញពីខ្លួនម្នាក់ៗតែម្ដង។

"អឺឈីង"
"បើខ្ញុំខុស អ៊ីចឹងខ្ញុំជាក្មេងមិនល្អ ត្រូវទេ? បើជាអ្នកប្រុស អ្នកប្រុសនឹងចាត់ការក្មេងមិនល្អយ៉ាងម៉េច?" ភាសាដុតកម្លោចជាលើកដំបូងរបស់អឺឈីងទោះជាមិនធ្លាប់ប្រើជាមួយនរណា តែវាក៏បានការទៅលើអ្នកដែលសង្កត់នៅលើខ្លួន។ មុខក្រហមរងាលរបស់ខេនពេលនេះក៏ប្រួលប្រែពីមិនប្រាកដប្រជាមកជាញញឹមខ្ជឹបបែបព្រាន គេរំកិលមុខសង្ហាយឺតៗដោលរុញអ្នកដែលងើបមកនោះឲ្យថយបន្តិចម្ដងៗរហូតដល់ដាក់ខ្នងដេកលើសាឡុងវិញទាំងមិនដឹងខ្លួនទាល់តែសោះ ពេលដឹងស្មារតីមក ទើបចាប់ដឹងថារាងកាយធំជង្គ្រោងរបស់ខេននៅសង្គ្រប់លើខ្លួននាង ដូចជាឥន្ទ្រីយ៍ធំត្រដាងស្លាបការពារសំបុក។

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now