ភាគទី52៖ ខ្ញុំមិនគួរធ្វេសប្រហែសទេ

51 5 0
                                    

បងខេនពេលនេះ បេះដូងល្ហល្ហៀវប៉ុណ្ណឹង ចុះទម្រាំតែម៉ាខេឡា? អ្នកដែលសន្យាថានឹងការពារអឺឈីងឯណោះ!

រឿង៖ ចំណងបេះដូងមួយរាត្រី
ភាគទី52៖ ខ្ញុំមិនគួរធ្វេសប្រហែសទេ

ដំណឹងដែលម្ដាយក្មេកច្រានទម្លាក់កូនប្រសារនឹងចៅស្រីទម្លាក់ពីលើផ្ទះ ពេលនេះក៏សាយភាយដំណឹងឲ្យលឺដល់ត្រជាក់អ្នកដែលជិតដិតនឹងនៅក្នុងរង្វង់អ្នកស្គាល់លោកស្រីម័រហ្គេនទាំងអស់។
"ហ៊ឹសៗ"
"ជៀស! សុំជៀសផ្លូវមួយ លោក.." សម្រឹបជើងរត់លឿនសមល្មម ត្បិតជើងរបស់គាត់មានបញ្ហា មិនអាចរត់ចំណាប់ដូចជាក្មេងបាន អាចនិយាយបានថាវ័យប៉ុនលោក គេមិនឲ្យទាំងរត់ផង តែដោយសារតែរឿងពេលនេះ វាបន្ទាន់ខ្លាំង ខ្លាំងដល់ថ្នាក់លោកត្រូវចោលការងារទាំងអស់ ប្រញាប់ឡើងឡានមកវិមានធំ ទីកន្លែងចាស់ដែលគាត់បានសាងគ្រួសារដ៏កក់ក្ដៅកាលពីមុន។ លោកខានបានមកជាន់ទីនេះយូរថ្ងៃខែហើយដែរ មិននឹកស្មានថាលោកមកវិញលើកនេះ ត្រូវមកប្រឈមមុខនឹងរឿងមួយដែលលោកមិនដែលគិតស្រម៉ៃថាវាអាចនឹងក្លាយទៅជាការពិតសោះ។
"អូនម័រ?" លោកអាន់ដាំឧទានហៅឈ្មោះអតីតភរិយាទាំងញ័របបូរមាត់ទទ្រើត។ ដៃស្រឡូនដ៏ស្រស់ស្អាតមួយគូដែលគាត់ធ្លាប់តែកាន់ថ្នាក់ថ្នម ពេលនេះក៏ប្រែឡើងក្រហមងាំង កឹបជាប់ដោយខ្នោះដែលប៉ូលីសបានដាក់។ បុរសចំណាស់ប្រញាប់ចូលទៅរកប្រពន្ធ ចូលទៅទាំងព្រួយបារម្ភ តែលោកក៏បែរត្រូវប៉ូលីសម្នាក់ឃាត់។
"ចូលមកជិតជនល្មើសមិនបានទេលោក"
"តែនាងជាប្រពន្ធខ្ញុំ.."
"ម័រ? ម័រ អូនមិនបានធ្វើទេមែនទេ? ប្រាប់បងមកម័រ" ទោះបីជាគេប្រាប់លោកច្បាស់ៗថាលោកបានធ្វើក៏ដោយ ក៏លោកនៅតែរំពឹងថាលោកស្រីម័រមិនបានធ្វើវា។
"ម័រ"
"ចុះបើខ្ញុំធ្វើវាយ៉ាងម៉េច? វាសមចិត្តលោកណាស់ហើយអាន់ដាំ ដោយសារតែលោក..លោកធ្វើឲ្យខ្ញុំស្អប់ពួកមីក្មេងចំណាកស្រុកមកតាមចាប់ប្ដីគេអស់ទាំងនោះ"
"ឲ្យបងប្រាប់ប៉ុន្មានដងទៀតម័រ? បងនឹងស៊ុងជីមិនបានមានអ្វីលើសលួសច្រើនជាងនោះទេ"
"ហ៊ឹសៗ មិនលើសលួស.. មិនលើសលួសដល់ថ្នាក់បងពរកូនវាពីតៃវ៉ាន់មកឲ្យខ្ញុំចិញ្ចឹមក្បាល ធ្វើជាស្រីប្ដីពាក់ស្នែងឲ្យបែបហ្នឹងហ្អេស៎? អាន់.. បងឈប់សម្ដែងធ្វើជាមនុស្សប្រុសល្អទៅ ព្រោះសន្ដានពិតបងគឺថោក..ថោកខ្លាំងណាស់" លោកស្រីម័រហ្គេនសើចចំអកទៅលោកអាន់ដាំ តែសើចទាំងទឹកភ្នែកស្រក់តក់ៗកាន់ផែនថ្ពាល់ ជំនួសឲ្យការឈឺចាប់ដែលគាត់លាក់កប់ក្នុងទ្រូងមកស្ទើរតែស្លាប់បេះដូងតែម្នាក់ឯងទៅហើយនោះ។
"ម័រ..កាលណោះបង..បងពិតជាគ្មានចេតនាពិតមែន បងមិនបានដឹង ហើយក៏មិនដែលគិតថារឿងវានឹងទៅជាបែបនោះ" លោកអាន់ដាំពោលទាំងទឹកភ្នែកស្រក់ចុះ រាល់សម្ដីលោកស្រីម័រហ្គេនហាក់រំលឹកពីកំហុសអតីតកាលគាត់ទាំងអស់ កំហុសដែលកែប្រែមនុស្សស្រីល្អស្អាតដូចជាលោកស្រីម័រហ្គេនឲ្យទៅជាបែបនេះ។
"មីស៊ុងជីវាអាចបំផ្លាញជីវិត បំផ្លាញក្ដីសុខខ្ញុំបាន តែខ្ញុំមិនឲ្យអ្នកណាមកបំផ្លាញបេះដូងនឹងយកអារម្មណ៍កូនខេនលេងសើចដូចជាវាលេងសើចលើលោកនោះទេ អាន់ដាំ!" លោកស្រីម័រហ្គេនងាកមើលទៅប៉ូលីសរួចក៏ឲ្យជាសញ្ញាសុំឲ្យគេនាំគាត់ចេញពីទីនេះ ចេញឲ្យបានលឿនបំផុត។ តែថាគេចពីម្នាក់ ម្នាក់ទៀតក៏ចូលមក មនុស្សតែម្នាក់ដែលគាត់ស្អប់ខ្ពើមដូចគ្នា។
"ម៉ាក់.."
"នាងម៉ាខេឡា កូនសំណព្វលោកមកហើយ អាន់ដាំ" លោកស្រីម័រហ្គេនឧទានឡើងរួចដើរហួសកូនស្រីដែលខំរត់មកទាំងបារម្ភ គ្រាន់តែបានលឺដំណឹងគេចុះផ្សាយភ្លាម។ ម៉ាខេឡានាងទន់ជើង មានបំណងចង់ដួល តែក៏ត្រូវលូហ្ស៊ីងកាន់ស្មានាងជាប់។
"ម៉ាខេឡា! តាំងអារម្មណ៍"
"ខ្ញុំមិនគួរចេញទៅទេ.. អ្ហឹក"
"បើខ្ញុំនៅទីនេះ បងថ្លៃនឹងអូនជូច្បាស់ជាមិនកើតអីទេ អ្ហឹកៗបងហ្ស៊ីង ខ្ញុំប្រហែសមួយពេលបងហ្ស៊ីង" ម៉ាខេឡានាងស្រែកយំ មុននឹងត្រូវរាងក្រាស់ទាញនាងយកទៅអោបកប់ចូលក្នុងដើមទ្រូង។ គេអោបអង្អែល ខណៈបបូរមាត់ថើបសក់នាងថ្នមៗទុកជាការលួងលោមចិត្ត។
"វាមិនមែនជាកំហុសអូនទេម៉ាខេឡា! វាគ្រាន់តែដល់ពេលវេលាដែលមនុស្សអាក្រក់ត្រូវបកស្រោមមុខប៉ុណ្ណោះ"
"អ្ហឹកៗ បងហ្ស៊ីង"
"កុំយំ... នៅក្បែរបង អូនមិនត្រូវយំទេម៉ាខេឡា"


ខណៈអ្នកគ្រប់គ្នានៅតក់ស្លុតរឿងឯវិមានឯណោះ ត្រឡប់បកមកមើលអ្នកដែលបីប្រពន្ធកូនមកមន្ទីរពេទ្យឯណេះវិញ។ រាងខ្ពស់ឈរនៅពីមុខបន្ទប់សង្គ្រោះបន្ទាន់ ខណៈទាំងប្រពន្ធនឹងកូន សុទ្ធសឹងតែស្ថិតក្នុងស្ថានការណ៍គួរឲ្យបារម្ភទាំងអស់។
ខ្លួនប្រាណមានប្រឡាក់ដាបទៅដោយឈាម ឈាមដែលហូរស្រក់ពីខ្លួនអ្នកជាម្ដាយដែលយកខ្លួនមកពាំងអោបកូន ទើបផ្នែកខ្នងរបស់នាងទទួលរងការប៉ះទង្គិច ស្រក់ឈាមមកសឹងតែកើតជាថ្លុកឈាម។ ខេនឈរពីមុខបន្ទប់តែម្នាក់ឯង ម្រាមដៃវិញក៏ខាំញ៉េញដល់ដាច់រហែកហូរឈាមតក់ៗព្រោះតែគេស្ត្រេស៍ខ្លាំងពេក។
"អូននឹងមិនអីទេ"
"កូនពួកយើងក៏នឹងមិនកើតអីដែរ!"
"អូនមិនអី... កូនយើងមិនអី អ្ហឺ" បបូរមាត់ទន្ទេញសម្ដីដដែលៗ ខណៈភ្នែកសងខាងឡើងហើមក្រហម តែដូចជាមិនមានស្មារតីអីទាល់តែសោះ។ រឿងរ៉ាវថ្ងៃនេះ រូបភាពកូនប្រពន្ធធ្លាក់មកនៅនឹងមុខ វាដក់ជាប់ក្នុងខួរក្បាលនាយរលុបមិនបាត់នោះទេ កាន់តែនឹកឃើញ គេកាន់តែខឹងនឹងស្អប់ខ្លួនឯង។
"មកពីឯង..ឯងទៅចោលនាងនឹងកូន មកពីឯងទាំងអស់អាខេន"
ក្រាក!
ខណៈកំពុងតែគិត ទ្វារបន្ទប់សង្គ្រោះក៏ស្រាប់តែបើកឡើង។ លោកដុកទ័រចេញមកទាំងខ្លួនមានដាបឈាមមិនខុសពីខេនដែរ ហើយទឹកមុខលោកក៏កាន់តែធ្វើឲ្យខេនពិបាកនឹងហាមាត់សួរថែមទៀត។
"លោក..ប្រពន្ធកូនខ្ញុំ ពួកគេយ៉ាងណាទៅហើយ? ពួកគេមិនអីទេមែនទេលោក?"
"កូនស្រីលោកនាងប៉ះទង្គិចផ្នែកស្មា ត្រូវធ្វើការវះកាត់ ប្រពន្ធលោកវិញ នាងក៏មានរបួសស្រាំបាក់ច្រើនកន្លែងដូចគ្នា.." បេះដូងគេសឹងតែរហែកស្រក់ឈាមចេញមកក្រៅទៅហើយ តែវាហាក់ឈឺមិនស្មើនឹងអ្វីដែលដុកទ័រនឹងសួរបន្តនេះទេ។
"ខ្ញុំអាចសួរសំនួរផ្ទាល់ខ្លួនលោកខ្លះបានទេ?"
"ប្រពន្ធលោក នាងធ្លាប់ត្រូវគេធ្វើទារុណកម្មមែនទេ?"
"បើកាលពីប៉ុន្មានឆ្នាំមុនគឺមែន.."
"អត់ទេលោក..ស្នាមដែលខ្ញុំសួរលោកនេះ វាដូចជាទើបតែថ្មីៗទេលោក វាមានពេញខ្លួននាង.. ណ្ហើយ! សូមលោកចូលមកតាមខ្ញុំ ចាំខ្ញុំបង្ហាញលោក.."

មិនមែនស្នាមចាស់ទេបងខេន ស្នាមនេះថ្មីៗចែស

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now