ភាគទី49

69 6 0
                                    

ម៉ាយប់ពីរគូ សំឡេងលាន់អ៊ុលពេញវិមាន ><

រឿង៖ ចំណងបេះដូងមួយរាត្រី
ភាគទី49៖ បន្ទាប់ពីយប់ដ៏មានក្ដីសុខ

ពេញមួយរាត្រី ថាលូហ្ស៊ីងនឹងម៉ាខេឡាទៅដែលមានរឿងស្រើបស្រាលដែលត្រូវធ្វើ ពួកគេធ្វើវាដោយសារតែចង់បំបាត់សារជាតិថ្នាំដែលមាននៅក្នុងខ្លួនឲ្យអស់ តែថាចុះអ្នកដែលមិនត្រូវថ្នាំឯណេះវិញ អ្នកដែលមិនបានដឹងរឿងអ្វី ក្រៅពីទទួលទានអាហារពេលល្ងាចរួចក៏ត្រឡប់មកកាន់បន្ទប់គេងវិញ អោបក្រសោបគ្នាឆ្លងរាត្រីដ៏សែនមនោរម្យនោះជាមួយគ្នា តែនរណាទៅដឹង? ថាការឆ្លងកាត់រាត្រីដ៏សែនមនោរម្យនោះវាមិនបានបញ្ចប់ត្រឹមតែការអោបប៉ុណ្ណឹងទេ។
"អ្ហឺ..អ្ហឹសៗ" រាងកាយតូចថ្ងួចថ្ងូររហឹម កាលបើរាងកាយនាងត្រូវសង្គ្រប់នឹងបុកសម្រុកចូលដោយកម្លាំងខ្លាំងនៃបុរសមាឌធំជង្គ្រោង ពេលនៅពីក្រោមគេ ទើបនាងដឹងថាខ្លួននាងតូចកំព្រឹងៗ ចង្កេះនាងវិញ គេអោបត្រឹមតែដៃម្ខាងក៏អោបជុំ។
"បងខេន..អ្ហាស៎ បងខេន អ្ហឺ"
"អូនសម្លាញ់ អឺម អ្ហឹស" ការព្រមព្រៀងគ្នាពេញទៅដោយក្ដីសុខនឹងក្ដីស្រឡាញ់។ ខេនសម្រុករែងចង្កេះមិនឈប់ ខណៈទឹកមុខញ៉ោចស្នាមញញឹមជាប់ នាយអោនមុខចុះសំឡឹងចំផ្ទៃមុខប្រពន្ធដែលលបែកញើសជោគ ហូរដូចជាទឹក។ គេជាអ្នកមានចំណង់ ហើយក៏ព្យាយាមល្បួងអឺឈីង ដំបូងនាងក៏បដិសេធ ដោយយកលេសបែបនេះបែបនោះ តែក្រោយស្រុងជឿការពង្វក់របស់គេរួចមក នាងក៏ស្រែកថ្ងួចថ្ងូរនឹងទ្រាំបានជាច្រើនទឹក សឹងតែមិនគួរឲ្យជឿ។
"បងខេន..បងខេនអូនជិតដល់ហើយ អ្ហាស៎"
"ចាំបង.. ពួកយើងបញ្ចេញវាជាមួយគ្នា ណាអូនណា៎ ជុប៎" ខេនអោនទៅថើបមាត់អឺឈីង ដូចជាហុចឱកាសឲ្យនាងស្រវ៉ាងើបឡើងអោបកញ្ចឹងករនាយជាប់ តបទាំងស្នាមថើបនឹងការលើកដាក់ចង្កេះ។ ប្ដីប្រពន្ធទាំងពីរអោបគ្នាស្អិតរមួត ថ្ងួចថ្ងូរព្រមគ្នាជាលើកចុងក្រោយ មុននឹងភាពខាប់អន្ធិលជ្រាបហូរតាមប្រឡោះភ្លៅរបស់អឺឈីង។
រាងកាយតូចស្ដើងដែលក្លាហានមកអោបក្រសោបខេន ពេលនេះក៏អស់កម្លាំងដល់ទន់ខ្លួនចូលប្រឹបកើយទ្រូងរបស់ខេន។
"យ៉ាងម៉េច? អស់កម្លាំងហើយហ្អេស៎នាងល្អិត?"
ប៉ឹប!
"នរណាឲ្យបងអត់ឃ្លានយ៉ាងហ្នឹង? អ្ហឺ! អូនមានអារម្មណ៍ថាពោះដូចជាទទេម្ដងទៀតហើយ ហូយ៎" អឺឈីងលើកដៃម្ខាងគួកទ្រូងខេន តែក្បាលក៏នៅកើយទ្រូងគេជាប់ដដែលមិនព្រមចេញ ទោះបីជានាងខឹងគេក៏ពិតមែន តែនាងមិនអាចបដិសេធបានថាគ្មានដើមទ្រូងមួយណាដែលនាងអោបហើយកក់ក្ដៅដល់ថ្នាក់ហ្នឹងទេ។
"ចុះនរណាឲ្យខ្លួនប្រាណអូនពង្វក់បងដូចជាថ្នាំបែបហ្នឹង? នេះគ្រាន់តែសាច់អូនប៉ះបង អាអូនតូចនេះក៏ចង់ងើបទៀតហើយ"
"ឆ្កួត!បើចង់ខ្លួនឯងក៏ថាទៅ តែថាពេលនេះអូនសុំគេងសិនបានទេ? នេះជិតភ្លឺហើយ ព្រឹកឡើងអូនត្រូវធ្វើអាហារឲ្យកូនជូទៀត ស្អែកកូនត្រូវទៅសាលាណា៎" អឺឈីងដកខ្លួនពីការអោបរបស់ខេន រួចផ្ដេកខ្លួនដេកដោយទាញភួយមកឃ្លុំរាងកាយអាក្រាតដែលពេញទៅដោយស្នាមថើបនិងខាំ។ វិនាទីបន្ទាប់ពីនាងដាក់ខ្លួនដេកដល់គ្រែភ្លាម នាងក៏ទទួលដឹងដល់ដៃមាំ ខ្លួនក្ដៅៗដែលចូលមកអោបក្រសោបនាងជាប់ពីក្រោយខ្នងឯណោះ។ ខេនទម្លាក់បបូរមាត់ថើបស្មាអឺឈីងតិចៗ ពេលនៅក្បែរនាង គ្មានពេលវេលាមួយណាដែលគេមិនមានក្ដីសុខនោះទេ ដូច្នេះហើយទើបគេព្យាយាមធ្វើឲ្យនាងមានក្ដីសុខនឹងនៅក្បែរគេ ដូចជាអារម្មណ៍គេមានទៅលើនាងដែរ។
"កូនជូទើបតែកើតថ្ងៃមុនសោះ ពេលនេះកូនក៏ដល់វ័យបានទៅសាលា ស្លៀកឈុតឯកសណ្ឋានស្អាតៗដូចជាក្មេងដទៃទៀត អូនសំឡឹងមើលកូនធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ កូនជូនៅតូច តែកូនជូក៏ចេះដឹងខ្លាំងណាស់ ចេះដឹងតាំងពីតូច" អឺឈីងនិយាយរំលឹកពីកូននៅតូចពេលណា អ្នកជាឪពុកឯណោះក៏ចុកទ្រូងអូចៗ ព្រោះពេលវេលាដែលនាងនិយាយនោះ គេមិនសូម្បីតែដឹងថាពួកគេមានកូន។
"ព្រឹកឡើងរាល់ពេលដែលអូនទៅធ្វើការ អូនតែងតែយកកូនស្ពាយពីក្រោយ ទោះបីជាអូនមានលុយគ្រប់គ្រាន់ក្នុងការយកកូនដាក់កន្លែងថែទាំ ក៏អូនមិនដាច់ចិត្តធ្វើវាដែរ ព្រោះអូនខ្លាច... ខ្លាចថាលោកប៉ារឺក៏អ្នកទារបំណុលរកឃើញកូនជូ ហើយក៏ធ្វើបាបកូនជូ" អឺឈីងពោលបានតែប៉ុណ្ណេះ ទឹកភ្នែកនាងក៏ហូរតក់ សើមដើមដៃអ្នកដែលកំពុងតែអោបក្រសោបខ្លួននាងឯណោះ។ បើគិតត្រឡប់ទៅអតីតកាល នាងតែងតែមានអារម្មណ៍ថាស្រណោះស្រណោកខ្លួនខ្លាំងបំផុត ព្រោះវាជាពេលដែលលំបាកបំផុត តែវាក៏ជាពេលវេលាដែលធ្វើឲ្យនាងរឹងមាំបំផុតដែរ។
"បងសោកស្ដាយ"
"ស្ដាយដែលមិនបានមើលថែអូន ស្ដាយមិនបានកាន់ដៃអូនឆ្លងពេលវេលាអូនមានទម្ងន់ជាមួយគ្នា បងជាមនុស្សប្រុសដែលគ្មានបានការណាស់"
"បងកុំនិយាយបែបហ្នឹងខេន" អឺឈីងប្រញាប់ងាកបែរខ្លួន សំឡឹងមើលចំក្រសែភ្នែកអ្នកដែលពោលចេញមកទាំងសំឡេងអាក់អន់ស្រពន់ចិត្តបំផុត។ ដៃស្រឡូនលូកទៅចាប់កាន់ថ្ពាល់របស់ខេន មុននឹងងើបទៅថើបបបូរមាត់គេទុកជាការលួងលោមនឹងយល់ចិត្ត។
"បើពេលនោះបងនៅជាមួយអូន អូនក៏ប្រហែលជាមិនលំបាកបែបនេះ បងនឹងមើលថែអូននឹងកូន បងចង់ធ្វើជាលោកប៉ាហើយជាស្វាមីដែលពួកអូនអាចពឹងពាក់បានក្នុងមួយជីវិតនេះ"
"ចុះពេលនេះបងកំពុងតែធ្វើហើយតើខេន បងមើលថែអូន ស្រឡាញ់កូន ហើយក៏ផ្ដល់គ្រប់យ៉ាងដែលកូនប្រាថ្នាឲ្យទៅនាង បងដឹងទេ? កូនជូរីករាយខ្លាំងណាស់ ក្រោយពេលដែលបងទៅរកអូននឹងនាង នាងសប្បាយដែលមានបងជាប៉ា នាងសប្បាយដែលទីបំផុត នាងអាចមានជីវិតដូចក្មេងដទៃទៀតដែរ"
"ឈីង"
"បងធ្វើបានល្អបំផុតហើយខេន អូនអរគុណបងណាស់..ប្ដីសម្លាញ់" ទីបំផុតសព្វនាមដែលគេចង់បានក៏បន្លឺចេញពីមាត់របស់នាង ខេនញញឹមពេញចិត្ត មុននឹងលើកដៃទៅវាសសក់អឺឈីង បង្ហាញពីកែវភ្នែកម្ខាងដែលអឺឈីងដែលមានបញ្ហា។ នាយទម្លាក់បបូរមាត់ថើបពីលើវាថើរៗ ខណៈដៃអោបឈីងកាន់តែជាប់ណែនថែមទៀត។
"ប៉ុន្មានថ្ងៃទៀតបងនឹងទៅអុីតាលី3-4ថ្ងៃ ពេលបងត្រឡប់មកវិញ បងនឹងចាត់ចែងរឿងអេតាសុីវិលរបស់ពួកយើង ហើយបងនឹងរកពេទ្យល្អបំផុតមកព្យាបាលភ្នែករបស់អូន" អ្វីដែលគេនិយាយ វាគួរតែជារឿងធ្វើឲ្យនាងរំភើប តែផ្ទុយទៅវិញអឺឈីងនាងក៏បែរជាប្ដូរទឹកមុខ ព្យាយាមត្រសុលចូលអោបក្រសោបខ្លួនខេនជាប់ដូចជាមានអ្វីលាក់កប់ក្នុងចិត្ត។
"បង..បើបងមិនទៅ តើបានទេ?"
"ហេតុអី?" កាលបើលឺអឺឈីងនិយាយបែបនេះ ខេនគេក៏ភ្ញាក់ផ្អើលបន្តិចដែរ ព្រោះតាំងពីដើមមក នាងមិនដែលសួររឺក៏ហាមឃាត់គេអីបែបហ្នឹងទេ វាជាលើកដំបូងហើយ។
"អូន..អូនគ្រាន់តែមិនចង់នៅឆ្ងាយពីបង អូន..អូននឹងកូនចង់អោបបង ខេន" ការត្រសុលអោបជាប់ណែនដូចជាត្រឹមជាការអោបមួយដែលធម្មតា តែអារម្មណ៍ភ័យខ្លាចដែលនៅក្នុងទ្រូងនាង ពេលនេះវាកើនឡើងកាន់តែខ្លាំងថែមទៀត។
(បើបងទៅបាត់ អូនខ្លាច.. ខ្លាចថាអូននឹងមិនបានឃើញបងទៀតណាស់ខេន)

ម៉ោង8ព្រឹក
វិមានធំស្កឹមស្កៃ ព្រឹកនេះក៏មានសភាពស្ងាត់ប្លែក ត្បិតម្ចាស់បន្ទប់នីមួយៗមិនទាន់មាននរណាម្នាក់ចុះមកសោះ។
ក្រឡេកមកមើលបន្ទប់កូនស្រីពៅនៃវិមានឯណេះវិញ គ្រែធំមានស្រោមពូកពណ៌ផ្ទៃមេឃ ពេលនេះក៏មានអ្នកកំពុងតែដេកលង់លក់នៅទីនោះ។ ក្រោយពីប្រលោមស្នេហ៍ជាមួយស្រីស្រស់ម៉ាខេឡារួចមក លូហ្ស៊ីងក៏ដេកលង់លក់ស្កប់ស្កល់ដូចជាក្នុងសុបិន្ត គេគេងលក់ស្រួលខ្លាំងរហូតដល់ថ្នាក់អ្នកដេកក្បែរខ្លួនក្រោកតាំងពីថ្មើរណាក៏មិនដឹង។
រាងកាយស្រឡូនខ្ពស់អង្គុយសំកុកម្នាក់ឯងនៅពីមុខកញ្ចក់ឆ្ពោះទៅរានហាលបន្ទប់តែម្នាក់ឯង។ ភ្នែកមូលក្រឡង់បែរសំឡឹងមើលទៅទេសភាពនៅខាងក្រៅ ទាំងទ្រូងល្ហល្ហេវប្លែក ខុសឆ្ងាយពីអារម្មណ៍សប្បាយដែលនាងមានកាលពីយប់។
"បងហ្ស៊ីង!"
"រឿងដែលពួកយើងធ្វើ តើវាខុសដែររឺអត់?" នាងងាកបែរក្រសែភ្នែកមើលទៅអ្នកដែលដេកលង់លក់ពីចម្ងាយឯណោះ ខណៈភ្នែកនាងចាប់ក្ដៅផ្សាភាយៗចង់តែយំចេញមក។
"សុំទោសដែលនាំបងឲ្យមកឡើងគ្រែជាមួយមនុស្សស្រីដែលបងមិនបានស្រឡាញ់បែបនេះ"
"បងមិនចាំបាច់ទទួលខុសត្រូវអីនោះទេ" ម៉ាខេឡាអោនជ្រប់មុខចុះ មុននឹងទឹកភ្នែកប៉ុន្មានតំណក់ហូរស្រក់តក់លើភ្លៅស្រឡូនរបស់នាង។ ម៉ាខេឡាមិនបណ្ដោយខ្លួនឲ្យអង្គុយសោកសៅយូរ ស្រីស្រស់ក្រោកឡើងផុតពីឥដ្ឋ ព្យាយាមសង្រួមអារម្មណ៍ គិតថានឹងចាកចេញពីបន្ទប់នោះ ចេញទៅមិនឲ្យលូហ្ស៊ីងគេបានដឹងជាមុន។
ក្រាក!
ផាច់..
ទ្វារបន្ទប់បើកឡើង នាំយកនូវកម្លាំងទះមួយទំហឹងពីអ្នកនៅខាងក្រៅ ទះលាន់ខ្ទរពេញបន្ទប់ ដល់ថ្នាក់មុខម៉ាខេឡាងាកទៅម្ខាងហើយក៏ឡើងក្រហម។
"ឯងថោកខ្លាំងណាស់ម៉ាខេឡា! មួយជីវិតនេះឯងចង់ដើរលើកជើងឲ្យប្រុសប៉ុន្មាននាក់ហាស៎?" ស្ត្រីចំណាស់ក្ដាប់ម្រាមដៃណែន មានបំណងចង់យារទះម៉ាខេឡាមួយដៃទៀត តែក៏ត្រូវអ្នកនៅខាងក្នុងម្នាក់ទៀតចាប់ដៃជាប់ជាថ្មីម្ដងទៀត។
សំឡេងទះកំផ្លៀងអម្បាញ់មិញ វាលាន់លឺខ្លាំងដល់ថ្នាក់អាចដាស់អ្នកដេកលក់ដូចជាគេឲ្យក្រោកឡើងមកមិនបង្អង់។
"លែង..លែងដៃយើង អាក្ស៊ីង! អាក្មេងថោកទាប ឯង..ឯងចង់ផ្ចាញ់យើងមែនទេ? ឯងចង់ផ្ចាញ់យើងខ្លាំងដល់ថ្នាក់ទៅអូសនាងម៉ាខេឡាមកដេក ទាំងដែលឯងនិយាយថាទុកវាដូចជាប្អូន"
"មែន! ខ្ញុំវាថោក តែថោកលំដាប់ខ្ញុំនេះ ទើបអាចទប់ទល់នឹងមនុស្សថោកៗដូចជាលោកស្រីបាន លោកស្រីម័រហ្គេន!"
"ចាប់ពីពេលនេះម៉ាខេឡាជារបស់ខ្ញុំ ដូច្នេះលោកស្រីគួរតែដឹងហើយថាការប៉ះពាល់របស់ជាកម្មសិទ្ធខ្ញុំ លោកស្រីនឹងជួបលទ្ធផលបែបណាខ្លះ។ ចាំទុក"

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now