ភាគទី45៖ កំពូលល្បិច

39 3 0
                                    

អឺឈីងមិនដែលធ្វើអាក្រក់ដាក់នរណា សង្ឃឹមថានាងនឹងឆ្លងផុត

រឿង៖ ចំណងបេះដូងមួយរាត្រី
ភាគទី45៖ កំពូលល្បិច

"អាហារពេលព្រឹកនេះឆ្ងាញ់បំផុតហើយ" គ្រាន់តែដួសទឹកសម្លមួយម៉ាត់ដាក់ចូលមាត់ ខេនឯណោះក៏លាន់មាត់ភ្លាម ព្រមទាំងងាកក្រសែភ្នែកសំឡឹងមើលទៅអ្នកដែលខំក្រោកមកធ្វើតាំងតែពីព្រឹកព្រហាម គ្រាន់តែគេនិយាយថាគេឃ្លានអាហារដែលធ្លាប់បានហូបនៅស្រុកចិនសោះ។
"បើឆ្ងាញ់ បងក៏ញ៊ាំឲ្យច្រើនទៅណាខេន មួយរយៈនេះបងហត់នឿយជាមួយនឹងការងារណាស់ បើសិនជាបងស្រកគីឡូរឺក៏មានជម្ងឺអីទៅ អូនច្បាស់ជាមិនលើកលែងឲ្យខ្លួនឯងនោះទេខេន" ថ្ងៃនេះពេលដែលចម្អិនអាហារហើយក៏នៅមើលបុរសជាទីស្រឡាញ់យ៉ាងយកចិត្តទុកដាក់ ទើបអឺឈីងនាងសង្កេតឃើញថាខេនគេស្រកសាច់ច្រើនណាស់ ត្បិតការប្រជុំទាំងក្នុងប្រទេសនឹងក្រៅប្រទេសវាសម្រុកចូលមកច្រើន រកតែពេលសម្រាកនៅផ្ទះឲ្យបានមួយថ្ងៃមិនបានសោះ។
"ហេតុអីក៏អូនបន្ទោសខ្លួនឯងឈីង? បងមានបានកើតអីឯណា?"
"អូនមកទីនេះយូរថ្ងៃ អូនគួរតែចុះមកចម្អិនអាហារជូនបងពិសារ អូនមិនគួរនៅសម្ងំតែក្នុងបន្ទប់—"
"ការដែលអូនមកដល់ហើយយកពេលវេលាសម្រាកបែបនេះ វាជារឿងដែលបងចង់បានបំផុតទៅហើយឈីង" ខេនកិលខ្លួនចូលទៅក្បែរឈីង រួចលូកដៃទៅចាប់ក្រសោបម្រាមស្រឡូន ព្រមជាមួយនឹងស្នាមញញឹមពាសពេញលើផ្ទៃមុខ។
"អូនលំបាកមកច្រើនហើយ ហត់នឿយក៏ច្រើនហើយដែរ ហេតុអីក៏អូនមិននៅសម្រាក ហើយទុកឲ្យបងមើលថែអូនវិញទៅឈីង? បងរង់ចាំឱកាសនេះយូរមកហើយ បងគួរតែបានមើលថែនឹងផ្ដល់គ្រប់យ៉ាងឲ្យអូនតាំងតែពីប្រាំឆ្នាំមកម៉្លេះ ដូច្នេះអូនកុំបដិសេធនឹងការចង់បានរបស់បងអី ណា៎" ពាក្យសម្ដីលួងលោមលាយឡំនឹងក្រសែភ្នែកពេញទៅដោយក្ដីស្រឡាញ់បង្ហាញចេញយ៉ាងច្បាស់ពីសំណាក់ខេន។ អឺឈីងឯណោះនាងក៏រំជួលចិត្ត តែក៏មានអារម្មណ៍ថាខុសឆ្គងជាមួយនឹងគេ ខុសឆ្គងដែលនាងកុហកគេកន្លងមក កុហកថានាងរស់នៅទីបំផុតយ៉ាងមានក្ដីសុខ ទាំងដែលនាង.. សព្វថ្ងៃគ្មានថ្ងៃណាដែលនាងមិនមានភាពភ័យខ្លាចទេ។
"បានហើយៗ ហ៊ើយ! នេះដូចជាមិនអាសូរក្បាលអ្នកគ្មានស្នេហាអីបន្តិចសោះ" អ្នកដែលព្យាយាមអង្គុយចូកអាហារដាក់មាត់យ៉ាងស្ងប់ស្ងាត់ ពេលនេះក៏ទ្រាំលែងបានទៀត។ លូហ្ស៊ីងទម្លាក់ចង្កឹះពីដៃ រួចផ្អែកខ្នងសំឡឹងមើលទៅគូស្នេហ៍កញ្ចាស់ញិលទាំងពីរនាក់ឯណោះ។
"បើគ្មានក៏ប្រឹងរកមួយទៅ នែ៎! យើងប្រាប់ឯងយកតែបុណ្យចុះ ស្រីៗនៅលីវមានច្រើនណាស់ ឈប់ទៅអាសំឡឹងៗរកមើលតែអាក្រឡាបែកក្បាលរបស់គេនោះ"
"នេះលោកលូហ្ស៊ីងចាប់អារម្មណ៍នឹងនារីណាមែនទេ?" អឺឈីងក៏លូកមាត់លូកសម្ដីជាមួយនឹងប្រុសៗទាំងពីរនាក់ដែរ ព្រោះប្រធានបទមើលទៅវាគួរឲ្យចាប់អារម្មណ៍ ម៉្យាងនាងក៏ចង់ដឹងដែរថានារីម្នាក់ណាដែលអាចយកចិត្តបុរសបេះដូងថ្មដូចជាកម្លោះលូហ្ស៊ីងនេះ។
"អូនចង់ដឹងមែនទេ?"
"អាខេន" លូហ្ស៊ីងគ្រហឹមនឹងដើមករតិចៗ មុននឹងមានដៃស្រឡូនម្ខាងលូកពីក្រោយខ្នងរបស់គេ លូកចូលទៅទាញយកចំណិតការ៉ុតមួយចំណិតគត់ តែក៏ទាក់ទាញចំណាប់អារម្មណ៍អ្នកគ្រប់គ្នា ពិសេសលូហ្ស៊ីងហ្នឹងឯងឲ្យងាកមើលទៅនាង។
"ស្រីឆ្នាស់" កាលបើក្រឡេកមើលទៅឃើញថាជាម៉ាខេឡា លូហ្ស៊ីងក៏រហ័សលាន់មាត់ហៅសព្វនាមថ្មីដែលខ្លួនដាក់ឲ្យនាងភ្លាម។ នាងតូចក៏ទម្លាក់ខ្លួនអង្គុយចុះលើកៅអីក្បែរលូហ្ស៊ីងហើយក៏ចាប់ដួសអាហារញ៊ាំទាំងប្រញាប់ប្រញាល់បំផុត។
"មួយៗទៅ កុំបង្ខំពេក" ដោយឃើញម៉ាខេឡានាងប្រញាប់ពេក លូហ្ស៊ីងឯណោះក៏ប្រញាប់ឃាត់ ដោយគេលូកដៃយកកូនចានដួសទឹកសម្ល រួចដាក់វាមកក្បែរចាននាង ជាសញ្ញាណប្រាប់នាងឲ្យដកឃ្លាពីការញ៊ាំទាំងអន្ទះសារនោះបន្តិច។
"ខ្ញុំប្រញាប់ណាស់ ថ្ងៃនេះសន្យាថានាំជូអឺទៅសួនកំសាន្តម៉ោង9 តែមើលចុះពេលម៉ោង8កន្លះទៅហើយ ខ្ញុំនៅមិនទាន់ទាំងបានញ៊ាំអីមួយម៉ាត់ផង ហូយ៎! នេះខ្ញុំជាអ្នកមីងរបៀបណាទៅ? អួយ៎ អាហារនេះក៏វាឆ្ងាញ់ទៀត ស្ដាយណាស់ដែលញ៊ាំទាំងប្រញាប់បែបនេះ" មួយម៉ាត់រអ៊ូ មួយម៉ាត់សរសើរ ភាពក្រមិចក្រមើមនឹងគួរឲ្យស្រឡាញ់របស់នាងធ្វើឲ្យបងៗប្រុសទាំងពីរសំឡឹងមើលមកទាំងញញឹមរៀងខ្លួនតែម្ដង។
"បើម៉ាខេឡាចង់ញ៊ាំ ចាំល្ងាចនេះខ្ញុំធ្វើអាហារចិនឲ្យច្រើនទៀតណា៎ គាប់ជួនជាយប់នេះបងខេនគាត់ចង់ពិសារគាវផង ខ្ញុំក៏ចង់ឲ្យម៉ាខេឡាបានសាកដែរ"
"អួយ៎ បងថ្លៃខ្ញុំគួរឲ្យស្រឡាញ់ជាងនរណាៗទាំងអស់"
"កាលពីមុនឯងក៏ថាបងគួរឲ្យស្រឡាញ់ដែរ ពេលចង់បានរបស់បញ្ញើម្ដងៗ" លូហ្ស៊ីងឯណេះគេក៏លូកមាត់លូកសម្ដី មកញ៉ោះប្អូនស្រីក្រៅសាច់ឈាមតាមទម្លាប់ដែរនាយតែងតែធ្វើ។ ម៉ាខេឡាងាកលានអណ្ដាតឌឺដងដាក់គេវិញ រួចឈ្ងោកញ៊ាំអាហាររហូតទាល់តែអស់។
"ខ្ញុំគិតទៅសិនហើយបងថ្លៃ បងខេន បងហ្ស៊ីង ខ្ញុំទៅហើយ"
"អឺម ថែខ្លួនផង ហើយកុំនាំកូនជូដើរឆ្ងាយពេក មេឃត្រជាក់ណាស់"
(ដឹងហើយ)
ម៉ាខេឡាចេញទៅឆ្ងាយបាត់សំឡេង មុននឹងសំឡេងបញ្ឆេះឡានបន្លឺឡើងជំនួសវិញ។ លូហ្ស៊ីងដែលតាមមើលឯណោះគេក៏ញញឹមរួចក្រវីក្បាលហួសចិត្តតិចៗ នាយងាកបែរមកកាន់តុអាហារវិញ មុននឹងក្រសែភ្នែកមនុស្សពីរនាក់បាញ់មើលមក ទាំងទឹកមុខបង្ហាញពីការគិតមួយដែលគេពិបាកនឹងស្មានបំផុត។
"នេះយូរៗទៅមិនដឹងថាជាឯងរឺក៏ជាយើងទេជាបងប្រុសពិតប្រាកដរបស់ម៉ាខេឡានោះ!"
"ចុះលើសពីប្អូនបានអត់?" លូហ្ស៊ីងក៏ឆ្លើយត្បកទៅវិញ។
"អាហ្នឹងទាល់តែសុីគ្រាប់សំណរសិន"
"បានហើយ នេះពួកបងមិនមែនក្មេងទេណា៎ កុំឈ្លោះគ្នាពេក" អឺឈីងក៏ប្រញាប់ចូលខ្លួនទៅហាមឃាត់ នាងចូលទៅជិតខេន រួចដួសអាហារញាត់មាត់គេយ៉ាងណែន ដើម្បីឲ្យគេឈប់និយាយវិញ។ លូហ្ស៊ីងឯណោះកាលបើឃើញមិត្តនឹងស្រីជាទីស្រឡាញ់គេរីករាយ នាយក៏សប្បាយចិត្តទៅតាមហ្នឹងដែរ ព្រោះគេពេលនេះដូចជាទេវតាចាប់គូ អង្គុយមើលគូស្នេហ៍ដែលគេបានផ្គូផ្គងអ៊ីចឹង។

ក្រោយអាហារពេលព្រឹករួចរាល់ អឺឈីងនាងក៏មិនអាចទៅណាបាន ដោយខេនចាប់នាងទុក ឲ្យនៅអង្គុយនៅបន្ទប់ទទួលភ្ញៀវ ដោយមិននិយាយប្រាប់នាងថាមានរឿងអ្វីទាល់តែសោះ ទាល់តែមានអង្គរក្សនឹងប៉ូលីសប៉ុន្មាននាក់ចូលមក ទើបនាងដាច់ចិត្តងាកទៅសួរនាំស្វាមីបន្ទាន់ ព្រោះមិនអារម្មណ៍ថាមិនស្រួលចិត្ត។
"ខេន"
"ហេតុអីក៏អូនលាក់បាំងបងឈីង? អូនមានអ្នកធ្វើបាប ដល់ថ្នាក់ដាក់ថ្នាំក្នុងអាហារហើយ អូននៅមិនមាត់ករនិយាយប្រាប់បងទៀត" ខេននិយាយបានតែប៉ុណ្ណេះអឺឈីងនាងក៏ភ្ញាក់ព្រើតសឹងតែដាច់ផ្ងារផឹង ដៃនាងក៏ចាប់ផ្ដើមញ័រឡើងជាថ្មី គ្រាន់តែគិតដល់ជាតិថ្នាំនឹងការធ្វើទុក្ខយ៉ាងលំបាកលំបិននៃថ្នាំទាំងនោះ នាងកិលខ្លួនចេញឆ្ងាយពីខេន ហាក់ព្យាយាមសង្រួមចិត្តខ្លួនឯង មិនឲ្យនឹកគិតដល់គ្រានោះទៀត។
"ឲ្យអូន..ឲ្យអូនសុំទោសខេន អូនសុំទោស ហ៊ឺ" អឺឈីងនិយាយរត់មាត់ សុំទោសទៅកាន់ខេន នាងមិនបានគិតថាខេនអាចដឹងរឿងលឿនថ្នាក់នេះទេ ហើយនាងក៏មិនដឹងថាេខនដឹងអ្វីច្រើនជាងនេះប៉ុណ្ណាដែរ។
"អូនមិនខុស ហេតុអីក៏សុំទោស? បងទេដែលគួរតែជាអ្នកសុំទោសអូន បងធ្វេសប្រហែស បងមិនបានមើលថែអូន ទើបធ្វើឲ្យអូនក្លាយជាបែបនេះ ចាប់ពីពេលនេះទៅ បងនឹងប៉ះប៉ូវសងអូនទាំងអស់" ខេនចូលទៅជិតឈីង កាន់ក្រសោបដៃនាង មុននឹងមានអ្នកយាមម្នាក់រត់ចូលមក ស្របនឹងលោកស្រីម័រហ្គេនចូលមកដូចគ្នា។
"លោកខេន..វីវរហើយ លោកខេន" ភាពអន្ទះសាររបស់គេមិនអាចបកស្រាយអ្វីបាននោះទេ តែស្នាមញញឹមរបស់ស្ត្រីចំណាស់ជាម្ដាយឯណោះ ក៏ប្រហែលជាអាចបង្ហាញតម្រុយខ្លះ ប្រាកដណាស់រឿងកើតឡើងនាពេលនេះគឺមានជាប់ពាក់ពន្ធ័ជាមួយនឹងគាត់។
"មានរឿងស្អី?"
"នាងសៃ..នាងសៃវាលេបថ្នាំសម្លាប់ខ្លួនទាន៎"
"ថាម៉េច?!" ខេនក្រោកមួយជំហរពីសាឡុង ហាក់ដូចជាមិនជឿនឹងត្រចៀកខ្លួនឯងទាល់តែសោះ។ អឺឈីងឯណោះនាងក៏លើកដៃខ្ទប់បបូរមាត់ មិននឹកស្មានទាល់តែសោះថាមានរឿងបែបនេះកើតឡើងទៅលើនរណាម្នាក់។ នាងងាកបែរក្រសែភ្នែក មានបំណងចង់គេចពីអ្នកមករាយការណ៍ប្រាប់ តែបែរជាប្រទះនឹងក្រសែភ្នែកមួយគូដែលសំឡឹងមើលមកនាង ទាំងភាពពុតត្បុត អាក្រក់ជូរជាតិ លោកស្រីម័រហ្គេនបក់ផ្លិតស្រាលៗ មុននឹងចូលទៅរកកូនប្រុសហើយក៏កាន់ស្មាគេ។
"ចិត្តត្រជាក់ៗប្រុសខេន"
"យកវាទៅពេទ្យ ធ្វើយ៉ាងណាកុំឲ្យវាងាប់ឲ្យសោះ ដរាបណាយើងមិនទាន់រកយុត្តិធម៌ឲ្យប្រពន្ធយើងមិនបាន នាងសៃគ្មានថ្ងៃងាប់ជាដាច់ខាត!" ខេនគំហកខ្លាំងៗបញ្ជាកូនចៅឲ្យរត់ចែកជើងគ្នាធ្វើការតែម្ដង លោកស្រីម័រហ្គេនកាន់ស្មាកូន អង្អែលថ្នមៗស្របនឹងល្បិចដ៏គម្រក់កាលពីព្រឹកលោតឡើងមកក្នុងខួរក្បាលគាត់ជាថ្មីម្ដងទៀត។

ម៉ោង8នឹង20នាទីយប់
ខ្យល់ជំនោរធ្លាក់ខ្យល់ស្របនឹងសំឡេងកូរកែវតឺងៗបន្លឺឡើងក្នុងដៃរបស់ស្ត្រីវ័យចំណាស់ ដែលកំពុងតែឈរទាំងមុខពេញដោយស្នាមញញឹមតែម្ដង។ លោកស្រីម័រហ្គេនហែកកញ្ចប់ស្ករគ្រាប់ម៉្យាង កិនវារហូតដល់ម៉ត់ មុននឹងចាក់វាចូលកែវពីផ្សេងគ្នា ដោយកែវមួយជាកែវទឹកដោះគោ ចំណែកកែវមួយទៀតជាកែវវ៉ាញ ដែលអ្នកបម្រើបានបញ្ជាក់ច្បាស់ថាមួយណាជារបស់អឺឈីង មួយណាជារបស់លូហ្ស៊ីង។
"ពួកឯងត្រូវតែប្រាកដចិត្តថាកែវទាំងនេះនឹងទៅដល់លើតុនឹងដល់ដៃពួកគេទាំងពីរនាក់ យល់ទេ?!!"
"ចា..ចាស៎ យល់លោកស្រី យល់" អ្នកបម្រើទាំងប្រុសទាំងស្រីក៏ឆ្លើយតបទាំងញ័រមាត់ ទោះបីជាចិត្តមិនចង់ ពួកគេក៏មិនអាចគេចវេស ព្រោះវាជាបញ្ជារបស់ចៅហ្វាយធំនៃវិមាន។ ពួកគេក៏នាំគ្នាលើកថាសភេសជ្ជៈទៅ ព្រមគ្នាជាមួយនឹងថាសអាហារពេលល្ងាច ដោយមានក្រសែភ្នែកមុតរបស់លោកស្រីម័រហ្គេនតាមមើលជាប់ជានិច្ច។
"យប់េនះពួកឯងដឹងតែចប់ហើយនាងឈីង អាហ្ស៊ីង"

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now