ភាគទី46៖ រាត្រីដែលមិនរំពឹង

97 5 0
                                    

មានឈុតមិនសមរម្យខ្លះចាស៎ សូមអានដោយការទទួលខុសត្រូវ

បងហ្ស៊ីង អូនឈីងអើយ មិនដឹងថាយ៉ាងម៉េចយ៉ាងម៉ាទេ!

រឿង៖ ចំណងបេះដូងមួយរាត្រី
ភាគទី46៖ រាត្រីដែលមិនរំពឹង

អាហារនាល្ងាចនេះគឺមានវត្តមានត្រឹមតែមនុស្សប្រាំនាក់ប៉ុណ្ណោះ ដោយលោកស្រីម័រហ្គេននិយាយថាគាត់មិនឃ្លាន ចង់សម្រាន្ត ទើបគ្មាននរណាដេញដោលសួរនាំ តែវាក៏ជាការល្អ ព្រោះអឺឈីងនាងមិនចាំបាច់ត្រូវអង្គុយតុអាហារសំឡឹងមើលទៅក្រសែភ្នែកកាចសាហាវមួយនោះ។
"ហ៊ឹម ក្លិនឈ្ងុយដល់ហើយន៎រ ហីយ៉ា! បានបងថ្លៃចំណាប់ខាងអាហារពិតជារឿងដែលល្អណាស់"
"រឿងការងារក៏ចំណាប់ រូបសម្បត្តិក៏ស្រស់ស្អាត បូកថែមទាំងអត្តចារិកគួរឲ្យស្រឡាញ់ទៀត អ៊ីចឹងខ្ញុំមិនឆ្ងល់ទេ ថាមូលហេតុអីបានជាអាេខនវាដកចិត្តពីស្រីឈីងមិនរួចសោះ សូម្បីកន្លងទៅប្រាំឆ្នាំហើយក៏ដោយចុះ" លូហ្ស៊ីងចេះថែមថយពាក្យសម្ដីសរសើរនឹងស្ញប់ស្ញែងទៅកាន់ស្នេហារន្ទះបាញ់តែក៏គង់វង្សដែលខ្លួនជាអ្នកបង្កើតឡើងទាំងអស់ គិតៗទៅភាពខិលខូចរបស់គេ ពេលខ្លះវាក៏មិនអត់ប្រយោជន៍ទាំងស្រុងនោះដែរ។
"សរសើរបែបហ្នឹង លោកលូហ្ស៊ីងចង់បានអាហារអ្វីផ្សេងមែនដែរទេចាស៎?" អឺឈីងដែលកំពុងតែអង្គុយចាប់បន្លែឆាដាក់ចានឯណោះក៏ឆ្លៀតងាកសួរដេញដោលត្រឡប់ទៅកាន់មិត្តរបស់ស្វាមីវិញម្ដង។
"ហូយ៎ ការសរសើរមិនប្រាកដថាសុទ្ធតែត្រូវការការតបស្នងរហូតឯណា? នេះគេនិយាយចេញពីចិត្តណាអ្នកនាងមិត្តថ្លៃ"
"ខ្ញុំសប្បាយចិត្តណាស់ ដែលទីបំផុត.. ខ្ញុំក៏មានមិត្ត ហិ" អឺឈីងពោលបែបសប្បាយចិត្ត តែអ្នកនៅរួមតុជាមួយនាងក៏បែរជាបាញ់ក្រសែភ្នែកបែបអាណិតអាសូរបកត្រឡប់មកកាន់នាងវិញ។ ខេនលូកទៅចាប់ដៃម្ខាងរបស់ឈីង រួចក៏អង្អែលថើរៗព្រមនឹងស្នាមញញឹម។
"ពីពេលនេះអូននឹងមានគ្រប់យ៉ាងទាំងអស់ឈីង មិនថាមិត្តភាព ស្នេហានឹងស្នាមញញឹម បងនឹងផ្ដល់គ្រប់យ៉ាងឲ្យអូននឹងកូនយើងណា ប្រពន្ធសម្លាញ់"
"តាមពិតទៅ ជីវិតអូនវាពេញលេញតាំងពីអូនមានបងនៅក្បែរមកម៉្លេះខេន បងធ្វើឲ្យអូនយល់ថា នៅលើលោកនេះ ស្នេហានឹងការស្រឡាញ់វាមានពិត មិនមែនមានតែត្រឹមក្នុងរឿងព្រេងនិទាននោះឡើយ"
"អីយ៉ូយ! ស្វីតមួយៗ" ម៉ាខេឡាដែលដួសអាហារញ៊ាំណែនមាត់ឯណោះក៏លាន់មាត់ញ៉ោះបងប្រុសនឹងបងថ្លៃ ហើយសើចកាច់ករកាច់ស្រង់ដូចជាកូនក្មេងអ៊ីចឹង។ លូហ្ស៊ីងងាកមើលទៅអ្នកអង្គុយជិត ក្រវីក្បាលញាប់ មុននឹងលូកដៃទាញកន្សែងដៃផ្ទាល់ខ្លួនពីហោប៉ៅ រួចជូតគែមបបូរមាត់អ្នកកំពុងតែសើចសប្បាយ គ្មានខ្វល់ខ្វាយអ្វីបន្តិចសោះនោះ។
"និយាយអ៊ីចឹងបងខេន រឿងអេតាសុីវិលបងដល់ណាណីទៅហើយ? កុំយូរពេកអី ព្រោះខ្ញុំចង់បានបងថ្លៃមកជាសមាជិកស្របច្បាប់ក្នុងគ្រួសារយើងឲ្យលឿនៗជាទីបំផុត" ម៉ាខេឡារំលឹកដល់រឿងនេះភ្លាម ខេនក៏ញញឹមភ្លែតតែម្ដង។
"ក្រោយបងមកពីប្រជុំនៅអុីតាលីរួច បងនឹងរៀបចំពិធីហើយចុះអេតាសុីវិលតែម្ដង ម៉្យាងនូរ៍អាគេក៏បានរត់ការរឿងសញ្ជាតិរបស់អូនឈីងជិតរួចរាល់អស់ហើយ ដូច្នេះគ្មានអ្វីរាំងស្ទះរឿងរវាងបងនឹងអូនឈីងទៀតនោះទេ"
"ល្អខ្លាំងណាស់"
"បរិយាកាសបែបនេះ គួរណាស់តែបានលើកដាច់" លូហ្ស៊ីងរៀងស្ងួតបំពង់ករផង បូកផ្សំនឹងបរិយាកាសល្អៗបែបនេះ គេគិតថាបើមានគ្រឿងស្រវឹងខ្លះប្រហែលជាល្អណាស់។
"រឿងគ្រឿងហូបចុក យើងមិនដែលឲ្យឯងខ្វះខាតស្រាប់ទៅហើយអាលូហ្ស៊ីង" ខេននិយាយទាំងមានមោទនភាព មុននឹងលើកដៃបញ្ជាអ្នកបម្រើឲ្យលើកភេសជ្ជៈដែលបានរៀបចំទុកយកមកដាក់លើតុឲ្យពួកគេ ដោយខេននឹងម៉ាខេឡាយកស្រាក្រហម លូហ្ស៊ីងយកវ៉ាញ ចំណែកអឺឈីងវិញ នាងក៏ត្រូវខេនដាក់ទឹកដោះគោឲ្យញ៊ាំ ត្បិតនាងទើបងើបពីឈឺ មិនទាន់អាចប្រាកដចិត្តថាអាចញ៊ាំជាតិអាល់កុលបាននៅឡើយនោះទេ។
"ខេន! នេះអូនញ៊ាំទឹកដោះគោម្នាក់ឯងរឺ?" សមីខ្លួនដែលគិតថាអាចនឹងបានសាកស្រាក្រហមរឺក៏អ្វីផ្សេងក៏ងាកបែរមកសួរខេនវិញ ទាំងបបូរមាត់ច្បូញចូលគ្នាហាក់ដូចជាចង់ងក់ងរនឹងបំណងល្អមួយនោះ។
"អូនទើបតែងើបពីឈឺ បើអូនញ៊ាំស្រា ចុះបើអូនឈឺទៀត គិតយ៉ាងម៉េចទៅ?"
"បើអ៊ីចឹងមែន បងមើលថែអូនទៅ នេះបងចង់គេចវេសមិនមើលថែអូនមែនទេ ថាហើយថា បងឯងទុកចិត្តមិនបានមែន" អឺឈីងរំកិលកៅអីចេញឆ្ងាយពីខេនបន្តិច រួចអោនញ៊ាំអាហារទាំងអារម្មណ៍ងក់ងរដាក់ស្វាមីពេញទំហឹងតែម្ដង ខេនងាកបែរមើលទៅនាង ញញឹមហួសចិត្តតិចតួច រួចរុញកែវស្រាក្រហមគេបំណងចង់ឲ្យឈីង តែក៏បែរជាមានមនុស្សម្នាក់រុញកាត់មុខគេ។
"បងថ្លៃអាចញ៊ាំរបស់ខ្ញុំបាន ខ្ញុំភ្លេចទៅថាយប់នេះជាប់សន្យាជាមួយអូនជូ ត្រូវគេងជាមួយនឹងអានរឿងឲ្យអូនជូស្ដាប់"
"នេះចេះក្លាយជាមីងល្អគេតាំងពីអង្កាល់ណាមកនាងល្អិត?"
"គេល្អយូរហើយ មកពីយើងហ្នឹងមើលមិនដែលឃើញហ្អរ៎" ម៉ាខេឡាងាកទៅតវ៉ាជាមួយលូហ្ស៊ីងបន្តិច រួចទាញកែវទឹកដោះគោមកអកផឹកក្អឹកៗអស់ពីកែវគ្មានសល់តែម្ដង។ លូហ្ស៊ីងឯណោះក៏មិនអន់ ឃើញម៉ាខេឡាលើកដៃ គេឯណេះពឺតលើកកែវរបស់គេឡើងផឹកក្អឹកៗអស់ពីកែវដូចគ្នាដែរ។
"ឡូយណាស់ ផឹកស្រាដូចជាផឹកទឹក"
"គេឡូយយូរហើយ មកពីយើងមិនដឹង" ការឈ្លោះគ្នារវាងម៉ាខេឡានឹងលូហ្ស៊ីង វាដូចជារឿងស៊ាំភ្នែកសម្រាប់ខេនទៅហើយ ទើបគេអង្គុយញ៊ាំអាហារធ្វើដូចជាធម្មតា ហើយងាកបែរទៅយកចិត្តទុកដាក់ជាមួយនឹងអឺឈីងឯណោះវិញ ដោយគេណែនាំនាងឲ្យក្រេបស្រាក្រហមតិចៗយឺតៗ ព្រោះបារម្ភខ្លាចប៉ះពាល់ដល់សុខភាពរបស់នាង។

ម៉ោង9យប់
ក្រោយអាហារពេលល្ងាចបញ្ចប់ទៅបានប្រមាណជា40នាទី គ្រប់គ្នាក៏បែងចែកផ្លូវគ្នាទៅសម្រាករៀងខ្លួន។ អឺឈីងឯណោះដាក់ស្រាក្រហមតែមួយកែវក៏ស្រវឹងទន់ ត្រូវបានខេនបីត្រកងយកទៅបន្ទប់បាត់តែពីរនាក់ប្ដីប្រពន្ធ ចំណែកអ្នកដែលនៅសេសសល់វិញ ពួកគេក៏ដើរបណ្ដើរត្រសងគ្នានាំគ្នាដើរនៅបរិវេណខាងក្រៅវិមានតែពីរនាក់តាមទម្លាប់។
"ខ្ញុំចាំបានថាពីមុន ឲ្យតែមក បងតែងតែទៅរកខ្ញុំនៅបន្ទប់ដាក់គំនូរឯណោះ"
"ព្រោះតែបងដឹងនោះអី នាងល្អិតឯងតែងតែទៅលាក់ខ្លួន សម្ងំគូររូបនៅផ្ទះដែលលោកតាទុកឲ្យហ្នឹង" នឹកឃើញដល់រឿងអតីតកាល ស្នាមញញឹមក៏រីកដុះដាលលើផ្ទៃមុខកម្លោះក្រមុំទាំងពីរនាក់ពេញទំហឹង។ ពួកគេស្និតស្នាលគ្នា អាចនិយាយបានថាក្នុងកម្រិតមួយដែលថាអ្នកជុំវិញខ្លួនអាចនឹងស្មានមិនដឹង មានតែពួកគេជាសមីខ្លួនប៉ុណ្ណោះដែលដឹងច្បាស់។
លូហ្ស៊ីងលូកដៃរុញទ្វារផ្ទះគំនូរ បើកចូលមកក៏ឃើញពីសភាពស្រស់ស្អាតនៃផ្ទះមួយនោះ ហាក់មិនសមជាឈ្មោះផ្ទះដែលត្រូវគេទុកចោលអីនោះទេ។ នាយដើរក្រពាត់ដៃទៅក្រោយ ខណៈក្រសែភ្នែកបាញ់ឆ្ពោះ សំឡឹងមើលទៅកាន់រូបគំនូររាប់សិប ដែលសុទ្ធសឹងតែជាស្នាដៃរបស់ម៉ាខេឡាទាំងអស់។
រូបគំនូរពីមួយរូបទៅមួយរូបសុទ្ធសឹងតែជារូបភាពទេសភាពស្រស់ស្អាត គួរឲ្យចាប់អារម្មណ៍ តែលូហ្ស៊ីងអ្នកដែលដឹងរឿងរ៉ាវពីក្រោយគំនូរទាំងអស់នោះ គេក៏ក្រៀមក្រំហើយអាណិតដល់នាងជាខ្លាំង។
"គំនូរអស់ទាំងនេះ ឯងគូរនៅរាល់ពេលដែលឯងត្រូវអ្នកមីងធ្វើបាបមែនទេ?"
"អឺម! គេថាគំនូរស្រស់ស្អាត ភាគច្រើនមិនសូវមានរឿងស្រស់ស្អាតពីក្រោយគំនូរទាំងនោះទេ តែខ្ញុំក៏រីករាយដែរ ដែលខ្ញុំអាចកែប្រែស្នាមរបួស នឹងការឈឺចាប់ទាំងអស់ ឲ្យក្លាយទៅជាគំនូរមួយដែលអ្នកគ្រប់គ្នាមើលរួចហើយមានអារម្មណ៍ល្អបាន" ម៉ាខេឡាដើរចូលមកឈរកៀកក្បែរនឹងខេន និយាយបកស្រាយទាំងភ្នែករលីងរលោងហាក់ចង់យំចេញមក។ រាងខ្ពស់ងាកបែរមើលមកនាង មើលស្លុងចូលដល់ក្រសែភ្នែកស្រីឆ្នាស់ ជាប្អូនក្រៅសាច់ឈាម មុននឹងខួរក្បាលនឹងបេះដូងទន្ទ្រាន បញ្ជាឲ្យគេអោនមុខសង្ហាចុះទៅសន្សឹមៗ ពិសេសបបូរមាត់ក្រាស់ដែលចាប់ផ្ដើមជីពអូច៎ៗ ហាក់បីដូចជាមានអ្វីមិនប្រក្រតីអ៊ីចឹង។
"ហ៊ឺ!" មុខលូហ្ស៊ីងអោនទៅវិះនឹងដល់មុខរបស់ម៉ាខេឡាទៅហើយ ស្រាប់តែដៃស្រឡូនរបស់នាងបែរជាទប់ទ្រូងគេ ហើយមុខនាងក៏នែរជាចាប់ផ្ដើមឡើងក្រហមងាំងដូចជាម្ទេសទុំ។ រាងកាយសស្គុសដូចជាសំឡី ពេលនេះប្រែក្លាយមកជាក្រហម រម៉ាស់ហាក់បីដូចជាមានអ្វីកំពុងតែរុកកួនពេញរាងកាយ ពិសេសផ្នែកភាពទន់ជ្រាយដែលជាកន្លែងសម្ងាត់របស់នាង។ ម៉ាខេឡាប្រញាប់ដកខ្លួនដើរចេញ ចេញឲ្យឆ្ងាយពីលូហ្ស៊ីង ខណៈអ្នកម្ខាងទៀតគ្រាន់តែចេញអាការៈភ្លាម គេក៏ដឹងភ្លែតថាពួកគេកំពុងតែជួបរឿងអី។
"ម៉ាខេឡា..ម៉ាខេឡាឈប់សិន"
"អ្ហា៎ លែងខ្ញុំទៅបងហ្ស៊ីង! ខ្ញុំមិនស្រួលខ្លួន ខ្ញុំ..ខ្ញុំអ្ហស៎ ខ្ញុំចង់គេង" នាងតូចព្យាយាមគេចវេស តែអ្នកម្ខាងទៀតក៏លូកដៃអោបចង្កេះ រុញនាងទៅអឹបជាប់ខ្នងនឹងជញ្ជាំងហាមឃាត់នាងឲ្យឈប់ភ្លាមៗ។
"ឯងមិនមែនមិនស្រួលខ្លួនទេ តែឯង.. ហ៊ឹស ឯងនឹងបងត្រូវ..ត្រូវថ្នាំហើយ"
"អ្ហាស៎" កាលបើខ្យល់ក្ដៅៗចេញពីមាត់លូហ្ស៊ីងប៉ះនឹងកញ្ចឹងករនាង ម៉ាខេឡាក៏ស្រាប់តែថ្ងួចថ្ងូរពិបាកខ្លួនលើសដើមថែមទៀត។ នាងតូចចាប់ឡើងកម្ដៅ ញ័រខ្លួនសស្រាក់ គិតអ្វីលែងចេញទាំងអស់ ដៃតូចទម្លាក់ចុះមិនដឹងជាចង់អោបចង្កេះ លូហ្ស៊ីងរឺក៏ចង់ចាប់ចង្កេះខោគេទេ។
"បងហ្ស៊ីង.. អ្ហាស៎ បងហ្ស៊ីង បងចង់ធ្វើអីហ្នឹង អ្ហា..អ្ហាស៎" កាលបើដៃរវាមរបស់នាងមានបំណងចង់លុកលុយបរិវេណសម្ងាត់គេ លូហ្ស៊ីងក៏ចាប់ដៃនាងជាប់ ដោយគេប្ដូរជាយកទាំងដៃនាងបូកជាមួយដៃគេ ស៊កវាចូលទៅក្នុងខោស្លីបពណ៌ឈូករបស់ម៉ាខេឡាជំនួសវិញ។ ម្រាមដៃវែងៗរុករានវក់វីពេញស្រទាប់ផ្ការបស់ម៉ាខេឡា នាំឲ្យនាងថ្ងូររហឹម ទន់អស់ជង្គង់ដួលផ្ទប់មុខនឹងទ្រូងហាប់របស់លូហ្ស៊ីង។ នាយស្រវ៉ាអោបនាង រួចបន្តចលនាដៃរហូត ទាំងគេខ្លួនឯងក៏ទ្រាំសឹងមិនចង់បានដែរ។
"បងហ្ស៊ីង..ចុះ..ចុះបង? ហ្អាស៎"
"គិតតែពីខ្លួនឯងទៅ ថ្ងូរឲ្យអស់ចិត្តទៅ ចាំបងជួយឯង"

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now