ភាគទី63

46 8 1
                                    

រឿង : ចំណងបេះដូងមួយរាត្រី

ភាគទី63៖ ការពិតដ៏ឈឺចាប់

៚កណ្ដាលអាធ្រាត
ក្រោយពីមកជួបជុំគ្នារួច ពេលនេះអឺឈីងនឹងខេនក៏មិនមាននរណាម្នាក់សម្រាកសោះ ថាខេនទៅអ្នកមានសុខភាពមាំទាំធម្មតាគេអាចនៅរង់ចាំមើលកូនបាន តែអឺឈីងឯណោះ នាងវះកាត់មិនទាន់បានពីរថ្ងៃស្រួលបួលនៅឡើយផង តែនាងក៏នៅទន្ទឹងចាំផ្លូវកូនដូចគ្នា។
អឺឈីងនាពេលនេះនាងនៅអង្គុយលើកៅអីពូកក្បែរគ្រែកូនគេង ភ្នែកសំឡឹងមើលទៅនាងល្អិត ស្របនឹងដៃស្រឡូនលូកទៅចាប់កាន់ដៃកូនតូចរហូតសឹងតែមិនចង់ទម្លាក់ ចំណែកឯខេន គេក៏ជាអ្នកដែលនៅចាំមើលថែនាងបន្តពីក្រោយ ដោយគេចាំមើលទាំងពីរនាក់ម្ដាយកូនតែម្ដង។
"អូនគួរតែសម្រាកខ្លះណា៎ឈីង អូនទើបតែវះកាត់ដូចគ្នា បើអូនដួលគ្រឹបទៅម្នាក់ទៀត តើពេលកូនជូក្រោកមកបងនឹងត្រូវប្រាប់កូនបែបណា?"
"អូនមិនបានកើតអីទេខេន អូនចង់នៅមើលកូន ហើយអូនក៏.."
"អូនក៏ចង់ចំណាយពេលនៅជាមួយបងដែរ" អឺឈីងពេលនេះដកដៃម្ខាងចេញពីការកាន់ដៃកូនមកជាលូកទៅកាន់ដៃអ្នកដែលឈរពីក្រោយនាងជាប់ឯណោះវិញ។ ខេនញញឹម មុននឹងបន្ទន់ជង្គង់ចុះរួចទម្លាក់បបូរមាត់ថើបសក់អឺឈីងខ្សឺតព្រមជាមួយនឹងក្ដីស្រឡាញ់ពេញប្រៀបតែម្ដង។
ការជួបជុំគ្នានាយប់នេះអាចនិយាយបានថាវាជាការជួបជុំមួយដែលសោកសៅ តែនៅពីក្រោយភាពសោកសៅក៏មាននូវក្ដីស្រឡាញ់រវាងមនុស្សប្រុសស្រីពីរនាក់ដែលស្រឡាញ់គ្នាស្ទើរស្លាប់ស្ទើររស់ តែក៏គ្មាននរណាម្នាក់ហ៊ាននៅបន្តតតាំង ព្រោះកាន់តែតតាំង គេក៏បាត់បង់កាន់តែច្រើន គ្រោះថ្នាក់ក៏កាន់តែខ្លាំង។
"អូនចង់ចំណាយពេលជាមួយបងពេលណាក៏បានដែរឈីង មិនថានៅទីនេះរឺក៏នៅទីណា ឲ្យតែអូនត្រូវការបង បងនឹងទៅដល់ភ្លាម"
ខេនប្រគល់នូវពាក្យសន្យាមួយដែលនាំឲ្យអ្នកម្ខាងទៀតបានលឺហើយក៏ញញឹមទាំងទឹកភ្នែកស្រក់តក់ៗកាត់ផែនថ្ពាល់ រួចប្រញាប់ត្រសុលចូលអោបក្រសោបគេជាប់ណែនទាញមិនរបេះ។
"សុំទោសដែលបងមិនអាចធ្វើឲ្យទីក្រុងឡុងដ៍ក្លាយជាកន្លែងសុវត្ថិភាពសម្រាប់អូន ដូច្នេះបងព្រមឲ្យអូនទៅវិញ ទៅកន្លែងដែលអូនគិតថាមានសុវត្ថិភាព.."
"ម្ដងនេះ ទុកឲ្យបងជាអ្នកតាមរកអូនដោយខ្លួនឯងម្ដង ហើយបងនឹងមិនឲ្យអូនរង់ចាំបងយូរដូចជាកាលពីមុនទេ"
"ខេន.."
"ហ៊ឹម"
ខណៈពេលដែលពួកគេកំពុងតែជជែកគ្នា ស្រាប់តែសំឡេងគ្រហឹមល្វើយៗបន្លឺចេញពីមាត់អ្នកដែលដេកនៅលើគ្រែឯណោះ។ អឺឈីងនឹងខេនក៏ប្រញាប់ប្រញាល់បែរការចាប់អារម្មណ៍ទៅរកកូន ដោយឈីងលូកកាន់ដៃនាង ចំណែកខេនក៏កាន់អង្អែលក្បាលជូអឺតិចៗទាំងរំភើបចិត្ត។
ទីបំផុតត្របកភ្នែកស្ដើងក៏សន្សឹមៗបើកឡើង ព្រមជាមួយនឹងបបូរមាត់ហើបម្ហបៗហាក់ដូចជាចង់និយាយអ្វីចេញមក តែក៏បែរជាញ័រទទ្រើត ប្ដូរមកជាពេបយំវិញ កាលបើនាងបើកភ្នែកឡើងមនុស្សជាទីស្រឡាញ់ទាំងពីរនាក់របស់នាងនៅទីនោះ។
"ម..ម៉ាក់"
"ប៉ា..ប៉ា អ្ហឹក"
"ព្រះនាងរបស់ម៉ាក់ កូនដឹងខ្លួនហើយ" កុំថាតែជូអឺដែលពេបមាត់យំក្នុងពេលនោះ សូម្បីតែអឺឈីង, អ្នកជាម្ដាយឯណោះក៏យំខ្សឹបខ្សួលមិនចាញ់កូនដែរ នាងប្រញាប់លើកខ្មងដៃកូនមកថើបខ្សឺតៗទាំងញញឹមរីកមុខរីកមាត់បំផុត។
"ប៉ាម៉ាក់..កូន..កូនសប្បាយចិត្តណាស់ អ្ហឹក" ជូអឺឯណោះ នាងសប្បាយចិត្តខ្លាំងដល់ថ្នាក់រកពាក្យអ្វីនិយាយលែងចេញតែម្ដង ក្ដីសង្ឃឹមថាពេលក្រោកមកបានឃើញលោកប៉ាអ្នកម៉ាក់នៅជាមួយគ្នាវាក៏ក្លាយមកជាការពិតតែម្ដង។
"ប៉ាម៉ាក់..អោប"
"នាងច្រម៉ក់ ហ៊ឹស" ខេនអស់សំណើចនឹងភាពញិញ៉ក់របស់កូន តែក៏ចូលទៅអោបនាងតាមបំណងដែលចង់បាន បីនាក់ម្ដាយឪពុកកូន ពេលនេះក៏បានភ្លក់រសជាតិនៃស្នាមញញឹមនឹងសេចក្ដីសុខជាលើកដំបូងតាំងពីជួបជុំគ្នានៅអង់គ្លេសនេះ។
វាជាលើកដំបូង ហើយក៏អាចក្លាយជាលើកចុងក្រោយដែរទេ?
...
គេតែងនិយាយថាទីក្រុងពេលរាត្រីវាស្រស់ស្អាតខ្លាំងណាស់ ជាពេលត្រជាក់ត្រជុំសម្រាប់សម្រាកកម្សាន្តអារម្មណ៍របស់មនុស្សគ្រប់គ្នា ទាំងដែលការពិតវាជាពាក្យកុហកដ៏ត្រជាក់បំផុត។
ដៃស្រឡូនបើកឡានលឿនស្លេវសម្ដៅចេញពីមន្ទីរពេទ្យ ទាំងអារម្មណ៍នាពេលនេះច្របូកច្របល់ គ្មានគោលដៅទាល់តែសោះ។ ម៉ាខេឡាបើកឡានបន្តទៅមុខទាំងភ្នែកសងខាងក្រហមរងាលដូចជាម្ទេសទុំ រូបភាពកាលពីថ្ងៃដែលមនុស្សប្រុសស្រីពីរនាក់អោបក្រសោបគ្នានៅសួនសាធារណៈហាក់មិនខ្មាសភ្នែកនរណាសោះ មនុស្សពីរនាក់ដែលនាងគោរព ទោះជាម្នាក់ទើបតែស្គាល់ថ្មីៗក៏ដោយចុះ។
"អាក្រក់បំផុត" ម៉ាខេឡាជាន់ហ្គែកប់ ប្រញាប់បើកចេញពីក្រុង សម្ដៅទៅកាន់ផ្ទះមួយដែលជាគោលដៅនាងទើបតែនឹកឃើញភ្លាមៗឯណោះ។
នាងចាយពេលប្រមាណជា20នាទីទម្រាំតែបើកទៅដល់ភូមិឋានបែបបុរាណដែលជាទីកន្លែងស្នាក់ភាគច្រើនរបស់ចាស់ៗដែលចូលនិវត្តន៍ឯណោះ បំណងនាងមកយប់នេះគឺនាងចង់មករកឪពុក អ្នកដែលនាងចង់ជួបបំផុតក្នុងពេលនេះ។
ម៉ាខេឡាបត់ឡានចូលចតពីមុខផ្ទះធំល្មមដែលមានពន្លឺភ្លឺចិញ្ចាចបង្ហាញច្បាស់ថាគាត់នៅមិនទាន់សម្រាន្តនៅឡើយទេ តែវាក៏ជាឱកាសដែរ ឲ្យនាងបានចូលទៅសួរនាំគាត់ទាំងយប់ និយាយគ្នាឲ្យដឹងច្បាស់។
(បងអាន់..)
(អូន..អូនអាចជួបម៉ាខេឡា កូនស្រីពួកយើងបានទេ?)
ដំណើរបោះជំហានញាប់សម្ដៅបម្រុងនឹងចុចកណ្ដឹងផ្ទះឪពុកទៅហើយ ពេលនេះក៏បែរជាបញ្ឈប់វិញ កាលបើប្រយោគឃ្លាសន្ទនារវាងឪពុកនឹងស្ត្រីម្នាក់នោះបន្លឺឡើងមកជាថ្មីម្ដងទៀត។
"កូន..កូនស្រីពួកយើងអ៊ីចឹងហ្អេស៎?" អ្វីដែលម៉ាខេឡាបានលឺ វាដូចជាស្រពិចស្រពិលខ្លាំងជាទីបំផុត កូន? នាងជាកូនរបស់នរណា?
(អូននឹកកូនយើងណាស់បងអាន់ អូនចង់ជួបកូនសុំទោសកូន)
ក្ឌាំង!
ការសន្ទនារវាងចាស់ទាំងពីរនាក់ក៏មានសំឡេងលាន់សន្ធឹកមួយបន្លឺរំខានពីខាងក្រៅឯណោះ លោកអាន់ដាំនឹងអ្នកមីងរបស់អឺឈីងក៏ចេញមក តែពួកគាត់បានឃើញកញ្ចក់ទ្វារខាងមុខបែក តែបែរជាមិនឃើញវត្តមានជនបង្កនៅឯណាសោះ សល់តែត្រឹមតែដានកង់ឡាន ដែលមិនមែនជាឡានរបស់លោកអាន់ដាំឡើយ។
...
ង៉ោង!
ស្នាមកង់ឡានដែលបើកចេញទៅនោះ វាជាឡានម៉ាខេឡាហ្នឹងឯង ពេលនេះនាងបើកចេញទៅវិញទាំងមិនសួរនាំអ្វីដល់អ្នកជាឪពុកនោះទាល់តែសោះ។
"អ្ហា៎.. អ្ហឹកៗ" ម៉ាខេឡាស្រែកយំទាំងដៃកាន់ចង្កូតឡានសឹងតែមិនជាប់ ស្រីតូចជាន់ហ្គែឡានកប់ៗ ស្របនឹងដៃម្ខាងលើកទូរសព្ទ័ឡើងចុចរកមនុស្សតែម្នាក់ដែលនាងអាចពឹងពាក់បាន។
"អា..អាឡូ! បងហ្ស៊ីង..បងហ្ស៊ីង"
(មានការអីម៉ាខេឡា?)
(បងហ្ស៊ីងហ្អា៎ នរណាហ្នឹង?)
មនុស្សតែម្នាក់ដែលម៉ាខេឡាគិតថានឹងអាចជួយនាងបាន រង្វង់ដៃកក់ក្ដៅដែលនាងអាចរត់ចូលទៅរកគ្រប់ពេលបន្ទាប់ពីបងប្រុសនាង តែនេះជាអី? យប់ថ្មើរនេះគេនៅជាមួយនរណា?
(គ្មាននរណាទេ, ម៉ាខេឡា បើសិនជាមិនមានការអីធ្ងន់ធ្ងរទេ ស្អែកចាំបងទៅរកណា៎ បងរវល់ការងារបន្តិច)
ទឺត!ទឺត
ទូរសព្ទ័ដែលទើបតែផ្ដើមសន្ទនាសោះ ពេលនេះក៏ត្រូវកាត់ផ្ដាច់ ម៉ាខេឡាសន្សឹមទម្លាក់ទូរសព្ទ័ចុះ ទាំងទឹកភ្នែករាប់សិបតំណក់ស្រក់ចុះថែមដោយភាពឈឺចាប់មួយកម្រិតទៀត។
"នេះខ្ញុំត្រូវគេបោះបង់ទៀតហើយរឺ? កាលពីមុនជាម៉ាក់ ពេលនេះជាបង..លូហ្ស៊ីង"

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now