ភាគទី83

143 9 1
                                    

រឿង : ចំណងបេះដូងមួយរាត្រី
ភាគទី83

ទីក្រុងសៀងហៃ / ប្រទេសចិន
ខណៈបងប្រុសរបស់នាងកំពុងតែសប្បាយនឹងការទាក់ទងមករបសប្អូនស្រី អ្នកម្ខាងណេះក៏សប្បាយនឹងការតាមចាប់យកទីតាំងរបស់នាងដែរ ព្រោះគេចាំដំណឹងនាងយូរមកហើយ ចាំមើលថាតើនាងនឹងមានសកម្មភាពទាក់ទងត្រឡប់មកអ្នកផ្ទះរឺសាច់ញាតិរឺអត់ ហើយនាងក៏ពិតជាធ្វើមែន។
"ល្បិចឯងមិនតិចទេ ម៉ាខេឡា នូអាឡូផេស៍"
"អ្នកនាងស្នាក់នៅក្នុងជាយក្រុង កន្លែងនៅចម្ងាយប្រមាណជាជិតមួយម៉ោងនឹងកន្លែងដែលនាយអាល់ហ្វ្រេដូនោះស្នាក់នៅ" គេមិនត្រឹមតែឲ្យកូនចៅតាមដានមើលតែម៉ាខេឡាទេ សូម្បីតែអាល់ហ្វ្រេដូ មនុស្សក្រៅរឿង ក៏គេស៊ើបខ្ទេចដែរ។ អាល់ហ្វ្រេដូ ដូហ្វ្រង់ស្យឺ, អ្នកជំនួញលាក់មុខម្នាក់ តែក៏មានភាគហ៊ុនក្នុងក្រុមហ៊ុនជាច្រើនដែលកំពុងតែឈរជើងនៅទីក្រុងប៉ារីស ប៉ារបស់គេជាអតីតឧត្តម មានមុខមាត់ មានកេរ្តិ៍ឈ្មោះខាងនយោបាយ ខុសឆ្ងាយតែគេដែលមិនលូកដៃនឹងមិនពេញចិត្តនឹងការងារអីអស់នោះសោះ ព្រោះគេគិតថាការធ្វើនយោបាយដូចជាយកក្បាលខ្លួនឯងទៅផ្សងនឹងគ្រាប់កាំភ្លើងរបស់ពួកមិនពេញចិត្តណាស់ គេមិនធ្វើទេ។
"មើលឲ្យជាប់ ស៊ើបឲ្យដឹងថាកូនយើង.."
លូហ្ស៊ីងនិយាយត្រឹមប៉ុណ្ណឹងគេក៏អាក់សម្ដី ការចាកចេញទៅរបស់ម៉ាខេឡា វាដូចជាបន្លាមួយដែលចាក់ដោតជាប់នឹងទ្រូងរបស់លូហ្ស៊ីងអ៊ីចឹង នាងចាកចេញទៅស្ងាត់ មិនបានសូម្បីតែលាគេជាមុនសោះ មិនតែប៉ុណ្ណឹង នាងថែមទាំងលបលួចនាំសាច់ឈាមរបស់គេរត់ចេញទៅជាមួយទៀត កុំតែបានគុណបុណ្យដែលក្លារ៉ាប្រាប់ កុំអីថ្មើរណេះ គេនៅល្ងីល្ងើមិនទាន់បាត់នោះទេ។
"អ្នកប្រុសលូហ្ស៊ីង" ការគិតសញ្ចឹងរបស់មាឌមាំ ក៏ត្រូវរំខានដោយការចូលមករបស់កូនចៅជំនិត។ ចូវិនដើរមករកចៅហ្វាយនាយ មុននឹងលើកថេបលេតបង្ហាញនូវរូបភាពបាច់ផ្កាស្រស់ស្អាតទាំងអម្បាល់ម៉ានដែលគេព្យាយាមរកសឹងតែដាច់ខ្យល់ ទម្រាំអាចយកមកជាជម្រើស។
"ផ្កាអ័រគីដេ ផ្កាលីលីស ហើយនឹងផ្កាវ៉ាយ៍រ៉ូស បើចៅហ្វាយពេលចិត្តមួយណា ខ្ញុំនឹងឲ្យខាងហាងរៀបចំនឹងបញ្ជូនទៅភ្លាម"
"មិនចាំបាច់ទេ ចាំយើងជាអ្នកយកទៅដោយខ្លួនឯង" រាងខ្ពស់ កាលបើដឹងថារឿងចំបាច់ដែលខ្លួនរង់ចាំបានមកដល់ គេក៏ប្រញាប់ប្រញាល់ក្រោក ទឹកមុខក៏មើលទៅស្រស់បស់ជាងការដែលបានរកឃើញម៉ាខេឡាឯណោះទៅទៀត។
"អាគារស ក្បែរនឹងសួនកំសាន្ត"
"ល្អ" លូហ្ស៊ីងចុចជ្រើសរើសបាច់ផ្កា បញ្ជូនទៅខាងហាងរួច គេក៏ប្រញាប់ទាញអាវក្រៅយកមកច្រកបន្តិចរកចាកចេញ តែក៏នឹកឃើញរឿងមួយផ្សេង ទើបងាកបែរត្រឡប់មកវិញ។
"ហើយចូវិន..."
"ដាក់កម្លាំងតាមឃ្លាំមើលម៉ាខេឡាឲ្យជាប់ បើមានដំណឹងថានាងមកវិញពេលណា រាយការណ៍ប្រាប់យើង" ចូវិនខាំធ្មេញហាក់មានអ្វីទើសទាល់ក្នុងចិត្តខ្លាំង តែមិនអាចនិយាយចេញមកបាន អាចត្រឹមតែប្ដូរទឹកមុខ ចងចិញ្ចើមខ្ពស់តែម្នាក់ឯង។
"ចុះបើសិនជាអ្នកនាងមិនមកវិញនោះ?"
"ដរាបណាបងប្រុសនាងនឹងបងថ្លៃនាងមិនទាន់រៀបការ យើងជឿថាម៉ាខេឡានឹងមិនឲ្យរំលងទេ"
"ជឿថា?" ចូវិនម្ដងនេះហួសចិត្ត ក៏ធ្លោយមាត់ដាក់សំនួរដែលនាំឲ្យលូហ្ស៊ីងចាប់ភ្លឹកដឹងភ្លាម។
"ឯងមានរឿងស្អី?" ក្រសែភ្នែកដូចជាព្រួញ បាញ់តម្រង់មកចាំកណ្ដាលមុខរបស់គេហើយ ចូវិនក៏គ្មានអ្វីអាចលាក់បាំងបានឡើយ ក្រៅពីនិយាយការពិត។
"ខ្ញុំអាចសុំសួរចៅហ្វាយមួយរឺពីរសំនួរបានទេ?"
"បាន ប៉ុន្តែឲ្យលឿនបន្តិច ព្រោះយើងមិនចង់ខកខាននឹងចួបក្លារ៉ាទេ" តាមការពិតផ្កាដែលគេបញ្ចាកូនចៅឲ្យរកសឹងតែឆ្កួតនោះ មិនមែនឲ្យនរណាឆ្ងាយនោះទេ តែឲ្យទៅនារីជាទីស្រឡាញ់ម្នាក់ដែលពេលនេះគេនឹងនាងសល់ត្រឹមងារជាមិត្តប៉ុណ្ណោះ ទោះបីជាធ្លាក់រួមរក្ស័មេត្រីជាមួយគ្នារួចទៅហើយក៏ដោយចុះ។
គ្រប់យ៉ាងព្រោះតែម៉ាខេឡា... មកពីនាងទាំងអស់
"ចៅហ្វាយព្យាយាមតាមរកអ្នកនាងម៉ាខេឡាសឹងតែឆ្កួតស្លាប់ តែចៅហ្វាយក៏មិនបានដោះលែងអ្នកនាងក្លារ៉ាទេ នេះវាយ៉ាងម៉េចទៅវិញទៅទាន៎?"
"មួយជាទំនួលខុសត្រូវ មួយជាក្ដីស្រឡាញ់ ប៉ុណ្ណឹងឯងមិនយល់ដែររឺហា៎ចូវិន?"
"ពាក្យទាំងពីរនេះខ្ញុំយល់ យល់ច្បាស់ទៀតផងទាន តែអ្វីដែលខ្ញុំមិនយល់នោះ គឺចិត្តចៅហ្វាយហ្នឹងឯង"
"មិនយល់យ៉ាងម៉េច?"
"បើចៅហ្វាយរកឃើញអ្នកនាងម៉ាខេឡារួច ចៅហ្វាយគិតចង់ធ្វើយ៉ាងម៉េច? ចៅហ្វាយមិនអាចលាក់បាំងរឿងនោះពីអ្នកប្រុសខេនបានមួយជីវិតដែរ ជាពិសេសគឺរឿងកូន" ចូវិនបកស្រាយឡើងលូហ្ស៊ីងគេស្ងាត់មាត់ ភ្នែកគេងាកបែរមើលមកកូនចៅទាំងចងចិញ្ចើមបែបខឹងទៀត ព្រោះគេនិយាយត្រូវពេក។
"ខ្ញុំថាបើសិនជាអ្នកប្រុសសម្រេចថាយកអ្នកនាងម៉ាខេឡាមក អ្នកប្រុសគួរតែបំភ្លេចអ្នកនាងក្លារ៉ាទៅ បើសិនជាចៅហ្វាយរើសអ្នកនាងក្លារ៉ា​ ចៅហ្វាយក៏គួរតែបោះបង់កូន"
"យើងមិនបោះបង់ យើងមិនចោលនរណាទាំងអស់ ទាំងកូន ទាំងបេះដូង យើងត្រូវការទាំងអស់ រឿងនេះយើងនឹងព្យាយាមរកមធ្យោបាយមកដោះស្រាយឲ្យបាន ចំនែកឯង ចាំតែស្ដាប់បញ្ខា នឹងធ្វើតាមបញ្ជាយើងទៅ"
លូហ្ស៊ីងឆ្លើយតបផាំងដែលគ្រាន់តែស្ដាប់ក៏ដឹង ថាវាឆ្លងកាត់តែអារម្មណ៍ មិនបានឆ្លងកាត់ខួរក្បាលអីបន្តិចទេ។ គេចាកចេញពីបន្ទប់ទៅ ពាំនាំនូវភាពអាត្មានិយមទៅជាមួយ ទុកឲ្យកូនចៅជំនិតឯណេះនៅឈរមើលគេទាំងហួសចិត្តខ្លាំងជាទីបំផុត។
"អ្នកនាងម៉ាខេឡា មិនសមស្គាល់ចៅហ្វាយទេ"
នរណាគិតបែបណា យល់យ៉ាងណាមកលើគេ វាមិនមែនជាបញ្ហានោះទេ ព្រោះគេតែងតែប្រកាន់គោលជំហមួយតាំងតែពីដើម គឺការរស់នៅមិនពឹងលើមាត់របស់អ្នកដទៃណាម្នាក់ បើសិនជាគេគិតថាវាល្អ សម្រាប់អារម្មណ៍នឹងជីវិតគេហើយ គេប្រាកដជាធ្វើវា បើសិនគេខុស គេសុខចិត្តឲ្យទេវតាបរាមុខ ក៏មិនព្រមទៅអោនក្បាលដាក់នរណាដែរ។
មុខអាគារស
រាងខ្ពស់ដែលមានបំណងមករកក្លារ៉ា ពេលនេះក៏នៅឈរកៀកនឹងឡាន ដៃម្ខាងកាន់បាច់ផ្កាស្រស់ស្អាត ខណៈដៃម្ខាងទៀតក៏កាន់ទូរសព្ទ័រង់ចាំពេលដែលឃើញនាងចេញមក គេនឹងអាលផ្ញើសារជូនដំណឹងជាមុន កុំឲ្យនាងគិតថាគេមកមិនជូនដំណឹងជាមុន។
"ផ្កាលីលីស បងសង្ឃឹមថាក្លារ៉ានឹងពេញចិត្ត" លូហ្ស៊ីងញញឹម លើកយកផ្កាមកស្រង់ក្លិន មុននឹងជូនដល់ម្ចាស់ថ្មីរបស់វា តែសំឡេងសើចក្អាកក្អាយមួយបន្លឺឡើង នាំឲ្យគេងើបភ្នែកមើលទៅ មុននឹងគាំងស្ដូកមួយរំពេច។
មនុស្សស្រីក្នុងឈុតសំពត់ភ្លីសេខ្លី សក់បួងឡើងស្អាត ពាក់ស្បឬកជើងកែងចោតដើរតុបៗ បណ្ដើរត្រសងចេញមកជាមួយនឹងបុរសម្នាក់ ដែលគេមិនគិតថានាងនឹងចួបជាមួយគេទៀត។
"ហេតុអី? ហេតុអីក៏ក្លារ៉ានៅជាមួយវា?"
"ក្រែងក្លារ៉ានិយាយថា វាធ្វើឲ្យក្លារ៉ាឈឺចាប់ត្រូវទេ?"
មែន! ក្លារ៉ាពេលនេះកំពុងតែនៅជាមួយអតីតគូដណ្ដឹងនាង៕
-
សង្ឃឹមថានឹងពេញចិត្តណា៎ 🌸✨ ឡាយ៎ ខមិនម្នាក់មួយផង ទុកជាកម្លាំងចិត្តអ្នកឆរឆេរណ៎។
អ្នកអានយកបាន500 មុនម៉ោង9 អេតមីនជូនភាគបន្តទៀត៕

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now