ភាគទី61

34 5 0
                                    

រឿង៖ ចំណងបេះដូងមួយរាត្រី
ភាគទី60៖ បេះដូងស្លាប់

ក្រោយពីបានស្ដាប់នូវឃ្លាប្រយោគដ៏សោកសង្រែងរបស់អឺឈីងរួចមក ខេនឯណេះក៏ធ្ងន់ចិត្តត្រដុក មិនដឹងគួរធ្វើយ៉ាងម៉េចបន្ត ចិត្តចង់ហាមឃាត់ តែគេក៏មិនមានភាពក្លាហាន ព្រោះតាំងពីនាងមកដល់ទីនេះ នាងមិនដែលបានសប្បាយទូលាយចិត្តមួយវិនាទីណាទេ ក្រៅពីឈឺគេងមួយកន្លែង នាងក៏ត្រូវអ្នកនៅក្នុងផ្ទះវាយធ្វើបាបដល់ជាំដៃជើងអស់ថែមទៀត។
ខេនព្រលែងខ្យល់ដង្ហើមស្រាល មុននឹងត្រកងដៃអឺឈីងទាំងសងខាងជាប់ ត្រៀមខ្លួនជាស្រេចដើម្បីទទួលនូវចម្លើយពីក្រោយសំនួរដែលគេនឹងសួរនាងបន្តិចទៀតនេះ។
"នៅទីនេះអូនមិនមានក្ដីសុខ បងយល់ពីអូនច្បាស់ឈីង"
"តែវាមិនពាក់ពន្ធ័នឹងការរស់នៅក្នុងរង្វង់ដៃរបស់បងនោះទេខេន ការអោបរបស់បង ក្ដីស្រឡាញ់បង វាកក់ក្ដៅសម្រាប់អូនជាងអ្វីៗទាំងអស់ក្នុងលោកនេះ តែអូនចង់ចាកចេញ អូនចង់ត្រឡប់ទៅវិញ ព្រោះអូនមានអារម្មណ៍ថាទីក្រុងសុីវិល័យមួយនេះ វាមិនសាកសមនឹងនារីជនបទដូចជាអូនទេ អូនធំឡើងជាមួយនិងបរិបទរស់នៅផ្សេង ដែលខុសឆ្ងាយពីទីនេះ ទោះជាកាលណោះជីវិតអូនក៏មិនជាល្អប្រសើរ តែអូនក៏អាចមានសេរីភាព" អឺឈីងរៀបរាប់ ទាំងដៃនាងអង្អែលបាតដៃក្រាស់របស់មនុស្សប្រុសជាទីស្រឡាញ់ទៅមកៗហាក់ព្យាយាមលួងលោម ថ្នាក់ថ្នមអារម្មណ៍អ្នកដែលមានបំណងចង់ឃាត់នាងឯណោះ។
"បើអូនចាកចេញ អូនដូចជាសម្លាប់បងទាំងរស់អ៊ីចឹងប្រពន្ធសម្លាញ់"
"អូនក៏ដឹងថាមួយជីវិតនេះបងមានតែអូននិងកូនដែលជាកែវភ្នែក ជាបេះដូងរបស់បង សាកស្រម៉ៃមនុស្សម្នាក់ដែលរស់នៅគ្មានកែវភ្នែកនិងបេះដូង តើគេអាចរស់នៅដោយរបៀបណាទៅឈីង?" ខេនតម្អូញប្រាប់ដល់អឺឈីង ដែលវាធ្វើឲ្យនាងទប់ទឹកភ្នែកលែងជាប់ សម្រក់ចុះមក ស្របនឹងការអោនមុខចុះ ព្រោះមិនដឹងថាគួរសម្រេចចិត្តបែបណានាពេលនេះ។
"បងចង់អោបអូន អោបកូន នាំពួកអូនទៅកន្លែងប្រាថ្នារបស់ពួកយើងជាមួយគ្នា បងមានរឿងច្រើនណាស់ដែលមិនទាន់បានធ្វើដើម្បីអូននឹងកូនណា៎ឈីង"
"តែអូន..អូនខ្លាចណាស់ខេន អ្ហឺ អ្ហឹក" ពេលនេះពាក្យពិតក៏ចេញពីមាត់របស់អឺឈីង។ នាងនិយាយទាំងអោនមុខចុះ យំខ្សឹបខ្សួល ប្រាប់ខេនថានាងខ្លាច ហើយមិនចាំបាច់នាងបង្ហាញច្បាស់ថានាងខ្លាចអ្វីនោះទេ គេនឹងអ្នកគ្រប់គ្នាក៏ប្រាកដជាដឹងច្បាស់។
"រឿងទាំងអស់ដែលកើតឡើង ការគម្រាមកំហែងថាកូននឹងមានគ្រោះថ្នាក់បើសិនជាអូនមិនព្រមធ្វើតាម អាហារដែលមានសារធាតុពុលដែលអូនតែងតែព្យាយាមលេប បន្ទប់ដែលអូនត្រូវគេអូសនឹងវាយ វានៅដក់ជាប់ក្នុងខួរក្បាលអូននៅឡើយទេខេន កន្លែងដែលអូនខំគិតថាវាជាផ្ទះ តែគ្រប់កន្លែងមានសុទ្ធតែជាការចងចាំអាក្រក់ តើអូនអាចនឹងរស់នៅបែបណាទៅខេន? អ្ហឹក"
"អ៊ីចឹងពួកយើងប្ដូរផ្ទះទៅ បងនឹងរកទិញផ្ទះណាដែលល្អស្អាត ហើយមានផាសុកភាពនឹងសុវត្ថិភាពឲ្យអូននិងកូន ហើយពួកយើងនឹងរស់នៅតែបីនាក់ ម៉ាក់ប៉ាកូន.."
"អូនសូមអង្វរបងបានទេខេន? កុំកែប្រែខ្លួនបង ចាកចេញពីកន្លែងដែលជារបស់បង ដើម្បីអូនទៀតអី"
"..."
"បងនៅទីនេះជាមនុស្សប្រុសដែលមានឋានៈខ្ពង់ខ្ពស់ ជាអ្នកការទូតដែលអ្នកគ្រប់គ្នាស្រឡាញ់ សាកសមនឹងរស់នៅក្នុងវិមានប្រចាំត្រកូលដ៏ធំស្កឹមស្កៃដូចជាពេលនេះអ៊ីចឹង" ឃើញខេនមិននិយាយស្ដីតប អឺឈីងក៏មានតែជាអ្នកបញ្ចប់សេចក្ដីដោយខ្លួនឯង ដោយពេលនេះនាងជាអ្នកកាន់ដៃរបស់អ្នកឈរធ្មឹងឯណោះវិញ។
"ធ្វើជាលោកប៉ាម្នាក់ដែលជូអឺស្ញប់ស្ញែងបានទេ? អូនចង់ឲ្យកូនធំឡើងបានឃើញថា ប៉ានាងជាអ្នកការទូតល្បីឈ្មោះម្នាក់ មានតែអ្នកគោរពស្រឡាញ់សាកសមជាវីរបុរសដែលមាននៅក្នុងចិត្តកូនណា៎ អាចធ្វើប៉ុណ្ណឹងដើម្បីអូននិងកូនបានទេ ខេន?" អឺឈីងខំប្រឹងញញឹម មុននឹងត្រូវខេនទាញទៅអោបក្រសោបជាប់ណែនម្ដងទៀត ដោយគ្រប់យ៉ាងដែលកើតឡើងមិនបានចប់ត្រឹមពួកគេទាំងពីរនាក់និយាយគ្នាទេ អ្នកនៅខាងក្រៅក៏ដូចគ្នា ពួកគេបានឃើញទាំងអស់។
(បើវាជាអ្វីដែលអូនត្រូវការ បងក៏នឹងធ្វើតាមអូនទាំងអស់)
(បងស្រឡាញ់អូន ស្រឡាញ់គ្មានថ្ងៃផ្លាស់ទេឈីង មិនថាបងនៅទីណា បងនឹងចងចាំអូន ចងចាំថាអូនជាការចងចាំដ៏ស្រស់បំព្រងបំផុតក្នុងជីវិតមនុស្សប្រុសម្នាក់នេះ)
ពាក្យសារភាពនឹងការអោបលាគ្នារវាងពួកគេ ហាក់បង្កើតអារម្មណ៍ជ្រួតជ្រាបដល់អ្នកដែលជាប្អូនស្រីនៅខាងក្រៅឯណោះ។ ម៉ាខេឡានៅឈរទ្រឹងសំឡឹងមើលទៅកាន់ពួកគេ មុននឹងភ្នែកចាប់ក្ដៅភាយៗចង់តែសម្រក់ទឹកភ្នែកចុះ។ ស្រីតូចប្រញាប់លើកខ្មងដៃជូតទឹកភ្នែកខ្លួនឯង រួចចាកចេញទៅបាត់ មុននឹងលូហ្ស៊ីងបានឃើញហើយក៏ទៅតាមនាងម្នាក់ទៀតបាត់ដែរ។

ថ្ងៃបន្ទាប់!
៚ មន្ទីរឃុំឃាំង
សភាពអ្នកនៅខាងក្រៅបែបណា ខ្លោចផ្សា ឈឺចាប់ប៉ុណ្ណាក៏វាមិនបានធ្វើឲ្យអ្នកដែលប្រព្រឹត្តិឯណេះឈឺចិត្តស្អិតទ្រូងអ្វីដែរ ក្រៅពីសប្បាយចិត្តថែម កាន់តែសប្បាយចិត្ត ពេលដែលទទួលបានដំណឹងថាអឺឈីងសម្រេចចិត្តចេញទៅចិនចោលកូនប្រុសគាត់បែបនេះ។
"ឃើញដែរទេ? ម៉ាក់និយាយមិនដែលខុសទេ ស្រីនេះបានតែមួយឆាវៗ គ្មានស្មោះត្រង់អ្វីជាមួយប្រុសខេនទេ ឃើញទេ គ្រាន់តែម៉ាក់លេងប៉ុន្មានក្បាច់សោះ វាក៏ដាក់មេប្រូចទៅស្រុកវាវិញ ដូចជាឆ្កែដែលទ័លច្រក"
"ម៉ាក់បិទមាត់ទៅ" ក្នុងចំណោមពីរនាក់បងប្អូនដែលនាំគ្នាមកសួរសុខទុក្ខម្ដាយ អ្នកដែលជាប្អូនឯណោះក៏ខឹងសម្បារនឹងសម្ដីម្ដាយខ្លាំងដល់ថ្នាក់ពេលនេះនាងទះតុផាំង ស្រែកបញ្ជាម្ដាយឲ្យឈប់និយាយពាក្យអស់ទាំងនោះទៀត។
"យ៉ាងម៉េច? ខឹងហ្អេស៎?" លោកស្រីម័រហ្គេនឌឺដងទៅកាន់ម៉ាខេឡា មុននឹងអង្គុយអោបដៃសប្បាយចិត្តដល់ថ្នាក់បិទមាត់មិនជិតតែម្ដង។ ម៉ាខេឡាឯណោះនាងក៏ខឹង ខឹងឡើងក្រហមមុខដូចជាម្ទេសទុំ សម្ដីដែលអ្នកម៉ាក់នាងនិយាយមុននេះ បើសិនជាឈីងបានលឺមិនដឹងជានាងឈឺចាប់ អួលទ្រូងប៉ុណ្ណាទេ នេះត្រឹមនាងគ្រាន់ជាអ្នកស្ដាប់ផងនៅពិបាកទទួលយកណាស់ទៅហើយ។
"ខឹង? ខ្ញុំស្អប់ខ្ពើមម៉ាក់ទៅវិញទេ"
"នាងម៉ាខេឡា" ពេលនេះលោកស្រីម័រហ្គេនក៏ជាអ្នកបញ្ចេញប្រតិកម្មម្ដង ដោយខឹងដែលម៉ាខេឡានិយាយថាខ្ពើមគាត់។
"ម៉ាក់គ្មានភាពសោកស្ដាយអីបន្តិចទេ ទង្វើរបស់ម៉ាក់វាធ្វើឲ្យឈីងនឹងកូនរងគ្រោះយ៉ាងខ្លាំង អឺឈីងត្រូវរកពេទ្យព្យាបាលជម្ងឺផ្លូវចិត្ត ខណៈអូនជូត្រូវវះកាត់ម្ដងទៀត ហើយឱកាសដែលនាងអាចនឹងមិនអាចប្រើប្រាស់ដៃស្ដាំម្ខាងវាក៏មានច្រើនទៀត នេះម៉ាក់មិនមែនធ្វើបាបតែឈីងដែលជាសាច់ដទៃទេ តែជូអឺ, ចៅស្រីបង្កើតម៉ាក់ ម៉ាក់បំផ្លាញចៅខ្លួនឯងថែមទៀត" និយាយដល់ជូអឺ ទឹកមុខលោកស្រីម័រហ្គេនហាក់ទម្លាក់ចុះតិចៗ តែវិនាទីបន្ទាប់គាត់ក៏ព្យាយាមញញឹមស្រោចស្រង់អារម្មណ៍ខ្លួនឯងមកវិញ ហើយខំញញឹមទៅកាន់ខេនដែលនៅអង្គុយស្ងៀមឯណោះ។
"ប្រុសខេនកុំទៅខូចចិត្តអីកូន វាមិនសាកសមនឹងកូនទេ អត់ពីវា កូនម៉ាក់ក៏មិនខ្វះស្រីដែលសាកសមដែរណា ម៉ាក់សន្យាថាម៉ាក់នឹងរកមនុស្សដែលល្អបំផុតសម្រាប់កូន ទោះជាម៉ាក់មិនដឹងថានឹងចេញទៅនៅពេលណា តែម៉ាក់ចង់ឲ្យមានក្ដីសុខបំផុតណា៎"
"ចាប់ពីសប្ដាហ៍ក្រោយ ពេលដែលម៉ាក់ចាកចេញពីទីនេះ សូមម៉ាក់រស់នៅឲ្យបានសុខ ហើយបើសិនជាអាច ពួកយើងគួរតែកុំជួបមុខគ្នាទៀតអី" ក្រោយអង្គុយស្ដាប់ម្ដាយនិយាយអស់មួយស្របក់ ពេលនេះក៏ដល់ពេលគេនិយាយម្ដង ហើយសម្ដីទាំងប៉ុន្មានរបស់គេក៏នាំឲ្យអ្នកជាម្ដាយប្រែទឹកមុខនឹងប្រញាប់ចាប់ដៃកូនប្រុសជាប់ទាំងមិនយល់។
"ខេន កូនគិតចង់ទៅណា? នេះកុំប្រាប់ណាថាកូនចង់ទៅតាមពួកវា ម៉ាក់មិនឲ្យកូនទៅទេ តែថាមុននេះកូននិយាយថាសប្ដាហ៍ក្រោយម៉ាក់នឹងចាកចេញពីទីនេះ ហេតុអី? នេះមានរឿងអី? កូនមកធានាម៉ាក់មែនទេ? មែនទេខេន?" លោកស្រីម័រហ្គេនញញឹមលែងសម កាលបើខេនរុញក្រដាសមួយសន្លឹក ដែលវាជាក្រដាសដកពាក្យបណ្ដឹងដែលមានសុីញ៉េឈ្មោះក្មេងស្រីដែលគាត់ស្អប់បំផុតនៅលើនោះ។ នេះនាងសុីញ៉េដកពាក្យបណ្ដឹង ឈប់ប្ដឹងគាត់មែនទេ? ហេតុអី?
"នេះ.."
"ម៉ាក់និយាយត្រូវឈីងមិនសាកសមនឹងខ្ញុំទេ រឹតតែមិនសាកសមនឹងក្លាយជាផ្នែកមួយនៃគ្រួសារយើងនេះ ព្រោះនាងជាមនុស្សល្អបរិសុទ្ធណាស់ លើសនារីៗជាច្រើនដែលខ្ញុំធ្លាប់បានជួបទៅទៀត" ការរៀបរាប់ក៏ធ្លោយធ្វើឲ្យទឹកភ្នែកគេមួយតំណក់ស្រក់ចុះពីមុខម្ដាយ តែនាយក៏ប្រញាប់ជូតវាចេញយ៉ាងលឿន តែវាមិនអាចឲ្យលោកស្រីម័រហ្គេនស្ងប់ចិត្តបានទេ។
"ប្រុសខេន.."
"ម៉ាក់ឈ្នះហើយ! ពេលនេះជីវិតដែលល្អប្រសើរក្នុងចិត្តម៉ាក់គឺការដែលខ្ញុំត្រូវនៅតែឯងបន្តទៀតបែបនេះ.. ម៉ាក់សប្បាយចិត្តចុះ ព្រោះខ្ញុំនឹងមិនយកនរណាទៀតនោះទេ"
"អ្ហឹកៗខេន... ម៉ាក់! ម៉ាក់មិនចង់បានបែបហ្នឹងទេកូន"
"បេះដូងខ្ញុំស្លាប់ហើយម៉ាក់"

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now