រឿង : ចំណងបេះដូងមួយរាត្រី
ភាគទី98+99ឡានទំនើបបើកចាកចេញឆ្ងាយពីតំបន់ជាយក្រុង ត្រឡប់ចូលមកខាងក្នុងក្រុងសៀងហៃវិញ។ រាងកាយតូចស្ដើងអង្គុយស្ងៀមទ្រឹងមិននិយាយអ្វីទាំងអស់ ចាប់តាំងពីនាងនឹងបងប្រុសបាននិយាយគ្នារួចមក។
(ចុះអាហ្ស៊ីង វាស្រឡាញ់ឯងដែរទេ? ចុះរឿងវានិងក្លារ៉ា?)
"ហ៊ឹម" បបូរមាត់ស្ដើងគ្រហឹមឧទានឡើងហាក់ដូចជាអស់កម្លាំងកំហែងជាខ្លាំង។ ម៉ាខេឡាទម្រេតក្បាលកើយនឹងពូកឡាន បែរមុខចេញមិនមើលសូម្បីតែអ្នកបញ្ជាចង្កូតដែលនៅក្បែរនោះ។
"អូនកើតអី? " សំនួរសួរចេញពីមាត់អ្នកម្ខាងទៀត ដែលកំពុងតែមានមន្ទិលនឹងមិនយល់ពីការគិតរបស់នាង។ ម៉ាខេឡាមិនបានឆ្លើយតប តែក៏ក្រវីក្បាលតិចៗទុកថាអាចយកជាការបាន។
"ស្ងាត់ បានន័យថាអូនកំពុងតែមានរឿងក្នុងចិត្ត គិតអីក៏និយាយមក បងនៅចាំស្ដាប់ " ការអះអាងលើកឡើងរបស់គេ វាដូចជាការបញ្ឆេះអារម្មណ៍ពើតផ្សារបស់នាងឲ្យរើឡើងជាថ្មីអ៊ីចឹងដែរ។
"អូនពិតជាមិនអីទេបងហ្ស៊ីង បងផ្ដោតអារម្មណ៍តែលើការបើកចុះណា៎ "
"ម៉ាខេឡា! " ម្ដងនេះនាយមិនបានស្ងាត់ តែក៏នៅចចេសចង់បានការឆ្លើយតបឲ្យច្បាស់លាស់មកវិញ ព្រោះថាបើនាងកាន់តែលាក់ វាបញ្ជាក់កាន់តែច្បាស់ថារឿងនេះប្រហែលជាអាចពាក់ពន្ធ័ជាមួយនឹងគេជាក់ជាមិនខាន។
"បងស្រឡាញ់អូនទេ? " មួយសំនួរនេះស្ដាប់មើលទៅវាអាចនឹងធម្មតាសម្រាប់មនុស្សដែលស្រឡាញ់គ្នា ចុះសម្រាប់អ្នកដែលមិនស្រឡាញ់វិញនោះ តើវាជាសំនួរពិបាកដែរទេ?
"ហេតុអីក៏សុខៗសួរបងបែបហ្នឹង? អូនមិនទុកចិត្តបងហ្អេស៎? " ចម្លើយដែលចង់ស្ដាប់បែរជាមិនបានលឺ បែរជាទទួលបាននូវសំនួរដែលមិនត្រូវសាច់រឿងត្រឡប់មកវិញ។
"អូនមិនបានចង់លឺសំនួរអស់ទាំងហ្នឹងត្រឡប់មកវិញទេ! "
"បងថាលេងតើស៎! "
"បងបើកឡានចុះ " ថាហើយម៉ាខេឡានាងក៏សម្ងំ បិទភ្នែកដេកបន្ត ទាំងទ្រូងចុកឆីបៗដូចជាគេយកកាំបិតយកមកចាក់អ៊ីចឹង។ លូហ្ស៊ីងវិញ គេក៏ស្ងាត់ស្ងៀមទៅម្នាក់ដែរ ក្រសែភ្នែកស្រទន់ដែលប្រើសំឡឹងមើលទៅនាងអម្បាញ់មិញ ពេលនេះក៏ងាកបែរចេញ សំឡឹងផ្លូវខាងមុខ ជាន់ហ្គ៊ែរលឿនកប់ ដើម្បីឆាប់បានដល់សណ្ឋាគាររបស់ពួកគេវិញ។
![](https://img.wattpad.com/cover/360267065-288-k705591.jpg)
YOU ARE READING
ចំណងបេះដូងមួយរាត្រី
Romanceចំណងស្នេហ៍កើតចេញពីការអាណិតស្រឡាញ់ដែលកម្លោះមន្ត្រីការទូតមានទៅលើស្រីសាមញ្ញម្នាក់ដែលសុខចិត្តលក់ខ្លួន ព្រោះទ័លច្រក។ ខេន x អឺឈីង