ភាគទី36៖ ពុតត្បុត (ត)

64 3 0
                                    

ម៉ាក់អើយម៉ាក់ ពូកែអីពូកែយ៉ាងនេះ?!

រឿង៖ ចំណងបេះដូងមួយរាត្រី
ភាគទី36៖ ពុតត្បុត (ត)

រាងខ្ពស់បីក្រសោបខ្លួនប្រាណទន់ល្អូករបស់អឺឈីងចូលទៅខាងក្នុងវិមាន ទឹកមុខគេក៏ស្លេកស្លាំងត្បិតព្រួយបារម្ភនឹងអ្នកដែលសុខៗសន្លប់នោះជាខ្លាំង មិនដឹងថានាងកើតអី? នាងបាននិយាយអីខ្លះ បានជាដល់ថ្នាក់យំដល់សន្លប់បែបនេះ? គេមិនយល់សោះ។
"ហ៊ឺ..អ្ហឹក" អ្នកដែលនៅក្នុងរង្វង់ដៃ កាលបើទទួលបានការអោបក្រសោបយ៉ាងកក់ក្ដៅពីស្វាមី នាងគ្រហឹមឧទានឡើងគ្រលួច ថែមទាំងសម្រក់ទឹកថ្លាប៉ុន្មានតំណក់ស្រក់កាត់ផែនថ្ពាល់ថែមទៀត។ ខេនលើកនាងឡើងកាន់តែខ្ពស់ អោនមុខថើបថ្ងាសនាងថ្នមៗបង្ហាញការស្រឡាញ់នឹងព្រួយបារម្ភចេញមក ខណៈការព្រួយបារម្ភនឹងយកចិត្តទុកដាក់របស់គេ ជាកំហឹងដល់អ្នកដែលដើរតាមពីក្រោយឯណោះ។
លោកស្រីម័រហ្គេនបីក្រសោបជូអឺចូលមកក្នុងវិមាន ទាំងដែលអារម្មណ៍គាត់នៅជាមួយនឹងអឺឈីងនោះជានិច្ច។ បាតដៃក្ដៅរបស់គាត់ក្ដាប់ជាប់ណែន ត្បិតគាត់មិនគិតថាខេននឹងបង្ហាញអាការៈព្រួយបារម្ភថ្នាក់នេះ បើគ្រាន់តែអឺឈីងសន្លប់សោះ។
(នាងស្រីបិសាច! នាងឯងប្រើល្បិចស្អីខ្លះពង្វក់កូនប្រុសយើង?)
ចិត្តនិន្ទា,ឫស្យារបស់គាត់បន្តកើនឡើងរាល់គ្រប់ជំហាននឹងកាយវិការរបស់អឺឈីង សូម្បីតែនាងសន្លប់ស្ដឹងមួយកន្លែងទៅហើយក៏គាត់ខឹងស្អប់នាងដែរ។
"ប្រុសខេន" ដំណើរបោះជំហានញាប់ស្អេករបស់ខេនក៏ត្រូវបានបញ្ឈប់ កាលបើសំឡេងគ្រលររបស់បុរសចំណាស់ម្នាក់បន្លឺឡើង។ ខេនដំបូងក៏នៅស្ងៀម ហាក់បីដូចជាហុចឱកាសឲ្យអ្នកដែលហៅនោះឲ្យសប្បាយចិត្តនឹងប្រញាប់ក្រោកពីសាឡុងរង់ចាំ ដើម្បីចូលមករកគេ។
លោកអាន់ដាំ, លោកប៉ារបស់ខេន គាត់ខំមកអង្គុយរង់ចាំកូនតាំងតែព្រឹកព្រលឹមថ្ងៃរះមកម៉្លេះ ព្រោះគាត់នឹងខេនដាច់ការទាក់ទងគ្នាយូរហើយ តាំងតែពីប្រាំឆ្នាំមុនមកម៉្លេះ គាត់មិនដឹងថាកូនខឹងរឺអន់ចិត្តជាមួយគាត់ដោយមូលហេតុអ្វីនោះទេ? ដឹងត្រឹមតែថាកូននឹងគាត់ ទំនាក់ទំនងឆ្ងាយពីគ្នា សឹងតែក្លាយជាអ្នកដទៃទៅហើយ។
"នេះ..កូនស្រីខាងណេះជាអឺឈីងមែនទេកូន?" លោកអាន់ដាំឧទានឡើងទាំងមុខញញឹមតែក៏លាយឡំជាមួយនឹងការព្រួយបារម្ភ ត្បិតគាត់រំពឹងថាបានជួបមនុស្សស្រីដែលកូនស្រឡាញ់ពេញចិត្ត តែមិនមែនជួបនាងនៅក្នុងសភាពបែបហ្នឹងនោះទេ។
"ប៉ាខ្វល់ធ្វើអី? ក្រែងឃើញនាងបែបហ្នឹងវាជាអ្វីដែលប៉ាចង់បាន មិមអ៊ីចឹងហ្អេស៎?" ខេននិយាយទាំងសំឡេងស្មើ មិនសូម្បីតែមើលមុខគាត់អីបន្តិចសោះ។ លោកអាន់ដាំមិនបានខឹងកូន មានតែនៅឈរតឹងទ្រូងតែឯង ហាក់មានកំហុសឆ្គងបំផុត គាត់ដើរចូលទៅជិតគេ មានបំណងចង់ប៉ះពាល់មើលថាតើឈីងកើតអី? ទើបក្លាយជាបែបនេះ តែខេនក៏បែរគេចផឹង មុននឹងស្រែកគំហកដាក់គាត់ខ្លាំងៗ។
"ខ្ញុំប្រាប់ហើយថាកុំឲ្យមកខ្វល់! ប៉ាធ្វើស្អីខ្លះមកលើទំនាក់ទំនងខ្ញុំនឹងឈីង? ប៉ាចាំមិនបានខ្លះទេហ្អេស៎?" ខេនថាហើយ គេក៏បីអឺឈីងឡើងទៅជាន់ខាងលើភ្លាម នៅសល់តែឪពុកចំណាស់ដែលឈរតាមមើលផែនខ្នងកូនទាំងសោកសៅជាទីបំផុត។
លោកស្រីម័រហ្គេនឯណោះក៏ចូលមកតាមក្រោយកូនប្រុស ដៃបីក្រសោបកូនរបស់អឺឈីងជាប់ខ្ពស់ ដើម្បីអាចលាក់លៀមទឹកមុខញញឹមបែបពេញចិត្តមិនឲ្យមាននរណាដឹងក្រៅពីខ្លួនគាត់។
"ជាផែនការអូនមែនទេម័រ?" ទោះជាលោកអាន់ដាំមិនបានឃើញទឹកមុខលាក់ពុតរបស់ភរិយាគាត់ តែគាត់ក៏ដឹងពីលោកស្រីម័រហ្គេនច្រើនជាងនរណាៗទាំងអស់ក្នុងលោកនេះ ព្រោះគាត់ធ្លាប់ជានារីជាទីស្រឡាញ់របស់លោក ហើយទោះបីជានាងអាក្រក់យ៉ាងណាក៏លោកនៅតែមិនអាចប្រែចិត្តអស់ទាំងនោះដែរ។
"បងចោទខ្ញុំ?" លោកស្រីម័រហ្គេនឈប់ រួចក៏ងាកបែរមើលទៅអតីតស្វាមីវិញ ទាំងដៃកាន់អោបចៅសម្អប់ជាប់ណែន។ លោកអាន់ដាំមើលទៅផែនខ្នងក្មេង គាត់ក៏ព្រលែងខ្យល់ដង្ហើមធ្ងន់យកដូចជាដឹងថាលោកស្រីម័រហ្គេនកំពុងតែគិតអីអ៊ីចឹង។
"កុំសាងកំហុសដាក់លើកូនច្រើនជាងនេះអីម័រ ខេនគេធំហើយ"
"ខេនជាកូនរបស់ខ្ញុំ ខ្ញុំចង់ធ្វើអី មិនទើសក្បាលនរណាទេ គិតតែពីបងទៅ កូនមួយៗគេលែងគិតខ្វល់អស់ហើយ"
"បើអូនស្អប់បង អូនធ្វើបាបតែបងបានហើយ តែបងសុំ..សុំកុំឲ្យអូនធ្វើបាបកូនៗយើងទៀតម័រ.."
ឆឹប!
លោកអាន់ដាំនិយាយមិនទាន់ចប់ លោកស្រីម័រហ្គេនក៏ដើរហួសគាត់ទៅម្នាក់ទៀត។ បុរសចំណាស់ងើយក្បាលឡើងបិទភ្នែករំងាប់អារម្មណ៍ មុននឹងដើរទៅយកអាវក្រៅដែលគ្របលើរបស់បញ្ញើឲ្យកូនប្រសារជាច្រើនដែលគាត់ខំវិចមកតាំងពីផ្ទះនៅជាយក្រុង រួចចាកចេញទៅបាត់ទាំងមិនអស់អាល័យសោះ។

ល្ងាចថ្ងៃដដែល
តាំងតែពីទទួលការពិនិត្យនឹងបណ្ដោកសឺរ៉ូមរួចមក អឺឈីងក៏ដេកលង់លក់ដូចជាត្រូវថ្នាំសណ្ដំអ៊ីចឹង។ នាងដេកមួយកន្លែង ទាំងមានស្វាមីនៅអង្គុយរង់ចាំនាង បាយមិននឹក ទឹកក៏មិនស្រេកតែម្ដង។
ខេនលូកដៃទៅពូតកូនកន្សែងត្រជាក់ រួចយកវាមកជូតផ្ដិតលើកញ្ចឹងករអ្នកកំពុងតែគេងស្រាលៗទាំងមុខបារម្ភខ្លាំងចង់តែស្រែកយំចេញមក។
"បងមិនគួរណាបង្ខំអូនឲ្យមក ទាំងដឹងថាសុខភាពអូនខ្សោយសោះឈីង ឲ្យបងសុំទោស" គេខឹង គេបន្ទោសដល់ខ្លួនឯង បើសិនជាគេបណ្ដោយនាង ចាំដល់នាងព្រមព្រៀងស្រួលបួលទាំងសុខភាពផ្លូវកាយនឹងចិត្ត ម៉្លេះនាងក៏មិនធ្លាក់ដល់ដំណាក់កាលមួយនេះដែរ។
"ហ៊ឹសៗ" ខណៈដែលខេនលូកកាន់ក្រសោបដៃនាង អឺឈីងក៏ក្អកឃឹសៗឲ្យហេតុថានាងបានដឹងខ្លួនមកវិញបណ្ដើរៗហើយ។ ត្របកភ្នែកស្ដើង បើកឡើងស្របនឹងកែវភ្នែកម្ខាងដែលទន់ខ្សោយសំឡឹងមើលបែកផ្សែង លាយឡំនឹងទឹកភ្នែកស្រក់ចុះ។
"ហ៊ឺ..ហ៊ឹសៗ" អ្វីម៉្យាងលោតចូលមកក្នុងខួរក្បាលនាង នាំឲ្យអឺឈីងប្រញាប់ស្ទុះក្រោកឡើង ងាកបែរមើលឆ្វេងស្ដាំរួចចាប់ដៃខេនជាប់។
"បង..បង ឯណាកូន?"
"កូនយើងនៅឯណាបង? អ្ហឹក" អឺឈីងនាងមានស្មារតីមិននឹងនរ ព្រោះរឿងចុងក្រោយដែលនាងចងចាំ មុននឹងសន្លប់គឺកូននាងនៅក្នុងដៃរបស់ម៉ាក់ខេន, ចុះឥលូវលោកស្រីនៅឯណា? ចុះជូអឺនៅឯណា?
"បង.."
"ម៉ាក់ៗ ហិហិ" កំឡុងពេលម្ដាយកំពុងតែបារម្ភ សំឡេងក្មេងតូចស្រែកហៅក៏បន្លឺឡើង តែអ្វីដែលធ្វើឲ្យនាងសភ្នែកនោះគឺកូនកាំបិតតូចដែលភ្ជុងកញ្ចឹងករកូនស្រីនាងឯណោះ កាំបិតដែលកាន់ដោយស្ត្រីចំណាស់ចិត្តបាប, ម្ដាយខេនហ្នឹងឯង។
(បើឯងហ៊ាននិយាយ វានឹងស្លាប់)
គាត់ហើបមាត់ម្ហបៗគម្រាមអឺឈីង មុននឹងស្នាមញញឹមញ៉ោចឡើងដូចជាបិសាច៕

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now