ភាគទី89

147 8 0
                                    


រឿង : ចំណងបេះដូងមួយរាត្រី
    ភាគទី89

  (បងខេន..អ្ហឹក បងខេនខ្ញុំខ្លាច)
  (បងប្រុស..ម៉ាខេឡាខ្លាច ខ្លាចណាស់)
  "ម៉ាខេឡា.. អ្ហឹម ម៉ាខេឡា" ខ្លួនប្រាណដែលដេកស្ដូកស្ដឹងអស់ច្រើនពេលកន្លងទៅហើយ ពេលនេះក៏មានស្មារតី ភ្ញោចនាំឲ្យដៃជើងរើបម្រាស់។ ខេនហើបមាត់ម្ហបៗ ហៅរកប្អូនស្រី ទាំងដែលខ្លួនឯងកើតអី គេនៅមិនទាន់ដឹងផង។
  អឺឈីងជាអ្នកដែលនៅក្បែរមើលថែខេនរហូតតាំងពីម្សិលក៏ម្នីម្នាទម្លក់ចានទឹកជូតខ្លួនចុះ រួចចូលមកកាន់ក្រសោបដៃប្ដីជាប់មិនលែង។ នាងលើកខ្មងដៃម្ខាងទៅកាន់ប៉ះថ្ងាសរបស់ខេន ចិញ្ចើមទាំងពីរក៏ចងឡើងត្បិតឃើញគេមមើរមមាយបែបនេះ នាងក៏ស្រាប់តែនឹកគិតដល់សម្ដីគ្រូពេទ្យដែលបានប្រាប់កាលពីម្សិលមិញ។
  (លោកខេនមានជម្ងឺបេះដូង ទោះមិនមែនជាកម្រិតគួរឲ្យព្រួយបារម្ភក៏ពិតមែន តែខ្ញំសុំឲ្យគ្រួសារជួយមើលថែគាត់ ជៀសវាងកុំឲ្យគាត់គិតច្រើនពេក)
  "បើអូនដឹងថាបងឈឺ.. អូនប្រហែលជាមិនមកចោលបងទេខេន ឲ្យ..ឲ្យអូនសុំទោសណា៎" អឺឈីងក៏ស្រាប់តែមានអារម្មណ៍ថាខុសឆ្គងជាមួយគេ មិនដឹងជាកន្លងមកខេនគេស្ត្រេស៍ប៉ុណ្ណា គិតយ៉ាងណាពីនាងនឹងកូន តែគេក៏សុខចិត្តនៅស្ងៀម ស្របតាមការចង់បានរបស់ពួកនាងមករហូតដល់ពេលនេះ។ អឺឈីងអោនមុខយកដៃខេនមកផ្ទប់មុខ ទឹកភ្នែកមួយតំណក់ក៏ស្រក់ចុះ មុននឹងត្រូវអ្នកដែលត្រូវខ្លួនចាប់កាន់នោះក្រោកឡើងមក ហើយថើបសៀតផ្កានាងថ្នមៗទាំងមិនបានប្រាប់។
  "ខ..ខេន អ្ហឺ អ្ហឹក"
  "នរណាឲ្យអូនស្ដីបន្ទោសខ្លួនឯង?" រាងតូចងើបមុខឡើង ក៏ពើបប្រទះនឹងក្រសែភ្នែកស្រទន់សំឡឹងមើលមកពីអ្នកម្ខាងទៀតវិញ។
  "បងឈឺ.. ហេតុអីក៏បងមិនប្រាប់..មិនប្រាប់អូន? អ្ហឹក" អឺឈីងយំអណ្ដើតអណ្ដក មុននឹងក្រោកចូលទៅអោបខេន អ្នកម្ខាងទៀតឯណោះក៏វាសភួយចេញពីខ្លួន ក្រោកអង្គុយទល់ខ្នងនឹងក្បាលគ្រែរួចសើចទាំងដៃអោបក្រសោបភរិយាជាប់។
  "មកពីដឹងថាអូនបែបហ្នឹងទើបបងមិនប្រាប់ ម៉្យាងអូនកុំបារម្ភអី ព្រោះបងបានទៅរកពេទ្យ ហើយក៏មានថ្នាំលេបទៀងទាត់ដែរ បងមិនងាយទៅណាចោលអូននឹងកូនទេ 100ឆ្នាំទៀតក៏មិនទៅណាដែរ"
  "អ្ហឺ..អឹក បានសម្ដីណាស់ ដឹងអូនបារម្ភពីបងប៉ុណ្ណាទេ?" អឺឈីងពេកមាត់យំហ៊ូៗ ខណៈដៃម្ខាងគក់ទ្រូងគេតិចៗដូចជាកូនក្មេងអ៊ីចឹង។ ខេនគេញញឹម ខណៈដៃអោបនារីជាទីស្រឡាញ់ជាប់ ដែលវាជារឿងដំបូងដែលគេចង់បាន ពេលមកដល់សៀងហៃនេះ។
  តុក!តុក..
    កំពុងតែអោបគ្នាសុខៗ ទ្វារបន្ទប់ក៏មានអ្នកគោះ។ អឺឈីងនឹងខេនងាកបែរទៅមើលក៏ឃើញថាជាវត្តមានបងប្រុសអឺឈីង, នាយអឺហ្វាន់។
  "អាហារឆ្អិនហើយ មោះ ញ៊ាំបាយ" អឺហ្វាន់មកហៅប្រាប់ប្អូនស្រីនឹងប្អូនថ្លៃរួចក៏ចេញទៅខាងក្រៅវិញបាត់។ មួយសន្ទុះពីរនាក់គូស្នេហ៍ក៏ដើរត្រសងចេញមក ស្របនឹងព័ត៌មានទាន់ហេតុការណ៍មួយកំពុងតែផ្សាយចេញមកទាំងព្រឹកតែម្ដង។
  «ករណីចាប់ជម្រិតនឹងជួញដូរមនុស្សហាក់មានភាពសកម្មខ្លាំងក្នុងកំឡុងពេលមួយសប្ដាហ៍ចុងក្រោយនេះ អ្នកបានឃើញនឹងទាន់ហេតុការណ៍បាននិយាយថាពួកនោះបន្លំខ្លួនធ្វើជាអ្នកលក់ដូរ អ្នកដើរសាកសួរព័ត៌មានហើយក្រុមខ្លះក៏បន្លំធ្វើជាអ្នកបើកតាក់សុី ឡានទេសចរណ៍-ល-។
  "ហ៊ើយ! មានរឿងបែបហ្នឹងអូនបារម្ភពីកូនណាស់បង.."
  "រឿងអាជូកុំបារម្ភអីអាឈីង ចាំបងជូនក្មួយទៅសាលាហើយទៅយកនាងមកវិញ មិនឲ្យឯងគិតនោះទេ ម៉្យាងកូនឯងក៏រឹងមាំ ចេះក្បាច់ការពារខ្លួន មិនងាយមាននរណាធ្វើបាបនាងបានទេ" បានលឺបងប្រុសនិយាយ អឺឈីងក៏ញញឹមបន្តិច តែចិត្តក៏នៅបារម្ភគិតដដែល។
  "ខ្ញំដឹង! តែចុះសម្រាប់នារីផ្សេងដែលទន់ខ្សោយ មិនអាចការពារខ្លួបបាននោះ?" អឺឈីងនិយាយប្រយោគនេះហាក់រំលឹកខេនដល់មនុស្សម្នាក់ គេព្យាយាមលើកទូរសព្ទ័ពីហោប៉ៅអាវ ខលទៅនរណាម្នាក់តែមិនចូល ទើបគេចុចខលទៅអ្នកផ្សេងទៀត។
  "ប្អូនយើងនៅឯណា?"
....
  "ម៉ាខេឡា.. នាងនៅជាមួយយើង" ការសួរនាំមួយស្របក់ទើបទទួលបានការឆ្លើយតបទៅវិញពីសំណាក់អ្នកម្ខាងទៀត។ លូហ្ស៊ីងឆ្លើយតបទៅកាន់មិត្តសម្លាញ់ ទាំងក្នុងដៃគេគ្មានរូបនាងនោះទេ សូម្បីតែដំណឹងក៏គ្មានដែរ កូនចៅគេឯណោះក៏កំពុងតែញាប់ដៃជើងឆែកឆេររកមើលនាងគ្រប់ច្រកល្ហក តាមចាប់ឡានតាក់ស៊ីដែលដឹកនាងកាលពីម្សិលមិញជាប់។
  "ឯងឈឺ.. កុំគិតច្រើនហើយដេកទៅ"
    លូហ្ស៊ីងឆ្លើយតបកំបុតៗរួចក៏ទម្លាក់ទូរសព្ទ័ចុះទាំងកែវភ្នែកលាក់បង្កប់អារម្មណ៍នៅមិនសុខ បក់មិនល្ហើយទាល់តែសោះ។ ទោះចង់មិនចង់គេក៏ត្រូវតែកុហកខេនដែរ គេមានជម្ងឺបេះដូង មិនអាចគិតច្រើនបានទេ។
  "ចៅហ្វាយ! ចៅហ្វាយ.."
  "ខ្ញុំឃើញដានចុងក្រោយនៃឡាននោះហើយទាន៎"
  "នៅឯណា?" កាលបើគ្រាន់តែលឺកូនចៅនិយាយភ្លាម លូហ្ស៊ីងក៏ប្រញាប់ងើបខ្លួនដើរទៅមើល ដៃគេក៏ក្ដាប់ណែន ត្បិតឃើញថាកន្លែងមួយនោះជាកន្លែងលាក់កំបាំងបំផុត។
  "នៅក្រោមស្ពាន?"

បងហ្ស៊ីងពេលឆ្លេឆ្លាម្ដងៗ និយាយពីសមនោះសម ខិខិ

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now