រឿង : ចំណងបេះដូងមួយរាត្រី
ភាគទី65
"តួនាទី?"
"ហ៊ឹស តួនាទីអ៊ីចឹងមែនទេ?" ពាក្យត្រឹមមួយឃ្លា តែពេលលឺដល់ក្នុងត្រចៀករបស់ម៉ាខេឡា រាងកាយទាំងព្រមហាក់គ្មានកម្លាំងកំហែងអីទាល់តែសោះ នេះគេពិតជាអាចនិយាយវាចេញមកដោយគ្មានអារម្មណ៍បែបហ្នឹងមែនទេ? ម៉ាខេឡាងើយក្បាលឡើងសើចតិចៗ មុននឹងទឹកភ្នែករាប់តំណក់ស្រក់ចេញពីរង្វង់ភ្នែកនាង ដែលទឹកភ្នែកទាំងគ្មានមូលហេតុនេះនាំឲ្យអ្នកម្ខាងទៀតរង្គោះរង្គើចិត្តមិនតិច។
"កើតអី?"
"ឯងជាធម្មតា មិនមែនមនុស្សដែលគ្មានការប្រុងប្រយត្ន័បែបហ្នឹងទេ"
"មកពីខ្ញុំចង់ស្លាប់ទេដឹង? ហិ"
ម៉ាខេឡាងាកទៅឆ្លើយតបដាក់លូហ្ស៊ីងវិញព្រមជាមួយនឹងស្នាមញញឹម តែវាមិនបានជួយឲ្យស្ថានការណ៍ស្រួលអីបន្តិចនោះទេ ព្រោះនាងនិយាយពីចម្លែក ពាក្យដែលមនុស្សមានសតិធម្មតាមិនគួរនិយាយទាល់តែសោះ។
"តាំងសតិ ហើយនិយាយជាមួយបង"
"បើបងមកព្រោះតែតួនាទី ពេលនេះបងគួរតែចេញទៅវិញហើយបងហ្ស៊ីង ខ្ញុំនៅរស់ធម្មតា មិនបានកើតអីទេ ប៉ុណ្ណឹងសមល្មមនឹងតួនាទីរបស់បងហើយ"
"កុំរឹង!" លូហ្ស៊ីងឧទានស្របនឹងដៃលូកទៅចាប់កដៃម៉ាខេឡាជាប់ណែន រាងក្រាស់បង្ហាញអារម្មណ៍ក្រេវក្រោធទៅកាន់ប្អូនស្រីក្រៅសាច់ឈាម ដែលកំពុងតែព្យាយាមផ្ចាញ់ត្បកមកខ្លួនវិញ ទាំងមិនបានដឹងថាមុននេះ ពេលទទួលបានដំណឹងថានាងមានគ្រោះថ្នាក់ គេសុខចិត្តបោះចោលឱកាសជួបក្លារ៉ា ដើម្បីមកទីនេះ នាងគួរតែមានចិត្តត្រេកអរនឹងដឹងគុណគេខ្លះ។
"ខ្ញុំមិនចង់ជួបនរណាទេ ខ្ញុំចង់នៅម្នាក់ឯង"
"លែងដៃខ្ញុំ អ្ហឹកៗ"
ម៉ាខេឡាពេលនេះនាងឡាំប៉ា មិនចង់ជួបនៅក្បែរលូហ្ស៊ីង នាងព្យាយាមរលាស់ដៃចេញពីការចាប់កាន់របស់បងប្រុសក្រៅខោ ថែមទាំងកិលខ្លួនចេញឆ្ងាយពីគេទៀត តែថាការគិតខ្លួនរបស់នាង វាដូចជាហុចឱកាសឲ្យអ្នកកំពុងតែឈរ គ្មានកន្លែងអង្គុយនោះបានដាក់ខ្លួនអង្គុយលើពូក ទាំងដៃនៅចាប់កាន់នាងជាប់មិនរបេះ។
"បងហ្ស៊ីង..លែង! លែងដៃខ្ញុំ អ្ហឹកៗ"
"ឯងរឹងទទឹងជាមួយបងមុន ឲ្យបងទន់ភ្លន់ជាមួយឯងបានយ៉ាងម៉េច? នៅឲ្យស្ងៀម មុននឹងបងប្រើធម៌ក្ដៅជាងនេះ"
"លែង..អ្ហា៎"
ដូចជាអ្វីដែលលូហ្ស៊ីងបានសន្យាទុកអ៊ីចឹង កាលណាម៉ាខេឡានាងជំទាស់គេនឹងប្រើវិធីផ្សេងពីនេះ ដូចជាឥលូវនេះ លូហ្ស៊ីងរុលខ្លួនអោនទៅរកនាង ជិតៗដល់ថ្នាក់អ្នកម្ខាងទៀតព្យាយាមងាកមុខចេញ ទាំងឈឺចាប់នឹងព្រួយចិត្តក្នុងពេលតែមួយ។
លូហ្ស៊ីង,ទោះបីជាគេឃើញថាម៉ាខេឡានាងភ័យដល់ថ្នាក់គេចចេញក៏គេមិនឈប់អោនមុខទៅរកប្អូនដែរ។ គេអោនចុះមកជិត ជិតខ្លាំងមែនទែនដល់ថ្នាក់ច្រមុះជល់លិចនឹងថ្ពាល់ទន់ៗរបស់អ្នកម្ខាងទៀត តែគេមិនខ្វល់ ព្រោះគេនឹងនាងធ្លាប់មានអីលើសពីថើបថ្ពាល់ទៅហើយ ប៉ុណ្ណេះទុកថាវានៅស្រាលពេកផង។
"ស្ងៀមបែបនេះទើបល្អ, ត្រូវចាំថាឯងមិនត្រូវរឹងជាមួយបងទេ ព្រោះបងស្អប់បំផុត មនុស្សស្រីក្បាលរឹង" លូហ្ស៊ីងឧទានខ្សឹបដាក់ត្រចៀកនាង មុននឹងទម្លាក់ខ្លួនដេកអោបខ្លួនអ្នកដែលព្យាយាមគេចវេសនោះជាប់ទាំងស្នាមញញឹម។
ម៉ាខេឡាឯណោះ នាងមិនហ៊ានហាមាត់និយាយ រឹតតែមិនហ៊ានបដិសេធ ព្រោះត្រឹមតែមួយម៉ាត់របស់គេអម្បាញ់មិញនេះ វានាំឲ្យនាងឆ្អែតចិត្តណាស់ទៅហើយ នាងមិនចង់ឲ្យចិត្តខ្លួនឯងឈឺជាងហ្នឹងទៀតទេ ប៉ុណ្ណឹងបានហើយ។
ងឺត!ងឺត..
បន្ទប់ស្ងប់ស្ងាត់ មនុស្សពីរនាក់ដែលដេកអោបគ្នា ពេលនេះក៏បែរជាលង់លក់ទៅទាំងពីរនាក់ ម្នាក់លង់លក់ព្រោះភាពហត់នឿយ ចំណែកម្នាក់ទៀតក៏លង់លក់ដោយសារជាតិថ្នាំ ទើបបានជាម្នាក់ៗគ្មាននរណាបានលឺសំឡេងទូរសព្ទ័ញ័រទ្រឺតៗក្នុងហោប៉ៅអាវធំរបស់លូហ្ស៊ីងដែលដាក់ចោលឯណោះ។
—
ទឺត!ទឺត..
ទឺត..សូមអភ័យទោស លេខទូរសព្ទ័ដែលលោកអ្នកបានខល—
"អាហ្ស៊ីងវាទៅណាអញ្ចេស?"
រាងកាយមាំទាំដែលឈរនៅរានហាលបន្ទប់ ជ្រឹមចិញ្ចើមខ្ពស់ ព្រោះខលទៅមិត្តសម្លាញ់មិនទទួលទាល់តែសោះ ចំណែកម៉ាខេឡាឯណោះវិញ មិនត្រឹមតែខលមិនលើកទេ គឺខលមិនចូលតែម្ដង។ ការដែលបាត់មនុស្សម្ដងទាំងពីរនាក់បែបនេះ ក្នុងនាមគេជាបងនឹងជាមិត្ត គេមានការបារម្ភ វាជារឿងធម្មតាទៅហើយ។
"ទាក់ទងទៅពួកគេមិនបានទៀតមែនទេ?"
ខណៈគេកំពុងតែតប់ប្រមល់ចិត្ត សំឡេងស្រាលរបស់អឺឈីងក៏បន្លឺឡើងពីក្រោយខ្នង នាំឲ្យគេបានធូរស្រាលចិត្ត។ ខេនបែរខ្លួនទៅប្រពន្ធ ស្របនឹងដៃកាន់ក្ដាប់ទូរសព្ទ័ជាប់ណែន បង្ហាញពីអារម្មណ៍ដែលពិបាកនឹងស្រាយជាទីបំផុត អឺឈីងឯណោះក៏យល់ចិត្ត ចូលខ្លួនទៅប្រឈមជាមួយគេ រួចលើកដៃទៅកាន់ប៉ះផ្ទៃមុខមនុស្សប្រុសជាទីស្រឡាញ់តិចៗ។
"បងមិនដឹងថាពីរនាក់នោះគេមានរឿងអីទេ បាត់ម្ដងក៏បាត់ទាំងពីរ ហើយភាពស្និតស្នាលក៏មើលទៅខុសប្លែកខ្លាំងលើសពីកាលមុនទៀត"
"ចុះបងគិតយ៉ាងម៉េចខេន? បងក៏ដឹងថាមនុស្សស្រីប្រុសពីរនាក់នៅថ្នឹកជាមួយគ្នា បើមិនមែនជាបងប្អូន ពួកគេអាចនឹងមានអារម្មណ៍ឲ្យគ្នាទេដឹង?" ស្ដាប់អឺឈីងនិយាយ ខេនក៏ព្រលែងខ្យល់ដង្ហើមធ្ងន់ សំឡឹងចោលភ្នែកមើលទៅក្រៅបន្ទប់បន្តិច។
"ខេន? លឺអូនសួរអត់?"
"បើសិនវាដូចជាអូននិយាយមែន អានេះវាថ្លើមធំ បងចុះបងឡើង បានសម្រេចបស់វា"
YOU ARE READING
ចំណងបេះដូងមួយរាត្រី
Romanceចំណងស្នេហ៍កើតចេញពីការអាណិតស្រឡាញ់ដែលកម្លោះមន្ត្រីការទូតមានទៅលើស្រីសាមញ្ញម្នាក់ដែលសុខចិត្តលក់ខ្លួន ព្រោះទ័លច្រក។ ខេន x អឺឈីង