ភាគទី50៖ ពីក្រោយស្នាមញញឹមនាង

55 4 0
                                    

រឿង៖ ចំណងបេះដូងមួយរាត្រី
ភាគទី50៖ ពីក្រោយស្នាមញញឹមនាង

(មែន! ខ្ញុំវាថោក តែថោកលំដាប់ខ្ញុំនេះ ទើបអាចទប់ទល់នឹងមនុស្សថោកៗដូចជាលោកស្រីបាន លោកស្រីម័រហ្គេន!)
(ចាប់ពីពេលនេះម៉ាខេឡាជារបស់ខ្ញុំ ដូច្នេះលោកស្រីគួរតែដឹងហើយថាការប៉ះពាល់របស់ជាកម្មសិទ្ធខ្ញុំ លោកស្រីនឹងជួបលទ្ធផលបែបណាខ្លះ។ ចាំទុក)
សម្ដីដែលចេញពីមាត់របស់លូហ្ស៊ីង ក្នុងពេលនេះ នាទីនេះវាហាក់នៅដក់ជាប់នឹងត្រចៀករបស់លោកស្រីម័រហ្គេនគ្មានរលុប។ ដៃកាន់កាំបិតហាន់សាច់នៅលើតុក៏ក្ដាប់ណែន ខណៈក្រសែភ្នែកបាញ់សំឡឹងមើលទៅអ្នកដែលនៅអង្គុយពីមុខខ្លួនមិនបញ្ឆិត អង្គុយចំពីមុខដូចជាមានបំណងចង់ឲ្យរាល់ការងើបមុខរបស់គាត់ គាត់អាចមើលឃើញអ៊ីចឹង។
"ហេតុអីក៏មិនពិសារអាហារអ្នកម៉ាក់? កើតអីមែនទេ?"
"មែនហើយម៉ាក់ ហេតុអីក៏មិនដួសអាហារទៅ?" ខណៈខេនសួរនាំទៅលោកស្រីម័រហ្គេន លូហ្ស៊ីងឯណោះក៏បន្ទរសួរដូចគ្នាដែរ។
"ម៉ាក់មិនសូវជាឃ្លានប៉ុន្មានទេ ប្រហែលមកពីបរិយាកាសទេដឹង!" លោកស្រីម័រហ្គេនពោលនាំឲ្យអ្នកដែលអង្គុយទល់មុខលួចសើច ខណៈដៃលើកឈ្លីកញ្ចឹងករខ្លួនឯងតិចៗ ដែលការឈ្លីរបស់គេនេះឯងដែលធ្វើឲ្យអ្នកអង្គុយនៅក្បាលតុសង្កេតឃើញថាគេមានអ្វីប្លែក។
"អាហ្ស៊ីង ហើយទ្រូងកើតស្អី សុទ្ធស្នាមខ្វាច?" ដោយសារតែទម្លាប់លូហ្ស៊ីងគេចូលចិត្តពាក់អាវកបើក ទោះបីជាយប់មិញគេនឹងម៉ាខេឡាឡើងគ្រែ ញាំញីគ្នាបន្សល់សុទ្ធតែស្នាមក៏គេមិនខ្វល់រកអាវអ្វីជិតៗមកពាក់បិទបាំងដែរ ហាក់បីដូចជាចង់បង្ហាញឲ្យគ្រប់គ្នាដឹងថាគេសប្បាយណាស់អ៊ីចឹង។
"អូហ៍! គឺគាប់ជួនយប់មិញដើរលេងក្នុងសួនផ្កាវិមានឯង ហើយមិនប្រយត្ន័ក៏ប៉ះបន្លាតិចតួច"
"ប៉ះបន្លា?" ខេនគេលាន់មាត់សួរនាំទៅលូហ្ស៊ីងវិញ ដែលការសួរដេញដោលរបស់គេនាំទឹកមុខអ្នកដែលអង្គុយក្បែរលូហ្ស៊ីងឯណោះចាប់ផើតពោះមិនតិច។ តាំងពីទទួលមួយកំផ្លៀងនឹងពាក្យតិះដៀលពីម្ដាយកាលពីព្រឹកមិញរួចមក ម៉ាខេឡានាងក៏សោកសៅក្នុងចិត្ត តែក៏មិននិយាយអ្វីចេញមក ព្រោះនាងមិនដឹងគួរនិយាយប្រាប់នរណា ដើម្បីឲ្យគេបានយល់ចិត្តនាងនោះទេ។
"បើមិនជឿសួរអ្នកម៉ាក់ម័រហ្គេនទៅ ព្រោះយប់មិញម៉ាក់ក៏បានឃើញយើងដែរ"
(អាថោកទាប)
"មិចក៏ធ្វើមុខបែបហ្នឹង អនាគតម៉ាក់ក្មេក?"
ក្រឹប!
ការតពាក្យសម្ដីរវាងពួកគេ ពេលនេះក៏បែរត្រូវរំខានដោយការទម្លាក់ស្លាបព្រារបស់មនុស្សម្នាក់ដែលអង្គុយរួមតុជាមួយពួកគេហ្នឹងឯង។
"ខ្ញុំឆ្អែតហើយបងខេន ខ្ញុំសុំក្រោកមុនហើយ"
"ហេតុអី? អូនញ៊ាំទើបតែបានប៉ុន្មានម៉ាត់ទេម៉ាខេឡា" លូហ្ស៊ីងដែលនៅអង្គុយជិតក៏លូកទៅចាប់ករដៃម៉ាខេឡាជាប់ សួរនាំទាំងចិត្តព្រួយបារម្ភមិនតិច ព្រោះមិនមែនសុខៗនាងក្រោកចេញបែបហ្នឹងទេ រឺមួយក៏មកពីរឿងគេឈ្លោះគ្នាជាមួយលោកស្រីម័រហ្គេនដែលរំខានចិត្តនាង?
"គាប់ជួនខ្ញុំមានការណាត់ជួបនៅខាងក្រៅ អ៊ីចឹងខ្ញុំសុំទៅសិនហើយ បងហ្ស៊ីង! ជួយលែងដៃខ្ញុំបន្តិចទៅ" នាងនិយាយទាំងមិនបានមើលចំភ្នែកលូហ្ស៊ីង ជាហេតុធ្វើឲ្យគេដឹងថានាងខឹងក៏ព្រោះតែគេ ដូច្នេះគេមិនអាចលែងនាងឲ្យទៅណាទាំងអស់។
"ចៃដន្យបងក៏មានការទៅក្រៅដែរ អ៊ីចឹងទៅជាមួយគ្នាតែម្ដងទៅ ម៉ោះ!" លូហ្ស៊ីងក្រោកផុតពីកៅអី ទាំងកាន់ដៃម៉ាខេឡាជាប់មិនរបូតសោះ គេចេញទៅទាំងខេនតាមសំឡឹងមើលមិនទម្លាក់ក្រសែភ្នែកទាល់តែសោះ។ អឺឈីងដែលនៅអង្គុយញ៊ាំអាហារជាមួយក៏តាមមើលទៅពួកគេ រួចអោនមុខញ៊ាំអាហារបន្ត ហើយមិននិយាយអ្វីទាំងអស់។
"ខេន..អូន! អូនក៏ឆ្អែតហើយដែរ អូនសុំ..សុំឡើងទៅខាងលើរៀបចំខ្លួនឲ្យកូនបានទេ?"
"បានៗប្រាកដជាបាន អូនឡើងទៅចុះ បងក៏ហៀបនឹងចេញទៅអហ្វហ្វីសដែរ ព្រោះលឺលោកអគ្គនាយកនិយាយថាអាចមានការប្រែប្រួលគម្រោងទៅអុីតាលីបន្តិច អាចនឹងចេញទៅថ្ងៃនេះតែម្ដងក៏ថាបាន ព្រោះសុខៗការប្រជុំក៏ស្រាប់តែលើកថ្ងៃវិញបែបនេះ"
"អូនបានរៀបចំខោអាវបងប៉ុន្មានឈុតរួចរាល់ហើយដែរណា៎ ចាំអូនឲ្យគេឡើងយកវាទៅឲ្យបងណា៎ ជូនពរបងឲ្យធ្វើដំណើរដោយសុវត្ថិភាព"
"បាទ៎ប្រពន្ធសម្លាញ់" ខេនទាញអឺឈីងមកថើបមួយខ្សឺត រួចអោបនាងជាប់ណែនទាំងអារម្មណ៍ពេញដោយក្ដីស្រឡាញ់ មុននឹងគេដោះលែងនាងឲ្យទៅធ្វើការតាមអ្វីដែលនាងចង់បាន។ អឺឈីងនាងចាកចេញទៅក្រោមក្រសែភ្នែកសំឡឹងមើលរបស់ស្វាមី ព្រមទាំងលោកស្រីដែលជាម្ដាយក្មេកចិត្តមារឯណោះ។
"ខ្ញុំមិននៅសូមម៉ាក់ថែរក្សាខ្លួនផង បើមានរឿងអីបន្ទាន់អាចខលទៅខ្ញុំបានគ្រប់ពេល ឲ្យតែទាក់ទងនឹងអឺឈីងហើយនឹងជូអឺ"
"អឺម ម៉ាក់ដឹងហើយ! ឯងទុកចិត្តចុះ" ទឹកមុខឆ្លើយតបទាំងញញឹម ខណៈអារម្មណ៍វិញកំពុងតែឆេះឆួលបន្សល់ពីរឿងដែលគាត់ឈ្លោះជាមួយលូហ្ស៊ីងនឹងម៉ាខេឡាឯណោះ, គាត់មិនអាចធ្វើអ្វីពួកគេបានទេ គាត់គ្មាននរណាដែលគាត់អាចជះកំហឹងដាក់ដូចជាអឺឈីងនោះទេ។

30នាទីកន្លងផុត
ដំណើរបោះជំហានញាប់ស្មេររបស់ស្ត្រីចំណាស់ក្នុងឈុតអាវស្រស់ស្អាតសាកសម គាត់ដើរឡើងទៅខាងលើផ្ទះយ៉ាងលឿន កាលបើគ្រាន់តែកូនប្រុសចេញទៅបាត់ពីរបងវិមានភ្លាមឯណោះ។ ដៃគាត់ក្ដាប់ណែន ព្រមទាំងអារម្មណ៍ប្រុងប្រៀបជាស្រេចថាគាត់នឹងធ្វើអ្វីបន្តទៀត។
គ្រាំង!
ទ្វារបន្ទប់របស់ខេនក៏បើកឡើង បង្ហាញវត្តមានអឺឈីងដែលកំពុងតែឈរអ៊ុតអាវឯណោះ។ អ្នកកំពុងតែធ្វើការសុខៗពេលក្រឡេកងាកបែរមកឃើញម្ដាយក្មេកចិត្តមារភ្លាម នាងក៏ប្រញាប់ដកឆ្នាំងអ៊ុត រួចយកអាវព្យួរទុកប្រញាប់ដើរគេចភ្លាម។
"ចង់ទៅណា?"
"អូយ៎" កាលបើឃើញអឺឈីងគេចវេសភ្លាម លោកស្រីម័រហ្គេនក៏រហ័សចាប់បោចសក់នាង ទាញនាងខ្លាំងៗសឹងតែរហែកលលាដ៍ក្បាលទៅហើយ។
"នាងឯងហ៊ានដល់ហើយ ហ៊ានគេចមុខយើង នាងឯងសម្អាងស្អីហ្នឹង?" លោកស្រីម័រហ្គេនតិះដៀលនាង មុននឹងអូសនាងចេញទៅកន្លែងរានហាលដែលគ្មានមនុស្សនៅទីនោ វាក៏ជាកន្លែងល្អបំផុតដែលអាចឲ្យគាត់បញ្ចេញកំហឹងបាន។
"អ្នកមីង..អ្នកមីងលែងសក់ខ្ញុំទៅ អ្ហឹក"
"នាងឯងមានសិទ្ធិអីមកបញ្ជាយើង? ហ៊ឹសៗស្រីពុតត្បុត នាងឯងទៅផ្លុំត្រចៀកម៉ាខេឡានិងអាក្ស៊ីងស្អីខ្លះ ទើបវាម្នាក់ៗព្យាយាមប្រឆាំងជាមួយនឹងយើង ហ្អាស៎?" គាត់ចាប់ក្របួចសក់អឺឈីងកាន់តែខ្លាំង ដល់ថ្នាក់សក់នាងខ្លះក៏ដាច់ដោចមកតាមដៃគាត់។
"ម៉ាក់..ម៉ាក់យាយធ្វើអីម៉ាក់ជូ? អ្ហឹក" ខណៈកំពុងតែខឹង សំឡេងក្មេងតូចមួយក៏បន្លឺឡើង ស្របនឹងក្មេងតូចរត់មកចាប់ទាញដៃលោកស្រីម័រហ្គេនតិចៗ។
"ជូអឺ លែងដៃយាយ.."
"អត់ទេ ម៉េចក៏យាយធ្វើបាបម៉ាក់អូន? ម៉ាក់យាយលែងទៅ" ជូអឺនៅតែព្យាយាមចាប់ទាញដៃគាត់ ធ្វើឲ្យអ្នកព្យាយាមនិយាយដេញនោះធុញទ្រាន់ខ្លាំង ទប់កំហឹងមិនបានក៏លើកដៃវាសជូអឺមួយទំហឹង។
"អញប្រាប់ថាឲ្យលែង អឹស"
"ហ្អា៎!!!" ជូអឺអស់ជំហរបំណងចង់ដួលបោកក្បាលនឹងបង្កាន់ដៃ ទើបអឺឈីងប្រញាប់រើបម្រាស់យកខ្លួនទៅពាំងកូន តែការពាំងនោះវាក៏ធ្វើឲ្យខ្លួននាងទប់លែងជាប់ ធ្លាក់ចុះពីរានហាលទាំងដៃអោបកូនជាប់។
ព្រូស!
"អឺឈីង!!!!" កាលបើរាងកាយនាងធ្លាក់ដល់ដី សំឡេងងគ្រលរធំរបស់អ្នកដែលទើបតែចុះពីឡានក៏បន្លឺឡើង នាំឲ្យអ្នកដែលជាជនបង្កនោះភ័យញ័រអស់មួយតួខ្លួន។ លោកស្រីម័រហ្គេនងាកបែរទៅមើល ក៏ប្រទះនឹងក្រសែភ្នែកក្រហមងាំងដែលមើលមកគាត់ មើលមកទាំងភ្ញាក់ផ្អើល លាយឡំនឹងកំហឹងក្រេវក្រោធ ដូចជាក្រសែភ្នែកដែលគេមើលទៅប៉ារបស់គេ ពេលមកវិញដំបូង។
"កូន..កូនខេន!"

ក្រដាសខ្ចប់ភ្លើងវាមិនជិតទេយាយ តែថាអណ្ដាតភ្លើងលើកនេះ វាធំណាស់៕

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now