ភាគទី76,77

163 13 1
                                    

វគ្គឆេះ

រឿង : ចំណងបេះដូងមួយរាត្រី
    ភាគទី76,77

"បំបែកបំបាក់?"
"បងនឹងនាង..."
"មកតាមបងសិន ឯងនឹងដឹងពីរឿងអស់ទាំងនោះ" លូហ្ស៊ីងគេទ្រាំនឹងការរង់ចាំនាងឆ្លើយថាព្រម ទើបគេប្រើកម្លាំងទាញដៃនាង ប្រើសម្ដីបង្ខំនាងឲ្យទៅតាមគេ ធ្វើយ៉ាងណាឲ្យតែឆ្ងាយពីទីនេះ។
"អត់ទេ" ម៉ាខេឡាឆ្លើយផឹង រួចដោះដៃចេញពីការចាប់កាន់របស់លូហ្ស៊ីង មុននឹងបន្តដំណើរចូលទៅរកជូអឺ លើកនាងពរឡើងហើយក៏ឈរនៅជិតអឺហ្វាន់ឯណោះ។ ឃើញថានាងមិននៅម្នាក់ឯង ទើបនាងងាកបែរមកមើលលូហ្ស៊ីងវិញ។
"យប់នេះខ្ញុំគេងទីនេះជាមួយជូអឺ ដូច្នេះបងមិនបាច់បារម្ភរឿងរៀបបន្ទប់មិនទាន់ទេ" ការសន្ទនាតែម្ខាងពីម៉ាខេឡាទៅកាន់លូហ្ស៊ីងក៏ទាក់ទាញការចាប់អារម្មណ៍របស់មនុស្សបីនាក់ដែលកំពុងតែជជែកឲ្យងាកមកមើល។ ក្លារ៉ាជាអ្នកងាកមើលមកក្រោយគេ តែនាងក៏សង្កេតឃើញច្បាស់ពីក្រសែភ្នែកនឹងទឹកមុខបែបព្រួយបារម្ភរបស់ប្រុសម្នាក់ដែលឡើងគ្រែជាមួយខ្លួនកាលពីយប់មិញ។
    ម៉ាខេឡាពរជូអឺចូលទៅក្នុងបន្ទប់ ដោយមានអឺហ្វាន់ជូនដំណើរទៅតាម ខណៈលូហ្ស៊ីងឯណោះមិនអាចធ្វើអ្វីបាន ក្រៅពីឈរសំឡឹងមើលទៅនាងទាំងអារម្មណ៍ឡើងចុះៗមិនឈប់ ក្លារ៉ានាងក៏មើលឃើញបែបនោះដូចគ្នា។
(គេកំពុងតែគិតអី?)

"លោកមានអ្វីពាក់ពន្ធ័ជាមួយប្អូនខេនមែនទេ?"
    ការណាត់ចួបដែលលូហ្ស៊ីងត្រូវទម្លាក់គ្រប់យ៉ាងដើម្បីរត់មកចួបនាង ពេលនេះក៏ត្រូវសំនួរមួយគប់ចំកណ្ដាលមុខគេយកតែម្ដង ក្លារ៉ា នាងសួរគេពីម៉ាខេឡា?
"សំនួរទាំងនេះចេញមកពីណាហ្នឹង?"
"ឆ្លើយតាមតែសំនួរសិន ព្រោះខ្ញុំជាអ្នកសួរ មិនមែនមកអង្គុយចាំឆ្លើយសំនួរពីលោកវិញទេ" ក្លារ៉ានិយាយបែបច្បាស់លាស់ ទាំងដែលពេលនេះអ្វីដែលនាងធ្វើគឺកាត់នំបុ័ងបៀកប័រញ៊ាំធម្មតាសោះ។ លូហ្ស៊ីងមិនទាន់ឆ្លើយតបអ្វីក៏ពិតមែន តែខួរក្បាលគេក៏សឹងតែបែក គិតមិនចេញ មិនដឹងថាគួរនិយាយបែបណា ដើម្បីកុំឲ្យក្លារ៉ាយល់ខុស នឹងគិតថាគេមិនស្មោះត្រង់ជាមួយនាង។
"ខ្ញុំនឹងម៉ាខេឡា អាចនិយាយបានថាពួកយើងធំធាត់ឡើងដំណាលគ្នាក៏បាន តែរឿងមួយដែលខ្ញុំអាចបញ្ជាក់ប្រាប់នាង គឺខ្ញុំនឹងម៉ាខេឡា ពួកយើងគ្មានអារម្មណ៍អ្វីលើសពីពាក្យថាបងនឹងប្អូនទេ" ស្ដាប់សម្ដីរបស់លូហ្ស៊ីងនិយាយ ក្លារ៉ាមិនទាន់ឆ្លើយតប តែក៏ជំនួសមកវិញដោយស្នាមញញឹមបែបអស់សំណើចវិញ។
"លោកច្បាស់ហើយ?"
"មែន! ខ្ញុំច្បាស់"
"អឺម" ក្លារ៉ាឆ្លើយតបទៅកាន់អ្នកម្ខាងទៀត មុននឹងទូរសព្ទនាងទុកលើតុក៏ស្រាប់តែរោទ៍ឡើង ស្រីស្រស់ក្រោកឈរត្រង់ចង្កេះ មុននឹងឈានជំហានដើរចេញ តែថាការចាកចេញទាន់ហន់របស់នាងក៏បែរជាធ្វើឲ្យរាងកាយចាប់ស្ពឹក ក្បាលនាងក៏វិលខ្ញាល់ រកកលចង់ដួល តែជាសំណាងល្អដែលបានលូហ្ស៊ីងឯណោះដៃរហ័ស ប្រញាប់ស្ទុះចូលមកអោបទ្រខ្លួនប្រាណនាង មិនខ្លាចថាបើគេជ្រុលបន្តិច ខ្លួនគេក៏បុកនឹងតុមិនខាន។
"ក្លារ៉ា? ក្លារ៉ាកើតអី? ក្លារ៉ា.." សម្ដីនិយាយដែលលឺខ្សាវៗចូលមកក្នុងត្រចៀករបស់ក្លារ៉ា វាជាការសួរចេញពីមាត់លូហ្ស៊ីង មុននឹងគេបីក្រសោបខ្លួននាងឡើង រួចសម្ដៅទៅកាន់គ្រែធំទូលាយ ដែលជាទីកន្លែងសាងស្នេហ៍ជាមួយគ្នាកាលពីយប់មិញនោះ។
    អារម្មណ៍ល្អដែលមានកាលពីយប់មិញ វានៅដក់ជាប់ក្នុងអារម្មណ៍របស់លូហ្ស៊ីងជានិច្ច តែគេមិនដឹងទេថាក្លារ៉ានាងគិតនឹងឲ្យតម្លៃពេលនោះដូចជាគេរឺក៏អត់?
"លោកអាចទៅវិញបាន ខ្ញុំដេកមួយភ្លែតនឹងអស់អីហើយ" កាលបើគ្រាន់តែខ្នងនាងដល់លើគ្រែ លែងត្រូវការជំនួយពីអ្នកម្ខាងទៀតភ្លាម ក្លារ៉ាក៏ប្រញាប់ដកខ្លួន ហើយក៏សុំឲ្យគេចេញ។
"នាងមិនស្រួលខ្លួន ខ្ញុំអាចទៅចោលនាងបានយ៉ាងម៉េច?"
"ខ្ញុំជាមនុស្សចាស់ មិនមែនក្មេងដែលមិនដឹងថាខ្លួនឯងឈឺធ្ងន់រឺក៏ស្រាលទេ បើលោកមិនចេញទេ បន្តិចទៀតខ្ញុំនឹងចេញដោយខ្លួនឯង" ក្លារ៉ានាងមិនមែនមនុស្សដែលនិយាយលេង ព្រោះនាងមានងារជាការទូត ជាអ្នកមានចំណេះដឹងច្បាស់លាស់ ដូច្នេះសម្ដីនាងមួយម៉ាត់ៗគឺម៉ត់ប្រៃខ្លាំងណាស់។
    លូហ្ស៊ីងឯណោះក៏ស្រងាកចិត្តតិចតួចដែរ តែឲ្យតែវាជាអ្វីដែលក្លារ៉ាចង់បាន គេក៏នឹងធ្វើវាភ្លាម ទោះវាខុសពីអ្វីដែលគេចង់បានក៏ដោយ។ នាយលូកដៃម្ខាងទាញភួយដណ្ដប់ឲ្យក្លារ៉ា រួចក៏ក្រោកចេញទៅតាមការចង់បានរបស់នាងតែម្ដង។
....
    លូហ្ស៊ីងដើរចេញពីជាន់បន្ទប់របស់ក្លារ៉ាទាំងមិនអស់ចិត្តតែម្ដង ខួរក្បាលគេពេលនេះគឺនឹកគិតឃើញដល់រឿងគ្រប់យ៉ាងកាលពីយប់ ខណៈក្លារ៉ាឯណោះនិយាយផុយចោលថាវាគ្រាន់តែជា one night stand មិនមានអ្វីគួរឲ្យគិតសោះ។ គេស្រឡាញ់នាងស្ទើរឆ្កួត តែនាងវិញក៏ធ្វើដូចជាគេគ្មានរូបរាងក្នុងភ្នែកនាងសូម្បីតែបន្តិច។
"អូនជាស្រីម៉ឺងម៉ាត់ បែបហ្នឹងហើយទើបបងស្រឡាញ់អូននោះក្លារ៉ា បងដឹងថាការតាមយកបេះដូងអូនវាពិបាកណាស់ តែបងក៏នឹងមិនចុះចាញ់ដូចគ្នា" ការប្ដេជ្ញា ចង់បាននាង ចង់ឈ្នះបេះដូងនាង វានៅតែមានក្នុងបេះដូងលូហ្ស៊ីងដដែលតាំងតែពីពេល5ឆ្នាំមុនដែលគេបានចួបនាងដំបូងនុង៎ឯង ទោះបីជាគេឆ្លងកាត់មនុស្សស្រីជាច្រើន ក៏គ្មាននរណាអាចធ្វើឲ្យការតាំងចិត្តគេរង្គោះរង្គើដែរ។
(អូនមិនអីទេអាល់ហ្វ្រេដូ..)
(បងកុំបារម្ភអី ហើយក៏..អូនក៏សុំទោសដែលរំខានដល់បង)
    ការចេញពីក្លារ៉ាមកដើម្បីសង្រួមអារម្មណ៍ វាហាក់មិនបានជោគជ័យសោះ ព្រោះពេលនេះគេក៏អចេតនាមកស្ដាប់លឺការសន្ទនារវាងម៉ាខេឡានឹងម្សៀរម្នាក់ដែលគ្រាន់តែលឺឈ្មោះគេក៏ស្អប់ដល់ឆ្អឹងតែម្ដង បែបថាមិនបានឃើញមុខ តែក៏ខឹងស្អប់អីបែបហ្នឹង។
    លូហ្ស៊ីងបោះជំហានបំណងចង់ដើរចេញ តែការដែលម៉ាខេឡានិយាយបន្ត វាធ្វើឲ្យគេធ្វើមិនខ្វល់មិនបាន។
"ខ្ញុំនឹងបងហ្ស៊ីង? ពួកយើងមិនមានអ្វីទេ.. គាត់គ្រាន់តែជាបងដូចជាបងខេនអ៊ីចឹង គ្មានអ្វីលើសនេះទេ"
"បងគិតចង់មកសៀងហៃមែនទេ? អឺម.."
    ឆ្វឹប!
    ម៉ាខេឡានាងនិយាយមិនទាន់ចប់ ទូរសព្ទក៏ត្រូវនរណាមិនដឹងកញ្ឆក់ ផ្ដាច់ការទាក់ទងរវាងនាងនឹងអាល់ហ្វ្រេដូបាត់។
"បងធ្វើឆ្កួតអីបងហ្ស៊ីង?"
"តាមពិតការដែលឯងបដិសេធនមិនទៅដេកនៅផេនហោស៍ ព្រោះឯងខ្លាចអាម្នាក់នោះវាខឹងសម្បារអ៊ីចឹងហ្អេស៎? គ្មានអ្វីទាក់ទង? ព្យាយាមបកស្រាយប្រាប់វាថ្នាក់ហ្នឹង ឯងខ្លាចវាមិនដឹងថាខ្លួនឯងត្រូវបងគ្រប់គ្រង ថែថើបគ្រប់ច្រកល្ហកអ៊ីចឹងហ្អេស៎?"
    ផ្លាច់!
    ម្ដងនេះម៉ាខេឡា នាងជាអ្នកមានសកម្មភាពម្ដង..
"ខ្ញុំកោតបងហ៊ានហើបមាត់និយាយបែបហ្នឹងទៅរួចបងហ្ស៊ីង មែន! ខ្ញុំព្យាយាមបកស្រាយ ព្រោះខ្ញុំមិនចង់ឲ្យបងអាល់ហ្វ្រេដូគេយល់ខុសមកលើពួកយើង ដូចជាការដែលបងខ្លាចអ្នកក្លារ៉ាគិតខុសនោះអី!"
"ឯងកុំចង់បកសម្ដីបងមកចាក់បងវិញឲ្យសោះម៉ាខេឡា មិនថាឯងខំបកស្រាយយ៉ាងណា ឯងក៏មិនអាចភ្លេចបានដែរ ថាប្រុសណាជាអ្នកទម្លុះចូលរាងកាយឯងមុនគេ" លូហ្ស៊ីងបន្តជំហានចូលមកកាន់តែជិត ជិតដល់ថ្នាក់ខ្នងម៉ាខេឡាបុកប៉ះនឹងជញ្ជាំងលាន់ផឹប។
"ម្នាក់នោះជាបង មិនមែនអាចង្រៃនោះទេ ឯងជាស្រីបង ជារបស់បង មិនមែនរបស់វា.."
"ហ្វានអ៊ី លូហ្ស៊ីង!!!" ម្ដងនេះម៉ាខេឡានាងទ្រាំមិនបាន ស្រែកគំហកតបទៅកាន់បុរសចិត្តខ្មៅវិញ នេះគេគិតចង់លើកយករឿងដែលគេងដេកជាមួយនាងមករំលឹកប៉ុន្មានដងទៀត? គេចង់ឲ្យនាងអាម៉ាស់មុខប៉ុន្មានដងទៀត?
"បងចង់រំលឹកប៉ុន្មានដងទៀត? វាសប្បាយសម្រាប់បងណាស់ត្រូវទេ ការដែលបងបានជាន់ឈ្លី ញក់ញីរាងកាយខ្ញុំគ្រានោះ? ខ្ញុំក៏មានបេះដូង ខ្ញុំក៏ចេះឈឺដែរបងហ្ស៊ីង អ្ហឹក" ម៉ាខេឡាពេលនេះនាងលែងទប់ទឹកភ្នែកទៀតហើយ នាងបណ្ដោយខ្លួនសម្រក់ទឹកភ្នែកចំពោះមុខគេ ឲ្យគេបានដឹងថា ពាក្យសម្ដីចង់ឈ្នះរបស់គេមួយម៉ាត់ណាក៏ឈឺ ឈឺស្ទើរតែដាច់ខ្យល់ស្លាប់។
"បងជាមនុស្សដំបូងដែលបានខ្លួនខ្ញុំ វាជាការពិត ហើយបងជាមនុស្សដំបូងដែលធ្វើឲ្យខ្ញុំខកចិត្ត វាក៏ជាការពិតដូចគ្នា" ម៉ាខេឡាម្ដងនេះព្រលែងមួយប្រយោគៗដាក់កណ្ដាលមុខលូហ្ស៊ីង រួចក៏ចាកចេញ តែវិនាទីបន្ទាប់ពីការបែរខ្លួនចេញ ចង្កេះនាងក៏ត្រូវបាតដៃមាំទាំរបស់លូហ្ស៊ីងក្រសោបកាន់។
"គិតចង់ទៅណា? មិនមែនគិតស្ដីថាឲ្យបងហើយនឹងអាលទៅខលទូលពិតអាហ្វ្រេដូទេណា៎"
"ចង់ខ្ញុំទៅណា ទូលពិតនរណា វាមិនមែនជារឿងរបស់បងទេ អ្ហា៎ អ្ហឹក" ចុងសម្ដីបន្ទាប់ដែលបន្លឺចេញពីមាត់នាង វាជាសម្រែក។ លូហ្ស៊ីងក្រសោបអូសទាញនាងចូលបន្ទប់ក្ឌាំង មិនខ្វល់ថាវាជាបន្ទប់នរណាទេ ឲ្យតែគេចង់ កន្លែងណាក៏គេអាចចូលបាន ព្រោះដូចដឹងស្រាប់មួយសណ្ឋាគារនេះគេជាម្ចាស់។
"អ្ហា៎ បងហ្ស៊ីងចង់ធ្វើអី? លែង.. អ្ហឹក លែងខ្ញុំទៅ កុំ.." ម៉ាខេឡាស្រែកចាច៎ ព្យាយាមរើបម្រាស់ មុននឹងខ្លួននាងត្រូវលូហ្ស៊ីងបោកផ្ទប់នឹងពូកទន់ មុននឹងគេសង្គ្រប់ចាប់នាងទុកដូចជាដាក់ទ្រុងសង្កត់។
"ធ្វើស្អីហ្អេស៎? គឺធ្វើគ្រប់យ៉ាងដើម្បីកុំឲ្យឯងមានកម្លាំងទៅទូលពិតអាថោកហ្វ្រេដូនោះ មាត់នេះ.. មាត់នេះទុកតែថ្ងូរបានហើយ កុំនិយាយច្រើន"
"អ្ហាស៎ អ្ហឹក លែង..លែងខ្ញុំទៅ" ម៉ាខេឡាស្រែកយំខ្លាំងៗកាលបើរាងកាយនាង ពិសេសចំណុចទន់ជ្រាយ ត្រូវមនុស្សប្រុសដែលនាងស្រឡាញ់គោរពរុករាន។
    លូហ្ស៊ីងឯណោះមិនអូសក្រឡាច្រើនទេ គេស្រាតខោរែងចង្កេះ ងើយក្បាលសំឡឹងផ្កាយនៅលើមេឃ សិចជាមួយម៉ាខេឡា ម្ដងណាក៏ធ្វើឲ្យគេសប្បាយនឹងស្កប់ចិត្ត តែបើនិយាយថាឲ្យគេចាយពេលមួយជីវិតដើម្បីនាង វាប្រហែលជាមិនអាចទេ ព្រោះបេះដូងមួយដាក់បានមនុស្សតែម្នាក់ មិនអាចមានពីរទេ ហើយម្នាក់នោះក៏គ្មាននរណាដែរ ក្រៅពីអ្នកនាងការទូតក្លារ៉ា។
...
    យប់ថ្ងៃដដែលនោះ ក្រោយពីសង្គ្រាមក្ដៅគគុក គេក៏ខលប្រាប់កូនចៅ សន្មតថាបន្ទប់នោះនឹងបើកឲ្យម៉ាខេឡាដេកតែម្ដង ព្រោះប្រាកដណាស់ ការរែងចង្កេះមួយព្រឹកទល់ល្ងាចដែលគេខំ នាងប្រហែលជាអាចសន្លប់មិនក្រោមបួនទៅប្រាំម៉ោងទេ ដូច្នេះទុកឲ្យនាងសម្រាកចុះ ម៉្យាងគេក៏មានតួនាទីចេញមកលាងខ្លួនជាមនុស្សល្អ មិត្តល្អ ពិសេសជាបុរសល្អសម្រាប់ក្លារ៉ា សំណព្វបេះដូងរបស់គេ។
    ក្រាក!
"មកហើយ?" កាលបើមកដល់ខាងមុខបន្ទប់ភ្លាម លូហ្ស៊ីងរុញទ្វារចូលក៏បានឃើញថាអ្នកគ្រប់គ្នាកំពុងតែអង្គុយនៅទុកអាហារចាំរួចជាស្រេច។ នៅទីនោះមានវត្តមានខេន, អឺឈីង, អឺហ្វាន់នឹងមីងរបស់គេ តែលូហ្សីងគេស្ទុះស្ទារប្រញាប់ប្រញាល់ចូលទៅអង្គុយក្បែរក្លារ៉ា មិនភ្លេចញញឹមពព្រាយដាក់អ្នកម្ខាងទៀតឯណោះដែរ។ ក្លារ៉ានៅអង្គុយស្ងៀម ចុចកូនប៉េងប៉ោះដាក់ចូលមាត់ រួចសំឡឹងចេញទៅខាងក្រៅឆ្ងាយដាច់កន្ទុយភ្នែក។
"ទីនេះស្អាតណាស់ ក្លារ៉ាចង់ចេញដើររឺអត់? ទាន់ខ្ញុំនៅទំនេរ"
"មិនបាច់ទេ ព្រោះខ្ញុំមិនចង់រំខាន"
"មិនរំខានទេ ព្រោះសម្រាប់ក្លារ៉ាខ្ញុំទំនេរជានិច្ច"
"អ'ហែម" កាលបើឃើញមិត្តចេចចាច៎ញ៉ែស្រីនឹងមុខបែបនេះ ខេនក៏លួចគ្រហែមតិចៗ ដើម្បីឲ្យពួកគេដឹងថាមួយបន្ទប់នេះមិនមែនមានតែពួកគេពីរនាក់ទេ។
"បើច្រណែនអោបស្រីឈីងទៅ កុំមករំខានគូគេ"
"គូ?"ក្លារ៉ាលាន់មាត់ភ្លាម ព្រោះមិនគិតថាប្រុសនេះក្លាហានដល់អះអាងថានាងនឹងគេជាគូស្នេហ៍។
"និយាយគូៗធ្វើដូចជាបានគេហើយចឹងហ្អា៎"
"បានហើយថាមិនបាន"
"អូយ៎" លូហ្ស៊ីងស្រែកចាច៎ កាលបើសុខៗក្លារ៉ាក៏ក្ដិចគេមួយទំហឹង សឹងតែដាច់រហែកសាច់ភ្លៅតែម្ដង។
"បើបានក៏ជួយអបអរ តែថាមុននឹងគិតគូពីរឿងឯង យើងចង់និយាយពីរឿងរបស់ម៉ាខេឡាសិន" គ្រាន់តែលឺដល់រឿងម៉ាខេឡាភ្លាម លូហ្ស៊ីងក៏រឹងខ្លួនបន្តិច តែនាយព្យាយាមរំងាប់ចិត្ត រង់ចាំស្ដាប់ទាំងមុខញញឹម ដូចមនុស្សមានពិរុទ្ធ។
"បានស្ដាប់អាល់ហ្វ្រេដូនិយាយកាលពីថ្ងៃមិញ ឃើញថាគេមើលទៅក៏នៅស្រឡាញ់បារម្ភពីម៉ាខេឡាដែរ ដូច្នេះយើងគិតចង់សួរចិត្តប្អូន ថាបើនាងមិនយល់ទាស់ យើងចង់ផ្សះផ្សាពួកគេឡើងវិញ" លូហ្ស៊ីងឯណោះដូចរន្ទះបាញ់ផូងកណ្ដាលក្បាល ចិត្តខឹងស្អប់របស់គេចំពោះមនុស្សក្រអើតក្រទមរបស់អាល់ហ្វ្រេដូមានមិនតិច តែជៀសវាងមិនឲ្យបែកការណ៍រឿងគេនឹងនាង គេក៏មានតែញញឹមបែបពេញចិត្ត។
"មានអីល្អតើ សួរម៉ាខេឡាទៅមើល បើនាងព្រម ចាំយើងបើកសណ្ឋាគារសម្រាប់ពិធីចុះ"
    សម្ដីឆ្លើយតបយល់ស្របថានឹងឲ្យម៉ាខេឡាយកអាល់ហ្វ្រេដូវិញ ទាំងដែលគេជាអ្នកបានខ្លួននាង ជាន់ឈ្លីនាងម្ដងជាពីរដងនោះ បើអ្នកមិនដឹងរឿងប្រហែលសរសើរថាលូហ្ស៊ីងជាបងប្រុសល្អណាស់ ចិត្តបានណាស់ តែសម្រាប់អ្នកជាម្ចាស់ខ្លួនដែលលបលួចស្ដាប់នៅឯមាត់ទ្វារឯណោះ ទឹកភ្នែកនាងក៏ហូរច្រោកៗស្រក់ប្រដេញគ្នាដូចជាឈាមរត់ក្នុងសរសៃ។ ដៃតូចក្ដាប់ណែន មុននឹងរុញទ្វារបន្ទប់បងប្រុសឡើងនាំឲ្យគ្រប់គ្នាភ្ញាក់។
"ម៉ាខេឡា?"
"ខ្ញុំមិនត្រឡប់រកបងអាល់ហ្វ្រេដូទេ គាត់ជាមនុស្សល្អ មិនសមបានស្រីដែលខូចខ្លួនរូចដូចជាខ្ញុំទេ" សម្ដីរបស់ម៉ាខេឡានាំឲ្យគ្រប់គ្នា ជាពិសេសគឺខេនគាំង។
"ឯងនិយាយអីម៉ាខេឡា?"
"ខ្ញុំបានដេកជាមួយអ្នកផ្សេងរួចហើយ"

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now