ភាគទី38៖ ពុតត្បុត (ត)

47 4 0
                                    

សេរីភាពនាង ដោះដូរនឹងជីវិតកូន វាសាកសមទេ?

រឿង៖ ចំណងបេះដូងមួយរាត្រី
ភាគទី38៖ ពុតត្បុត (ត)

ក្រឡេកទៅមើលខេននឹងម្ដាយគេដែលចាកចេញទៅឯណោះវិញ គ្រាន់តែចេញមកដល់ខាងក្រៅភ្លាម លោកស្រីម័រហ្គេនក៏រួសរ៉ាន់ចុចខលទាក់ទងគ្រប់ច្រកល្ហក ដើម្បីឲ្យកូនបានឃើញថាគាត់ព្យាយាមខ្លាំងណាស់ ដើម្បីតែរកចិនសែមកឲ្យស្រីដែលគាត់ស្អប់ម្នាក់នោះ គ្រប់យ៉ាងដើម្បីឲ្យកូនប្រុសគាត់បានឃើញប៉ុណ្ណោះ។
"ថ្ងៃស្អែកលោកគ្រូចិនសែនឹងមកដល់ហើយ គាត់ច្បាស់ជាអាចជួយដល់អឺឈីងបាន"
"ខ្ញុំអរគុណម៉ាក់ណាស់ដែលបារម្ភពីឈីង ហើយក៏អរគុណដែលម៉ាក់ទទួលនាងនឹងកូនបានយ៉ាងល្អថ្នាក់នេះ ដំបូងខ្ញុំមិនរំពឹងថាម៉ាក់នឹងទទួលយកឈីងនឹងកូនជូឆាប់រហ័សបែបហ្នឹងទេ តែម៉ាក់ធ្វើឲ្យខ្ញុំបានឃើញយ៉ាងច្បាស់" ខេនពោលទាំងញញឹម ស្របនឹងដៃសងខាងលូកទៅកាន់ក្រសោបដៃម្ដាយជាប់ណែន ប្រកបដោយមោទនភាព។
"ប្រុសខេនក៏ដឹងថាម៉ាក់ស្រឡាញ់កូននឹងម៉ាខេឡាខ្លាំងប៉ុណ្ណា រឿងប៉ុណ្ណេះវាមិនធ្ងន់ធ្ងររឺក៏លំបាកអីសម្រាប់ម៉ាក់នោះទេ ក្ដីសុខពួកកូន វាជាក្ដីសុខរបស់ម៉ាក់" ពាក្យឃ្លាតែមួយ តែទង្វើរវាងគាត់នឹងអឺឈីងគឺខុសគ្នាដាច់ស្រឡះ លោកស្រីម័រហ្គេននិយាយថាស្រឡាញ់កូន ចង់បានអ្វីដែលល្អបំផុតសម្រាប់កូន តែគាត់ក៏យាយីនឹងយកជីវិតកូនអ្នកដទៃមកក្ដោបក្ដាប់ ហាក់មិមយល់ពីបេះដូងអ្នកជាម្ដាយដូចគ្នាសោះ។
"ខ្ញុំអរគុណម៉ាក់ម្ដងទៀត"
"អឺម" លោកស្រីម័រហ្គេនលើកដៃកាន់ប៉ះស្មាកូនប្រុស រួចក៏បោះជំហានឈាននាំខ្លួនដើរបន្តទៅខាងមុខ តែគាត់ក៏ឈប់ទ្រឹង កាលបើមកដល់ខាងមុខបន្ទប់កូនស្រីឯណោះ សភាពរាងកាយតូចស្រឡូនរបស់ម៉ាខេឡា អង្គុយសញ្ជឹងម្នាក់ឯងនៅលើសាឡុង ទោះបីជាមិនបានចូលទៅសួរនាំកូន ក៏គាត់អាចដឹងថានាងកំពុងតែស្រងូតស្រងាត់ពីរឿងអ្វី។
"កាលណោះបើឯងស្ដាប់តាមម៉ាក់ មិនភ្ជាប់ពាក្យជាមួយគេ ម៉្លេះឯងមិនមកអង្គុយកើតទុក្ខយ៉ាងហ្នឹងទេម៉ាខេឡា យើងធ្វេសប្រហែសលើជីវិតគូឯងម្ដងហើយ យើងមិនអាចឲ្យជីវិតប្រុសខេនដើរតាមគន្លងឯងម្ដងទៀតទេម៉ាខេឡា" លោកស្រីម័រហ្គេននិយាយតិចៗ មុននឹងនាំខ្លួនដើរសម្ដៅទៅកាន់ជាន់មួយផ្សេង ដែលជាជាន់បន្ទប់សម្រាកផ្ទាល់ខ្លួនរបស់គាត់ឯណោះ។

ម៉ោង8យប់
ខេនចំណាយពេលនៅផ្ទះបាយជាមួយម៉ែដោះ ដោយម៉ែដោះជាអ្នកធ្វើនំឃុកគីឲ្យជូអឺ ចំណែកគេក៏ធ្វើអាហារបែបចិនដែលខ្លួនបានរៀនសូត្រច្បាស់លាស់ មានបំណងចង់យកវាទៅឲ្យអឺឈីងភ្លក់ ក្រែងនាងបានធូរស្រាលអារម្មណ៍ នឹងបាត់ភាពនឹកនាសោយសោកពីមាតុប្រទេសកំណើតបន្តិច។
រាងខ្ពស់កាន់ថាសម្ហូបអាហារឡើងមកជាន់ខាងលើដោយខ្លួន។ ដៃម្ខាងទប់ថាស ដៃម្ខាងក៏រុញបើកទ្វារឡើងតិចៗ ត្បិតខ្លាចរំខានដល់អ្នកដែលនៅក្នុងបន្ទប់ឯណោះ។
"អូន?" ខេនចូលមកដល់ខាងក្នុង មិនមានលឺសំឡេងអ្វី ទើបគេឧទានហៅអឺឈីង។ នៅតែមិនមានសំឡេងតប ទើបខេនសម្រេចយកថាសដាក់លើតុ រួចដើរបង្ហូសចូលទៅ ក៏បានឃើញថាជូអឺគេងលង់លក់នៅលើពូកតែម្នាក់ឯង ចំណែកអឺឈីងវិញ នាងក៏បែរជាអង្គុយអោបជង្គង់ខ្លួនឯងនៅលើសាឡុងពូកឯណោះទៅវិញ។
នាយមិនបង្អង់ប្រញាប់ចូលទៅជិតនាង ដោយមុននឹងហៅ គេក៏លូកដៃកេះស្មាឈីងតិចៗ តែអាការៈតបតររបស់នាងវិញ ក៏ធ្វើឲ្យខេនដឹងថាអឺឈីងនាងមើលទៅដិតដាមអារម្មណ៍ជាមួយនឹងភាពភ័យខ្លាចខ្លាំងណាស់។
"កុំ..កុំប៉ះខ្ញុំ អ្ហឺ កុំធ្វើអីកូនជូ ហ៊ឺ" អឺឈីងកិលខ្លួនចេញឆ្ងាយ អោនមុខចុះទាំងញ័រខ្លួន ទើបនាងមិនបានដឹងនោះទេថាអ្នកដែលកេះនាងគឺជាគេ។
"ឈីង នេះគឺបងណា៎.. បងគឺខេន"
"បង..បងខេន"
"អ្ហឹក បងខេន" កាលបើបានលឺសំឡេងរបស់បុរសជាទីស្រឡាញ់ភ្លាម មិនដឹងជាកម្លាំងនឹងស្មារតីមកពីណាទេ ជម្រុញឲ្យឈីងប្រញាប់ស្ទុះឡើងទៅអោបគេណែន ណែនខ្លាំងដល់ថ្នាក់អ្នកម្ខាងទៀតរើបម្រាស់ខ្លួនសឹងតែមិនរួចទៅហើយ។ ខេននៅស្ងៀម ព្រមឲ្យឈីងអោប ដោយពេលនេះគេក៏លូកដៃសងខាងអោបនាងចូលយ៉ាងណាដូចគ្នាដែរ។
"បងនៅទីនេះហើយឈីង បងនៅទីនេះជាមួយអូនហើយ" ពាក្យលួងលោម បូករួមនឹងការបបោសអង្អែលថ្នាក់ថ្នម នាំឲ្យអ្នកភ័យខ្លាចឯណោះរៀងធូរស្រាលនឹងស្រាកស្រាន្តអារម្មណ៍បន្តិច ខ្លួនដែលញ័រញាក់ ពេលនេះក៏ប្រែក្លាយមកជាធម្មតាវិញដូចដើម ទើបខេនគេសម្រេចដកខ្លួនពីការអោប ប្ដូរមកជាសំឡឹងមើលមុខចំមុខអឺឈីងវិញ។
"ឈីង បងនៅទីនេះជាមួយនឹងអូន បងនឹងធ្វើគ្រប់យ៉ាងដើម្បីអូន ដូច្នេះអូនអាចធ្វើជាខ្លួនឯង ទម្លាក់អារម្មណ៍សោកសៅទាំងប៉ុន្មានចុះដើម្បីបងបានទេ?" ពាក្យពេចន៍ដង្ហោយសុំឲ្យនាងរំសាយអារម្មណ៍ក្នុងចិត្ត ទោះបីជាដឹងថាខ្លួនឯងមិនអាចធ្វើបាន រឹតតែមិនអាចធ្វើឲ្យខ្លួនស្ងប់ ក៏អឺឈីងនៅតែព្យាយាមញញឹមទៅកាន់ខេនវិញដូចជានាងទទួលយកការទទូចសុំពីគេ។
រាងកាយតូចស្ដើងរំកិលចូលទៅជិតខេន ដៃទាំងសងខាងដែលញីញ័រអម្បាញ់មិញ ពេលនេះក៏លូកទៅកាន់អោបចង្កេះបុរសជាទីស្រឡាញ់ មុននឹងនាងងើបភ្នែកសំឡឹងមើលទៅគេទាំងកម្សួលរីកសុសសាយពេញក្នុងទ្រូង។
"បងអាចអោបអូនបានទេខេន?" លឺអឺឈីងនិយាយបែបនោះ ខេនក៏ប្រញាប់ក្រពាត់ដៃអោបនាងជាប់ណែនវិញទាំងញញឹមស្រស់ស្រាយឡើងវិញ។
"វាជាទម្លាប់បងទៅហើយ ហេតុអីក៏អូនចាំបាច់សួរទៀតនោះ?"
"អោបអូនឲ្យណែនជាងនេះបានទេខេន? នៅជាមួយអូនឲ្យយូរជាងនេះបានទេខេន?" អឺឈីងផ្ទប់ក្បាលនឹងដើមទ្រូងរបស់បុរសជាទីស្រឡាញ់ ព្យាយាមរឹតដៃអោបគេកាន់តែខ្លាំងជាងមុនទៅទៀត។ ខេនឯណេះគេក៏រៀងឆ្ងល់ដែរ តែក៏មិនដេញដោល គេអោបក្រសោបអឺឈីងកាន់តែណែន រួចទម្លាក់បបូរមាត់ថើបសក់នាងស្រាលៗទាំងបេះដូងពេញប្រៀបទៅដោយក្ដីស្រឡាញ់។
...
ព្រឹកថ្ងៃបន្ទាប់
ក្រោយពីការរង់ចាំអស់មួយរាត្រីមក ព្រឹកនេះចិនសែដែលលោកស្រីម័រហ្គេននិយាយនោះក៏មកដល់វិមានទាំងព្រឹកព្រហាមតែម្ដង។ បុរសចំណាស់ក្នុងឈុតបែបបង្ហាញថាជាអ្នកចេះដឹង មានចំណេះជំនាញខាងទស្សន៍ទាយក៏ដើរចូលមកទាំងដៃកាន់ផ្លិតធំបក់ផឹបៗល្ហើយដល់ទាំងអ្នកដែលចេញទៅទទួលនឹងនាំលោកមកទៀត។
គាត់ត្រូវបានអ្នកបម្រើនាំឡើងហួសមកជាន់បន្ទប់ខាងលើ ជាកន្លែងដែលអ្នកគ្រប់គ្នានៅរង់ចាំ ពិសេសមនុស្សស្រីម្នាក់ដែលគាត់ត្រូវមកមើលនាព្រឹកនេះ។
ផ្ទះធំទ្រនំខ្ពស់ដែលចិនសែនោះដើរឡើងក៏ចំណាយពេលយូរមិនធម្មតាដែរ ទម្រាំតែឡើងមកដល់ខាងលើគាត់ក៏រៀងហត់ តែក៏នៅអាចសង្រួមអារម្មណ៍និងកិរិយារួចជាស្រេច មុននឹងអ្នកបម្រើរុញបើកទ្វារឲ្យលោកចូលទៅខាងក្នុងឯណោះ។
"អរុណសួស្ដីលោក" កាលបើគ្រាន់តែឃើញចិនសែមកភ្លាម លោកស្រីម័រហ្គេនក៏ប្រញាប់ចេញមកទទួលគាត់ ទាំងទឹកមុខញញឹមលាយឡំនឹងក្រសែភ្នែកសំឡឹងដែលពិបាកនឹងកាត់ស្មានបំផុត។
"នារីម្នាក់ណាដែលខ្ញុំត្រូវមើលនោះ?"
"នៅខាងនេះ" សំឡេងគ្រលរធំរបស់ខេនក៏បន្លឺឡើង នាំក្រសែភ្នែកចិនសែឲ្យងាកបែរមើលទៅនឹងឃើញដល់មនុស្សស្រីមានសភាពរាងកាយស្លក់ ហាក់មានការបារម្ភជាច្រើនលាក់កប់នៅក្នុងទ្រូង ដែលអ្នកធម្មតាពិបាកនឹងមើលដឹងខ្លាំងណាស់។ អឺឈីងកាលបើបានឃើញអ្នកដែលមានសញ្ជាតិដូចជាសញ្ជាតិកំណើតខ្លួន នាងក៏ព្យាយាមញញឹមហើយក៏អោនក្បាលគោរពគាត់ទាំងដែលខ្លួននាងពេលនេះគ្មានកម្លាំងពលាំង អាចនៅអង្គុយបានដោយការកាន់ទប់ពីខេនប៉ុណ្ណោះ។
បុរសចំណាស់ក៏ព្រលែងខ្យល់ដង្ហើមស្រាល មុននឹងទាញក្ដារឆ្នួនរបស់គាត់ចេញមក ហើយគុណគូមើលតាមការប្រាប់របស់អឺឈីង។
"ជុំវិញខ្លួននាងមានចំហាយមិនល្អ ដូច្នេះហើយទើបធ្វើឲ្យអារម្មណ៍នាងមិននឹងនរបែបនេះ គួរតែព្យាយាមសម្រាកឲ្យបានច្រើន បើសិនជាអាចកុំសូវចេញដើេហើរទៅខាងក្រៅអី.."
"ចុះនាងអាចរៀបចំពិធីមង្គលការរឺក៏ពិធីអ្វីផ្សេងបានទេ ក្នុងកំឡុងពេលនេះ?"
"មិនបាននោះទេលោក" ចិនសែនិយាយដល់ចំណុចនេះ លោកស្រីម័រហ្គេនក៏ស្រាប់តែញ៉ោចស្នាមញញឹមឡើង ត្បិតថាវាជាអ្វីដែលគាត់ចង់បានហ្នឹងឯង។ ចិនសែដែលគាត់ជួលមកនេះ តាមការពិតវាសុទ្ធសឹងតែជាការរៀបចំឡើងរបស់គាត់ទាំងអស់ បំណងរបស់គាត់គឺចង់បញ្ឈប់ពិធីមង្គលការកូន ហើយមួយទៀតគឺចងជើងអឺឈីង មិនឲ្យចេញទៅណាជាមុខជាការជាមួយកូនប្រុសគាត់ដាច់ខាត។
"ស្ដាប់តាមតែចិនសែទៅកូន ធ្វើបែបនេះក៏ដើម្បីសុវត្ថិភាពរបស់កូនឈីងដែរ" លោកស្រីម័រហ្គេនព្យាយាមថែមល្បោយ ដើម្បីឲ្យកូនប្រុសកាន់តែស្លុងជឿថែមទៀត ខេនគេងាកបែរមើលទៅឈីង មុននឹងញញឹមតិចៗដាក់នាង។
"អ៊ីចឹងស្អែកចាំបងឲ្យមេធាវីមកវិមាន ពួកយើងចុះអេតាសុីវិលតែម្ដងទៅល្អទេឈីង?"
ក្ឌាំង!
ដូចជារន្ទះបាញ់កណ្ដាលក្បាលលោកស្រីម័រហ្គេនអ៊ីចឹងពេលនេះ...

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now