ភាគទី48

59 3 0
                                    

បើប្រាប់ថាបងហ្ស៊ីងរែងចង្កេះមួយយប់ទល់ភ្លឺ ជឿអេតមីនអត់? ហុហុ

រឿង៖ ចំណងបេះដូងមួយរាត្រី
ភាគទី48៖ ចំណងមិនប្រាថ្នា

ម៉ោង4ទាបភ្លឺ
មួយយប់ទាល់ភ្លឺនៅក្នុងផ្ទះគំនូរស្ងាត់ រាងកាយមនុស្សប្រុសស្រីពីរនាក់ដែលមិនធ្លាប់សូម្បីតែគិតស្រម៉ៃថាអាចនឹងមានថ្ងៃមួយនេះ ថ្ងៃដែលពួកគេត្រូវការគ្នា ថែថើបត្រកងបីបម នឹងបំពេញចំណង់ស្រីប្រុសជូនគ្នាទៅវិញទៅមក។
លូហ្ស៊ីងឯណោះជាមនុស្សមានចំណង់ខ្ពស់ស្រាប់ បូកផ្សំនឹងជាតិថ្នាំដែលត្រូវលោកស្រីម័រហ្គេនដាក់ទៀត គេក៏សម្រុកចូលមិនបង្អង់សូម្បីតែមួយវិនាទីណាសោះ ដល់ថ្នាក់ម៉ាខេឡាដែលនៅក្រោមខ្លួនឯណោះសឹងតែដកចង្ការមាន់ម្ដងៗទៅហើយព្រោះស្រួលហើយក៏ហត់។
"បងហ្ស៊ីង..ហ៊ឹម" សំឡេងតូចថ្ងូររហឹម នាំចិត្តឲ្យអ្នកដែលកំពុងតែលុបមុខឯណោះប្រញាប់ចូលមកភ្លាម។
ម៉ាខេឡាដេកលង់លក់នៅលើសាឡុង កន្លែងតែមួយដែលនៅល្អជា ខណៈកន្លែងក្រៅពីនេះរ៉ាយប៉ាយអស់ មានប្រឡាក់សុទ្ធតែស្នាមស្នេហ៍រាត្រីរបស់ពួកគេកាលពីយប់មិញទាំងអស់។
"ហ៊ឹម"
"ម៉ាខេឡា?" លូហ្ស៊ីងប្រញាប់ប្រញាល់ចូលមកក្បែរនាង លើកខ្មងដៃស្ទាបកញ្ចឹងករនឹងថ្ងាសម៉ាខេឡាតិច ទាំងបារម្ភខ្លាចថានាងឈឺ។
"ស្គៀបខ្លួនណាស់បងហ្ស៊ីង ស្គៀប ហ៊ឹក" ម៉ាខេឡាពេបយំតិចៗខណៈខ្លួនននលគោកពេលនេះត្រូវដណ្ដប់ដោយផាហ៊ុមក្រាស់ដែលនាងទុកប្រើក្នុងបន្ទប់គំនូរនោះ។
"បែបនេះអូនគេងនៅទីនេះមិនបានទេ ម៉ោះ! ចាំបងយកអូនទៅផ្ទះធំ"
"បងហ្ស៊ីង..អ្ហឺ បងហ្ស៊ីងមិនបានទេ"
"កុំតវ៉ាជាមួយបង"
លូហ្ស៊ីងមិនទុកសូម្បីតែឱកាសឲ្យនាងបម្រាស់គេច គេដកផាហ៊ុមចេញពីខ្លួននាង បង្ហាញទ្រូងទ្រលុកទ្រលន់គួរឲ្យចង់ខាំ តែក៏មានតែទប់អារម្មណ៍នឹងយកអាវសឺមីរបស់គេមកបំពាក់ឲ្យនាងជួសវិញ មុននឹងលើកបីម៉ាខេឡាចេញពីផ្ទះគំនូរនោះ សម្ដៅឆ្ពោះទៅវិមានធំ។

"អ៊ួក..អ៊ួក"
សំឡេងក្អួតចង្អោរបន្លឺឡើងចេញពីផ្ទះបាយក្នុងវិមាន ដែលកើតចេញពីស្ត្រីចំណាស់ដែលជាលោកស្រីម្ចាស់វិមានហ្នឹងឯង។ ចាប់តាំងពីគាត់បានឃើញលូហ្ស៊ីងនឹងម៉ាខេឡាបង្កាត់ភ្លើងតណ្ហារោលរាលនោះមក គាត់ក៏ថប់ទ្រូង តឹងចិត្ត ដល់ថ្នាក់អង្គុយក្អួតចង្អោរមិនឈប់សោះ។
"ហ៊ឹសៗ អាហ្ស៊ីង អាថោកទាប ឯង..ឯងចាំមើលចុះ" កំហឹងដែលគាត់មាននៅលើលូហ្ស៊ីងពេលនេះ ហាក់ខ្លាំងក្លាជាងកំហឹងដែលគាត់មានទៅលើអឺឈីងទៅទៀត។ គាត់ខំតែគិតថាបើសិនជាគាត់ចាត់ការអឺឈីង ចាប់នាងឲ្យដេកជាមួយលូហ្ស៊ីងបាន គាត់ក៏អាចកម្ចាត់បានទាំងអឺឈីងនិងលូហ្ស៊ីងនោះ តែផ្ទុយមកវិញ គាត់បែរជាបង្កើតកំហុស កំហុសដែលពេលនេះកូនទាំងពីររបស់គាត់ត្រូវក្លាយជាគូឡើងគ្រែជាមួយមនុស្សសម្អប់ទាំងពីរនាក់។
"យើង..យើងនឹងធ្វើឲ្យឯងស្ដាយក្រោយអាហ្ស៊ីង"
(ចុះបើខ្ញុំមិនស្ដាយ តើលោកស្រីនឹងគិតយ៉ាងម៉េច?)
សំឡេងគ្រលរបន្លឺពីក្រោយខ្នង ជាសំឡេងដែលគ្រាន់តែលឺក៏គាត់ស្គាល់ច្បាស់ថាជានរណាដែរ។ លោកស្រីម័រហ្គេនងាកបែរសំឡឹងមើលទៅមាត់ផ្លូវក៏ឃើញកាយមាំខ្ពស់ ស្លៀកត្រឹមខោវែង តែមួយល្វែងលើក៏លែងខ្លួនទទេ បង្ហាញសាច់ហាប់ណែនដែលពេញទៅដោយស្នាមខ្វាចដែលបន្សល់ពីសង្គ្រាមកាលពីយប់មិញនោះ។
"ឯង..ឯង! អាហ្ស៊ីង..ឯង ឯងសុីម៉ាខេឡាហើយនៅចង់ឌឺយើងទៀត?"
"មិនមែនឌឺឯណា គ្រាន់តែថាចង់មកជួបមុខម៉ាក់ក្មេកបន្តិចសោះ"
"តែថាលោកស្រី..អូហ៍! មិនគួរហៅបែបហ្នឹងទេ គួរតែហៅថាម៉ាក់ក្មេក"
"ម៉ាក់ក្មេកហ្អា៎..ម៉ាក់ដឹងអត់ថាមុននេះខ្ញុំជាប្រុសដំបូងដែលបានខ្លួនកូនម៉ាក់ណា៎"
"ហ្អាយ៎! អា..អាចង្រៃ អាក្ស៊ីង!!!" លោកស្រីម័រហ្គេនក្ដៅឆេវស្រែកឡូឡាពេញវិមាន។ លូហ្ស៊ីងឯណោះគេមិនបានខ្វល់គិតអ្វីច្រើនទេ ដោយគេបីក្រសោបអ្នកដេកលក់ឡើងទៅជាន់ខាងលើជាមួយ មិនភ្លេចទាំងទម្លាក់បបូរមាត់ផ្ដល់ស្នាមថើបមួយខ្សឺតឲ្យនាងផងដែរ។
"បងមិនមានបំណងយកអូនមកលេងសើចទេម៉ាខេឡា, បងអ្នកប្រព្រឹត្តិ បងក៏ជាអ្នកទទួលខុសត្រូវលើអូនដែរ ជុប៎"
លូហ្ស៊ីងបីនាងមកដល់បន្ទប់ យកដៃរុញទ្វារចូល ស្របនឹងទ្វារបន្ទប់របស់ក្មួយស្រីជិតនោះបើកឡើងប្រឹប។ លូហ្ស៊ីងក៏រៀងប្រហោងពោះដែរ តែក៏ធូរចិត្តបន្តិចកាលបើឃើញអ្នកចេញមកនោះជាជូអឺ មិនមាននរណាផ្សេង។
"ជូអឺ ម៉េចមិនទៅគេងក្មួយ?"
"អូនគេងអត់លក់អេ៎ពូ ថ្លង់ប៉ាម៉ាក់អូនពេក ហ៊ើយ!" លឺតែជូអឺនិយាយប៉ុណ្ណេះ លូហ្ស៊ីងក៏អស់សំណើចទាំងដឹងការណ៍ភ្លាម។
"អានេះមិនត្រូវថ្នាំក៏វាដាក់បានដែរ លាំងឡើងកូនគ្មានបានដេកទៀត អាខេនអើយ អាខេន"
លូហ្ស៊ីងបន្តបីម៉ាខេឡាចូលមកក្នុងបន្ទប់ ចាក់សោរ រួចបន្តនាំនាងទៅបន្ទប់ទឹកដែលនៅក្បែរបំផុត។ កាយមាំទម្លាក់ខ្លួនអង្គុយក្នុងអាង ដោយដាក់រាងកាយម៉ាខេឡាឲ្យដេកកើយទ្រូង រួចបើកទឹកក្ដៅឧណ្ឌ ដើម្បីឲ្យអ្នកឈឺខ្លួនបានត្រាំ បំបាត់ការឈឺចាប់។
ឈូ!
"អ..អូយ៎ ឈឺផ្សាណាស់ អ្ហឹម"
"បន្តិចទៀតបានធូរហើយម៉ាខេឡា សម្ងំគេងទៅ" កាយមាំទាញខ្លួននាងមកអោបយ៉ាងណែនក្នុងរង្វង់ដៃ ដេកត្រាំទឹកក្ដៅឧណ្ឌឲ្យស្រួលរាងកាយ តែដៃរវាមបែបព្រានក៏ទៅណាមិនឆ្ងាយពីបរិវេណល្អាងនឹងគល់ទ្រូងម៉ាខេឡាសោះ។
"បងហ្ស៊ីង អ្ហឺម"
"សុំមួយទៀតមកហី ស្រីឆ្នាស់"

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now