ជូន3ភាគណា៎បើយកបាន800 ស្អែកអេតមីនឲ្យ4ភាគម្ដង លឿនៗឆាប់បានចួបរឿងពូហ្ស៊ីង ខិខិ
រឿង : ចំណងបេះដូងមួយរាត្រី
ភាគ67,68,69
"ចឹងហៃ ម៉ាក់មីងតូចឆាប់បានប្ដី ហិហិ!"
"កូនជូ.. សម្ដីមិនល្អ! ជាក្មេងអត់គួរនិយាយទេ" កាលបើលឺកូនស្រីនិយាយឃ្លាប្រយោគមិនប្រហែលមួយនោះ អឺឈីងក៏ប្រញាប់កែខៃដោយការងាកបែរនឹងដើរចូលទៅរកកូនភ្លាម។ អឺឈីងចូលមកដល់ បន្ទន់ជង្គង់ចុះស្របនឹងដៃម្ខាងលូកទៅអង្អែលប៉ះផែនថ្ពាល់ទន់រលោងរបស់កូន ភ្នែកនាងព្យាយាមមើលទៅមុខកូន តែក៏នៅមិនអាចដកចេញបានពីដៃខាងស្ដាំរបស់កូនដែលនៅមានសភាពញ័រតិចៗ ដែលវានឹងក្លាយជាអាការៈធម្មតារបស់កូននាងនៅថ្ងៃខាងមុខ។
"កូនគ្រាន់តែនិយាយលេងទេម៉ាក់ កូន..កូនចង់ឲ្យប៉ានឹងម៉ាក់បានសើចតើស៎ បើកូនខុស កូនសូរីណា៎" ពេលឃើញម្ដាយចូលមករកយ៉ាងស្ងៀមស្ងាត់នោះ ជូអឺនាងក៏ហាក់ដឹងច្បាស់ថាអ្វីដែលខ្លួននិយាយអាចនាំឲ្យម៉ាក់មិនសប្បាយចិត្ត ទើបនាងសង្រួមទឹកមុខហើយក៏ព្យាយាមនិយាយសុំទោសលាងកំហុសវិញ តែនាងមិនបានដឹងទេ ថាការដែលម្ដាយនាងនៅស្ងៀម មានទឹកមុខស្រងូតស្រងាត់ គឺមកពីនាងកំពុងតែស្លុងមើលទៅដៃកូនទៅវិញទេ។
"ពិបាកទេកូន?"
"ចាស៎ម៉ាក់?!"
"ដៃ..កូន វាញ័ររហូតបែបហ្នឹង កូនពិបាកអត់?" មាត់សួរ ដៃសងខាងក៏លូកត្រកងដៃផ្នែកស្ដាំរបស់កូនលើកឡើងសន្សឹមៗ ថែមទាំងទម្លាក់បបូរមាត់ថើបខ្សឺតទាំងបេះដូងជាម្ដាយកំពុងតែខ្ទេចខ្ទាំ។
ជូអឺឃើញម្ដាយថើបដៃខ្លួន លឺទាំងសំនួរម្ដាយសួរទៀត ទើបនាងប្រញាប់ក្រវីក្បាលញាប់ស្អេក។
"អត់អេ៎.. អត់មានបាកទេម៉ាក់ ជូដូចជាពីមុនតើ ទោះដៃញ័រ តែបេះដូងកូនអត់ញ័រផង ចឹងកូនអត់អីទេ ហិហិ"
ជាក្មេងតូច តូចញ៉េបមួយសោះ តែសម្ដីនាងមួយឃ្លាណាក៏លាក់បង្កប់នូវភាពចេះដឹង ដូចជាមនុស្សធំលាក់ព្រលឹងក្នុងខ្លួនក្មេងអ៊ីចឹង។
ការសន្ទនាបែបក្ដុកក្ដួលរវាងម្ដាយកូនទាំងពីរនាក់ក៏ទាញការចាប់អារម្មណ៍របស់ប្រុសៗទាំងពីរនាក់ដែលកំពុងតែភ្ជុងពាក្យសម្ដីគ្នាទៅវិញទៅមកឯណោះ។ ខេនងាកបែរសំឡឹងមើលទៅកូនស្រីបន្តិច តែក៏នឹកឃើញងាកបែរមករកអ្នកដែលអះអាងខ្លួនថាមកមើលថែ យកអាសារពួកគេឯណោះវិញ។
"ស្អីគេ? នេះឯងយំហ្អេស៎ចូវិន?"
"អត់..អត់ទេទាន៎ មិញ..មិញរុយហោះបុកភ្នែកតើស៎" រាងមាំប្រញាប់ដោះសារភ្លាម ក្រោយដឹងថាបែកធ្លាយយំពីមុខចៅហ្វាយនាយ ព្រោះតែចូលតួ អាណិតនាងល្អិតកូនស្រីចៅហ្វាយឯណោះ។
"រុយហោះបុកភ្នែក?" ខេនផ្ទួនសម្ដីតាមអ្វីដែលចូវិនបាននិយាយអម្បាញ់មិញវិញ ដែលនាំឲ្យអ្នកម្ខាងទៀតចាប់ភ្លឹកដឹងថា អម្បាញ់មិញគេកុហកឡើងដូចឆ្កួត។
"បាទទាន៎"
"ផ្ទះយើងមិនដែលមានរុយទេ"
"សង្ស័យវាតាមខ្ញុំមកពីឡានហើយអ្នកប្រុស តែមិនអីទេ! វាបុករួចហើយ"
"អូហ៍! ពិតមែនហើយ ខ្ញុំវិះតែនឹងភ្លេច អ្នកប្រុសលូហ្ស៊ីងបានឲ្យខ្ញុំយករបស់លេងមកផ្ញើអ្នកនាងតូចដែរ ចាំខ្ញំទៅយកពីឡានមកជូនទាន៎" ចូវិនរកវិធីដោះខ្លួនទាល់តែបាន ដោយពេលនេះគេប្រញាប់ជូតទឹកភ្នែក រត់ស្ររទៅខាងក្រៅវិញ ដើម្បីយករបស់បញ្ញើដែលគេជាអ្នកទិញមក តែកុហកថាជារបស់លូហ្ស៊ីង ព្រោះមិនចង់ឲ្យមិត្តចៅហ្វាយដេញដោលរកមូលហេតុថាថីបានជានាយទិញរបស់មកផ្ញើកូនស្រីគេបែបនេះ?
"ទាំងកូនចៅ ទាំងចៅហ្វាយ គ្មានអាណាសម្ដែងគួរឲ្យជឿម្នាក់សោះ"
គិតរួចខេនគេក៏លើកទូរសព្ទ័ចេញពីហោប៉ៅ រួចចុចខលទៅរកអ្នកដែលខ្លួនទើបត្មិះដៀលរួចនោះ។
YOU ARE READING
ចំណងបេះដូងមួយរាត្រី
Romanceចំណងស្នេហ៍កើតចេញពីការអាណិតស្រឡាញ់ដែលកម្លោះមន្ត្រីការទូតមានទៅលើស្រីសាមញ្ញម្នាក់ដែលសុខចិត្តលក់ខ្លួន ព្រោះទ័លច្រក។ ខេន x អឺឈីង