ភាគទី39៖ ពុតត្បុត (តចប់)

45 4 1
                                    

បងខេនថាមិនបាច់ការក៏បាន សម័យអាលូវគេចុះតែអេតាសុីវិលហ្នឹង ខិខិ

រឿង៖ ចំណងបេះដូងមួយរាត្រី
ភាគទី39៖ ពុតត្បុត (តចប់)

"ខេន.." ក្រឡេកមើលទៅទឹកមុខលោកស្រីម័រហ្គេនក្រោយពីបានលឺអ្វីដែលខេននិយាយរួចមក អឺឈីងនាងក៏ស្រាប់តែមានអារម្មណ៍មិនស្រួលនឹងប្រញាប់ឧទានហៅអ្នកក្បែរខ្លួនភ្លាម ហាក់បីដូចជាមានបំណងចង់ហាមឃាត់គេ។ ក្នុងពេលនេះរឿងមួយដែលនាងខ្លាច គឺនាងខ្លាចថាបើនាងធ្វើអ្វីខុសទាស់ លោកស្រីម័រហ្គេនអាចនឹងយកកំហឹងជះទៅលើជូអឺ, កូនស្រីរបស់នាង។
"បងធ្លាប់បានសន្យានឹងអូនហើយ ថាបងនឹងធ្វើឲ្យអូននិងកូនមានសុភមង្គលឈីង ក្រោយចុះអេតាសុីវិលរួច ពួកយើងនឹងគ្មានថ្ងៃបែកគ្នាទៀតនោះទេ ពួកយើងនឹងក្លាយជាគ្រួសារតូចមួយដែលអូនដែលប៉ងស្រម៉ៃចង់បាន" ខេននាពេលនេះ គេគ្មានគិតអ្វីច្រើនក្រៅពីធ្វើយ៉ាងណាឲ្យនារីម្នាក់នេះក្លាយជាភរិយាស្របច្បាប់របស់គេ ក្រោយរង់ចាំនាងអស់រយៈពេល5ឆ្នាំរួចមក គេមិនអាចចាំបន្តទៀតបាននោះទេ។ ខេនលូកដៃទៅកាន់ប៉ះម្រាមដៃស្រឡូនរបស់ឈីង មុននឹងអង្អែលប៉ះចិញ្ចៀននាងដៃដែលជាវត្ថុបញ្ចាំចិត្តដែលគេបានជូននាងមុននិងធ្វើការហោះហើរមកទីនេះ គេបានដាក់ចិត្តសន្យារួចហើយថាគេនឹងមានតែនាង ស្រឡាញ់តែនាងម្នាក់ប៉ុណ្ណោះក្នុងមួយជីវិតនេះ។
"បើកូនខេនគិតបែបហ្នឹង ក៏តាមចិត្តកូនចុះណា៎ ម៉ាក់គ្មានការជំទាស់ស្រាប់ទៅហើយ" សម្ដីបូកផ្សំនឹងស្នាមញញឹមរបស់លោកស្រីម័រហ្គេននាំចិត្តកូនប្រុសបានសប្បាយឡើងបន្តិច បើបានការយល់ស្របពីគាត់ជាចាស់ទុំហើយ តើគេនៅខ្វល់ខ្វាយអ្វីទៀត?
លោកស្រីម័រហ្គេនញញឹមយល់ស្របជាមួយនឹងកូនស្រីពិតមែន តែក្រសែភ្នែកនឹងអារម្មណ៍ខឹងក៏កើនឡើងខ្លាំងដល់ថ្នាក់ក្ដៅគគុកពេញទ្រូងរបស់គាត់តែម្ដង។
"អ៊ីចឹងម៉ាក់សុំជូនចែសិនចុះទៅវិញសិន ប្រុសខេននៅទីនេះមើលឈីងនឹងចៅជូចុះ"
"បាទ៎ម៉ាក់ អរគុណម៉ាក់ម្ដងទៀត" លោកស្រីម័រហ្គេនងក់ក្បាល រួចក៏នាំផ្លូវចិនសែចាកចេញឆ្ងាយបាត់ពីបន្ទប់ធំទូលាយមួយនោះ។
នៅតាមផ្លូវចុះមក លោកស្រីម័រហ្គេនគាត់ក្ដៅក្រហាយ ទប់មិនជាប់ ដល់ថ្នាក់សូម្បីតែទឹកមុខរម្យទមដែលគាត់ព្យាយាមបំពាក់កន្លងមក វាក៏ជ្រុះរបូតបាត់អស់ កាលបើគ្រាន់តែចេញឆ្ងាយពីក្រសែភ្នែករបស់កូនប្រុសរួចមក។
ស្ត្រីចំណាស់ជូនដំណើរនាំលោកចិនសែចុះមកខាងក្រោម រហូតទាល់តែមកដល់កន្លែងដែលមានឡានចតចាំរួចជាស្រេច ដែលគាត់បានត្រៀមសម្រាប់ជូនលោកត្រឡប់ទៅវិញ តែមុននឹងទៅលោកស្រីម័រហ្គេនក៏ព្រលែងភាពកើតទុក្ខមិនសុខចិត្តចេញមក។
"លោកគួរតែនិយាយឲ្យបានខ្លាំងៗជាងនេះ ស្រីម្នាក់នោះមិនអាចក្លាយជាកូនប្រសាររបស់ខ្ញុំបានទេ"
"ចុះលោកស្រីចង់ឲ្យខ្ញុំធ្វើយ៉ាងម៉េច? ជីវិតក្មេង មិនបានទាក់ទងជាមួយនឹងខ្ញុំនោះទេ ហើយលោកស្រីក៏បានឃើញហើយថាកូនប្រុសលោកស្រីគេមានឆន្ទះយ៉ាងម៉េចខ្លះមុននេះ?" កុំថាតែលោកស្រីម័រហ្គេនដែលក្រពុលមុខ លោកចិនសែឯណេះក៏ក្រពុលមិនស្ទើរដែរ មិនតែប៉ុណ្ណឹងថែមទាំងរអៀសចិត្តពេលបានមកឃើញថាគូដែលគាត់ត្រូវមកបំបែកនោះស្រឡាញ់ស្មោះស្មគ្រ័គ្នាថ្នាក់នេះ។
"ជីវិតមនុស្សម្នាក់ គេមានសិទ្ធិជ្រើសរើសជីវិតរបស់គេ លោកស្រីធ្វើនេះដូចជានាំបាបកម្មមកទម្លាក់ដល់ខ្លួនឯងអ៊ីចឹង ថ្ងៃក្រោយបើសិនជាអាច ឈប់ទាក់ទងហៅខ្ញុំទៀត" ថាតែប៉ុណ្ណេះគាត់ក៏ឡើងឡានចេញទៅបាត់ ទុកឲ្យលោកស្រីម័រហ្គេននៅឈរក្ដៅក្រហាយម្នាក់ឯងសឹងតែចង់ដាច់ខ្យល់ស្លាប់។ ដៃជ្រីវជ្រួញទម្លាក់ចុះ ក្ដាប់ណែន ខណៈក្រសែភ្នែកសំឡក់សំឡឹងមើលទៅបង្អួចបន្ទប់កូនប្រុសដែលនៅខាងលើឯណោះមិនទម្លាក់ភ្នែកទាល់តែសោះ។

មួយសប្ដាហ៍កន្លងផុត
អឺឈីងនៅអង្គុយក្នុងបន្ទប់តែម្នាក់ឯង ជូអឺក៏នៅគេងឯបន្ទប់នាងឯណោះ ចំណែកខេន គេក៏ទៅអហ្វហ្វីសបាត់ ព្រោះមានកិច្ចការងារសំខាន់ត្រូវបំពេញក្នុងនាមជាអ្នកការទូតប្រចាំប្រទេស។ រាងកាយតូចស្ដើងក្រាបក្បាលសំឡឹងមើលទៅផ្ទៃមេឃនៅខាងក្រៅ ខួរក្បាលហាក់មិនស្រឡះ ត្បិតមានរឿងច្រើនណាស់ដែលនាងត្រូវយកមកគិតពិចារណា មិនថារឿងនាង រឿងកូន នឹងរឿងរបស់ខេន។
"ថ្ងៃនេះជាថ្ងៃទីប៉ុន្មានហើយ?" ត្រឹមតែមួយសប្ដាហ៍ប៉ុណ្ណោះដែលអឺឈីងនាងមកដល់ផ្ទះធំទ្រនំខ្ពស់មួយនេះ ទីកន្លែងដែលនាងគិតថានាងអាចនឹងមានក្ដីសុខដោយរស់នៅជួបជុំគ្នាជាមួយខេននឹងកូនសំណព្វ តែនាងគិតខុសទាំងស្រុង។
ឈូ!
កំពុងតែអង្គុយស្លុងអារម្មណ៍ ស្រាប់តែមានទឹកមួយធុងជះចំកណ្ដាលខ្នងអឺឈីង នាំឲ្យរាងកាយទន់ខ្សោយអស់ជំហរដួលខ្ពោកទៅលើឥដ្ឋ។ រាងតូចស្ដើងព្យាយាមលើកដៃទប់ឥដ្ឋ គូថងាកខិតនាំខ្លួននាងឲ្យងាកមកប្រឈមមុខជាមួយនឹងអ្នកដែលធ្វើរឿងអស់ទាំងនោះ។
"បានស្រឡះខួរខ្លះទេ ហ័រ អឺឈីង? គិតហ្អេស៎ថាការដែលយើងទុកឲ្យឯងសុខស្រួលមួយសប្ដាហ៍នេះ មានន័យថាយើងចាញ់ឯងនោះ?" លោកស្រីម័រហ្គេនឈរញញឹមយ៉ាងស្រស់ ខណៈអ្នកបម្រើជំនិតគាត់ប៉ុន្មាននាក់ចូលមកចាប់ក្រៀកអឺឈីងឡើងផុតពីឥដ្ឋទាំងខ្លួនទទឹកជោគ។
ផាច់!
ដៃមានកម្លាំងខ្លាំងស្ទើរតែដូចជាមនុស្សប្រុសយារវ៉ាត់ថ្ពាល់អឺឈីងផាច់ រួចក៏ញញឹមយ៉ាងសមចិត្តជាទីបំផុត។ លោកស្រីម័រហ្គេនពេលនេះអាងតែខ្លួនមានសន្លឹកបៀរធំ គាត់ក៏ធ្វើបានអឺឈីងមិនសំចៃដៃតែម្ដង។ អឺឈីងឯណោះ ទោះបីជាឈឺ ទោះបីជាអាម៉ាស់ ក៏នាងមិនតបតរអ្វី បានត្រឹមនៅស្ងៀម ព្រមឲ្យគេវាយដំច្រំធាក់នាងតាមចិត្ត ដល់តែគេអស់ចិត្ត អស់ចង់ គេព្រមព្រលែងវិញ។
"ហ៊ឹសៗ" អឺឈីងគ្រហឹមនឹងដើមករ កាលបើខ្លួនតូចដេកដួលនៅលើឥដ្ឋទាំងឈឺពើតផ្សាបំផុត។ នាងអង្កុញខ្លួន ពើតរមួល នាំឲ្យអ្នកដែលធ្វើបាបនោះកាន់តែបានចិត្ត លើកជើងជាន់ខ្នងនាងផឹប ទុកនាងមិនបានស្មើសត្វធាតុ។
"លុបលាងខ្លួន ហាមធ្វើឲ្យកូនខេនដឹងឲ្យសោះ មិនអ៊ីចឹង នាងឯងដឹងលទ្ធផលយ៉ាងណាហើយ ហ័រ អឺឈីង" លោកស្រីម័រហ្គេននិយាយរួច គាត់នឹងកូនចៅក៏ចេញទៅខាងក្រៅបាត់ទាំងពេញចិត្ត ពេញថ្លើមបំផុត។
ការងារដែលគាត់ត្រូវធ្វើវាមិនអស់តែប៉ុណ្ណឹងទេ មកដល់ខាងក្រៅលោកស្រីម័រហ្គេនក៏ហុចកញ្ចប់អ្វីម៉្យាងទៅអ្នកបម្រើជំនិតរបស់គាត់។
"ដាក់លាយក្នុងអាហារវា ហាមប្រហែសជាដាច់ខាត វានៅខ្សោយបែបនេះទើបយើងងាយចាត់ការ"
"ចាស៎លោកស្រី"
"ល្អ! នាំគ្នាទៅធ្វើការទៅ" កាលបើបានកូនចៅដូចចិត្តទៀតនោះ លោកស្រីម័រហ្គេនក៏ញញឹមសប្បាយចិត្តយកតែមែនទែន។ គាត់មិនត្រឹមតែធ្វើបាបរាងកាយនាងទេ គាត់ក៏ធ្វើបាបចិត្តនាងដូចគ្នាដែរ នរណាក៏ដោយ ឲ្យតែហ៊ានលូកដៃប៉ះពាល់របស់គាត់ គាត់នឹងចាត់ការគ្មានបន្ធូរដៃទេ។
ការនិយាយផ្ដែផ្ដាំ បូកផ្សំនឹងការហុចកញ្ចប់ម៉្យាងឲ្យទៅកូនចៅគាត់ វាក៏មិនអាចគេចពីក្រសែភ្នែកមនុស្សម្នាក់ដែលមានបន្ទប់ទល់គ្នានោះ។ នាងកំពុងតែនិយាយទូរសព្ទ័សុខៗក៏ចៃដន្យបានឃើញវាទាំងអស់។ លោកស្រី ម័រហ្គេនចេញទៅបាត់ មនុស្សម្នាក់នោះក៏ចេញមក ចេញទាំងទឹកមុខមានមន្ទិលសង្ស័យរាប់មិនអស់។
"អ្នកម៉ាក់គាត់កំពុងតែធ្វើអី? លាយក្នុងអាហារអ្នកណា?"
(អាឡូ..អាឡូម៉ាខេឡា លឺបងនិយាយទេហ្នឹង?)

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now