ភាគទី07៖ មនុស្សមិនជិតដិត តែអារម្មណ៍ជិតដិត

126 8 0
                                    


រឿង៖ ចំណងបេះដូងមួយរាត្រី
ភាគទី07៖ មនុស្សមិនជិតដិត តែអារម្មណ៍ជិតដិត

ព្រឹកថ្ងៃបន្ទាប់បានឈានចូលមកដល់យ៉ាងឆាប់រហ័សបំផុត រាត្រីដ៏ផ្អែមល្ហែម ការអោបយ៉ាងកក់ក្ដៅរវាងគ្នានឹងគ្នាក៏ត្រូវបានបញ្ចប់ត្រឹមម៉ោង6និង30នាទីព្រឹក ពេលដែលអ្នកម្ខាងទៀតដឹងខ្លួននឹងមានស្មារតីត្រឡប់មកវិញ។
ត្របកភ្នែកស្ដើងសន្សឹមបើក ទាំងខ្លួនប្រាណចាប់ចុករោយ ត្បិតយប់មិញលេងសប្បាយជ្រុលកម្លាំងមិនតិច។ អឺឈីងគ្រហឹមនៅនិងដើមករ ដឹងខ្លួនថាពេលព្រឹកមកដល់ពេលណា រឿងរ៉ាវដែលកើតឡើងទាំងប៉ុន្មានក៏ត្រូវបានបញ្ចប់ ទោះបីចិត្តនាងចង់រឺក៏មិនចង់ក៏ដោយចុះ។
"អ..អូយ៎" អឺឈីងឈឺផ្សាសព្វខ្លួនប្រាណទាំងអស់ តែក៏នៅតែព្យាយាមច្រត់ដៃក្រោកឡើងយ៉ាងស្ងៀមស្ងាត់ ព្រោះខ្លាចថាអាចនឹងធ្វើឲ្យខេនភ្ញាក់។
អឺឈីងក្រោកឡើងទាំងដៃម្ខាងលូកឈោងយកកន្សែងពោះគោមករុំជុំខ្លួន តែជើងបែរជាមិនអាចឈានទៅណាបាន ដោយសារតែមូលហេតុមួយ៖
"ខេន!" ទ្រូងខាងឆ្វេងរបស់នាងហាក់ដូចជាធ្ងន់ត្រដុក កាលបើក្រឡេកបែរទៅឃើញផ្ទៃមុខស្រស់សង្ហារបស់អ្នកដេកលង់លក់បាត់សំឡេង បាត់ទាំងស្មារតីនោះ។ បបូរមាត់ក្រពុំឈូក ពេលនេះប្រែមកជាពេបយំតិចៗ ហេតុអីក៏បែបនេះ? ហេតុអីក៏អារម្មណ៍នាងនៅលើគេប្រែប្រួលឆាប់រហ័សម៉្លេះ ទាំងដែលនាងនឹងគេទើបតែជួបគ្នាបានមួយយប់សោះ។
ជុប៎!
ខួរក្បាលប្រកែកមិនឈ្នះអារម្មណ៍ អឺឈីងអោនមុខទៅជិតខ្លួនមាំ ទម្លាក់បបូរមាត់ថើបថ្ពាល់គេមួយខ្សឺតជាលើកចុងក្រោយ មុននិងរៀបចំខ្លួនចេញឆ្ងាយពីគ្រែដែលផ្ដល់ក្ដីសុខឲ្យខ្លួនពេញមួយយប់។
....
ក្រាក!
ប្រមាណជា15នាទីក្រោយពីរៀបចំរួចរាល់អស់ អឺឈីងនាងក៏បើកទ្វារផេនហោស៍ចេញមក តែក៏វ៉ាក់អើនិងវត្តមានមនុស្សម្នាក់ មនុស្សមានមាឌមាំ កម្ពស់ខ្ពស់ឈរនៅពីមុខទ្វារព្រមជាមួយកូនចៅក្បែរខ្លួនម្នាក់ ដូចជាប្រកាសប្រាប់នាងក្ដែងៗថាគេជាអ្នកប្រុស។
"យ៉ាងណាទៅការងារនាង?"
"នេះគឺអ្នកប្រុសលូហ្ស៊ីង" ដំបូងអឺឈីងនាងមិនចាប់ភ្លឹកដឹងថាគេជានរណាទេ ព្រោះធ្លាប់និយាយជាមួយគ្នាតែតាមទូរសព្ទ័ ពេលនេះបានជួបរូបកាយពិតក៏ដឹងថាមនុស្សប្រុសម្នាក់នេះ ពិតជាអ្នកមានពិតមែន។
"ខ្ញុំបានបំពេញការងាររួចហើយលោក លោកខេនកំពុងតែសម្រាន្តនៅខាងក្នុងឯណោះ"
"ហ៊ឹម ល្អៗ នាងធ្វើការបានល្អណាស់ ចែពិតជាមិនធ្វើឲ្យយើងអស់សង្ឃឹមពិតមែន.."
"ចា..ចាស៎" ការដែលមកឈរនិយាយរាយការណ៍ប្រាប់ដល់គេវាជារឿងអាម៉ាស់បំផុតក្នុងមួយជីវិតនាងទៅហើយ នេះនាងត្រូវនៅមុខក្រាស់ចំយកលុយពីគេទៅទៀត តែមិនអីទេ ដើម្បីបងប្រុសនាង នាងអាចធ្វើបានទាំងអស់។
"អូហ៍ មែនហើយ យើងវិសនិងភ្លេចទៅ" កាលបើក្រឡេកឃើញក្មេងដែលខ្លួនជួលឈររេរា អោនមុខចុះមិនទៅណាសោះ ទើបលូហ្ស៊ីងគិតឃើញថាគេនៅភ្លេចអី។
"អាចូវិន ហុចឲ្យយើងមក"
"អូហ៍ បាទ៎ទាន" ចូវិនឯណោះមិនបង្អង់ក៏ប្រញាប់ហុចកញ្ចប់ក្រដាសមួយឲ្យទៅចៅហ្វាយនាយ អ្នកខាងណេះក៏ហុចបន្តឲ្យទៅអឺឈីង។ គ្រាន់តែបានកញ្ចប់ក្រដាស បើកមើលឃើញនិងដឹងថាជាលុយភ្លាម រាងតូចស្ដើងក៏អោនក្បាលចុះរួចដើរទៅបាត់ លឿនដូចជារន្ទះតែម្ដង។
"នេះមិនលាយើងអីមួយម៉ាត់សិនទេហ្អស៎? នេះថ្ងៃថ្មីយើងកៅឆាយអស់មួយម៉ឺនដុល្លារទាំងព្រឹកតែម្ដង?"
"ជាមិត្តល្អ ត្រូវការចុះទុនបែបហ្នឹងហើយទាន៎"
"ឯងនិយាយត្រូវ អាខេនមិនដឹងជាធ្វើបុណ្យស្អី ទើបបានជួបសម្លាញ់ល្អៗប្រពៃ សង្ហាម៉ែអាសង្ហាដូចជាលូហ្ស៊ីងធ្វើជាមិត្តបែបនេះ ហ៊ើយ! ថ្ងៃល្អៗ" កម្លោះហាយសូលូហ្ស៊ីងទាញវាសផ្លិតផ្ទាល់ខ្លួន បក់ផាច់ៗ រួចក៏លូកដៃរុញទ្វារផេនហោស៍ចូលទៅយ៉ាងរំភើយ ព្រោះចង់ចូលទៅមើលថាមិត្តចាស់គេហូបស្មៅខ្ចីហើយដេកទ្រម៉ក់ខ្លាំងម៉្លេះ?

ពេលវេលាក៏ដើរទៅមុខលឿនរហូតដល់ខេនដេកលង់លក់តាំងពីក្បាលព្រលប់ ទាល់តែរសៀលថ្ងៃជ្រេតែម្ដង។ ត្រចៀកដែលសម្រាកទៅជាមួយនិងអវៈយវៈផ្សេង ពេលនេះក៏ចាប់ធ្វើការដោយបន្លឺសំឡេងក្ដុងក្ដាំង ដាស់នាំឲ្យមាឌមាំបម្រាស់ខ្លួន ទាំងនឿយណាយកម្លាំងខ្លាំងយកតែមែនទែន។
"ហ៊ឹម!" ខ្លួនបម្រាស់ ដៃវិញក៏រាវពេញលើពូក មានបំណងចង់ទាញចង្កេះតូច សាច់ទន់ក្រអូបយកមកអោបថ្នាក់ថ្នម រំសាយចិត្តខ្នក់ខ្នាញ់ដែលខ្លួនកើតមានគ្រាន់តែចាប់ដឹងខ្លួនមកភ្លាមម៉្លេះ តែក៏ប្លែក គេរាវស្ទាបយូរហើយ ហេតុអី? ហេតុអីក៏មិនប៉ះនាងសោះ។
"ឈីង? ហ៊ឹម អឺឈីង!"
"ស្អីតេស៎ហា៎ បើកភ្នែកមករកស្រីភ្លាម" ដំបូងខេនក៏គិតតែម៉្យាងថាអឺឈីងនាងទៅណា តែការដែលលូហ្ស៊ីងមកបន្លឺសំឡេងបន្ថែមល្បោយបែបនេះ ភាពងងុយទាំងប៉ុន្មានដែលខេនមានក៏ស្វាងអស់ នាំទាំងខ្លួនមាំទាំឲ្យប្រញាប់ក្រោកឡើងមកទៀត។
"អា..អាលូហ្ស៊ីង?"
"បែបពេញចិត្ត ពេញថ្លើមណាស់ហើយហ្នឹង ទើបបានដល់ថ្នាក់មមើរហៅរកគេទៀត"
"អឺឈីងនៅឯណា? ក្មេងស្រីម្នាក់នោះ.." ពេលនេះពាក្យលេបខាយរបស់លូហ្ស៊ីងហាក់មិនមានតម្លៃឲ្យខេនខ្វាយខ្វល់ខ្លាំងដូចជាអវត្តមានរបស់ស្រីកំណាន់ម្នាក់នោះទេ។ គេមិនបង្អង់ប្រញាប់ក្រោកពីគ្រែ ទាញខោជើងវែងយកមកស្លៀក ភ្នែកងាករ៉េរកមើលអាវសឺមីរបស់ខ្លួនបន្ទាប់ នឹងអាលបានចេញទៅរកមើលអឺឈីង។
"អឺឈីង! ឯងចង់សម្ដៅលើក្មេងដែលយើងជួលឲ្យមកកំដរហ្នឹងមែនទេ?"
"នាងមិនមែនជាស្រីកំដរទេ នាង..នាង.." ខេនទាល់អណ្ដាតហាក់រកពាក្យអ្វីនិយាយមកសម សម្រាប់លូហ្ស៊ីង សម្រាប់អ្នកផ្សេងអាចគិតលើនាងបែបហ្នឹង តែសម្រាប់គេ សម្រាប់គេវាខុសគ្នា។
"បានៗជាស្អីក៏បាន តែថាក្មេងនោះចេញទៅបាត់តាំងពីព្រឹកម៉្លេះ"
"ចេញទៅ? នាងទៅណា?"
"អោវ៎! ក្មេងរកសុី បម្រើរួចយកលុយក៏ចេញទៅបាត់ វាជារឿងធម្មតារបស់—"
"ព្រះអើយ!" ខណៈស្ដាប់មិត្តផង រកអាវសឺមីខ្លួនឯងផង ទើបរាលដាល នាំមុខខេនឲ្យមកឃើញស្នាមប្រឡាក់ដែលជាប់កកនៅលើពូកសាឡុងកាលពីយប់។ គេបែរជាលែងដើរទៅមុខ ទម្លាក់ខ្លួនចុះ ទាំងភ្នែកសំឡឹងមើលទៅឈាមប្រឡាក់ដែលបង្ហាញប្រាប់នាយច្បាស់ថាអឺឈីងនាងជាក្មេងស្រីនៅមានភាពបរិសុទ្ធ។
"នាងមិនមែនស្រីរកសុីទេ.. នាងនៅក្រមុំ ហេតុអី? ហេតុអីក៏នាងមកទីនេះ?" កាន់តែគិត ទ្រូងខេនកាន់តែអួលណែន ស្ទើរតែប្រេះបែកជាចំណិតៗ។ ឃើញវាដូចជាឃើញទឹកមុខរបស់អឺឈីងកាលពីយប់ គេលេងធ្ងន់ដៃណាស់ ហើយវាជាលើកដំបូងផង មិនដឹងថានាងឈឺកម្រិតណាទេ?

ភ្លឺឡើងបាត់អូនអីណា អាណិតហាស៎

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now