ភាគទី88

155 8 0
                                    

រឿង : ចំណងបេះដូងមួយរាត្រី
ភាគទី88

"ក្មេងជាកូនយើង យើងសុំអង្វរ កុំសម្លាប់កូនយើង អ្ហឺ យើងខុសហើយ" លូហ្ស៊ីងប្រកាសឡើងច្បាស់ៗប្រាប់ទៅដល់មិត្តសំឡាញ់ គ្រាន់តែលឺថាគេមានបំណងចង់យកកូនខ្លួនចេញ បុរសដែលព្យាយាមគេចវេស ពេលនេះគេទ័លច្រកហើយ គេព្រមទទួលស្គាល់ហើយ។
គ្រប់គ្នាដែលមានវត្តមាននៅក្នុងសំណាក់ហ័រ ពេលនេះក៏បែរស្ងាត់មាត់ឈឹង ហាក់ដូចជាទីនោះគ្មានវត្តមាននរណាម្នាក់សោះ មិនមានលឺសូម្បីតែសំឡេងដំណកដង្ហើមតែម្ដង។
"ឯងព្រមទទួលស្គាល់ហើយ?" ខេនសួរបញ្ជាក់។
"មែន! យើងព្រមហើយ យើងព្រមទទួលស្គាល់គ្រប់យ៉ាងទាំងអស់ យើងសុំតែម៉្យាងប៉ុណ្ណោះ.. សុំកុំឲ្យឯងធ្វើអីកូនយើង កុំយកគេចេញ ព្រោះគេ..គេមានឪពុក ឪពុកគេនៅត្រង់នេះ"
"ថ្ងៃនេះ បើសិនជាយើងមិនគម្រាមឯង! ឯងគិតថានឹងសារភាពដែរទេ? ទទួលខុសត្រូវប្អូនស្រីយើងដែរទេ អាហ្ស៊ីង?"
ផឹប!
សម្ដីខេន ប្រៀបបានទៅនឹងមួយកណ្ដាប់ដៃចោលកណ្ដាលទ្រូងរបស់លូហ្ស៊ីងអ៊ីចឹង អម្បាញ់មិញអារម្មណ៍គេប្រុងប្រៀបរួចគ្រប់សព្វទាំងអស់ហើយ ថាគេនឹងបកស្រាយ ឆ្លើយតបទៅកាន់ខេនឲ្យអស់ ដើម្បីស្រាយការយល់ច្រឡំមិនឲ្យពួកម៉ាកនៅខឹងសម្បារបន្តទៀត គេចុះចាញ់ហើយ គេព្រមហើយ តែគ្រាន់តែខេនសួរគេមួយសំនួរផ្ដើមក្បាលដំបូងភ្លាម លូហ្ស៊ីងគេក៏ទ័លតម្រិះនិយាយអ្វីលែងចេញទាំងអស់តែម្ដង ព្រោះមិនដឹងថាគួរបកស្រាយប្រាប់បែបណាទើបសាកសមនោះទេ។
"ឆ្លើយមិនចេញ? បានន័យថាឯងមិនមានគម្រោងសារភាព?"
"មិនមែនបែបហ្នឹងទេ..."
"ឯងគិតចង់បោះបង់ប្អូនស្រីនឹងក្មួយយើងចោលអ៊ីចឹងមែនទេ អាថោកទាប?" ខេនពេលនេះលែងមានអារម្មណ៍និយាយល្អជាមួយលូហ្ស៊ីងហើយ ក្នុងចិត្តក្ដៅរោលដោយភ្លើងកំហឹង ដែលអាចឲ្យគេហក់ទៅចាក់មិត្តសម្លាញ់បានភ្លាម បើសិនជាដល់ករខ្លាំងពេក។
ក្រឡេកបែរមកមើលម្ចាស់សមីខ្លួនម្នាក់ទៀតឯណេះវិញ ចិត្តកំពុងតែស្មុគស្មាញ គិតថាហោះមកសៀងហៃមកចួបអឺឈីង អ្នកយល់ចិត្តបំផុតរួចចិត្តអាចនឹងបានធូរស្រាលខ្លះ តែអត់ទេ!
ពេលនេះបញ្ហាកាន់តែធំ បញ្ហាដែលកើតចេញមកពីវត្តមាននាងតែម្នាក់គត់។
"អាហ្ស៊ីង.. ហ៊ឹស"
"បានហើយ! ប៉ុណ្ណឹងបានហើយអ្នកទាំងពីរ អ្ហឹក" ខណៈខេនយារដៃមានបំណងចង់ដាល់លូហ្ស៊ីងថែម ម៉ាខេឡាក៏ស្រែកឡើង ហាមឃាត់អ្នកទាំងពីរទាំងភ្នែកសងខាងដាមដោយទឹកភ្នែកស្រក់មកជោគជាំអស់។
"ឈប់វាយគ្នា ឈប់ទម្លាក់បន្ទុកលើនរណាម្នាក់ទៀតទៅ កូនខ្ញុំ.. ខ្ញំអាចចិញ្ចឹម អាចមើលថែដោយខ្លួនឯងបាន មិនចាំបាច់ឲ្យនរណាមកលំបាកជាមួយពួកខ្ញុំទេ"
"វាមិនទាន់ដល់ពេលឯងនិយាយនោះទេម៉ាខេឡា.." ខេននិយាយទាំងមិនសូម្បីតែងាកក្បាលបែរមើលមករកប្អូន ម៉ាខេឡាឯណេះចុកអួលក្នុងទ្រូង ទម្លាក់ដៃក្ដាប់កាន់កាបូបរបស់ខ្លួន មុននឹងចូលទៅជិតខ្លួនបុរសទាំងពីរនាក់ដែលកំពុងតែប្រឈមមុខនឹងគ្នា។
"អ៊ីចឹងអ្នកណាក៏មិនចាំបាច់និយាយដែរ"
ម៉ាខេឡាថាតែប៉ុណ្ណេះ នាងក៏កាន់កាបូបដើរចេញទៅប្រុយ ដែលវានាំឲ្យអ្នកគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំងយកតែមែនទែន។
"ម៉ាខេឡា..ម៉ាខេឡាបងឲ្យត្រឡប់មកវិញ" ខេនស្រែកហៅប្អូនស្រី ទាំងដែលដឹងថានាងនឹងមិនងាកមកវិញរកគេនោះទេ។ អ្នកជាបងក៏ឈានជំហានបំណងចង់ដើរចេញ តែក៏ត្រូវជនកំសាកដែលនៅឈរទល់មុខខ្លួនអម្បាញ់មិញ រត់ចេញទៅតាមនាងកាត់មុខបាត់។
"ម៉ាខេឡា.. អា.. អូយ៎ ហ៊ឹស" ខេនលើកដៃម្ខាងចង្អុលទៅលូហ្ស៊ីង តែមិនដឹងយ៉ាងម៉េចទ្រូងខាងឆ្វេងរបស់គេក៏ចាប់ចុកអួលភ្លាមៗ កន្ត្រាក់នាំឲ្យជង្គង់គេម្ខាងអស់លំនឹងអុកចុះ កុំតែបានអឺហ្វាន់រហ័ស ដឹងពីអាការៈរួចក៏ចូលទៅគ្រាហ៍ទប់។
"បងខេន.. បង! បងកើតអីហ្នឹង? អ្ហឹក" អឺឈីងចូលមករកស្វាមី លើកដៃម្ខាងកាន់ក្រសោបថ្ពាល់ប្ដី ខណៈដៃម្ខាងទៀតដែលនៅសល់ជួយទប់ខ្លួនរបស់គេជាមួយបងប្រុសនាង។
"អាការៈនេះ... អាឈីង ពួកយើងនាំខេនទៅបន្ទប់សម្រាកសិនទៅ អញ្ចេសចុះ ឯងខលហៅពេទ្យមក ចាំបងគ្រាហ៍គេទៅបន្ទប់"
"អ្ហឺ.. ចឹង..ចឹងក៏បាន"
"ប៉ាប៉ា.. អ៊ំហ្វាន ចាំអូនជួយអ៊ំ" នាងល្អិតជូអឺឯណោះមិនអែអង់ ទោះជាបារម្ភជាមួយលោកប៉ា តែនាងក៏មិនយំ ធ្វើខ្លួនរឹងមាំចូលមកជួយអោបគ្រាហ៍ឪពុកឡើងទៅបន្ទប់ ខណៈអ្នកជាប្រពន្ធឯណោះក៏រួសរ៉ាន់ខលជម្រាបហៅពេទ្យឲ្យមកមើលគេដល់សំណាក់ហ័រតែម្ដង។

"ម៉ាខេឡា.. ម៉ាខេឡា បងប្រាប់ថាឲ្យឈប់" ក្រឡេកមើលទៅអ្នកទាំងពីរឯណេះវិញ ការចាកចេញទាំងគ្មានហេតុផលរបស់ម៉ាខេឡានាំឲ្យអ្នកគ្រប់គ្នាត្រូវខកខានការនិយាយដោះស្រាយគ្នា ហើយពេលនេះម្នាក់ក្នុងចំណោមបងៗក៏ត្រូវចេញមកតាមនាង។
លូហ្ស៊ីងព្យាយាមស្រែកហៅម៉ាខេឡា តែហៅយ៉ាងណាក៏នាងមិនឈប់ លូហ្ស៊ីងខាំធ្មេញព្យាយាមទប់ចិត្ត ត្បិតគេមិនដែលធ្វើឆ្កែដើរតាមស្រីណាតត្រុកបែបហ្នឹងទេ ទោះបីជាគេតាមក្លារ៉ាក៏មិនពិបាកដូចជាតាមម៉ាខេឡាដែរ។
"ប្រាប់ថាឲ្យឈប់!"
"លែង..លែងខ្ញុំ" ម៉ាខេឡាស្រែកចាច៎ កាលបើលូហ្ស៊ីងលូកចាប់ដៃនាង ទាញនាងឲ្យបកត្រឡប់មករកគេវិញ។ រាងមាំក្ដាប់កដៃនាងជាប់ណែន ព្យាយាមសំឡឹងឲ្យចំភ្នែករបស់នាង ទុកជាការគម្រាម។
"បងមិនចង់អាក្រក់ដាក់ឯងទេម៉ាខេឡា!"
"អ៊ីចឹងកុំមករវល់ជាមួយខ្ញុំទៀត.." ម៉ាខេឡាស្រែកទាំងព្យាយាមគ្រវាសដៃចេញពីគេ តែលូហ្ស៊ីងប្រតិកម្មរហ័ស ពេលរបូតដៃពីការកាន់ គេក៏ស្រវ៉ាចាប់ស្មានាងសងខាងជួសវិញ។
  "បើឯងមិនចង់ឲ្យបងរវល់ អ៊ីចឹងឯងមកវិញធ្វើអី? ឯងមិនបានខ្លាំងដូចជាសម្ដីដែលឯងនិយាយរៀបរាប់នោះទេម៉ាខេឡា.. កូននេះឯងគ្មានថ្ងៃអាចចិញ្ចឹមម្នាក់ឯងបាននោះទេ បើគ្មានបង.." លូហ្ស៊ីងគេខឹងខ្លាំង ដល់ថ្នាក់ចោលសម្ដីប៉ុន្មានប្រយោគដែលចាក់ដោតពេញទ្រូងអ្នកម្ខាងទៀតតែម្ដង។
  "ឥលូវរឿងវាបែកធំហើយ អាខេននឹងអ្នកគ្រប់គ្នាដឹងហើយ"
  "ឯងពេញចិត្តហើយត្រូវអត់ម៉ាខេឡា? ក៏បាន.. ពួកយើងរៀបការទៅ ការឲ្យបានចប់ បង្កើតកូនហើយក៏ចិញ្ចឹមគេ.."
    ផ្លាច់!
    ដោយសារតែទ្រាំនឹងស្ដាប់សម្ដីគេលែងបាន ម៉ាខេឡាក៏យារដៃទះលូហ្ស៊ីងផ្លាច់កណ្ដាលមុខ រាងស្ដើងខាំថ្គាម ព្យាយាមទប់អារម្មណ៍ខ្លាំងណាស់ ព្រោះគិតថាមិនចង់ទន់ជ្រាយដោយការសម្រក់ទឹកភ្នែកពីមុខគេបន្តទៀតទេ។
  "បងនិយាយធ្វើដូចជាខ្ញុំនឹងកូនជាបន្ទុកសម្រាប់បងអ៊ីចឹងហ្ស៊ីង.."
  "បងមិនបានថា"
  "តែន័យបងចង់បានន័យបែបនោះ!" ម៉ាខេឡាថយជំហាន ឈានចេញឆ្ងាយពីលូហ្ស៊ីង មុននឹងមានឡានតាក់សុីមួយមកឈប់ចត ចំពេលនាំឲ្យនាងមានឱកាសបានរត់ឡើងលើឡាននោះបាត់។
    តុក!តុក..
  (ម៉ាខេឡា.. បើកទ្វារ! នែ...)
  "ពូចេញឡានទៅ.."
  "បាទ៎អ្នកនាង"

សង្ឃឹមថានឹងពេញចិត្តណា៎ 🌸✨

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now