ភាគទី18៖ ចិត្តនឹក

63 4 1
                                    

កាយនៅឆ្ងាយ តែចិត្តនឹងឆ្ងាយដែរទេ?

រឿង៖ ចំណងបេះដូងមួយរាត្រី
ភាគទី18៖ ចិត្តនឹក

ក្រោយជូនដំណើរខេនរួចរាល់ ជីវិតរបស់អឺឈីងក៏ហាក់ត្រឡប់វិញមកកាន់ចំណុចមួយដូចកាលពីមុន។ ជើងស្រឡូនបោះជំហាននាំខ្លួនចុលហួសមកខាងក្នុងសំណាក់ដែលស្ងាត់ជ្រងំ កន្លែងដែលនាងរស់នៅតែម្នាក់ឯងមករាប់ឆ្នាំ រស់នៅមកឡើងស៊ាំអស់ទៅហើយ តែវត្តមានរបស់ខេន ហាក់បីដូចជាកែប្រែនាងទៅហើយ ហេតុអី? ហេតុអីក៏នៅទីនេះប្រែស្ងប់ស្ងាត់ចម្លែកម៉្លេះ? ហេងហាងអារម្មណ៍ម៉្លេះ?
អឺឈីងព្យាយាមបោសសម្អាតអារម្មណ៍កណ្ដោចកណ្ដែងខ្លួនឯង ដោយងាកទៅធ្វើខ្លួនឲ្យរវល់ជំនួសវិញ ក្រែងវាអាចជួយនាងឲ្យបានធូរស្រាលអារម្មណ៍ខ្លះ។ នាងចូលទៅប្រមូលចានដែលបរិភោគជុំគ្នាជាមួយខេនយកទៅលាងសម្អាត ការងារអស់ពីមួយចូលមួយ ទោះបីផ្ទះនេះនាងនៅតែម្នាក់ឯងក៏ដោយចុះ។
ក្រឺង!ក្រឺង
កំពុងតែរៀបជូតដៃ មុននឹងបន្តការងារដទៃទៀតហើយ ទូរសព្ទ័នាងក៏ស្រាប់តែរោទ៍ឡើងភ្លាមៗតែម្ដង។ អឺឈីងឈោងដៃទាញយកទូរសព្ទ័មក មុននឹងស្លោរស្លន់ ត្បិតវាជាលេខដែលខលមកពីខាងមន្ទីរពេទ្យបងប្រុស។

មន្ទីរពេទ្យ
"ក្រោយទទួលការវះកាត់ សារពាង្គកាយបងប្រុសអ្នកនាងមើលទៅក៏ប្រសើរឡើងជាងមុនខ្លះ នេះបើសិនជាគេបន្តល្អប្រសើរជាងនេះ ខ្ញុំជឿថាថ្ងៃណាមួយលោកអឺហ្វាន់ហ្នឹងអាចក្រោកឡើងបានវិញជាក់ជាមិនខានឡើយ" តាមការពិតដែលខាងមន្ទីរពេទ្យខលនោះ គឺមិនមានអ្វីដុំធំឡើយ គ្រាន់តែគេចង់រាយការណ៍នឹងផ្ដល់ដំណឹងទាក់ទងនឹងស្ថានភាពរាងកាយបងប្រុសរបស់អឺឈីងតែប៉ុណ្ណឹង។
រាងតូចរីកស្នាមញញឹមស្គុសស្គាយដូចជាផ្កាត្រូវសន្សើមទឹកធ្លាក់ នាងសន្សឹមទម្លាក់ដៃទៅក្រសោបកាន់ប្រអប់ដៃក្រាស់របស់បងប្រុសជាប់ ថើបវាតិចៗទាំងក្នុងចិនបួងសួងចង់ឲ្យបងប្រុសក្រោកឡើងឆាប់ៗ។
"ឆាប់ដឹងខ្លួនណា៎បងប្រុស ឈីងនឹកបងណាស់ នឹកទាំងសំឡេងដ៏កក់ក្ដៅរបស់បងទៀត" ត្រូវហើយ! បងប្រុសនាងធ្លាក់ខ្លួនឈឺតាំងតែពីគេចាប់ជំទង់មក តែគេសន្លប់បាត់ស្មារតីក្លាយជាមនុស្សដេកធ្មឹងបែបនេះចាប់តាំងពីថ្ងៃដែលប៉ាម៉ាក់ពួកគេបែកផ្លូវគ្នាមកម៉្លេះ គេនឹងអឺឈីងមានគម្លាងអាយុខុសគ្នា10ឆ្នាំ ដូច្នេះបើគិតទៅឆ្នាំនេះគេអាយុ31ហើយ។
"អញ្ជើញអ្នកនាងនៅសួរសុខទុក្ខអ្នកជម្ងឺចុះ ខ្ញុំសុំទៅមើលអ្នកជម្ងឺដទៃទៀតសិន"
"ចា..ចាស៎ដុកទ័រ" អឺឈីងក្រោកឡើងអោនគំនាបតបតរទៅកាន់ខាងពេទ្យវិញ ហើយនាងក៏រង់ចាំដល់ពេទ្យបើកទ្វារចេញទៅបាត់ទើបនាងបែរងាកមកមើលបងប្រុស។ ថ្ងៃនេះទឹកមុខអឺហ្វាន់ស្រស់បស់ មើលទៅដូចជាមានព្រលឹងជាងសព្វមួយដងដែលនាងមកមើលថែនឹងសួរសុខទុក្ខ បានន័យថាការវះកាត់លើកនេះ វាបានផលពិតមែន។
"បងប្រុស.."
"បងចង់ដឹងរឿងដែលកើតឡើងលើខ្ញុំថ្មីៗនេះទេ?" ឃើញមុខបងប្រុសនិងមាឌរបស់គាត់ក៏រំលឹកនាងភ្លាមទៅដល់បុរសម្នាក់ដែលទើបតែឃ្លាតឃ្លាគ្នាក្នុងថ្ងៃនេះ។ អឺឈីងទម្លាក់មុខកើយលើដៃមានបន្តោកសឺរ៉ូមរបស់បងប្រុស ស្នាមញញឹមក៏ញ៉ោចឡើងហាក់រំភើបក្នុងការប្រាប់គាត់ពីខេន។
"ខ្ញុំបានជួបមនុស្សប្រុសម្នាក់ ជួបក្នុងពេលមួយដែលអាចនិយាយថាសមក៏បាន មិនសមក៏បាន តែ..គេជាមនុស្សល្អខ្លាំងណាស់បងអឺហ្វាន់ គេទាំងចិត្តល្អ ទាំងព្រួយបារម្ភ រហូតដល់ខ្ញុំគិតថាបើសិនជាគ្រប់យ៉ាងគ្រាន់តែជាការសម្ដែងរបស់គេ គេក៏ជាមនុស្សដែលមានទេពកោសល្យណាស់ ព្រោះទង្វើរបស់គេគ្រប់យ៉ាងគឺស្មោះត្រង់ខ្លាំងណាស់ ហិ" អឺឈីងសើចបន្តិច រួចក៏ឈ្លីក្បាលនិងបាតដៃបងប្រុសទៅមក ត្បិតនាងនិយាយខ្លួនហើយក៏អៀនខ្លួនឯងអីបែបនោះ។

មួយសប្ដាហ៍ក៏បានកន្លងផុត
ដូចជាទើបតែម្សិលមិញប៉ុណ្ណោះដែលខេនគេបានចាកចេញឆ្ងាយពីសៀងហៃ ត្រឡប់ទៅកាន់មាតុប្រទេសវិញ ពាំនាំទៅជាមួយនិងភារកិច្ច។ រយៈពេលមួយសប្ដាហ៍មកនេះ ទោះបីជាកាយនៅឆ្ងាយពីគ្នាក៏ពិតមែន តែអារម្មណ៍នឹករលឹកគឺពួកគេតែងតែមានចំពោះគ្នានឹងគ្នាជានិច្ច មិនតែប៉ុណ្ណឹង ពេលវេលាដែលមាន ពួកគេក៏ចែករំលែកគ្នាតាមរយៈការខលឆ្លងប្រទេសទាំងពីរ។
(ឈីងឈីង)
(ឈីង..)
"មកហើយៗ ហិហិ" ការឧទានហៅបែបរង់ចាំប៉ុន្មានដងក៏ត្រូវបញ្ចប់ ក្រោយអ្នកដែលគេហៅនោះក៏មកដល់ ទាំងដៃកាន់ចានគោមមួយមក ប្រហើរក្លិនឈ្ងុយពេញក្នុងច្រមុះ។ នាងដាក់ចានលើតុ ទាញទូរសព្ទ័ឡើងរួចបង្ហាញអ្នកម្ខាងទៀតពីអាហារដែលខ្លួនទើបចម្អិនរួច។
(ញ៊ាំមីទៀតហើយ នេះមិនខ្លាចថាវាអាចធ្វើឲ្យឈឺទេហ្អេស៎?)
កាលបើឃើញអឺឈីងលើកមីបង្ហាញ ខេនដែលនៅខ្សែបណ្ដាញម្ខាងទៀតក៏លើកសំនួរសួរឡើងទាំងព្រួយបារម្ភបំផុត។ ខេនតែងតែមើលការខុសត្រូវលើការហូបចុករបស់នាង ទោះជានៅឆ្ងាយក្ដី គេក៏តែងតែផ្ដល់ដំបូន្មានដល់នាងតូចជានិច្ច។
"នេះមិនមែនជាមីធម្មតាទេណា៎ នេះគេហៅថាមីអាយុវែង ពេលវេលាកំឡុងឆ្លងឆ្នាំអីបែបនេះ ពួកយើងតែងតែញ៊ាំវាដើម្បីសំណាងល្អនិងអាយុវែង តែថាស្ដាយដែរ.. ស្ដាយបើសិនជាលោកនៅ ពួកយើងនសងបានហូបមីនេះជាមួយគ្នាក្នុងថ្ងៃឆ្លងឆ្នាំ ដើម្បីឲ្យលោកបានអាយុវែង ហើយសង្ហាបែបនេះឲ្យយូរៗ ហិហិ" សម្ដីអឺឈីងនាំឲ្យអ្នកម្ខាងទៀតលាន់មាត់អស់សំណើច ទាំងគេនៅអង្គុយក្នុងអហ្វហ្វីសធ្វើការនៅឡើយនោះ។
(សម្រាប់ខ្ញុំមិនត្រូវការមីអាយុវែងអីទេ ឲ្យតែបានមើលមុខនាង ឃើញនាងរស់នៅមានក្ដីសុខ ក៏អាយុខ្ញុំបានវែងដែរ ព្រោះមិនបាច់ត្រូវអង្គុយចាំព្រួយបារម្ភខ្លាចថាមិនបានឃើញមុខតូចច្រមិចហ្នឹងទៀត)
សម្ដីគ្រប់ម៉ាត់ដែលបន្លឺចេញពីមាត់របស់អ្នកម្ខាងទៀត ហាក់មិនប្រែផ្លាស់អ្វីបន្តិចសោះ។ ពេលដែលគេចាកចេញទៅដំបូងនាងក៏គិតថាប្រាកដណាស់ គេច្បាស់ជាដូចជាអ្នកផ្សេងទៀត ទទួលបានអ្វីដែលខ្លួនត្រូវការហើយក៏រកលេសចាកចេញឆ្ងាយ តែខេនគេមិនបានធ្វើបែបហ្នឹងទេ នាងចាំបានថានៅថ្ងៃបន្ទាប់ពីថ្ងៃដែលគេចាកចេញទៅនោះ គេខលមកនាងទាំងយប់ គេខលមកនាងមុននរណាៗទាំងអស់ប្រាប់ថាគេបានមកដល់មាតុប្រទេសវិញដោយសុវត្ថិភាពហើយ។នាងក៏នៅចាំបានថានៅយប់នោះនាងយំពេញមួយយប់ នាងមិនគួរគិតមិនល្អលើគេទេ នាងមិនគួរដាក់ការសង្ស័យលើខេន ទាំងដែលកន្លងមកគេមិនដែលធ្វើអ្វីអាក្រក់មកលើនាងសូម្បីតែម្ដង មានតែអំពើល្អ ការស្រឡាញ់នឹងយកចិត្តទុកដាក់ប៉ុណ្ណោះ។
តុក!តុក
ការនិយាយសន្ទនាគ្នារវាងអឺឈីងនិងខេនក៏មានការរំខានពីសំឡេងគោះទ្វារសំណាក់នៅខាងក្រៅឯណោះ។ អឺឈីងនាងជ្រឹមចិញ្ចើម ហាក់ឆ្ងល់ថានរណាមករកនាងទាំងថ្មើរនេះ ព្រោះក្រៅពីអ្នកជិតដិត គ្មាននរណាស្គាល់ផ្ទះនាងនោះឡើយ។
(មានអីមែនទេឈីង?)
"ខ្ញុំមានការរវល់បន្តិចណា៎ ពួកយើងនិយាយគ្នាប៉ុណ្ណឹងសិនចុះ"
(អឺម! ថែរក្សាខ្លួនឲ្យបានល្អ ហើយកុំធ្វើការងារហួសកម្លាំងច្រើនពេក មុននឹងធ្វើអីត្រូវគិតថាមានអ្នកបារម្ភដល់នាងពីចម្ងាយឯណេះ)
"ចាស៎ លោកក៏ដូចគ្នា" អឺឈីងញញឹមស្រាល ចុចបិទទូរសព្ទ័ទាំងចិត្តមិនសូវជាចង់ប៉ុន្មានទេ។ នាងលាងសម្អាតដៃខ្លួនឯងរួច ក៏ប្រញាប់រត់ត្រុយចេញទៅខាងមុខ បើកទ្វារសំណាក់។
ក្រាក! ផឹប..
ដៃតូចស្រឡូនរុញបើកទ្វារទាំងទឹកមុខញញឹម តែទឹកមុខនាងទាំងស្រុងក៏ស្រាប់តែប្រែប្រួលពីសប្បាយមកជាភ័យស្លុត នាងព្យាយាមទាញទ្វារសំណាក់បិទវិញ តែវាក៏ហួសពេលត្បិតអ្នកនៅម្ខាងទ្វារមានគ្នាច្រើន ហើយសុទ្ធតែមាឌធំៗទៀត ដោយពួកគេប្រើតែដៃម្ខាងក៏រុញទ្វារឲ្យរបើកផ្ទប់ទាំងខ្លួនប្រាណអឺឈីងឲ្យដួលអុកនឹងដីទៀត។
"ជួបគ្នាទៀតហើយនាងល្អិត.."
"ពួក..ពួកលោកមកធ្វើអី? ក្រែង..ក្រែងខ្ញុំសងលុយពួកលោកអស់ហើយមែនទេ?" អឺឈីងឧទានឡើងទាំងញ័របបូរមាត់ រាងកាយតូចក៏កិលក្រឺតៗថយក្រោយទាំងភ័យខ្លាចជាទីបំផុត។ បុរសម្នាក់ក្នុងចំណោមគ្នីគ្នាទាំងក្រុមនោះក៏ចេញមក រួចបន្ទន់ជង្គង់ចុះពីមុខនាងបន្តិច គេប្រើដៃម្ខាងចាប់ទាញសក់នាង ទាញបញ្ច្រាស់ទៅក្រោយហើយក៏ញញឹមបិទមាត់មិនជិត។
"រឿងនេះសួរយើងមិនត្រូវទេ គួរតែសួរឪនាងវិញទើបត្រូវ ឪនាងទៅធ្វើអីបានជាមកធ្វើឲ្យនាងជាប់បំណុលទៀត? ម្ដងនេះច្រើនជាងលើកមុនគុណនឹង4ណា៎"
"អ្ហឹក"

មកទៅភ្លាម អូនមានហឿងភ្លែត ហ៊ឹកៗ

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now