ភាគទី23៖ អូនដោះលែងបង

79 5 1
                                    


រឿង៖ ចំណងបេះដូងមួយរាត្រី
ភាគទី23៖ អូនដោះលែងបង

ត្រឡប់ទៅកាលពីមួយខែមុន ក្រោយចាកចេញពីក្រុងសៀងហៃ ចាកឆ្ងាយពីមនុស្សជាទីស្រឡាញ់ ខេនគឺរវល់ការងារជាប់រហូត ត្បិតក្រោយការប្រជុំការទូត គេក៏មានការងារបន្តបន្ទាប់ចូលមកគរដូចជាភ្នំខ្ពស់ មិនតែប៉ុណ្ណឹងគេនៅឆ្លៀតពេលមួយរសៀល ដោយគេបែងចែកសេសសល់ពីការងារនៅអហ្វហ្វីស ដើម្បីបានពេលទៅនៅក្បែរនឹងមើលថែម្ដាយដែលនៅសម្រាកព្យាបាលនៅឯហ្វាមហោស៍ឯណោះ។ អ្នកម៉ាក់របស់គេជាមនុស្សសុីវិល័យ តែក៏ស្រឡាញ់ធម្មជាតិ ស្រឡាញ់អ្វីដែលនៅជុំខ្លួន ដូច្នេះហើយកន្លែងដែលសាកសមឲ្យគាត់ទៅសម្រាកព្យាបាលខ្លួននោះក៏គ្មានកន្លែងណាក្រៅពីហ្វាមហោស៍ហ្នឹងឯង។
ងឹក!
ឡានមួយគ្រឿងបើកចូលមកក្នុងល្បឿនលឿន មុននឹងឈប់ចតងឹកពីមុខផ្លូវចូលហ្វាមហោស៍។ រាងកាយខ្ពស់គ្រងឈុតអាវធំ ទីនុយជាមួយខោវែងខ្មៅនិងអាវសឺមី សមរឹក សមតំណែងជានាយការទូតវ័យក្មេងតែម្ដង។ ខេនត្រឡប់មកពីអហ្វហ្វីសក្នុងក្រុង ទើបគេត្រឡប់មកកាន់ហ្វាមហោស៍កំដរម្ដាយតាមទម្លាប់ដែលគេតែងតែធ្វើក្នុងកំឡុងពេលមកដល់នេះ។
ភ្នែកមុតត្របាញ់សំឡឹងរកមនុស្សដែលខ្លួនចង់ជួប ខណៈដៃទាំងសងខាងកាន់របស់បញ្ញើរណោងពេញខ្លួនដូចជាអ្នកលក់ច្រើនជាងអ្នកទិញទៅទៀត។ ខេនគេមានបំណងរកម្ដាយ តែក្រឡេកមើលអស់ហើយហាក់មិនឃើញសូម្បីតែស្រមោលរបស់គាត់សោះ ហៀបនឹងអស់សង្ឃឹមទៅហើយ សំឡេងដោះផស់ៗមួយក៏លាន់លឺឡើងបង្ហាញឲ្យអ្នកជាកូនឯណេះញ៉ោចស្នាមញញឹមបន្តិច ដូចជាដឹងថាគាត់នៅទីណា។
បន្ទប់សម្រាក!
មកដល់ទីនោះខេនត្រូវថយជំហានដោះស្បែកជើងចេញ ទុកតែស្រោមជើងរួចដើរចូលទៅខាងក្នុងបន្ទប់កម្មសិទ្ធិរបស់ម្ដាយ។ មកដល់ខាងក្នុង អ្វីដែលខេនបានឃើញនោះគឺម្ដាយរបស់គេកំពុងតែអង្គុយលេងល្បែង ល្បែងម៉្យាងដែលជនជាតិចិនតែងតែលេងកំសាន្ត ល្បែងម៉ាជាំង ស្ដាប់មើលទៅវាប្លែក តែវាក៏មានចំណុចជាច្រើនដែលគួរឲ្យចាប់អារម្មណ៍ ហើយវាក៏អាចទាក់ទងឲ្យអ្នកជម្ងឺឯណេះអង្គុយលេងទាំងទឹកមុខស្ងប់ដូចជាសមុទ្រស្ងប់ខ្យល់។
ឃើញម្ដាយអាចអង្គុយលេងបាន ខេនញញឹម ដើរបង្ហួសចូលទៅទាំងមិនបញ្ចេញសំឡេងរំខាន នាយយករបស់បញ្ញើម្ដាយ យកទៅដាក់លើតុកញ្ចក់ដែលមានក្បាច់រចនាស្អាត មុននឹងទម្លាក់ខ្លួនប្រាណទាំងស្រុងអង្គុយលើសាឡុងក្បែរនោះ ហាក់ដូចជាអស់កម្លាំងកំហែងជាទីបំផុត។
"មកវិញហើយហីប្រុសខេន? នេះមិនមកនិយាយស្វាគមន៍ម៉ាក់បន្តិចទេ?" កាលបើគេចូលមកមិនបាននិយាយរាក់ទាក់គាត់ ស្ត្រីចំណាស់ក៏ឧទានឡើង ជាមួយសំឡេងស្រាលបែបដូចជាអាក់អន់ស្រពន់ចិត្ត។
"មកពីខ្ញុំឃើញម៉ាក់កំពុងតែស្មឹងស្មាថគិត ទើបបានជាខ្ញុំមិនចង់រំខានហ្នឹងណា៎អ្នកម៉ាក់"
"បើកូនមក វាមិនចាត់ទុកថាជាការរំខានទេ ថាមិនត្រូវម៉ាក់អាចជាអ្នកបង្រៀនកូនឲ្យលេងម៉ាជាំងផងក៏ថាបាន"
"ហ៊ឹសៗ ម៉ាក់ក៏ដឹងថារឿងល្បែងសុីសង ខ្ញុំមិនចំណាប់" គ្រាន់តែលឺម្ដាយថាចង់បង្រៀនភ្លាម ខេនក៏អស់សំណើចនឹងដើមករបន្តិច រួចនាំខ្លួនក្រោកឡើងទៅរកម្ដាយវិញ បន្ទាប់ពីសម្រាកបាត់ហត់បន្តិច។
"មិនចំណាប់ រឺក៏មកពីមិនចង់រៀន?" ម៉ាក់របស់ខេនឧទានដេញជើងកូនប្រុស ខណៈដៃវិញរវល់លេងល្បែងនោះបន្តទាំងទឹកមុខស្ងប់ជានិច្ច។
"ទាំងពីរទេដឹង?"
"តែថា បើម៉ាក់ចង់ឲ្យខ្ញុំចេះលេងម៉ាជាំង ម៉ាក់ដណ្ដឹងប្រពន្ធចិនឲ្យខ្ញុំទៅ ក្រែងបាននាងមកបង្រៀនខ្ញុំ មិនពិបាកហត់ដល់ម៉ាក់" ដៃដែលកាន់គ្រាប់ម៉ាជាំងសុខៗ ពេលនេះក៏ស្រាប់តែឈប់។ អ្នកជាម្ដាយដាក់វាចុះ មុននិងងើបមុខសំឡឹងមើលទៅកាន់កូនប្រុសដែលនិយាយទាំងជឿជាក់អម្បាញ់មិញនោះ។
"ប្រពន្ធចិន? នេះកូនម៉ាក់ទៅតែប៉ុន្មានថ្ងៃក៏មានអ្នកក្នុងគោលដៅចាប់អារម្មណ៍ហើយរឺ?" ខេនមិនទាន់ឆ្លើយ ត្បិតហាក់ដូចជាស្ដាយក្រោយដែលបង្ហើបប្រាប់ម្ដាយ ទាំងដែលគេក៏ដឹងថាគាត់ច្បាស់ជាមានអារម្មណ៍មិនល្អដែលសុខៗគេនិយាយពីរឿងមនុស្សស្រីអីបែបនេះ។
"មិនអីទេកូន ប្រពន្ធជនជាតិអីវាមិនសំខាន់ ការដែលសំខាន់ឲ្យតែកូនមានក្ដីសុខ ម៉ាក់សប្បាយចិត្តហើយណា៎" អ្នកជាម្ដាយដែលងាកបែរសំឡឹងមើលមកអម្បាញ់មិញ ពេលនេះក៏ភ្ញោចស្នាមញញឹមយ៉ាងស្រស់ស្អាតដាក់កូនប្រុស គាត់លើកខ្មងដៃម្ខាងទៅប៉ះអង្អែលថ្ពាល់ខេនតិចៗ រួចក៏បន្តលេងល្បែងគាត់បន្តិចទៀត។ នៅសល់តែខេន ក្រោយពីបានទទួលការព្រមព្រៀងចេញពីមាត់ម្ដាយរួច គេក៏សប្បាយចិត្តសឹងតែរកពាក្យអ្វីនិយាយមិនបាន គេចង់តែហោះត្រឡប់ទៅសៀងហៃភ្លាម គេចង់នាំដំណឹងមួយនេះទៅប្រាប់អឺឈីងមុននរណាៗទាំងអស់ តែគេក៏មានតែទ្រាំ ព្រោះនៅជុំវិញក្ដីស្រឡាញ់ គេក៏មានភារកិច្ចជាច្រើនដែលត្រូវបំពេញជាមុនសិន។

1សប្ដាហ៍ក្រោយការត្រឡប់វិញ
ថ្ងៃនេះជាថ្ងៃដែលខេនមានការរវល់បំផុត មួយព្រឹកទល់រសៀលគេមានការប្រជុំសំខាន់ជាមួយអគ្គនាយកការទូត ចំណែកល្ងាច អ្នកម៉ាក់របស់គេក៏ត្រូវទទួលការវះកាត់ថែមទៀត រវល់ជាន់រវល់ពេញមួយថ្ងៃតែម្ដង។
ងឺត!ងឺត
កំពុងតែអង្គុយប្រជុំសុខៗ ទូរសព្ទ័ដែលនៅលើតុរបស់គេក៏ញ័រងឺតៗបង្ហាញពីការខលចូលរបស់មនុស្សម្នាក់។ ខេនគេទាញផ្កាប់ទូរសព្ទ័ចុះ ព្រោះមិនចង់ឲ្យការទទួលទូរសព្ទ័របសគេ នាំឲ្យអង្គប្រជុំទាំងមូលគ្មានសណ្ដាប់ធ្នាប់។
កន្លងផុតទៅប្រមាណជា20នាទី ទូរសព្ទ័របស់គេក៏នៅតែបន្តរោទ៍ទៀត ទើបខេនគ្មានជម្រើស លូកទាញយកទូរសព្ទ័មកមើលទាំងជ្រឹមចិញ្ចើមបន្តិច គិតខឹងដែរ នរណាអីក៏ទំនេរម៉្លេះ ខលនោះខល ខលមិនឈប់។ ខេនលើកទូរសព្ទ័មកមើល មុននិងឃើញថាអ្នកដែលខលមកនោះ គ្មាននរណាទេ ក្រៅពីលូហ្ស៊ីង មិត្តសម្លាញ់ដែលខលពីចម្ងាយឯណោះ មិនបង្អង់ខេនក៏ប្រញាប់ឆ្លើយតបវិញដោយការផ្ញើសារជាអក្សរតប។
(មានការអីលូហ្ស៊ីង? យើងកំពុងមានការរវល់បន្តិច)
<យើងមានការចង់និយាយជាមួយឯង លើកទូរសព្ទ័យើងទៅ>
(មិនបានទេ ឯងនិយាយតាមសារនេះមក ចាំរួចរាល់កិច្ចការអស់ ចាំយើងទាក់ទងទៅវិញ)
<...>
អ្នកម្ខាងទៀតមិនបានឆ្លើយតបមួយស្របក់ធំ ចំណែកខេនឯណោះគេក៏មិនសូវជាបានយកចិត្តទុកដាក់ ត្បិតភ្នែកនិងខួរក្បាលពេលនេះធ្វើការពីកន្លែងផ្ទុយគ្នាតែម្ដង។ ខួរក្បាលប្រើយកកត់ត្រាចំណាំពីបទបង្ហាញរបស់ថ្នាក់ដឹកនាំ ខណៈភ្នែកឯណេះមើលទៅអេក្រង់ទូរសព្ទ័ ចាំតបលូហ្ស៊ីងទៀត។
<ហេតុអីក៏ឯងមិននិយាយពីរឿងភ្ជាប់ពាក្យសោះបែបនេះ?>
(ហើយម៉េច៏អាលូហ្ស៊ីងវាដឹង? ម៉ាខេឡាប្រាប់វារឺយ៉ាងម៉េចហ្នឹង?)
កាលបើឃើញមិត្តសួរបែបនេះ ខេនគេក៏ឆ្ងល់ថាថាដំណឹងមួយហ្នឹងលេចលឺមកពីណា? បើម៉ាខេឡានាងមិនទាំងទាន់កំណត់ថ្ងៃបានស្រួលបួលនៅឡើយផងហ្នឹង?
<អូហ៍! រឿងភ្ជាប់ពាក្យហ្អេស៎? យើងស្មានថាជារឿងអីធំ>
<ចាំយើងទំនេរដៃសឹមយើងប្រាប់ឯង ពេលនេះយើងមានការរវល់ខ្លាំងណាស់ ប៉ុណ្ណឹងសិនចុះ>
ខេនឆ្លើយតបចប់ អង្គប្រជុំទាំងមូលក៏បញ្ចប់ភ្លាមដូចគ្នា ខេនមានតួនាទីជាអ្នកជួយសម្រួលដល់ការងាររបស់លោកអគ្គនាយក ដូច្នេះប្រាកដណាស់គេនឹងមានការរវល់ខ្លាំងជាប់រហូត រហូតទាល់តែល្ងាចទៅមើលអ្នកម៉ាក់នៅឯពេទ្យឯណោះតែម្ដង។
....
ត្រឡប់មកកាន់បច្ចុប្បន្នវិញ តាមផ្លូវទៅកាន់សំណាក់ហ័រ ខេនក៏ឆ្លៀតពេលនិយាយបកស្រាយគ្រប់យ៉ាងប្រាប់ទៅកាន់លូហ្ស៊ីង តែមើលទៅគេហាក់ដូចជានៅខឹង ព្រោះគេមិនសូម្បីតែទម្លាក់ចិញ្ចើមចុះម្ដងណាសោះ។
"នេះយើងរៀបរាប់ចង់បែកពពុះមាត់ហើយ ឯងនៅមិនលើកលែង មិនបាត់ខឹងយើងទេហ្អេស៎?"
"បើសិនជាការវះកាត់និងការងារឯងចប់តាំងពីមួយសប្ដាហ៍ដំបូង ហេតុអីក៏ឯងមិនត្រឡប់មកវិញ? យ៉ាងហោចណាស់ក៏គួរតែឲ្យជាដំណឹងមកខ្លះ មិនមែនស្ងាត់ដូចជាចោរលួចសេះបែបនេះ" លូហ្ស៊ីងគេនៅតែប្រកាន់ខឹង ត្បិតបើតាមដំណើរដើមទង ខេនមិនគួរនៅយូរថ្នាក់ហ្នឹងទេ តើវាមកពីអី?
"ឯងស្មានថាយើងមិនចង់ហ្អេស៎? វះកាត់អ្នកម៉ាក់ចប់ យើងជូនគាត់ទៅហ្វាមហោស៍ដើម្បីសម្រាក តែនរណាទៅដឹងថាផ្លូវតែប៉ុន្មានមេ ផ្លូវក៏ដាច់ ចរន្តភ្លើងក៏ឆ្លងប្រើមិនបាន ទម្រាំមានជាងមកជួសជុលក៏ត្រូវចាយពេលមិនក្រោយមួយទៅពីរសប្ដាហ៍ទេ យើងមិនបានធ្វើការ មិនបានធ្វើស្អីទាំងអស់ ព្រោះគ្មានចរន្តភ្លើង គ្មានអគ្គិសនី នេះគ្រាន់តែជួសជុលផ្លូវរួច យើងក៏ចេញមកភ្លាម ហើយហោះហើរមកទីនេះដើម្បីឯងនឹងឈីង"
"ណាកុំខឹងយើងអីសម្លាញ់ ឲ្យយើងសុំទោស" ខេនលូកដៃទៅកាន់ប៉ះស្មាលូហ្ស៊ីងតែក៏ត្រូវបិទវាសដៃចេញប៉ើកគ្មានក្រែងចិត្តសោះ។
"អ្នកដែលឯងត្រូវសុំទោសមិនមែនជាយើងទេ តែជានាងល្អិតឈីងឯណោះ ឯងដឹងរឺអត់ នាងគិតថាអ្នកដែលភ្ជាប់ពាក្យនោះជាឯង នាងគិតដូចជាយើងគិតអ៊ីចឹង ពេលនេះយើងមិនដឹងថានាងនៅឯណាទេ។
"ឯងនិយាយស្អីអាលូហ្ស៊ីង? ដឹង..ដឹងរឿងភ្ជាប់ពាក្យ? ឈីងដឹងពីពេលណា? បើយើងនិយាយតែពីរនាក់ឯងហ្នឹងកាលណោះ"និយាយមកដល់ចំណុចនេះលូហ្ស៊ីងក៏ព្រួសដង្ហើមវែង មុននិងជាន់ហ្វ្រាំងឈប់ងក់ពីមុខសំណាក់ហ័រដែលជាផ្ទះរបស់អឺឈីង។
"មួយខែមុន ឈីងឈឺធ្ងន់ណាស់ យើងយកនាងទៅពេទ្យ ទើបបានជានាងជ្រុលបានដឹងលឺការសន្ទនានោះ"
"ពុទ្ធោ! អើយ" ខេនលើកដៃជ្រប់មុខ តានតឹងអារម្មណ៍ មុននិងលូកបើកទ្វារចេញទៅយ៉ាងលឿនបំផុត។ លូហ្ស៊ីងឯណោះក៏ចេញទៅតាម ដោយមកដល់គឺចំពេលខេនគោះទ្វារសំណាក់ល្មម។
"ឈីង? អឺឈីង នេះគឺខ្ញុំខេនណា៎!"
"អឺឈីង.. អឺឈីងខ្ញុំមកវិញហើយ" ខេនគោះទ្វារសំណាក់ទូងៗ គោះផងហៅផងទាំងចិត្តនឹករលឹក តែគ្រប់យ៉ាងបែរជាស្ងាត់ គ្មានសូម្បីតែអ្នកមកបើកទ្វារទាល់តែសោះ ខេនគេមិនបានអស់សង្ឃឹមគេនៅតែគោះហៅនាងបន្តទៀត។
"ហ័រ អឺឈីង!"
"ឈីង ខ្ញុំគឺខេនណា៎"
"ហៃយ៉ូយ! មានការអីឡូឡាទាំងព្រឹកហ្នឹងអ្នកម្លោះ?" ការគោះរបស់គេមិនបានហៅអ្នកខាងក្នុងទេ តែដាស់ហៅអ្នកខាងក្រៅ ជាអ្នកជិតផ្ទះនាងបំផុតឲ្យចេញមក។ ស្ត្រីវ័យជ្រេទាំងពីរនាក់សំឡឹងមើលទៅខេននិងលូហ្ស៊ីងបន្តិច មុននឹងសួរបន្តទៀត។
"ចៅមានការមករកនរណាហ្អេស៎?"
"ខ្ញុំមានការចង់ជួបនាងតូចម្ចាស់សំណាក់នេះ"
"អូហ៍! នាងល្អិតឈីងហ្នឹងហ្អេស៎? ហ៊ើយ!" គ្រាន់តែលឺឈ្មោះឈីងភ្លាម ចាស់ទុំទាំងពីរក៏នាំគ្នាព្រួសខ្យល់ដង្ហើមធ្ងន់នឹងខ្សឹបខ្សៀវគ្នាបែបមានអ្វីលាក់បាំងអ៊ីចឹង។
"នេះមានរឿងអីយាយ? ឈីងនាងនៅសំណាក់ទេ? រឺមួយក៏នាងទៅធ្វើការ?"
"មីនាងម្ចាស់សំណាក់នេះចេញបាត់តាំងពីកន្លះខែមុនមកម៉្លេះ សង្ស័យគេចពីពួកចងការតាមធ្វើបាប ព្រោះកាលពីមួយរយៈមុន មានអ្នកចងការមកវាយធ្វើបាប របួសស្នាមឲ្យពេញតែខ្លួន សេសសល់ត្រឹមតែដង្ហើមចង្រិតប៉ុណ្ណោះ គួរឲ្យអាណិតណាស់"
ក្តុក!
អាវធំដែលនៅនិងដៃខេនក៏ធ្លាក់ក្ដុក ប្រៀបបីដូចជាបេះដូងគេដែលប្រេះស្រាំ ក្រោយទទួលដឹងលឺរឿងវេទនារបស់អឺឈីងរួចមក នេះត្រឹមតែមួយខែ មួយខែដែលគេនៅឆ្ងាយនាង នាងក៏មានបញ្ហាអស់ទាំងនេះ នាងជាក្មេង នាងនៅតូចនឹងទន់ខ្សោយណាស់ ប៉ះកម្លាំងអ្នកទារបំណុលប្រុសៗមិនដឹងជានាងលំបាកវេទនាប៉ុណ្ណានោះទេ គ្រាន់តែគិតបេះដូងគេក៏ឈឺអូចៗដូចជាចង់ស្រក់ឈាម។
"ចុះហេតុអីក៏គ្មាននរណាជួយនាង? ប៉ូលីសមានហេតុអីក៏មិនហៅ?" លូហ្ស៊ីងឱណោះក៏មិនធម្មតា ក្ដៅឆេវដូចជាបាយពុះ សឹងតែទាញកាំបិតមកព្រ-លះសាច់ពួកនោះបាន បើអាច។
"ពួកយើងសុំតែសុខទេ ម៉្យាងពួកយើងក៏ជាកូនបំណុលពួកវាដែរ ដូច្នេះ..."
"ចុះលោកយាយដឹងថានាងទៅណាបន្តទេ? ចុះបងប្រុសនាង..បងនាងដែលសម្រាកនៅពេទ្យឯណោះ? យាយដឹងថាពេទ្យណាទេ?" មែនហើយ! ក្នុងស្ថានភាពមិនអំណោយផង ខេនក៏ស្រាប់តែនឹកឃើញដល់បងប្រុសអឺឈីង បើសិនជាគេអាចដឹងពីពេទ្យគាត់សម្រាក ប្រាកដណាស់ គេច្បាស់ជាអាចជួបឈីងទៀត។
"អឺហ្វាន់ហ្អេស៎? អឺហ្វាន់គេស្លាប់បាត់ហើយ"

បងខេនកវិញរឿងផ្ទួនៗដូចជាថ្មភ្នំបាក់សង្កត់ :3

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now