រឿង : ចំណងបេះដូងមួយរាត្រី (វគ្គលូហ្ស៊ីង x ម៉ាខេឡា)
ភាគទី72"តែថា.."
"ប៉ុណ្ណឹងនៅស្ដាប់មិនបានទៀត? រឺចង់ឲ្យយើងដេញឯងចេញសិន?" កាលបើបុគ្គលិកម្នាក់នោះបង្ហាញសម្ដីទាក់ទើរបែបនេះ លូហ្ស៊ីងក៏ឆ្លើយតបទាំងមើលទៅដូចជាខឹង ព្រោះសម្ដីគេអម្បាញ់មិញដូចជាមិនពិបាកយល់ទេ ហេតុអីក៏នៅស៊ាំញ៊ាំច្រើន?
"អ៊ីចឹងខ្ញុំមិននៅរំខានទេទាន៎ ចាំខ្ញុំរៀបចំជូន" តាមពិត អ្វីដែលនាំឲ្យគេនៅស្ទាក់ស្ទើរចង់សួរបញ្ជាក់នោះ ក៏ព្រោះគេចង់ប្រាប់ថាមុននេះគេបានឃើញអ្នកនាងដែលអ្នកប្រុសខ្លួនបាននាំមកនោះ តែណ្ហើយ! ពេលនេះគាត់កំពុងតែជាប់ដៃជាមួយនារីម្នាក់ផ្សេងហើយ ដូច្នេះគេក៏គ្មានតួនាទីអីទៅចេះដឹងនឹងក្រើនរំលឹកអ្នកមានឋានៈខ្ពស់ជាងខ្លួនដែរ គេអាចត្រឹមស្ងៀមស្ងាត់ ការពារមុខតំណែងការងារខ្លួនប៉ុណ្ណឹងឯង។
បុគ្គលិកម្នាក់នោះក៏ដើរចេញបាត់ស្ងាត់ពីបន្ទប់ គាប់ជួននឹងខ្លួនអ្នកដេកតម្អូញនៅលើពូកនោះ ប្រាស់រលាស់ទម្លាក់ដៃអោបចង្កេះលូហ្ស៊ីងភ្លាម។
"ក្លារ៉ា?" បបូរមាត់ក្រាស់ឧទានហៅឈ្មោះមនុស្សស្រីខ្លួនប្រាថ្នាទាំងបេះដូងលោតញាប់ដុកដាក់ៗសឹងតែផ្ទុះបែក ក្លារ៉ានាងបោះដៃមកអោបគេ? វាជាការពិត...
"ហ៊ឹម កក់ក្ដៅ! កក់ក្ដៅខ្លាំងណាស់" បបូរមាត់ស្ដើងរអ៊ូរហឹស ខណៈដៃអោបរឹតចង្កេះមនុស្សប្រុសដែលមិនធ្លាប់ស្និតស្នាលគ្នានឹងនាងសោះ ដឹងត្រឹមតែថាគេជាមិត្តម្នាក់ទៀតរបស់ខេន ដូច្នេះគេក៏ដូចជាមិត្តនាងម្នាក់ដែរ តែសម្រាប់អារម្មណ៍លូហ្ស៊ីង.. វាខុសគ្នា។
"នាងនឹងកក់ក្ដៅជានិច្ច ដរាបណា ខ្ញុំនៅទីនេះ" អារម្មណ៍រំភើបនឹងសមចិត្តបន្តដឹកមុខ នាំឲ្យលូហ្ស៊ីងទម្លាក់ខ្លួនដេកនៅលើពូកទន្ទឹមគ្នានឹងអ្នកស្រវឹងគ្មានស្មារតីឯណោះ ក្លារ៉ាវិញ កាលបើមានមនុស្សខ្លួនធំដេកជិត នាងក៏រុលត្រសុលខ្លួនចូលទៅជិត បបូរមាត់ងើបឡើងទាំងបិទភ្នែក ថើបចុងចង្ការអ្នកម្ខាងទៀតឯណោះ ដែលវាធ្វើគេកាន់តែកញ្ជ្រោលរោលរាលដល់ថ្នាក់ទប់លែងជាប់អោនទៅថើបបបូរមាត់នាង។
"អ្ហឺម..អឺម" ក្លារ៉ាគ្រហឹមនឹងដើមករ ហាក់ដូចជាមិនអាចធ្វើអ្វីបាន ក្រៅពីនៅស្ងៀម ស្ងៀមឲ្យបបូរមាត់នោះថើបគ្រលាស់អណ្ដាត ជួយលាងសម្អាតចេញស្រាចេញពីក្រអូមមាត់នាង។ វិនាទីបន្ទាប់ខ្លួនធំជង្គ្រោងក៏គ្រលាស់ឡើងទ្រោបពីលើកាយគ្មានស្មារតីរបស់នាង បិទបាំងនូវរាល់ពន្លឺក្នុងបន្ទប់ទាំងមូលដែលហ៊ុមពទ្ធ័ជុំវិញខ្លួនរបស់ពួកគេ។
ក្លារ៉ាសន្សឹមបើកភ្នែកឡើងទាំងស្រវាំង វិលខ្ញាល់ដូចជាកន្តេះឡង់ តែនាងក៏នៅតែញ៉ោចស្នាមញញឹមបាន ព្រោះតែស្នាមញញឹមយ៉ាងស្រទន់របស់មនុស្សប្រុសម្នាក់នោះ។
"បង..អ្ហឺម"
សព្វនាមត្រឹមប៉ុណ្ណេះធ្វើឲ្យអ្នកនៅពីលើខ្លួននាងញញឹម សង្គ្រប់មកថែថើបមាត់នាងម្ដងទៀត តែលើកនេះវាមិនត្រឹមតែថើបទេ វាមានអ្វីលើសពីនោះទៅទៀត ក្រោមសន្សើមធ្លាក់ ត្រជាក់សាយភាយពីកញ្ចក់ រាត្រីដ៏មនោរម្យ លូហ្ស៊ីងបានដេករួមគ្រែជាមួយមនុស្សស្រីដែលគេតែងតែស្រម៉ៃគិត។
—
ព្រលឹមថ្ងៃបន្ទាប់!
កាយខ្ពស់មាំឈរនៅមាត់បង្អួចសណ្ឋាគារទាំងអារម្មណ៍ស្រស់ស្រាយជាទីបំផុត ក្រសែភ្នែកមុតមាំងាកបែរសំឡឹងមើលក្រោយ មុននឹងបានឃើញក្លារ៉ាដេកនៅលើគ្រែដដែល ហើយក៏ដេកយ៉ាងស្ងប់ស្ងាត់ សាកសមនឹងភាពនឿយហត់និងការឈឺរបស់នាង។
លូហ្ស៊ីងព្រួសខ្យល់ដង្ហើមស្រាល មុននឹងទម្លាក់ដៃចូលហោប៉ៅបំណងនឹងទាញបារីមួយដើមមកជក់ តែថាគេភ្ញាក់ខ្លួនព្រើត ព្រោះនឹកឃើញថាអាវធំ គេមិនដែលដាក់បារីមកតាមទេ បើចង់ជក់ពេលនេះ គេត្រូវតែឡើងទៅខាងលើផេនហោស៍។
"នាងគួរតែកំពុងតែដេក..យើងមិនគួររំខានទេ"
នឹកឃើញដល់ផេនហោស៍ភ្លាម លូហ្ស៊ីងក៏រំលឹកនឹកដល់ប្អូនស្រីក្រៅខោដែលនៅទីនោះ ម៉ោងថ្មើរនេះមេឃមិនទាន់ទាំងមានព្រះអាទិត្យរះផង បើគេទៅ គេអាចនឹងរំខានដល់នាងជាក់ជាមិនខាន។
"អ្ហឺម.." កំពុងតែគិតសុខៗ អ្នកដេកនៅលើគ្រែក៏បែរជាគ្រហឹមឡើងនៅនឹងដើមករខ្លួនឯង។ លូហ្ស៊ីងរហ័សចោលភ្នែកសំឡឹងមើលទៅកាន់នាង មានបំណងចង់បោះជំហានចូលទៅជិតនឹងលួងលោមនាង តែទូរសព្ទក៏បែរជាចង្រៃរោទ៍ឡើងកាត់ស្បៃរាត្រីតែម្ដង។
"លេខនរណា?"
លេខចម្លែក! មិនដែលមានក្នុងទូរសព្ទ តែខលមកទាំងព្រឹកបែបនេះ វាគួរឲ្យឆ្ងល់បំផុត។
"អាឡូ លូហ្សីងនិយាយ"
(កុំគិតថាឯងយកខេឡាទៅហើយគ្មាននរណាដឹងនោះ)
សំឡេងក៏មិនប្រហែល ខលមកបែបសំឡេងរឹងកំព្រឹស កាចៗនាំឲ្យអ្នកខាងណេះក្ដៅស្លឹកត្រចៀកងឺង។
"ឯងជានរណា? ហេតុអីក៏ស្គាល់ម៉ាខេឡា?"
(ហេតុអីក៏យើងមិនស្គាល់អ្នកដែលជិតនឹងក្លាយជាប្រពន្ធយើងនោះ? ប្រាប់មកថាខេឡានៅឯណា ទាន់យើងនៅនិយាយល្អជាមួយឯង)
លឺសម្ដីអ្នកម្ខាងទៀតភ្លាម លូហ្ស៊ីងក៏ក្ដាប់ដៃជាប់ណែន ប្រញាប់បើកទ្វារចេញពីបន្ទប់ក្លារ៉ាភ្លាម។ គេឡើងជណ្ដើរយន្តទាំងដៃកាន់ទូរសព្ទជាប់ ចិញ្ចើមចងខ្ពស់ រហូតដល់ទ្វារផនហោស៍ត្រូវបានបើក។
បន្ទប់ធំល្ហល្ហេវ វាមិនអាចប្រៀបបាននឹងការបាត់ខ្លួនរបស់នាងដែរ។ ម៉ាខេឡានាងមិនបាននៅក្នុងបន្ទប់ឡើយ អ្វីដែលគេឃើញគឺអាហារមួយឈុតដែលគ្មានសូម្បីមនុស្សប៉ះ។
"ម៉ាខេឡាទៅណា?"
(ហ៊ឹស! កុំឲ្យយើងរកខេឡាឃើញមុនឯងឲ្យសោះ ព្រោះបើយើងរកឃើញនាងមុន នាងជារបស់យើង)
ផូស៎!
រកតែអ្នកម្ខាងទៀតនិយាយមិនទាន់ចប់ លូហ្ស៊ីងក៏បោកទូរសព្ទចោលផូងទាំងខឹងសម្បារខ្លាំងៗ៕
—
អរគុណសម្រាប់ការអានណា៎
YOU ARE READING
ចំណងបេះដូងមួយរាត្រី
Romanceចំណងស្នេហ៍កើតចេញពីការអាណិតស្រឡាញ់ដែលកម្លោះមន្ត្រីការទូតមានទៅលើស្រីសាមញ្ញម្នាក់ដែលសុខចិត្តលក់ខ្លួន ព្រោះទ័លច្រក។ ខេន x អឺឈីង