ភាគទី56៖ មនុស្សពីអតិត

49 3 0
                                    

រឿង៖ ចំណងបេះដូងមួយរាត្រី
ភាគទី56៖ មនុស្សពីអតិត

"ឯង.."
"បានហើយ! នេះពួកបងមិនគិតដល់ចិត្តអឺឈីងបន្តិចទេមែនទេ? ការវះកាត់របស់គាត់បានជោគជ័យ អ្នកទាំងពីរគួរតែនាំគ្នាអបអរ មិនមែនមកឈ្លោះប្រកែកគ្នាអីបែបហ្នឹងទេ"
ម៉ាខេឡានាងទ្រាំមិនបាន កាលបើដំណឹងដែលនាងរង់ចាំបានហុចផលហើយ តែបែរជាអ្នកជុំវិញខ្លួននាំគ្នាធ្វើឲ្យបរិយាកាសអស់ទាំងនោះអាប់អួរ ព្រោះតែភាពមានៈនឹងចង់ឈ្នះរៀងខ្លួន។ នាងដើរបំបុកទាំងស្មាបងប្រុសនាងនឹងបងប្រុសរបស់អឺឈីង រួចចូលទៅជិតគ្រែរបស់អឺឈីងដែលមានពេទ្យចាំរុញចេញជាស្រេចនោះ។
"ការមើលថែអឺឈីងជាតួនាទីខ្ញុំ ដរាបណាបងថ្លៃមិនទាន់ដឹងខ្លួន គ្មាននរណាអាចយកគាត់ទៅណាទាំងអស់" ម៉ាខេឡានិយាយម៉ាត់ៗរួចក៏ប្រាប់ពេទ្យឲ្យនាំយកខ្លួនអឺឈីងទៅបន្ទប់សម្រាក ក្នុងចំណោមបុរសទាំងបីនាក់ដែលឈរនៅទីនោះ ក៏មានបុរសម្នាក់ដែលស្ងប់ស្ងាត់ជាយូរ តែក្រោយលឺម៉ាខេឡានិយាយរួចមក គេក៏បែរជាញ៉ោចស្នាមញញឹមហាក់ដូចជាពេញចិត្តមិនតិច។
(នេះទើបសមជាស្រីឆ្នាស់របស់បង)
លូហ្ស៊ីងគិតក្នុងចិត្ត មុននឹងជ្រែងហោប៉ៅដើរទៅតាមនាងតូចបាត់ ទុកឲ្យខេននឹងអឺហ្វាន់នៅឈរទីនោះតែពីរនាក់ ប្រឈមមុខជាមួយគ្នាទាំងក្នុងចិត្តមានហេតុផលរៀងៗខ្លួនសម្រាប់ការពារអឺឈីង។
"យើងផ្ញើឯងទុកសិនចុះ ប្អូនយើងបានសះស្បើយពេលណា យើងនឹងយកនាងចេញទៅភ្លាម មិនទុកនោះទេ"
"បើលោកជឿថាលោកអាចធ្វើបាន ក៏សាកធ្វើចុះ"
(អឺហ្វាន់)
ខណៈបុរសទាំងពីរនាក់ហៀបនឹងបំបែកផ្លូវគ្នាទៅហើយនោះ សំឡេងរបស់មនុស្សស្រីម្នាក់ក៏បន្លឺឡើង នាំឲ្យអឺហ្វាន់ងាកបែរមើលទៅអ្នកដែលហៅមកនោញះបន្តិច។
"អ្នកមីង" មានតែអឺហ្វាន់ប៉ុណ្ណោះដែលស្គាល់ស្ត្រីម្នាក់នោះ ចំណែកខេនវិញ គេក៏អោនគំនាបទុកជាការគួរសម ព្រោះបើអឺហ្វាន់ហៅគាត់ថាមីង ដូច្នេះគាត់ក៏ជាមីងរបស់អឺឈីងដែរ គេត្រូវតែគោរពនឹងផ្ដល់តម្លៃឲ្យគាត់។
"ខ្ញុំមកយឺតបន្តិចហើយមែនអត់? មកពីជាប់រវល់ចូលទៅព្រះវិហារ ដើម្បីយកខ្សែអំបោះក្រហមមកឲ្យកូនឈីងបន្តិច" សម្ដីគាត់ពោលចេញមកគឺផ្អែមស្រទន់ ដែលគ្រាន់តែស្ដាប់ បេះដូងខេនក៏បានធូរស្រាល ហើយគាត់ក៏រំលឹកគេឲ្យនឹកឃើញដល់អឺឈីងដែរ នាងគឺស្រស់ស្អាតនឹងទន់ភ្លន់បែបនេះ។
"អាឈីងអស់អីហើយអ្នកមីង តែកូននាង—"
"ព្រះអើយ! នេះកូនឈីងមានកូនរឺ? នេះហ្វាន់មិនបាននិយាយលេងទេមែនទេកូន?" គាត់មើលទៅក៏ភ្ញាក់ផ្អើលមិនខុសពីអឺហ្វាន់មុននេះដែរ បានន័យថាកំឡុងពេលប៉ុន្មានឆ្នាំមកនេះមិនមាននរណាដឹងពីដំណឹងឈីងទេ សូម្បីតែរឿងដែលនាងមានកូន។
"ឈីងនឹងខ្ញុំ ពួកយើងមានកូនជាមួយគ្នា នាងឈ្មោះថាជូអឺ"
"ឈ្មោះពិរោះណាស់ អ្ហឹក" គ្រាន់តែលឺឈ្មោះកូនរបស់ក្មួយភ្លាម ស្ត្រីចំណាស់ក៏លាន់មាត់ ទាំងភ្នែករលីងរលោងយកតែម្ដង។ គាត់លើកខ្មងដៃជូតទឹកភ្នែកខ្លួនឯង រួចងាកមើលទៅខេនបន្តិច។
"មីងគួរតែតាមរកឈីងឲ្យឃើញ បើមីងរកកូនឈីងឃើញ មីងក៏ប្រហែលជាអាចដឹងពីវត្តមានរបស់កូនគេដែរ និយាយអ៊ីចឹងពេលនេះកូនជូនៅឯណា?" កាលបើលឺអ្នកមីងសួរបែបនោះ ទាំងខេននឹងអឺហ្វាន់ក៏អោនមុខចុះបន្តិច ដែលវាជាសញ្ញាណប្រាប់ដល់ចាស់ទុំថាច្បាស់ជាមានរឿងអ្វីមិនប្រក្រតីជាក់ជាមិនខាន។

ម៉ោង4ល្ងាច
នៅសល់ប្រហែលជាមួយម៉ោងទៀត ការវះកាត់របស់ជូអឺនឹងឈានចូលមកដល់ហើយ ពេលនេះជុំវិញខ្លួននាងក៏មានតែចាស់ទុំដែលនៅជុំគ្នា តែក្នុងចំណោមនោះមិនមានវត្តមានម្ដាយរបស់នាងទេ ព្រោះម្ដាយនាងនៅមិនទាន់ដឹងខ្លួននៅឡើយ។
"កូនស្រីប៉ា.." ភាពស្រងេះស្រងោចបូករួមនឹងអារម្មណ៍ឈឺចុកក៏មានពេញក្នុងទ្រូងរបស់ខេនតែម្ដង។ នាយទម្លាក់ដៃទៅអង្អែលប៉ះក្បាលកូនថ្នមៗ មុននឹងត្រូវជូអឺលូកដៃម្ខាងទៅចាប់មេដៃគេបន្តិច។
"ប៉ា.."
"ជូឡាញ់ប៉ាណាស់ ហិ"
"ប៉ាស្រឡាញ់កូនបំផុត ម្ចាស់ជីវិតរបស់ប៉ា ត្រូវតែជាណាកូនណា៎ ប៉ាម៉ាក់នឹងអ្នកគ្រប់គ្នានៅចាំកូននៅទីនេះ"
"សូមសំណាងល្អណាកូនជូ.." ស្ត្រីចំណាស់ដែលជាមីងរបស់អឺឈីងក៏យកអំបោះក្រហមដែលមានបំណងចង់យកបំពាក់ឲ្យឈីង ពេលនេះក៏ពាក់ជំនួសឲ្យកូននាងម្ដង។ គ្រប់គ្នាសំឡឹងមើលទៅនាងតូចដែលសន្សឹមបិទភ្នែកបន្តិចម្ដងៗ ព្រោះតែសារជាតិថ្នាំដែលពេទ្យបានដាក់ក្នុងសឺរ៉ូម ដើម្បីឲ្យនាងបានសម្រាក មុននឹងធ្វើការវះកាត់។ តែមុននឹងគេបាត់មាត់បាត់ករទៅ បបូរមាត់ជូអឺក៏ឧទានហៅរកតែមនុស្សម្នាក់មិនឈប់សោះ។
"ម៉ា..ម៉ាក់"
"ម៉ាក់"
សំឡេងដង្ហោយហៅរកម្ដាយ ស្ដាប់មើលទៅវាគួរឲ្យសោកសង្រែងខ្លាំងណាស់។ ខេនសម្រក់ទឹកភ្នែកមួយតំណក់ រួចក៏អោនទម្លាក់បបូរមាត់ថើបថ្ងាសកូនតិចៗ មុននឹងម៉ាខេឡាចូលមកជិតរួចកាន់ស្មាគេជាប់ណែន។
"អូនជូ ច្បាស់ជាមិនអីទេបងខេន"
ក្រាក!
ការនិយាយលាគ្នាក៏បញ្ចប់ត្រឹមទ្វារបន្ទប់បើកឡើង តែអ្វីដែលខុសពីការស្មាននោះគឺអ្នកចូលមកមិនមែនជាដុកទ័រទេ តែជាវត្តមានបុរសចំណាស់ដែលជាប៉ារបស់ខេននឹងឯង។ លោកអាន់ដាំដើរចូលមកទាំងដៃកាន់តុក្កតារបស់ចៅជាប់ដៃមកជាមួយដែរ តែអ្វីដែលគាត់ទទួលបានគឺជាការដើរចេញរបស់ខេនហ្នឹងឯង។
"ម៉ាខេឡា! នេះប៉ាយកតុក្កតាមកឲ្យចៅទាន់ពេលទេ?" សំឡេងរបស់គាត់ បូករួមនឹងឈ្មោះហៅទៅកាន់មនុស្សម្នាក់ទៀតនាំឲ្យអ្នកមីងរបស់អឺហ្វាន់ងើបមុខឡើង ស្របនឹងលោកអាន់ដាំក៏សំឡឹងចំគ្នាទៀត។
កែវភ្នែកថ្លាយ៉ង់បាញ់ចំគ្នា មុននឹងភាពភាំងភ្លឹងបង្ហាញច្បាស់ពីអ្នកម្ខាងមកអ្នកម្ខាងទៀត។ លោកអាន់ដាំជ្រុះតុក្កតាពីដៃ មុននឹងប្រញាប់ងាកបែរមើលទៅម៉ាខេឡាដែលកំពុងតែមិនដឹងអ្វីនោះវិញ។
(បងអាន់ដាំ?)
(ស៊ុងជី?)
អ្នកមីងរបស់អឺហ្វាន់ក៏រលីងរលោង ខណៈភ្នែកបាញ់មើលទៅស្រីស្រស់ដែលឈរនៅជិតលោកអាន់ដាំ ហើយគាត់ហៅនាងថាជាកូនពេញៗមាត់អម្បាញ់មិញនោះ។
(បើនាងជាកូនបង អ៊ីចឹងបានន័យថា...)

ស្នេហ៍ចាស់!

ចំណងបេះដូងមួយរាត្រីWhere stories live. Discover now